ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку 👈

ជី សុផាត - Sophat CHY

ជី សុផាត - Sophat CHY

Открыть в Telegram

I talk about technology, online security, traveling, and community work. តាមដានខ្ញុំ៖ https://sophatchy.com

Больше

📈 Аналитический обзор Telegram-канала ជី សុផាត - Sophat CHY

Канал ជី សុផាត - Sophat CHY (@sophatchy) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 444 подписчиков, занимая 11 628 место в категории Технологии и приложения и 542 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 444 подписчиков.

Согласно последним данным от 12 октября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -63, а за последние 24 часа — 0, при этом общий охват остаётся высоким.

  • Статус верификации: Верифицирован (официально подтверждён Telegram)
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 20.80%. В первые 24 часа после публикации контент обычно набирает 10.88% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 2 172 просмотров. В течение первых суток публикация набирает 1 136 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 6.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
“I talk about technology, online security, traveling, and community work. តាមដានខ្ញុំ៖ https://sophatchy.com”

Благодаря высокой частоте обновлений (последние данные получены 13 октября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Технологии и приложения.

10 444
Подписчики
Нет данных24 часа
-187 дней
-6330 дней
Архив постов
វាក្យសព្ទឌីជីថលខ្មែរ 🇰🇭 ភាសាជាតិ ជាព្រលឹងជាតិ តស់! ចូលរួលឱ្យភាសាខ្មែរស់ក្នុងពិភពឌីជីថល! ពេលនិយាយពីបច្ចេកវិទ្យា ពាក្យថ្មីៗដូ
វាក្យសព្ទឌីជីថលខ្មែរ 🇰🇭 ភាសាជាតិ ជាព្រលឹងជាតិ តស់! ចូលរួលឱ្យភាសាខ្មែរស់ក្នុងពិភពឌីជីថល! ពេលនិយាយពីបច្ចេកវិទ្យា ពាក្យថ្មីៗដូចជា AI, Cybersecurity, Privacy, Cloud Computing និងពាក្យបច្ចេកទេសជាច្រើនទៀត តែងតែធ្វើឱ្យយើងឆ្ងល់ថា តើជាភាសាខ្មែរគួរប្រើពាក្យអ្វី ហើយមានន័យដូចម្ដេច? ឥឡូវនេះ Sophat.Space បានបង្កើតទំព័រ «វាក្យសព្ទឌីជីថលខ្មែរ» ដើម្បីឱ្យអ្នកទាំងអស់គ្នាអាចស្វែងរកពាក្យបច្ចេកទេស ជាភាសាខ្មែរ និងស្វែងយល់ពីអត្ថន័យរបស់វាបានកាន់តែងាយស្រួល។ នៅទីនេះ អ្នកអាច៖ - ស្វែងរកពាក្យបច្ចេកទេសឌីជីថល និងព័ត៌មានវិទ្យា - ស្នើបន្ថែមពាក្យថ្មីៗដែលមិនទាន់មាន - បោះឆ្នោតគាំទ្រពាក្យដែលអ្នកយល់ថាសមស្រប - ស្វែងយល់ពីប្រភពឯកសារយោង និងស្ថានភាពនៃពាក្យនីមួយៗ យើងចង់ប្រមូលផ្ដុំពាក្យពីប្រភពនានា រួមទាំងស្ថាប័នជាតិ និងគម្រោងបកប្រែបច្ចេកវិទ្យា ដើម្បីឱ្យពាក្យខ្មែរកាន់តែសម្បូរបែប មានប្រភពច្បាស់លាស់ និងងាយស្រួលប្រើប្រាស់ក្នុងការសិក្សា ការងារ និងជីវិតប្រចាំថ្ងៃ។ នេះមិនមែនគ្រាន់តែជាកន្លែងស្វែងរកពាក្យទេ ប៉ុន្តែជាការចូលរួមកសាងធនធានចំណេះដឹងឌីជីថលជាភាសាខ្មែរ ដែលយើងទាំងអស់គ្នាអាចជួយបំពេញបន្ថែមបាន។ 👉 ចូលស្វែងរក ស្នើពាក្យ និងបោះឆ្នោតនៅ៖ https://sophat.space/khmer-terms បើអ្នកធ្វើការផ្នែក IT, ICT, បច្ចេកវិទ្យា អប់រំ ឬចូលចិត្តភាសាខ្មែរ សូមចូលរួមចែករំលែកចំណេះដឹងជាមួយគ្នា។ ចាប់ផ្ដើមពីពាក្យមួយ ដើម្បីឱ្យចំណេះដឹងឌីជីថលខ្មែរកាន់តែរីកចម្រើន។ 🇰🇭

មុខងារថ្មីនៅ Sophat.Space៖ ស្វែងរកពាក្យបច្ចេកវិទ្យាជាភាសាខ្មែរ តើអ្នកធ្លាប់ជួបពាក្យបច្ចេកវិទ្យាជាភាសាអង់គ្លេស ហើយចង់ដឹងថា តើគ
មុខងារថ្មីនៅ Sophat.Space៖ ស្វែងរកពាក្យបច្ចេកវិទ្យាជាភាសាខ្មែរ តើអ្នកធ្លាប់ជួបពាក្យបច្ចេកវិទ្យាជាភាសាអង់គ្លេស ហើយចង់ដឹងថា តើគួរប្រើពាក្យខ្មែរអ្វីឱ្យបានត្រឹមត្រូវ និងងាយយល់ទេ? ឥឡូវនេះ អ្នកអាចស្វែងរកពាក្យបច្ចេកវិទ្យា និងមើលការបកប្រែ ឬនិយមន័យពីប្រភពផ្សេងៗ តាមរយៈមុខងារ Khmer Terms នៅលើ Sophat.Space។ អ្នកអាចចូលរួមបាន ៣ វិធី៖ - ស្វែងរកពាក្យ ដែលអ្នកចង់ដឹង។ - គាំទ្រពាក្យ ដែលអ្នកចង់ជួយលើកកម្ពស់ការប្រើប្រាស់ភាសាខ្មែរក្នុងវិស័យបច្ចេកវិទ្យា។ - បោះឆ្នោតលើពាក្យ ដើម្បីចូលរួមបង្ហាញពីជម្រើសពាក្យដែលអ្នកគិតថាសមស្រប។ គោលបំណងរបស់យើង គឺជួយឱ្យការប្រើប្រាស់ពាក្យបច្ចេកវិទ្យាជាភាសាខ្មែរកាន់តែងាយស្រួល ស្របតាមបរិបទ និងអាចយល់បានសម្រាប់មនុស្សគ្រប់គ្នា។ ភាសាបច្ចេកវិទ្យាខ្មែរ មិនមែនជាការងាររបស់មនុស្សតែម្នាក់ទេ។ យើងអាចចូលរួមកសាង និងកែលម្អជាមួយគ្នាបាន។ សាកល្បងមុខងារថ្មីនៅទីនេះ៖ https://sophat.space/khmer-terms/ សូមចូលរួមស្វែងរក បោះឆ្នោត និងគាំទ្រពាក្យដែលអ្នកចង់ឃើញមានការប្រើប្រាស់កាន់តែទូលំទូលាយ។ ឧបត្ថម្ភពាក្យ៖ https://sophat.space/khmer-terms/password #SophatSpace #KhmerTerms #ភាសាខ្មែរ #បច្ចេកវិទ្យាខ្មែរ #DigitalLiteracy

សួស្តីបងប្អូនទាំងអស់គ្នា! សូមជួយចូលរួមធ្វើតេស្ត App Android "Sophat.Space" ដោយអនុវត្ត ២ ជំហានងាយៗ៖ ជំហានទី ១៖ ចុច Join Group
សួស្តីបងប្អូនទាំងអស់គ្នា! សូមជួយចូលរួមធ្វើតេស្ត App Android "Sophat.Space" ដោយអនុវត្ត ២ ជំហានងាយៗ៖ ជំហានទី ១៖ ចុច Join Group តាម Link នេះ (ចុចប៊ូតុង "Join group")៖ 👉 https://groups.google.com/g/sophatspace ជំហានទី ២៖ ចុច Link នេះដើម្បីទាញយក App ពី Google Play Store៖ 👉 https://play.google.com/apps/testing/space.sophat.app (សូមជួយទុក App ក្នុងទូរស័ព្ទដៃរយៈពេល ១៤ ថ្ងៃ អរគុណច្រើនបងប្អូន!)

ជួបបញ្ហាអនឡាញ តែមិនដឹងសុំជំនួយពីណា? ពេលគណនីត្រូវគេលួច រងការបោកប្រាស់ ការយាយី ឬការគំរាមបង្ហោះរូបឯកជន ការដឹងថាត្រូវទាក់ទងទៅណា គ
ជួបបញ្ហាអនឡាញ តែមិនដឹងសុំជំនួយពីណា? ពេលគណនីត្រូវគេលួច រងការបោកប្រាស់ ការយាយី ឬការគំរាមបង្ហោះរូបឯកជន ការដឹងថាត្រូវទាក់ទងទៅណា គឺជាជំហានសំខាន់មួយ។ ខ្ញុំបានបន្ថែមទំព័រ «ធនធានជំនួយ» នៅលើ Sophat.Space ដើម្បីប្រមូលព័ត៌មានអំពីអង្គភាព និងសេវាដែលអាចជួយតាមប្រភេទបញ្ហា៖ សុវត្ថិភាពគណនី និងបញ្ហាឌីជីថល ការគាំទ្រអ្នករងការបំពានអនឡាញ ការការពារកុមារ និងជំនួយសម្រាប់យុវជន សេវាសន្តិសុខសាយប័រសម្រាប់អាជីវកម្ម និងស្ថាប័ន ក្នុងទំព័រនេះ អ្នកអាចមើលថាសេវានីមួយៗជួយអ្វី សម្រាប់អ្នកណា និងមានមធ្យោបាយទំនាក់ទំនងអ្វីខ្លះ។ Sophat.Space ជួយភ្ជាប់អ្នកទៅកាន់ធនធានពាក់ព័ន្ធ។ ការផ្ដល់ជំនួយ និងលក្ខខណ្ឌសេវាអាស្រ័យលើអង្គភាពនីមួយៗ។ https://sophat.space/help រក្សាទុកតំណនេះ ឬចែករំលែកទៅអ្នកដែលអាចត្រូវការ។ បើបងប្អូនស្គាល់សេវាជំនួយផ្សេងទៀត សូមណែនាំមកខ្ញុំ ដើម្បីពិនិត្យ និងបន្ថែមក្នុងបញ្ជី។ #SophatSpace #សុវត្ថិភាពឌីជីថល #ជំនួយអនឡាញ

អ្នកអាចប៉ាវខ្ញុំហូបកាហ្វេបានហើយ! បើ Sophat.Space អាចមានប្រយោជន៍សម្រាប់អ្នក ឬអ្នកចង់ចូលរួមគាំទ្រឱ្យខ្ញុំបន្តអភិវឌ្ឍឧបករណ៍នេះ អ
+1
អ្នកអាចប៉ាវខ្ញុំហូបកាហ្វេបានហើយ! បើ Sophat.Space អាចមានប្រយោជន៍សម្រាប់អ្នក ឬអ្នកចង់ចូលរួមគាំទ្រឱ្យខ្ញុំបន្តអភិវឌ្ឍឧបករណ៍នេះ អ្នកអាចប៉ាវកាហ្វេខ្ញុំមួយកែវបាន $1, $3, $5 ឬប៉ុន្មានក៏បាន — មួយកែវរបស់អ្នក ជាថាមពលឱ្យខ្ញុំបន្តធ្វើ Sophat.Space ឱ្យកាន់តែប្រសើរ។ ប៉ាវកាហ្វេខ្ញុំ https://sophat.space/support អរគុណសម្រាប់ការគាំទ្រគម្រោងតូចមួយ ដែលខ្ញុំចង់ទុកជាប្រយោជន៍សម្រាប់សហគមន៍។

អ្នកប្រើ Android មានចង់សាកល្បង App Sophat.Space មុនគេទេ? ខ្ញុំកំពុងស្វែងរកអ្នកជួយសាកល្បងកម្មវិធី និងផ្ដល់មតិយោបល់ ដើម្បីកែលម្
អ្នកប្រើ Android មានចង់សាកល្បង App Sophat.Space មុនគេទេ? ខ្ញុំកំពុងស្វែងរកអ្នកជួយសាកល្បងកម្មវិធី និងផ្ដល់មតិយោបល់ ដើម្បីកែលម្អ និងអាចដាក់ឱ្យប្រើប្រាស់ជាសាធារណៈបានឆាប់ៗ។ បើចាប់អារម្មណ៍ សូមដាក់មតិ ឬផ្ញើសារមកខ្ញុំផង! ពិនិត្យសុខភាពលើវែបសាយ៖ https://sophat.space/ ពិតនិត្យសុខភាពតាមតេឡេក្រាម៖ T.me/SophatSpace_bot ចំណែក iOS ខ្ញុំបានធ្វើរួចហើយ ប៉ុន្តែមិនទាន់មានលទ្ធភាពបង់ថ្លៃគណនី Apple Developer ដើម្បីដាក់កម្មវិធីលើ App Store នៅឡើយទេ។ សូមបងប្អូនអ្នកប្រើ iPhone រង់ចាំបន្តិចសិនណា! #SophatSpace #Android #សុខភាពឌីជីថល

អបអរសាទរទិវាគ្រូបង្រៀន! 👨‍🏫💚 ខ្ញុំក៏ជាគ្រូម្នាក់ដែរ កុំភ្លេចឱ្យពិន្ទុខ្ញុំផង! 😄 តើអ្នកបានរៀនអ្វីខ្លះពីខ្ញុំ? ចែករំលែកឱ្យខ
អបអរសាទរទិវាគ្រូបង្រៀន! 👨‍🏫💚 ខ្ញុំក៏ជាគ្រូម្នាក់ដែរ កុំភ្លេចឱ្យពិន្ទុខ្ញុំផង! 😄 តើអ្នកបានរៀនអ្វីខ្លះពីខ្ញុំ? ចែករំលែកឱ្យខ្ញុំដឹងផង សូមដាក់មតិម្នាក់មួយមក! ថ្ងៃនេះ សិស្សដាក់ពិន្ទុឱ្យគ្រូម្ដង! 😂👇

ទីបំផុត Meta ចូលរួមគាំទ្រ Sophat.Space ហើយ! កុំទាន់ច្រឡំ… Meta នេះជាមិត្តខ្ញុំ មិនមែន Meta ម្ចាស់ Facebook ទេ! អរគុណ Meta មិត
ទីបំផុត Meta ចូលរួមគាំទ្រ Sophat.Space ហើយ! កុំទាន់ច្រឡំ… Meta នេះជាមិត្តខ្ញុំ មិនមែន Meta ម្ចាស់ Facebook ទេ! អរគុណ Meta មិត្តភ័ក្រខ្ញុំទេ ដែលជួយគាំទ្រគម្រោងនេះ ឆ្លៀតបន្ថែមមុខងារតូចមួយ៖ ឥឡូវអ្នកគាំទ្រអាចទាញយកបណ្ណថ្លែងអំណរគុណបានហើយ។ ការគាំទ្រមានតម្លៃ ខ្ញុំក៏មានបណ្ណទុកជាអនុស្សាវរីយ៍ជូនដែរ អរគុណគ្រប់ការគាំទ្រ ដែលជួយឱ្យខ្ញុំបន្តអភិវឌ្ឍឧបករណ៍ពិនិត្យសុខភាពឌីជីថលជាភាសាខ្មែរនេះ https://sophat.space/support #SophatSpace #អរគុណអ្នកគាំទ្រ

សូមជូនដំណឹងថា កំណែសាកល្បងជំនាន់ទី ៣ ៖ Sophat.Space V3 មកដល់ហើយ! ពិនិត្យសុខភាពឌីជីថលសម្រាប់ខ្លួនឯង និងនាំយកការយល់ដឹងនេះទៅកាន់ក
+3
សូមជូនដំណឹងថា កំណែសាកល្បងជំនាន់ទី ៣ ៖ Sophat.Space V3 មកដល់ហើយ! ពិនិត្យសុខភាពឌីជីថលសម្រាប់ខ្លួនឯង និងនាំយកការយល់ដឹងនេះទៅកាន់ក្រុមការងារ និងសហគមន៍របស់អ្នក។ ខ្ញុំរីករាយនឹងចែករំលែកកំណែថ្មីនៃ Sophat.Space ជាឧបករណ៍ពិនិត្យសុខភាពឌីជីថលជាភាសាខ្មែរ និងឥតគិតថ្លៃ ដែលជួយអ្នកស្វែងយល់ពីទម្លាប់ប្រើប្រាស់ប្រចាំថ្ងៃ និងដឹងថាគួរកែលម្អអ្វីមុន។ មុខងារសំខាន់ៗក្នុង V3 - ពិនិត្យតាមប្រធានបទដែលអ្នកចង់ដឹង មាន ១០០ សំណួរ ក្នុង ៩ មេរៀន ចែកជាផ្នែកខ្លីៗ ជាមួយពិន្ទុតាមប្រធានបទ និងការណែនាំតាមចម្លើយ ដើម្បីដឹងថាគួរកែលម្អអ្វីមុន។ - ស្នើសុំកញ្ចប់ពិនិត្យតាមតម្រូវការ អាចស្នើសុំរៀបចំប្រធានបទ និងកញ្ចប់សំណួរដាច់ដោយឡែក សម្រាប់គម្រោង វគ្គបណ្ដុះបណ្ដាល សាលារៀន ស្ថាប័ន ឬសហគមន៍ ដើម្បីឱ្យសមស្របនឹងអ្នកចូលរួម និងគោលបំណងនៃកម្មវិធី។ - បន្ថែមផ្នែកអរគុណអ្នកគាំទ្រ ទទួលស្គាល់ការចូលរួមរបស់បុគ្គល និងដៃគូដែលជួយគាំទ្រគម្រោង ដោយបង្ហាញឈ្មោះតាមការយល់ព្រម និងគោរពជម្រើសរបស់អ្នកដែលចង់រក្សាភាពអនាមិក។ - បន្ថែមព័ត៌មានអង្គភាពដែលអាចផ្ដល់ជំនួយ ជួយឱ្យអ្នកស្វែងរកបណ្ដាញទំនាក់ទំនង និងអង្គភាពពាក់ព័ន្ធ សម្រាប់ស្នើសុំជំនួយ ឬរាយការណ៍ពេលជួបការបោកប្រាស់ ការរំលោភបំពាន ឬបញ្ហាឌីជីថលផ្សេងៗ តាមវិសាលភាពការងាររបស់អង្គភាពនីមួយៗ។ - ពង្រឹងប្រព័ន្ធគ្រប់គ្រងមាតិកា កែលម្អផ្នែកខាងក្រោយ ដើម្បីឱ្យការកែសម្រួលសំណួរ មេរៀន និងការណែនាំកាន់តែងាយស្រួល។ នេះជួយឱ្យខ្ញុំអាចធ្វើបច្ចុប្បន្នភាពមាតិកា និងឆ្លើយតបនឹងមតិអ្នកប្រើប្រាស់បានកាន់តែរហ័ស។ - មុខងារស្ដាប់ជាសំឡេង — គ្រោងបន្ថែម ខ្ញុំកំពុងរៀបចំមុខងារស្ដាប់សំណួរ និងការណែនាំជាភាសាខ្មែរ ដើម្បីផ្ដល់ជម្រើសបន្ថែមសម្រាប់អ្នកដែលងាយស្រួលស្ដាប់ជាងអាន។ មុខងារនេះមិនទាន់អាចប្រើបាននៅឡើយទេ។ សម្រាប់អ្នកប្រើប្រាស់ ចំណាយពេលពីរបីនាទី ចាប់ផ្ដើមពីមេរៀនមួយ ហើយឆ្លើយតាមស្ថានភាពពិត។ អានការណែនាំ ពិនិត្យការកំណត់លើគណនី ឬឧបករណ៍របស់អ្នក រួចកែលម្អមួយចំណុចម្ដងៗ។ ពេលកែរួច អ្នកអាចត្រឡប់មកពិនិត្យខ្លួនឯងម្ដងទៀតបាន។ 🌱 សម្រាប់ដៃគូ និងក្រុមការងារ - គ្រូ និងអ្នកបណ្ដុះបណ្ដាល៖ ប្រើជាសកម្មភាពក្នុងថ្នាក់ ឬវគ្គបណ្ដុះបណ្ដាល ហើយពិភាក្សាពីវិធីការពារខ្លួន ដោយមិនតម្រូវឱ្យអ្នកចូលរួមបង្ហាញចម្លើយផ្ទាល់ខ្លួន។ - អង្គការ ស្ថាប័ន និងសាលារៀន៖ ណែនាំបុគ្គលិក គ្រូ ឬសិស្សឱ្យពិនិត្យខ្លួនឯង និងយកការណែនាំទៅអនុវត្តក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ - អាជីវកម្មខ្នាតតូច៖ ចាប់ផ្ដើមពីមេរៀនដែលពាក់ព័ន្ធនឹងគណនី និងឧបករណ៍ដែលប្រើសម្រាប់ការងារ ឬលក់ដូរ។ - សហគមន៍ និងអ្នកបង្កើតមាតិកា៖ ចែករំលែកឧបករណ៍នេះ និងជួយអ្នកជុំវិញខ្លួនឱ្យចេះពិនិត្យមុនចុច មុនចែករំលែក និងមុនជឿ។ ខ្ញុំស្វាគមន៍ដៃគូដែលចង់យក Sophat.Space ទៅប្រើក្នុងការបណ្ដុះបណ្ដាល ចូលរួមកែលម្អខ្លឹមសារ ឬគាំទ្រការអភិវឌ្ឍគម្រោង។ សូមផ្ញើសារមកខ្ញុំ ដើម្បីពិភាក្សាអំពីការសហការ។ 🙏 - ពិន្ទុឆ្លុះបញ្ចាំងពីចម្លើយរបស់អ្នក មិនមែនជាការធានាសុវត្ថិភាពទាំងស្រុងទេ។ ការពិនិត្យការកំណត់ពិតប្រាកដ និងអនុវត្តតាមការណែនាំ គឺជាជំហានសំខាន់។ 👉 សាកល្បងថ្ងៃនេះ៖ https://sophat.space សាកហើយ ប្រាប់ខ្ញុំផងថា មុខងារណាមានប្រយោជន៍សម្រាប់អ្នក និងចង់ឱ្យកែលម្អអ្វីបន្ថែម។ មតិរបស់អ្នកជួយឱ្យគម្រោងនេះកាន់តែប្រសើរ! 💚 #SophatSpace #សុខភាពឌីជីថល #សុវត្ថិភាពឌីជីថល #DigitalSafety #Cambodia

កុំទាន់ធ្វើតាមការបំផុស ឬការបំភ័យថា «ត្រូវដាក់ Profile Picture ដូចរូបលើអត្តសញ្ញាណប័ណ្ណ» រូបដែលបង្ហោះជាសាធារណៈ អាចត្រូវគេទាញយក កែច្នៃដោយ AI ឬប្រើបន្លំជាយើង។ បើភ្ជាប់ជាមួយលេខអត្តសញ្ញាណ និងព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀត ហានិភ័យកាន់តែកើនឡើង។ ⚠️ ការដាក់រូបមុខ និងការបង្ហោះអត្តសញ្ញាណប័ណ្ណលើបណ្ដាញសង្គមគឺជាហានិភ័យនៅលើឌីជីថល។ កុំបង្ហោះឯកសារអត្តសញ្ញាណជាសាធារណៈ ហើយកុំឱ្យការភ័យខ្លាចធ្វើឱ្យយើងបង្ហាញព័ត៌មានលើសពីចាំបាច់។ https://www.facebook.com/reel/1358942099374643

មើលតែភ្នែក ដឹងថាកង់ឡានមានសម្ពាធខ្យល់ប៉ុន្មានទេ? 🚗 | 70mai TPMS Life 2 ពេលខ្លះកង់មើលទៅធម្មតា ប៉ុន្តែយើងមិនដឹងថាសម្ពាធខ្យល់នៅខាងក្នុងប៉ុន្មានទេ។ ក្នុងវីដេអូនេះ ខ្ញុំចែករំលែកពីឧបករណ៍តាមដានសម្ពាធខ្យល់កង់ 70mai TPMS Life 2 និងចំណុចគួរយល់ពេលប្រើប្រាស់ ជាពិសេសខ្នាត PSI និង Bar ដែលឃើញញឹកញាប់ តែអាចធ្វើឱ្យយើងច្រឡំបាន។ បងប្អូនធ្លាប់ប្រើឧបករណ៍ប្រភេទនេះទេ? ហើយជាធម្មតា ពិនិត្យខ្យល់កង់ញឹកញាប់ប៉ុនណា? 👇 https://www.facebook.com/reel/1834239484599287

Facebook ដើរធម្មតាមែនទេ?
Facebook ដើរធម្មតាមែនទេ?

ទូរសព្ទថ្មី កាមេរ៉ាច្បាស់ជាងមុន… សង្ឃឹមថា ទេសចរណ៍ខ្មែរក៏នឹងកាន់តែលេចធ្លោ។ សប្បាយចិត្តដែលអ្នកផលិតមាតិកាទទួលបានការលើកទឹកចិត្ត អ្នកខំប្រឹងគួរតែមានអ្នកមើលឃើញតម្លៃ។ ខ្ញុំក៏ចង់ឃើញរបៀបវាយតម្លៃនោះដែរ ដើម្បីឱ្យអ្នកកំពុងខំប្រឹងផ្សេងទៀតដឹងថា គួរប្រឹងត្រង់ណា៖ គុណភាពសាច់រឿង ប្រយោជន៍ដល់សហគមន៍ ចំនួនអ្នកមើល ឬសមត្ថភាពធ្វើឱ្យអ្នកឧបត្ថម្ភលេចធ្លោ? បើលក្ខណៈវិនិច្ឆ័យល្អមួយអាចលើកទឹកចិត្តមនុស្សបានច្រើនជាងអ្នកដែលទទួលវា ។ ក្នុងយុទ្ធសាស្ត្រផ្សព្វផ្សាយ អ្នកនៅក្រោយកាមេរ៉ាមិនចាំបាច់ចូលក្នុងរូប ក៏អាចក្លាយជាតួឯកបានដែរ។ ពេលខ្លះ យើងចាប់ផ្ដើមមើលព្រោះស្រឡាញ់ទេសចរណ៍ តែចុងក្រោយ បែរជាចាំឈ្មោះមួយផ្សេងបានច្បាស់ជាងឈ្មោះទីកន្លែង។ នេះហើយជាយុទ្ធសាស្ត្រដែលគួរឱ្យសិក្សា ចំណែកទេសចរណ៍ សង្ឃឹមថានឹងមានកន្លែងលេចធ្លោយូរអង្វែងក្នុងសាច់រឿងនេះដែរ។ ខ្ញុំចង់ជជែកឱ្យលម្អិតពីចំណុចទាំងនេះ ព្រោះការផ្សព្វផ្សាយទេសចរណ៍ត្រូវការទិសដៅរយៈពេលវែង៖ យើងចង់និយាយទៅកាន់អ្នកណា ចង់ឱ្យគេស្គាល់អ្វីពីកម្ពុជា និងធ្វើដូចម្ដេចឱ្យមាតិការបស់យើងជួយគេរហូតដល់ការសម្រេចចិត្តមកទស្សនា។ Phatcast EP17 — ធ្វើមាតិកាទេសចរណ៍ជាភាសាអង់គ្លេស អាចទៅដល់ភ្ញៀវបរទេសមែនទេ? https://www.youtube.com/watch?v=xaqhevjaKtM

Sophat.Space V3 កំពុងអភិវឌ្ឍ ហើយខ្ញុំកំពុងស្វែងរកអ្នកគាំទ្រ និងម្ចាស់ឧបត្ថម្ភ ដើម្បីជួយឱ្យគម្រោងនេះបន្តទៅមុខ! ខ្ញុំបង្កើត Sop
+3
Sophat.Space V3 កំពុងអភិវឌ្ឍ ហើយខ្ញុំកំពុងស្វែងរកអ្នកគាំទ្រ និងម្ចាស់ឧបត្ថម្ភ ដើម្បីជួយឱ្យគម្រោងនេះបន្តទៅមុខ! ខ្ញុំបង្កើត Sophat.Space ដើម្បីជួយអ្នកប្រើប្រាស់ពិនិត្យសុខភាពឌីជីថលរបស់ខ្លួន ងាយៗ ជាភាសាខ្មែរ និងដឹងថាគួរកែលម្អអ្វីខ្លះ ដើម្បីប្រើបច្ចេកវិទ្យាកាន់តែមានសុវត្ថិភាព។ សម្រាប់ V3 ខ្ញុំកំពុងរៀបចំការពិនិត្យតាមប្រធានបទ ដូចជា Facebook, Telegram និងទូរស័ព្ទ ព្រមទាំងការណែនាំតាមចម្លើយរបស់អ្នកប្រើ។ ខ្ញុំក៏មានគម្រោងបន្ថែមការពិនិត្យជាក្រុម សម្រាប់វគ្គបណ្ដុះបណ្ដាល សាលារៀន អង្គការ និងសហគមន៍ផងដែរ។ ការគាំទ្ររបស់អ្នកអាចជួយលើការអភិវឌ្ឍប្រព័ន្ធ ថ្លៃដំណើរការ និងការរៀបចំមាតិកាភាសាខ្មែរ។ មិនថាជាថវិកា ជំនាញ ពេលវេលាសាកល្បងផ្ដល់មតិយោបល់ ឬការចែករំលែកគម្រោងនេះ សុទ្ធតែមានតម្លៃ។ 🙏 បើបងប្អូន ក្រុមហ៊ុន ឬស្ថាប័នមានចំណាប់អារម្មណ៍គាំទ្រ ឬចូលរួមជាដៃគូឧបត្ថម្ភ អាចទាក់ទងខ្ញុំតាមសារផ្ទាល់ ឬ https://sophat.space/support 🌐 https://sophat.space 🚧 V3 កំពុងអភិវឌ្ឍ មិនទាន់ដាក់ឱ្យប្រើជាសាធារណៈពេញលេញនៅឡើយទេ។ #SophatSpace #សុខភាពឌីជីថល #សុវត្ថិភាពឌីជីថល

Sophat.Space V3 ជាកំណែអាប់ដេតធំមួយ ដែលខ្ញុំកំពុងសាកល្បង មុនដាក់ឱ្យប្រើជាសាធារណៈ! https://sophat.space/ កំណែនេះមានទាំងរូបរាងថ្
Sophat.Space V3 ជាកំណែអាប់ដេតធំមួយ ដែលខ្ញុំកំពុងសាកល្បង មុនដាក់ឱ្យប្រើជាសាធារណៈ! https://sophat.space/ កំណែនេះមានទាំងរូបរាងថ្មី ការកែសម្រួលរចនាសម្ព័ន្ធ និងមុខងារថ្មីៗ៖ - រៀបចំរចនាសម្ព័ន្ធមាតិកា និងប្រព័ន្ធគ្រប់គ្រងខាងក្រោយឡើងវិញ ដើម្បីងាយបន្ថែមប្រធានបទ និងការណែនាំថ្មីៗ - ជ្រើសពិនិត្យតាមប្រធានបទ ដូចជា Facebook, Telegram និងទូរស័ព្ទ - សំណួរខ្លីៗតាមផ្នែក មិនចាំបាច់ឆ្លើយទាំងអស់ក្នុងពេលតែមួយ - លទ្ធផល និងពិន្ទុដាច់ដោយឡែកតាមប្រធានបទ - ការណែនាំតាមចម្លើយ ដើម្បីដឹងថាគួរកែលម្អអ្វីមុន - សៀវភៅណែនាំសុខភាពឌីជីថលជាភាសាខ្មែរ ដែលងាយអាន និងអនុវត្តតាម គោលបំណងគឺជួយឱ្យអ្នកយល់ពីសុវត្ថិភាពឌីជីថលរបស់ខ្លួន និងចាប់ផ្ដើមការពារខ្លួនមុនមានបញ្ហា។ មុខងារទាំងនេះនឹងដាក់ឱ្យប្រើដោយឥតគិតថ្លៃ។ បើចង់ចូលរួមគាំទ្រការអភិវឌ្ឍ និងការបង្កើតមាតិកាបន្ត អាចគាំទ្រខ្ញុំតាមទឹកចិត្ត៖ https://sophat.space/support អរគុណសម្រាប់ការគាំទ្រ និងមតិយោបល់! 🙏

ophat.digital ដាក់ឱ្យសាកល្បងហើយ! នេះជាកំណែដំបូងនៃ Smart Car Voice Guide Cambodia។ គេហទំព័រនេះជួយអ្នកស្វែងរកពាក្យបញ្ជាសំឡេងសម្
ophat.digital ដាក់ឱ្យសាកល្បងហើយ! នេះជាកំណែដំបូងនៃ Smart Car Voice Guide Cambodia។ គេហទំព័រនេះជួយអ្នកស្វែងរកពាក្យបញ្ជាសំឡេងសម្រាប់មុខងារផ្សេងៗក្នុងរថយន្ត និងស្ដាប់របៀបនិយាយពាក្យបញ្ជានោះ។ ខ្ញុំកំពុងសាកល្បង និងបន្ថែមព័ត៌មានបន្តទៀត បើអ្នកបានសាកប្រើ សូមជួយប្រាប់ខ្ញុំផង៖ ពាក្យបញ្ជាណាប្រើបាន ឬមិនដំណើរការលើរថយន្តរបស់អ្នក? សូមបញ្ជាក់ម៉ាក ម៉ូដែល និងប្រភេទរថយន្ត (China ឬ Global version) ផង ដើម្បីឱ្យខ្ញុំអាចកែលម្អព័ត៌មានបានត្រឹមត្រូវ។ សាកល្បងនៅទីនេះ៖ https://sophat.digital/ មតិយោបល់របស់អ្នកនឹងជួយឱ្យកំណែបន្ទាប់ប្រើបានល្អជាងមុន។