មូលនិធិជនពិការ (PwDF)
رفتن به کانال در Telegram
មូលនិធិជនពិការ (ម.ជ.ព.) - Persons with Disablities Foundation (PwDF)
نمایش بیشتر217
مشترکین
اطلاعاتی وجود ندارد24 ساعت
اطلاعاتی وجود ندارد7 روز
-130 روز
در حال بارگذاری دادهها
کانالهای مشابه
ابر برچسبها
هیچ دادهای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
نوامبر '26نوامبر '26
نوامبر '26
+2
در 0 کانالها
اکتبر '26
+5
در 0 کانالها
Get PRO
سپتامبر '26
+2
در 0 کانالها
Get PRO
اوت '26
+2
در 0 کانالها
Get PRO
ژوئیه '26
+4
در 0 کانالها
Get PRO
ژوئن '26
+2
در 0 کانالها
Get PRO
مه '26
+4
در 0 کانالها
Get PRO
آوریل '26
+1
در 0 کانالها
Get PRO
مارس '26
+10
در 0 کانالها
Get PRO
فوریه '26
+2
در 0 کانالها
Get PRO
ژانویه '26
+10
در 0 کانالها
Get PRO
دسامبر '25
+3
در 0 کانالها
Get PRO
نوامبر '25
+3
در 0 کانالها
Get PRO
اکتبر '25
+5
در 0 کانالها
Get PRO
سپتامبر '25
+3
در 0 کانالها
Get PRO
اوت '25
+6
در 0 کانالها
Get PRO
ژوئیه '25
+8
در 0 کانالها
Get PRO
ژوئن '25
+5
در 0 کانالها
Get PRO
مه '25
+6
در 0 کانالها
Get PRO
آوریل '25
+4
در 0 کانالها
Get PRO
مارس '25
+4
در 0 کانالها
Get PRO
فوریه '25
+22
در 0 کانالها
Get PRO
ژانویه '250
در 0 کانالها
Get PRO
دسامبر '240
در 0 کانالها
Get PRO
نوامبر '240
در 0 کانالها
Get PRO
اکتبر '240
در 1 کانالها
Get PRO
سپتامبر '24
+20
در 0 کانالها
Get PRO
اوت '240
در 2 کانالها
Get PRO
ژوئیه '24
+13
در 0 کانالها
Get PRO
ژوئن '240
در 0 کانالها
Get PRO
مه '24
+10
در 0 کانالها
Get PRO
آوریل '240
در 0 کانالها
Get PRO
مارس '240
در 0 کانالها
Get PRO
فوریه '24
+152
در 0 کانالها
| تاریخ | رشد مشترکین | اشارات | کانالها | |
| 24 نوامبر | 0 | |||
| 23 نوامبر | 0 | |||
| 22 نوامبر | 0 | |||
| 21 نوامبر | 0 | |||
| 20 نوامبر | 0 | |||
| 19 نوامبر | 0 | |||
| 18 نوامبر | 0 | |||
| 17 نوامبر | 0 | |||
| 16 نوامبر | 0 | |||
| 15 نوامبر | 0 | |||
| 14 نوامبر | +1 | |||
| 13 نوامبر | 0 | |||
| 12 نوامبر | 0 | |||
| 11 نوامبر | 0 | |||
| 10 نوامبر | 0 | |||
| 09 نوامبر | 0 | |||
| 08 نوامبر | +1 | |||
| 07 نوامبر | 0 | |||
| 06 نوامبر | 0 | |||
| 05 نوامبر | 0 | |||
| 04 نوامبر | 0 | |||
| 03 نوامبر | 0 | |||
| 02 نوامبر | 0 | |||
| 01 نوامبر | 0 |
پستهای کانال
+9
ទីក្រុងប៉េកាំង ប្រទេសចិន៖ នារសៀលថ្ងៃចន្ទ ១៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹង ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ បានដឹកនាំក្រុមការងារ ជួបពិភាក្សាជាមួយលោក លោក Zheng Yuanchang លេខាគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិន និងជាប្រធានមជ្ឈមណ្ឌលជាតិស្រាវជ្រាវឧបករណ៍ជំនួយបច្ចេកទេសស្តារនីតិសម្បទា នៃវិទ្យាស្ថានវិទ្យាសាស្ត្រឧបករណ៍សិប្បនិម្មិត ដែលស្ថិតក្រោមក្រសួងកិច្ចការស៊ីវិលចិន ក្នុងគោលបំណងដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរ ដោយផ្តោតលើសកម្មភាពសំខាន់ៗដូចជា៖
- បង្កលក្ខណៈឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចសិក្សាកម្រិតថ្នាក់ដឹកនាំក្រសួង និងកម្រិតមន្ត្រីបច្ចេកទេស រវាងគ្នាទៅវិញទៅមក។
- បង្កើតគម្រោងការស្រាវជ្រាវ និងអភិវឌ្ឍរួមគ្នាពាក់ព័ន្ធទៅនឹងឧបករណ៍ជំនួយបច្ចេកទេសស្តារនីតិសម្បទាជូនមនុស្សចាស់ជរា និងជនពិការ។
- ការបណ្តុះបណ្តាលធនធានមនុស្សជំនាញផលិតឧបករណ៍គ្រឿងជំនួយសម្រាប់មនុស្សចាស់ និងជនពិការ។
សូមអានបន្ដ
23 نوامبر, 06:43
| 2 | អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក 🎉
ក្នុងឱកាសនេះ មូលនិធិជនពិការ សូមគោរពជូនពរ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្រជាពលរដ្ឋទាំងអស់ សូមប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរកម្សាន្ត និងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច ។ | 41 |
| 3 | ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមគោរពសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លា នៃខួបចម្រើនជន្មាយុគម្រប់៧៤ឆ្នាំ ឈានចូល៧៥ឆ្នាំ របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ | 77 |
| 4 | ថ្នាក់ដឹកនាំ និងមន្រី្តទាំងអស់នៃមូលនិធិជនពិការ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជូន ចំពោះឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ធម្មយសស្ថាបនបុញ្ញាព្រឹទ្ធអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្តក៍ យស់ សាម៉ ឧត្តមទីប្រឹក្សផ្ទាល់ សម្តេចព្រះអតិសិរីសុគន្ធមហាសង្ឃរាជាធិបតីកិត្តិឧទ្អេសបណ្ឌិតសម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវជាជីដូនបង្កើត ជាទីគោរពស្រលាញ់បំផុត! | 70 |
| 5 | កំពង់ចាម៖ នៅថ្ងៃទី ១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមការងារផ្តល់សេវាជួសជុលចល័តតាមសហគមន៍របស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម បានចុះផ្តល់សេវាពិនិត្យ និងជួសជុលឧបករណ៍អវយវៈសិប្បនិម្មិត រណប រទេះរុញ និងគ្រឿងជំនួយការ ជូនដល់បងប្អូនជនមានពិការភាពនៅឃុំទួលស្នួល ឃុំរការខ្នុរ និងឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ កម្មវិធីចុះជួសជុលចល័តតាមសហគមន៍នេះ មូលនិធិជនពិការ មានការសហការគាំទ្រដោយអង្គការជនពិការអន្តរជាតិ (HI)។
……………………………………………
សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖
Facebook Page:
https://www.facebook.com/pwdf.pagelike
Telegram Channel:
https://t.me/pwdf_kh | 104 |
| 6 | ក្រចេះ៖ នៅថ្ងៃទី ១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមការងារផ្តល់សេវាជួសជុលចល័តតាមសហគមន៍របស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តក្រចេះ បានចុះផ្តល់សេវាពិនិត្យ និងជួសជុលឧបករណ៍អវយវៈសិប្បនិម្មិត រណប រទេះរុញ និងគ្រឿងជំនួយការ ជូនដល់បងប្អូនជនមានពិការភាពនៅឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ កម្មវិធីចុះជួសជុលចល័តតាមសហគមន៍នេះ មូលនិធិជនពិការ មានការសហការគាំទ្រដោយគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៥ តាមរយៈកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP)។
……………………………………………
សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖
Facebook Page:
https://www.facebook.com/pwdf.pagelike | 58 |
| 7 | បាត់ដំបង៖ ថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ជិកា ឆ្នាំ២០២៦ ដោយទទួលបានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ បានចាត់តាំងសាខាមូលនិធិជនពិការខេត្តបាត់ដំបង បានសហការជាមួយការិយាល័យសង្គមកិច្ចស្រុកសង្កែ អាជ្ញាធរមូលដ្ឋានឃុំរាំងកេសី បានចុះសួរសុខទុក្ខកុមារាមានពិការភាព ឈ្មោះ ចន្នី លីហេង អាយុ៥ឆ្នាំ ព្រមទាំងបានទទួលការប្រឹក្សាពិគ្រោះយោបល់អ្នកជំនាញបច្ចេកទេសនៃមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង ដោយបានពិនិត្យស្ថានភាពនៃពិការភាពរបស់កុមារា និងធ្វើការព្យាបាលដោយចលនាបឋមជូនកុមារពិការ ព្រមទាំងណែនាំឲ្យម្តាយនាំកូនមកទទួលសេវាបន្តនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់។ | 53 |
| 8 | កំពង់ចាម៖ ដោយទទួលបានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជនពិការខេត្តកំពង់ចាម តំណាងឱ្យឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកមូលនិធិជនពិការ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ជាគ្រឿងឧបភោគបរិភោគ ដើម្បីចែកជូនដល់បងប្អូនមានពិការភាពដែលមានជីវភាពក្រីក្រចំនួន ៤នាក់ ដែលកំពុងទទួលសេវានៅក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម ដោយក្នុង១នាក់ទទួលបាន៖ អង្ករ ២៥ គីឡូ, មីជាតិ ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ស្តរស ១កញ្ជប់ និងអំបិល ១កញ្ចប់។ | 51 |
| 9 | ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជនពិការតាមរាជធានី-ខេត្ត បានចុះប្រគល់ជូននូវប័ណ្ណថ្លែងអំណរគុណ និងលិខិតសរសើរ ជូនដល់ម្ចាស់ទីតាំងនានា ដែលបានផ្តល់កិច្ចសហការដល់មូលនិធិជនពិការ ក្នុងការដាក់ ការថែរក្សា និងប្រមូលថវិកាពីហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការកន្លងមក។ ថវិកាប្រមូលបាននឹងយកទៅគាំទ្រដល់សកម្មភាពជួយដល់ជនមានពិការភាពដូចជា ការស្តារលទ្ធភាពពលកម្ម និងគាំទ្រដល់ជីវភាពរបស់គ្រួសារជនមានពិការភាពក្រីក្រ។
មូលនិធិជនពិការ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញាទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបរិច្ចាគជាថវិកាចូលហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ។
……………………………………………
សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖
Facebook Page:
https://www.facebook.com/pwdf.pagelike
Telegram Channel:
https://t.me/pwdf_kh | 60 |
| 10 | ក្រចេះ៖ នាថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ២០២៦ ដោយទទួលបានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមការងាររបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តក្រចេះ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកមូលនិធិជនពិការ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ជាគ្រឿងឧបភោគបរិភោគ ដើម្បីចែកជូនដល់បងប្អូនមានពិការភាពដែលមានជីវភាពក្រីក្រចំនួន ៦ គ្រួសារក្នុងខេត្តក្រចេះ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូ, មីជាតិ ១ កេះ, ត្រីខ ១ យួរ, ទឹកត្រី ១ យួរ, ទឹកស៊ីអ៊ីវ ១ យួរ, ស្តរស ១ កញ្ជប់, អំបិល ១ កញ្ចប់ និងសម្លៀកបំពាក់ ១កំប្លេ។ | 67 |
| 11 | មូលនិធិជនពិការ៖ នាព្រឹកថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹង ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ បានទទួលជួបប្រជុំពិភាក្សាការងារជាមួយលោក Moser Tobias អនុប្រធានក្រុមប្រឹក្សាភិបាលនៃម្ចាស់ជំនួយ Mine-Ex និងគណៈប្រតិភូ ព្រមទាំងមានការចូលរួមពីមន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC និងអង្គការ Exceed Worldwide ក្នុងគោលបំណងដើម្បីរៀបចំផែនការបន្តភាពជាដៃគូក្នុងការគាំទ្រដល់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង និងខេត្តកំពង់ស្ពឺ សម្រាប់ឆ្នាំ២០២៨-២០៣០ ក្រោយពីគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បញ្ចប់បេសកកម្មក្នុងប្រទេសកម្ពុជា។ | 91 |
| 12 | បាត់ដំបង៖ នៅថ្ងៃទី១០ ខែវិច្ជិកា ឆ្នាំ២០២៦ ដោយទទួលបានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ បានចាត់តាំងសាខាមូលនិធិជនពិការខេត្តបាត់ដំបង បានសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិដំណាក់ហ្លួង បានចុះសួរសុខទុក្ខ គ្រួសារជនមានពិការក្រីក្រ ឈ្មោះ ដុះ សុភាព ភេទស្រី អាយុ ៣៥ ឆ្នាំ ដែលពិការជើង មានកូនចំនួន ២ នាក់ រស់នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជាមួយគ្នានេះដែរ ក្រុមការងារបាននាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ជូនគ្រួសារជនពិការភាពរូបនេះ ដោយកញ្ចប់អំណោយរួមមាន៖ ៖ អង្ករ ២៥ គីឡូ, មី ១ កេស, ត្រីខ ១ យួរ, ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ, អំបិល ១ គីឡូក្រោម, ស្ករស ១ គីឡូក្រាម ។ | 51 |
| 13 | សូមបងប្អូនជនមានពិការភាពដែលរស់នៅ ក្រុងសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មេត្តាអញ្ជើញទៅទទួលសេវាជួសជុលចល័តពីក្រុមការងាររបស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា ទៅតាមពេលវេលា និងទីកន្លែងដូចខាងលើ៖
……………………………………………
សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖
Facebook Page:
https://www.facebook.com/pwdf.pagelike
Telegram Channel:
https://t.me/pwdf_kh | 52 |
| 14 | កណ្ដាល៖ នារសៀលថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ បានចាត់តាំងក្រុមការងាររោងចក្រផលិតឧបករណ៍អវយវៈសិប្បនិម្មិត ទទួលគណៈប្រតិភូស្ថានទូតជប៉ុន ដឹកនាំដោយលោក Tokuda Kazuhiro លេខាទូតទី១ នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះពិនិត្យលើដំណើរការប្រើប្រាស់ម៉ាសុីនក្រឡឹង CNC ដែលកន្លងមកស្ថានទូតជប៉ុនបានជួយគាំទ្រតាមរយៈគម្រោងផ្តល់ជំនួយឥតសំណង KUSANONE (គូសាណូណិ)។ | 58 |
| 15 | អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ របស់ព្រះរាជាណាចក្រកម្ពុជា។ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦) 👏🇰🇭🕊 | 57 |
| 16 | សូមបងប្អូនជនមានពិការភាពដែលរស់នៅ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ
មេត្តាអញ្ជើញទៅទទួលសេវាជួសជុលចល័តពីក្រុមការងាររបស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា ទៅតាមពេលវេលា និងទីកន្លែងដូចខាងលើ៖
……………………………………………
សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖
Facebook Page:
https://www.facebook.com/pwdf.pagelike
Telegram Channel:
https://t.me/pwdf_kh | 59 |
| 17 | មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ បានជួយផ្តល់ការស្តារកាយសម្បទាជូនជនមានពិការភាព និងប្រជាពលរដ្ឋដែលប្រឈមនឹងពិការភាព ឱ្យទទួលបានភាពប្រសើឡើងនូវមុខងារនៃរាង្គកាយ។
មជ្ឈមណ្ឌលមានសេវាកម្មដូចជា៖
* ផ្តល់ និងបំពាក់អវយវៈសិប្បនិម្មិត រណប ឈើច្រត់ រទេះរុញ និង ឧបករណ៍ជំនួយក្នុងការដើរ
* ផ្តល់ការព្យាបាលដោយចលនា និងពង្រឹងចលនាសាច់ដុំ និងសន្លាក់
* ផ្តល់សេវាជួសជុលចល័តនៅតាមសហគមន៍
* ផ្តល់ការប្រឹក្សាយោបល់ និងបញ្ជូនទៅទទួលសេវាផ្សេងៗ (សេវាអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាល ផ្លូវច្បាប់ ឱកាសការងារ។ល។)
* ផ្តល់ការស្នាក់នៅ ប្រាក់ឧបត្ថម្ភលើថ្លៃអាហារ និងធ្វើដំណើរ អំឡុង ពេលមកទទួលសេវាក្នុងមជ្ឈមណ្ឌល។
សូមបងប្អូនជនមានពិការភាព សូមមេត្តាអញ្ជើញទៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ ដែលមានទីតាំង និងលេខទំនាក់ទំនងដូចខាងក្រោម៖
📌ទីតាំង៖ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ
https://maps.app.goo.gl/hYVrNQySoEeMx12H9?g_st=atm
☎️លេខទំនាក់ទំនង៖ ០៩៦ ៥៤ ៩២ ៩៣៧ / ០១២ ២៨៣ ២០៨ | 69 |
| 18 | ភ្នំពេញ៖ ថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ បានចាត់តាំងក្រុមការងារមជ្ឈមណ្ឌលជាតិស្ដារលទ្ធភាពជនពិការគៀនឃ្លាំង ទទួលគណៈប្រតិភូស្ថានទូតជប៉ុន ដឹកនាំដោយលោក Tokuda Kazuhiro លេខាទូតទី១ នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះពិនិត្យ និងតាមដានឧបករណ៍ផលិតជើងសិប្បនិម្មិត និងឧបករណ៍ព្យាបាលដោយចលនា ដែលកន្លងមកស្ថានទូតជប៉ុនបានជួយគាំទ្រតាមរយៈគម្រោងផ្តល់ជំនួយឥតសំណង KUSANONE (គូសាណូណិ)។ | 60 |
| 19 | អបអរសាទរ ទិវាអន្ដរជាតិនៃឧបករណ៍អវយវៈសិប្បនិម្មិត និងរណប ៥វិច្ឆិកា ២០២៦។ | 58 |
| 20 | មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រះសីហនុ បានជួយផ្តល់ការស្តារកាយសម្បទាជូនជនមានពិការភាព និងប្រជាពលរដ្ឋដែលប្រឈមនឹងពិការភាព ឱ្យទទួលបានភាពប្រសើឡើងនូវមុខងារនៃរាង្គកាយ។
មជ្ឈមណ្ឌលមានសេវាកម្មដូចជា៖
* ផ្តល់ និងបំពាក់អវយវៈសិប្បនិម្មិត រណប ឈើច្រត់ រទេះរុញ និង ឧបករណ៍ជំនួយក្នុងការដើរ
* ផ្តល់ការព្យាបាលដោយចលនា និងពង្រឹងចលនាសាច់ដុំ និងសន្លាក់
* ផ្តល់សេវាជួសជុលចល័តនៅតាមសហគមន៍
* ផ្តល់ការប្រឹក្សាយោបល់ និងបញ្ជូនទៅទទួលសេវាផ្សេងៗ (សេវាអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាល ផ្លូវច្បាប់ ឱកាសការងារ។ល។)
* ផ្តល់ការស្នាក់នៅ ប្រាក់ឧបត្ថម្ភលើថ្លៃអាហារ និងធ្វើដំណើរ អំឡុង ពេលមកទទួលសេវាក្នុងមជ្ឈមណ្ឌល។
សូមបងប្អូនជនមានពិការភាព សូមមេត្តាអញ្ជើញទៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រះសីហនុ ដែលមានទីតាំង និងលេខទំនាក់ទំនងដូចខាងក្រោម៖
📌ទីតាំង៖ ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
https://maps.app.goo.gl/7uWj1af7CtKSzXKG9
☎️លេខទំនាក់ទំនង៖ ០១២ ៥១៤ ០៥៥/ ០៩៧ ៦៦ ០០ ៨១២ | 69 |
