en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

ជី សុផាត - Sophat CHY

ជី សុផាត - Sophat CHY

Open in Telegram

I talk about technology, online security, traveling, and community work. តាមដានខ្ញុំ៖ https://sophatchy.com

Show more

📈 Analytical overview of Telegram channel ជី សុផាត - Sophat CHY

Channel ជី សុផាត - Sophat CHY (@sophatchy) in the Central Khmer language segment is an active participant. Currently, the community unites 10 390 subscribers, ranking 11 712 in the Technologies & Applications category and 549 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 390 subscribers.

According to the latest data from 01 November, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -87 over the last 30 days and by 8 over the last 24 hours, overall reach remains high.

  • Verification status: Verified (Officially confirmed by Telegram)
  • Engagement rate (ER): The average audience engagement rate is 13.93%. Within the first 24 hours after publication, content typically collects 9.93% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 446 views. Within the first day, a publication typically gains 1 031 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 4.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“I talk about technology, online security, traveling, and community work. តាមដានខ្ញុំ៖ https://sophatchy.com”

Thanks to the high frequency of updates (latest data received on 03 November, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Technologies & Applications category.

10 390
Subscribers
+824 hours
-247 days
-8730 days
Posts Archive
Media: មេឌា ការបកប្រែតាមប្រភព៖ • មេឌា — NCKL • បន្សាយ / មេឌា — MPTC • ប្រព័ន្ធផ្សព្វផ្សាយ / មេឌា — DMIL 2024 • មេឌៀ — Mozilla (មិនផ្លូវការ) ពន្យល់ងាយៗ៖ មធ្យោបាយផ្សព្វផ្សាយព័ត៌មាន — ឬរូបភាព វីដេអូ និងសំឡេង ក្នុងកម្មវិធី។ ឧទាហរណ៍៖ «Social media» គឺបណ្ដាញសង្គម ដូចជា Facebook និង TikTok។ ក្នុង Telegram «Media» គឺរូប និងវីដេអូដែលបានផ្ញើក្នុងការជជែក។ https://sophat.space/khmer-terms/media

Username: អត្ថនាម ការបកប្រែតាមប្រភព៖ • អត្ថនាម — NCKL · Mozilla (មិនផ្លូវការ) • ឈ្មោះអ្នកប្រើ — Open Institute ពន្យល់ងាយៗ៖ ឈ្មោះដែលអ្នកប្រើ ដើម្បីចូលគណនី ឬដើម្បីឱ្យអ្នកដទៃរកអ្នកឃើញ។ ឧទាហរណ៍៖ Telegram មាន Username ដូចជា @SophatSpace_bot។ ចោរច្រើនបង្កើត Username ស្រដៀងឈ្មោះធនាគារ ឬមិត្តអ្នក — មើលឱ្យជិត។ https://sophat.space/khmer-terms/username

⚠️ ការព្រមានសុវត្ថិភាព៖ អ្នកប្រើ Telegram លើ Android សូម Update ជាបន្ទាន់! ថ្មីៗនេះ អ្នកជំនាញសន្តិសុខសាយប័រ បានរកឃើញភាពងាយរងគ
⚠️ ការព្រមានសុវត្ថិភាព៖ អ្នកប្រើ Telegram លើ Android សូម Update ជាបន្ទាន់! ថ្មីៗនេះ អ្នកជំនាញសន្តិសុខសាយប័រ បានរកឃើញភាពងាយរងគ្រោះធ្ងន់ធ្ងរមួយនៅក្នុង Telegram សម្រាប់ប្រព័ន្ធ Android ដែលអាចអនុញ្ញាតឱ្យជនខិលខូចដំណើរការកូដលើទូរស័ព្ទរបស់អ្នក តាមរយៈការខលជាសំឡេង។ ហានិភ័យដែលអាចកើតមាន៖ • ការចូលគ្រប់គ្រងទូរស័ព្ទពីចម្ងាយ • ការលួចព័ត៌មាន និងទិន្នន័យផ្ទាល់ខ្លួន • ការចូលប្រើមីក្រូហ្វូន និងកាមេរ៉ា ក្នុងករណីការវាយប្រហារឈានដល់ការគ្រប់គ្រងឧបករណ៍ • ការវាយប្រហារអាចកើតឡើងតាមរយៈការហៅពីគណនី Telegram ធម្មតា ដំណោះស្រាយ៖ អ្នកប្រើប្រាស់ តេឡេក្រាម នៅលើ អាន់ដ្រយ សូមចូលទៅ Google Play Store ហើយ អាប់ដេត ទៅកាន់កំណែ 12.10.4 ឬខ្ពស់ជាងនេះជាបន្ទាន់។ ប្រសិនបើមិនទាន់អាច អាប់ដេត បាន សូមផ្អាកការខលតាម Telegram ជាបណ្តោះអាសន្ន និងកុំទទួលការហៅពីគណនីមិនស្គាល់។ សូមចែករំលែកព័ត៌មាននេះ ដើម្បីជួយការពារសុវត្ថិភាពឌីជីថលរបស់មិត្តភក្តិ និងក្រុមគ្រួសារយើង។ ផ្សព្វផ្សាយដោយ Sophat.Space https://sophat.space Sophat.Space គឺជាគម្រោងឯករាជ្យដែលបង្កើតឡើង ដើម្បីលើកកម្ពស់ចំណេះដឹងអំពីសុវត្ថិភាពឌីជីថលជាភាសាខ្មែរ ជួយអ្នកប្រើប្រាស់ស្វែងយល់ពីហានិភ័យតាមអ៊ីនធឺណិត ពិនិត្យសុខភាពឌីជីថល និងរៀនពីវិធីការពារខ្លួនក្នុងពិភពឌីជីថល។

Encrypted channel: កាណាល់កូដសម្ងាត់ ប្រភព៖ NCKL ពន្យល់ងាយៗ៖ ផ្លូវទំនាក់ទំនង ដែលព័ត៌មានទាំងអស់ត្រូវចាក់សោ ដូច្នេះអ្នកដទៃលួចមើលមិនបាន។ ឧទាហរណ៍៖ ពេលអ្នកចូលគេហទំព័រដែលមាន 🔒 https ទិន្នន័យធ្វើដំណើរតាមកាណាល់កូដសម្ងាត់ — អ្នកនៅលើ Wi-Fi តែមួយ អានមិនបាន។ https://sophat.space/khmer-terms/encrypted-channel

Global Freedom Summit 2026 | ចែករំលែកចំណេះដឹង ដើម្បីការពារកុមារក្នុងពិភពឌីជីថល កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦ ខ្ញុំមានកិត្ត
+5
Global Freedom Summit 2026 | ចែករំលែកចំណេះដឹង ដើម្បីការពារកុមារក្នុងពិភពឌីជីថល កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦ ខ្ញុំមានកិត្តិយសបានចូលរួមជាវាគ្មិន និងធ្វើបទបង្ហាញក្នុងកម្មវិធី Global Freedom Summit 2026 ដែលរៀបចំដោយអង្គការមូលនិធិ A21 Cambodia កម្ពុជា នៅខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលខេត្ត មន្ត្រីអនុវត្តច្បាប់ អង្គទូត ដៃគូអង្គការ ស្ថាប័នពាក់ព័ន្ធ និងយុវជន។ ក្នុងនាមជាវាគ្មិន ខ្ញុំបានធ្វើបទបង្ហាញអំពី ហានិភ័យ និងទិដ្ឋភាពទូទៅនៃការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ (OCSEA) ដើម្បីលើកកម្ពស់ការយល់ដឹង និងចែករំលែកចំណេះដឹងអំពីការការពារកុមារក្នុងបរិបទឌីជីថល។ ខ្ញុំក៏បានចូលរួមក្នុងសកម្មភាពចាក់បញ្ចាំងភាពយន្ត និងកិច្ចពិភាក្សាដែលមានអត្ថន័យ ដើម្បីរំលឹកពីសារៈសំខាន់នៃការរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចលើកុមារ។ ស្លាយបទបង្ហាញជាភាសាខ្មែរ/English ដែលខ្ញុំបានរៀបចំសម្រាប់ការចែករំលែកចំណេះដឹងនេះ អាចចូលមើល និងទាញយកដោយឥតគិតថ្លៃ៖ https://sophat.space/slide-ocsea

Malware: ម៉ាល់វែរ ប្រភព៖ NCKL ពន្យល់ងាយៗ៖ កម្មវិធីអាក្រក់ ដែលបង្កើតឡើងដើម្បីលួចព័ត៌មាន ធ្វើឱ្យខូចឧបករណ៍ ឬគ្រប់គ្រងទូរស័ព្ទ និងកុំព្យូទ័ររបស់អ្នក។ ឧទាហរណ៍៖ អ្នកទាញយកកម្មវិធី «មើលកុនឥតគិតថ្លៃ» ពីតំណក្នុង Telegram (មិនមែនពី Play Store)។ ក្រោយមកទូរស័ព្ទយឺត ហើយមានការផ្សាយពាណិជ្ជកម្មលោតឡើងឥតឈប់ — អាចជាមេរោគ។ https://sophat.space/khmer-terms/malware

Validation dataset: សំណុំទិន្នន័យសុពលកម្ម ប្រភព៖ NCKL ពន្យល់ងាយៗ៖ ទិន្នន័យដាច់ដោយឡែក ដែលប្រើពិនិត្យថា AI ដែលបានបង្វឹក ធ្វើការបានល្អប៉ុណ្ណា លើទិន្នន័យដែលវាមិនធ្លាប់ឃើញ។ ឧទាហរណ៍៖ បង្វឹក AI ដោយរូប ៩០០០ សន្លឹក ហើយទុក ១០០០ សន្លឹកផ្សេង សម្រាប់សាកល្បងថាវាពិតជាស្គាល់ មិនមែនគ្រាន់តែចាំ។ https://sophat.space/khmer-terms/validation-dataset

⚠️ សូមអ្នកជំនាញបច្ចេកវិទ្យា របស់ស្ថាប័នពាក់ព័ន្ធ ជួយពិនិត្យ និងព្រមានអំពីហានិភ័យនៃការបែកធ្លាយទិន្នន័យផ្ទាល់ខ្លួន! ថ្មីៗនេះ ខ្ញុំបានឃើញការផ្សព្វផ្សាយរូបភាពបញ្ជីឈ្មោះ ដែលត្រូវបានអះអាងថាពាក់ព័ន្ធនឹងកាតព្វកិច្ចយោធា។ ខ្ញុំមិនទាន់អាចបញ្ជាក់បានថា ឯកសារនេះមានប្រភពមកពីណា ឬពិតប្រាកដកម្រិតណានោះទេ។ អ្វីដែលគួរឱ្យបារម្ភ គឺឯកសារដែលត្រូវបានចែករំលែកនេះ ហាក់បង្ហាញព័ត៌មានផ្ទាល់ខ្លួនជាច្រើន រួមមានឈ្មោះ លេខសម្គាល់ និងលេខទូរស័ព្ទ។ ប្រសិនបើព័ត៌មានទាំងនេះជាទិន្នន័យពិត ការផ្សព្វផ្សាយដោយគ្មានការបិទបាំងសមស្រប អាចបង្កហានិភ័យដល់ឯកជនភាព និងសុវត្ថិភាពរបស់ម្ចាស់ទិន្នន័យ។ ព័ត៌មានទាំងនេះអាចត្រូវបានយកទៅប្រើប្រាស់សម្រាប់ការបោកប្រាស់តាមទូរស័ព្ទ ការក្លែងបន្លំអត្តសញ្ញាណ ការបោកបញ្ឆោតដោយប្រើព័ត៌មានជាក់លាក់របស់ជនរងគ្រោះ (Targeted Phishing) ឬការកំណត់គោលដៅវាយប្រហារនាពេលអនាគត។ ខ្ញុំសូមអំពាវនាវដល់អ្នកជំនាញសន្តិសុខឌីជីថល អ្នកសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធ ជួយពិនិត្យមើលករណីនេះ និងពន្យល់ពីហានិភ័យដែលអាចកើតមាន ព្រមទាំងជូនដំណឹងដល់ស្ថាប័នដែលមានសមត្ថកិច្ច ប្រសិនបើរកឃើញថាមានការបង្ហាញទិន្នន័យដោយមិនសមស្រប។ ចំណែកអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គម គួរផ្ទៀងផ្ទាត់ប្រភពមុនចែករំលែក និងបិទបាំងព័ត៌មានដែលអាចកំណត់អត្តសញ្ញាណបុគ្គលបាន។ ការរាយការណ៍ព័ត៌មានសាធារណៈ មិនគួរតម្រូវឱ្យយើងបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់មនុស្សគ្រប់រូបនោះទេ។ ការបែកធ្លាយទិន្នន័យមិនមែនគ្រាន់តែជាបញ្ហាបច្ចេកទេសទេ ប៉ុន្តែជាបញ្ហាឯកជនភាព សុវត្ថិភាព និងការទទួលខុសត្រូវរួមរបស់សង្គម។ 🔐 ការពារទិន្នន័យថ្ងៃនេះ គឺជាការការពារសុវត្ថិភាពរបស់មនុស្សនៅថ្ងៃអនាគត។ https://www.facebook.com/SophatCHY/posts/pfbid02oTkFn21pKrWQbrLmtcMN3XinVSh8gAgvWhtGwvKbBRLAef1VRHZStrFdJY8ivcuql

Likes: ចំនួនចូលចិត្ត ប្រភព៖ NCKL ពន្យល់ងាយៗ៖ ចំនួនមនុស្ស ដែលបានចុចចូលចិត្ត ការបង្ហោះ ឬទំព័រមួយ។ ឧទាហរណ៍៖ ចំនួនចូលចិត្តច្រើន មិនមានន័យថាទំព័រគួរទុកចិត្តទេ — ចំនួនចូលចិត្តក្លែងក្លាយអាចទិញបាន។ https://sophat.space/khmer-terms/likes

ភាគច្រើនមនុស្សអានពាក្យ «គណនី» ថា «គណនេយ្យ» ពាក្យទាំងពីរនេះមានអត្ថន័យខុសគ្នា ប៉ុន្តែមនុស្សមួយចំនួនអាចអានច្រឡំគ្នា។ សាកល្បងចុចស
ភាគច្រើនមនុស្សអានពាក្យ «គណនី» ថា «គណនេយ្យ» ពាក្យទាំងពីរនេះមានអត្ថន័យខុសគ្នា ប៉ុន្តែមនុស្សមួយចំនួនអាចអានច្រឡំគ្នា។ សាកល្បងចុចស្តាប់ការអានពាក្យ «គណនី» និងស្វែងយល់ពីអត្ថន័យរបស់វា! Account: គណនី ការបកប្រែតាមប្រភព៖ • គណនី — NCKL · Open Institute · Mozilla (មិនផ្លូវការ) • អាខោន — សំណើសាធារណជន (មិនផ្លូវការ) ពន្យល់ងាយៗ៖ កន្លែងផ្ទាល់ខ្លួនរបស់អ្នក ក្នុងកម្មវិធី ឬគេហទំព័រ ដែលចូលដោយឈ្មោះ និងពាក្យសម្ងាត់។ ឧទាហរណ៍៖ គណនី Facebook, Telegram និងធនាគាររបស់អ្នក សុទ្ធតែជាគណនី។ គណនីនីមួយៗគួរមានពាក្យសម្ងាត់ផ្សេងគ្នា និងបើក 2FA។ https://sophat.space/khmer-terms/account

⚠️ ប្រយ័ត្ន! ការលួច Telegram Session កំពុងក្លាយជាបញ្ហាសន្តិសុខឌីជីថលដែលគួរយកចិត្តទុកដាក់។ - អាប់ដេត Telegram ឱ្យថ្មីបំផុត - ប
⚠️ ប្រយ័ត្ន! ការលួច Telegram Session កំពុងក្លាយជាបញ្ហាសន្តិសុខឌីជីថលដែលគួរយកចិត្តទុកដាក់។ - អាប់ដេត Telegram ឱ្យថ្មីបំផុត - បើក Two-Step Verification - ពិនិត្យ Settings → Devices - កុំចែករំលែក Login Code ឬចុច Link សង្ស័យ ការពារគណនីអ្នកថ្ងៃនេះ កុំរង់ចាំដល់ពេលបាត់បង់! អាចចូលពិនិត្យសាកល្បងបាននៅ https://sophat.space/check/telegram #TelegramSecurity #DigitalSafety #CyberSecurity

Mac: ម៉ាគីនតូស ប្រភព៖ NCKL ពន្យល់ងាយៗ៖ កុំព្យូទ័ររបស់ក្រុមហ៊ុន Apple ដែលប្រើប្រព័ន្ធ macOS ដូចជា MacBook។ ឧទាហរណ៍៖ Mac ក៏អាចឆ្លងមេរោគបាន — ដំឡើងកម្មវិធីតែពី App Store ឬគេហទំព័រផ្លូវការ ហើយ Update macOS ជាប្រចាំ។ https://sophat.space/khmer-terms/mac

Sophat.Space មានកម្មវិធីសម្រាប់ Android ហើយ! ឥឡូវនេះ អ្នកអាចទាញយកកម្មវិធី Sophat.Space ពី Google Play Store ដើម្បីស្វែងយល់អំព
+4
Sophat.Space មានកម្មវិធីសម្រាប់ Android ហើយ! ឥឡូវនេះ អ្នកអាចទាញយកកម្មវិធី Sophat.Space ពី Google Play Store ដើម្បីស្វែងយល់អំពីសុវត្ថិភាពឌីជីថលជាភាសាខ្មែរ។ មុខងារសំខាន់ៗរួមមាន៖ - បោក ឬ ពិត? ៖ រៀនសម្គាល់សញ្ញានៃការបោកប្រាស់តាមអនឡាញ។ - បណ្ណាល័យពាក្យខ្មែរ ៖ ស្វែងយល់ពាក្យបច្ចេកវិទ្យា និងពាក្យឌីជីថលជាភាសាខ្មែរ។ - បញ្ជីត្រួតពិនិត្យសុវត្ថិភាពឌីជីថល* ពិនិត្យទម្លាប់ប្រើប្រាស់បច្ចេកវិទ្យា និងស្វែងរកចំណុចដែលគួរកែលម្អ។ 💚 ខ្ញុំបង្កើត Sophat.Space ដើម្បីជួយឱ្យចំណេះដឹងឌីជីថលកាន់តែងាយយល់ និងអាចអនុវត្តបានសម្រាប់ប្រជាជនកម្ពុជា។ ទាញយកឥឡូវនេះ!៖ https://play.google.com/store/apps/details?id=space.sophat.app សូមជួយសាកល្បង ចែករំលែក និងផ្ដល់មតិយោបល់ ដើម្បីឱ្យគម្រោងនេះកាន់តែប្រសើរឡើង! #SophatSpace #សុវត្ថិភាពឌីជីថល #ចំណេះដឹងឌីជីថល #KhmerDigital #AndroidApp

Partial-mesh topology: តូប៉ូសាស្ត្រសំណាញ់មិនពេញលេញ ប្រភព៖ NCKL ពន្យល់ងាយៗ៖ ការរៀបបណ្ដាញ ដែលឧបករណ៍សំខាន់ខ្លះ ភ្ជាប់ផ្ទាល់ទៅគ្នា ប៉ុន្តែមិនមែនទាំងអស់។ ឧទាហរណ៍៖ ក្រុមហ៊ុនភ្ជាប់សាខាធំៗ ជាតូប៉ូសាស្ត្រសំណាញ់មិនពេញលេញ — ចំណាយតិចជាងភ្ជាប់គ្រប់សាខា ប៉ុន្តែនៅមានផ្លូវបម្រុង។ https://sophat.space/khmer-terms/partial-mesh-topology

Data Transmission Network: បណ្ដាញបញ្ជូនទិន្នន័យ ប្រភព៖ MPTC ពន្យល់ងាយៗ៖ ប្រព័ន្ធឧបករណ៍ និងខ្សែ ដែលភ្ជាប់គ្នា ដើម្បីបញ្ជូន និងទទួលទិន្នន័យ។ ឧទាហរណ៍៖ បណ្ដាញខ្សែកាបអុបទិក និងអង់តែនទូរស័ព្ទទូទាំងប្រទេស ជាបណ្ដាញបញ្ជូនទិន្នន័យ ដែលនាំអ៊ីនធឺណិតដល់ភូមិ។ https://sophat.space/khmer-terms/data-transmission-network

Eject: បញ្ចេញ ប្រភព៖ NCKL ពន្យល់ងាយៗ៖ ការដក USB ឬឌីស ចេញពីកុំព្យូទ័រ ឱ្យមានសុវត្ថិភាព ដើម្បីកុំឱ្យទិន្នន័យខូច។ ឧទាហរណ៍៖ ចុច «Eject» មុនដក USB — ដកភ្លាមៗពេលកំពុងចម្លង អាចធ្វើឱ្យឯកសារខូច។ https://sophat.space/khmer-terms/eject

Chief Information Officer: ប្រធានផ្នែកព័ត៌មាន ប្រភព៖ MPTC ពន្យល់ងាយៗ៖ អ្នកដឹកនាំជាន់ខ្ពស់ ដែលទទួលខុសត្រូវលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទាំងអស់ របស់ស្ថាប័ន (CIO)។ ឧទាហរណ៍៖ ប្រធានផ្នែកព័ត៌មាន នៃក្រសួងមួយ សម្រេចថាប្រព័ន្ធណាត្រូវទិញ និងរបៀបដាក់សេវាឌីជីថលឱ្យប្រជាពលរដ្ឋប្រើ។ https://sophat.space/khmer-terms/chief-information-officer