9 999
مشترکین
-624 ساعت
-327 روز
-11730 روز
آرشیو پست ها
9 998
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់នានា ក្នុងស្រុកកងមាស
(កំពង់ចាម) អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ នេះ បានដឹកនាំក្រុមការងារខេត្ត មន្ទីរ អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់ស្ទាក់ទឹក និងការជុសជួសច្រាំងបាក់ ដែលជាសមិទ្ធផលដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អន្តរាគមន៍ ជួយសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ស្រុកកងមាស ឲ្យបានប្រសើរឡើង ក្នុងនោះ រួមមាន:
1-ការជួសជុលច្រាំងបាក់ ដោយរៀបចំថ្មកញ្ចប់ច្រាំងព្រែក មានប្រវែង 465ម៉ែត្រ សម្រេចបាន 100%
2-ចាក់ផ្លូវបេតុង ប្រវែង 465 ម៉ែត្រ សម្រេចបាន 100%
3-ការងារសាងសង់សំណង់ស្ទាក់ទឹក ស្ថិតក្នុងឃុំស្តៅ ស្រុកកងមាស សម្រេចបានប្រមាណ40% ហើយផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងការតាមដាន និងការអនុវត្តគម្រោងឲ្យបានត្រឹមត្រូវ ប្រកបដោយស្តង់ដារ ដើម្បីសំណង់មានគុណភាពខ្ពស់ និងឆាប់បានរួចរាល់ទៅតាមផែនការ៕
08 اوت, 09:18
9 998
យុវជន មាស រ៉ាយុទ្ធ សិស្សវិទ្យាល័យហ៊ុនសែន ពាមជីកង ប្តេជ្ញាចិត្តខ្ពស់សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)
JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម
👉 Facebook
👉 YouTube
👉 Website
👉 TikTok
👉 X (Twitter)
08 اوت, 07:38
9 998
យុវតី សុភា ចរិយា សិស្សរៀនថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុនសែន ពាមជីកង បានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម
👉 Facebook
👉 YouTube
👉 Website
👉 TikTok
👉 X (Twitter)
08 اوت, 07:38
9 998
អភិបាលខេត្តកំពង់ចាម ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអធិការរងស្រុកស្ទឹងត្រង់ ដែលបានពលីក្នុង ប្រតិបត្តិការបង្ក្រាបករណីក្មេងទំនើង
JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម
👉 Facebook
👉 YouTube
👉 Website
👉 TikTok
👉 X (Twitter)
08 اوت, 07:38
9 998
សហភាពសហព័ន្ធយុវជនកម្ពុជាកំពង់ចាម បានរួមចំណែកយ៉ាងសកម្ម ក្នុងការជួយសម្របសម្រួលដល់បេក្ខជន បេក្ខនារី នាឱកាសប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នេះ
JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម
👉 Facebook
👉 YouTube
👉 Website
👉 TikTok
👉 X (Twitter)
08 اوت, 07:38
9 998
+9
នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យដំណេីរការ នៃការងារសាងសង់ឧបដ្ឋានសាលា (សាលាឆាន់) វត្តពោធិវង្ស ហៅវត្ត(ជំនីក) ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពជា និងលោកជំទាវ ស្ថិតក្នុងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
08 اوت, 07:25
9 998
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យ វឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេ នៅស្រុកកោះសូទិន
(កំពង់ចាម) ឆ្លើយតបតាមសំណើសុំអន្តរាគមន៍ របស់រដ្ឋបាលខេត្តកំពង់ចាម ពីបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ស្រុកកោះសូទិន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ គម្រោងការពារច្រាំងទន្លេមេគង្គ ជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន តាមសំណើ។
ប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន មានភាពកក់ក្ដៅក្នុងការរស់នៅនិងសប្បាយចិត្តយ៉ាងខ្លាំងដោយទទួលបានសមិទ្ធផលថ្មីស្រឡាងមួយទៀត គឺគម្រោងការពារច្រាំងទន្លេមេគង្គ ស្ថិតក្នុងភូមិផ្សារថ្មី និងភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានប្រវែងសរុប ៦០០ម៉ែត្រ ដោយក្នុងនោះរៀបជាប្រអប់ថ្ម (Gabion boxes) ប្រវែង២០០ ម៉ែត្រ និងប្រើប្រាស់ក្រណាត់បាវ (Geotextile) មានប្រវែង ៤០០ម៉ែត្រ ដោយច្រកខ្សាច់តម្រៀបតាមបណ្តោយច្រាំងទន្លេ និងតាមជើងទេបណ្តោយច្រាំង ដើម្បីការពារការហូរច្រោះ និងបាក់ស្រុតច្រាំង ដោយគិតមកដល់ពេលនេះ សម្រេចលទ្ធផល ១០០%
កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងដំណើរអញ្ជើញចុះពិនិត្យវឌ្ឍនភាពសំណង់ខាងលើ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមចូលរួមត្រេកអរ ជាមួយបងប្អូនប្រជាពលរដ្ឋអ្នកស្រុកកោះសូទិន ដែលទទួលបានសមិទ្ធផលដ៏ធំសម្បើមនេះ និងសូមរួមគ្នាការពារ ថែទាំ នូវសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជន៕
08 اوت, 06:59
9 998
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យ វឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេ នៅស្រុកកោះសូទិន
(កំពង់ចាម) ឆ្លើយតបតាមដំណើសុំអន្តរាគមន៍ របស់រដ្ឋបាលខេត្តកំពង់ចាម ពីបញ្ហាប្រឈម និងសូមណូមពររបស់ប្រជាពលរដ្ឋ ស្រុកកោះសូទិន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ គម្រោងការពារច្រាំងទន្លេមេគង្គ ជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន តាមសំណើ។
ប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន មានភាពកក់ក្ដៅក្នុងការរស់នៅនិងសប្បាយចិត្តយ៉ាងខ្លាំងដោយទទួលបានសមិទ្ធផលថ្មីស្រឡាងមួយទៀត គឺគម្រោងការពារច្រាំងទន្លេមេគង្គ ស្ថិតក្នុងភូមិផ្សារថ្មី និងភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានប្រវែង ៦០០ម៉ែត្រ ដោយរៀបជាប្រអប់ថ្ម (Gabion boxes) និង៧ប្រើប្រាស់ក្រណាត់បាវ Geotextile ច្រកខ្សាច់តម្រៀបតាមបណ្តោយច្រាំងទន្លេ និងតាមជំរាលបណ្តោយច្រាំង ដើម្បីការពារការហូរច្រោះ និងបាក់ស្រុតច្រាំង ដោយគិតមកដល់ពេលនេះ សម្រេចលទ្ធផល ១០០%
កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងដំណើរអញ្ជើញចុះពិនិត្យវឌ្ឍនភាពសំណង់ខាងលើ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមចូលរួមត្រេកអរ ជាមួយបងប្អូនប្រជាពលរដ្ឋអ្នកស្រុកកោះសូទិន ដែលទទួលបានសមិទ្ធផលដ៏ធំសម្បើមនេះ និងសូមរួមគ្នាការពារ ថែទាំ នូវសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជន៕
08 اوت, 06:33
08 اوت, ~06:34
9 998
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺគ្រុនឈាម កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកកោះសូទិន
(កំពង់ចាម)៖ ទន្ទឹមនឹងករណីជំងឺគ្រុនឈាមនារដូវវស្សានេះ មានការកើនឡើងគួរឱ្យព្រួយបារម្មណ៍ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ និងអ្នកជំងឺគ្រុនឈាម ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានលើកទឹកចិត្តឱ្យបងប្អូនអ្នកជំងឺទាំងអស់ សូមយកចិត្តទុកដាក់ ស្តាប់តាមតាមវេជ្ជបញ្ជា ដោយសម្រាកឱ្យបានគ្រប់គ្រាន់ ពិសារថ្នាំ និងអាហារឱ្យបានទៀងទាត់ ដើម្បីឱ្យអាការៈជំងឺឆាប់បានជាសះស្បើយ។ ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ ឱ្យបង្កើនការយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ ប្រកបដោយវិជ្ជាជីវៈ ទើបទទួលបានការជឿជាក់ពីប្រជាពលរដ្ឋ។
ឆ្លៀតឱកាសនេះ ឯកឧត្តម អភិបាលខេត្ត សូមធ្វើការអំពាវនាវដល់មាតាបិតា ឬអាណាព្យាបាលទាំងអស់ ប្រសិនបើពិនិត្យឃើញថាកូនចៅមានអាការៈក្តៅខ្លួនខ្លាំងខុសធម្មតា សូមប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដោយមិនត្រូវទិញថ្នាំមកព្យាបាលដោយខ្លួនឯង ឬផ្សំថ្នាំតាមផ្ទះនោះឡើយ។
គួរលឹកថា ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តកំពង់ចាម តែងបានរៀបចំបើកយុទ្ធនាការទ្រង់ទ្រាយធំមួយ ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនឈាម ផងដែរ៕
08 اوت, 03:39
9 998
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺគ្រុនឈាម កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកកោះសូទិន
(កំពង់ចាម)៖ ទន្ទឹមនឹងករណីជំងឺគ្រុនឈាមនារដូវវស្សានេះ មានការកើនឡើងគួរឱ្យព្រួយបារម្មណ៍ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ និងអ្នកជំងឺគ្រុនឈាម ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានលើកទឹកចិត្តឱ្យបងប្អូនអ្នកជំងឺទាំងអស់ សូមយកចិត្តទុកដាក់ ស្តាប់តាមតាមវេជ្ជបញ្ជា ដោយសម្រាកឱ្យបានគ្រប់គ្រាន់ ពិសារថ្នាំ និងអាហារឱ្យបានទៀងទាត់ ដើម្បីឱ្យអាការៈជំងឺឆាប់បានជាសះស្បើយ។ ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ ឱ្យបង្កើនការយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ ប្រកបដោយវិជ្ជាជីវៈ ទើបទទួលបានការជឿជាក់ពីប្រជាពលរដ្ឋ។
ឆ្លៀតឱកាសនេះ ឯកឧត្តម អភិបាលខេត្ត សូមធ្វើការអំពាវនាវដល់មាតាបិតា ឬអាណាព្យាបាលទាំងអស់ ប្រសិនបើពិនិត្យឃើញថាកូនចៅមានអាកប្បកិរិយាក្តៅខ្លួនខ្លាំងខុសធម្មតា សូមប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដោយមិនត្រូវទិញថ្នាំមកព្យាបាលដោយខ្លួនឯង ឬផ្សំថ្នាំតាមផ្ទះនោះឡើយ។
គួរលឹកថា ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តកំពង់ចាម តែងបានរៀបចំបើកយុទ្ធនាការទ្រង់ទ្រាយធំមួយ ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនឈាម ផងដែរ៕
08 اوت, 03:20
08 اوت, ~03:20
9 998
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរង នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់
(កំពង់ចាម) គណៈប្រតិភូនៃរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់។
លោកវរសេនីយ៍ទោ ម៉ាប់ សុផាត ត្រូវជាស្វាមីរបស់លោកស្រី ឈុន ដាឡែន បានពលីជីវិតនៅថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៣០នាទី បន្ទាប់ពីរងរបួសក្នុងឧបទ្ទវហេតុពេលបំពេញភារកិច្ចបង្ក្រាបករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលបានកើតឡើងកាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅភូមិបឹងដែង១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ពិតជាមានសេចក្តីក្រៀមក្រំយ៉ាងក្រៃលែង ដោយបានទទួលដំណឹងអំពីមរណភាពរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដែលបានពលីជីវិតក្នុងពេលបំពេញភារកិច្ច។
ការបាត់បង់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត គឺជាការបាត់បង់នូវឧត្តមស្វាមី និងជាឪពុកជាទីគោរពស្រឡាញ់បំផុត ដែលបានបីបាច់ថែរក្សា និងទំនុកបម្រុងបុត្រធីតា ប្រកបដោយការទទួលខុសត្រូវ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ។ ជាពិសេស វាជាការបាត់បង់មន្ត្រីនគរបាលដ៏អង់អាចក្លាហានមួយរូប ដែលជានិច្ចកាលបានលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបុព្វហេតុសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងជាមន្ត្រីនគរបាលជាតិដ៏គំរូមួយរូប ដែលមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការងារ។
សកម្មភាព និងការលះបង់ទាំងឡាយរបស់លោក គឺជាគំរូវីរភាពដ៏ឧត្តុង្គឧត្តម ដែលទទួលបានការគោរព កោតសរសើរ និងស្ញប់ស្ញែងពីថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ ក៏ដូចជាប្រជាពលរដ្ឋក្នុងស្រុកស្ទឹងត្រង់ ផងដែរ៕
08 اوت, 01:04
9 998
+9
រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយ ក្រសួងអប់រំយុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ បើកកិច្ចប្រជុំរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦
(កំពង់ចាម): នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈបញ្ជាការឯកភាពខេត្ត និង ឯកឧត្តម ម៉ឹង សូដាឬទ្ធិ ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) នាសម័យប្រលង ១០-សីហា សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងអប់រំយុវជន និងកីឡា ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ គណៈកម្មការខេត្ត ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ខេត្តកំពង់ចាម បានត្រៀមខ្លួនរួចរាល់ជាស្រេច លើកិច្ចការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) ឲ្យប្រព្រឹត្តទៅដោយរលូន និងមានរបៀបរៀបរយខ្ពស់។
ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ដើម្បីធានាឱ្យដំណើរការប្រឡងប្រកបដោយតម្លាភាព និងយុត្តិធម៌តាមគោលការណ៍ «អ្នកចេះ គឺជាប់» រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការដាក់ពង្រាយកម្លាំងការពារសន្តិសុខ សម្រួលចរាចរណ៍នៅជុំវិញមណ្ឌលប្រឡង និងរៀបចំក្រុមគ្រូពេទ្យប្រចាំការ ដើម្បីជួយសង្គ្រោះបឋម និងសម្រួលដល់ការធ្វើដំណើររបស់បេក្ខជនទាំងអស់ឱ្យប្រកបដោយសុវត្ថិភាព និងភាពស្ងប់ស្ងាត់ល្អប្រសើរក្នុងអំឡុងពេលប្រឡង។
គួរបញ្ជាក់ថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ខេត្តកំពង់ចាម មានបេក្ខជន សរុបចំនួន ៩.៥៧៥នាក់ ស្រី ៥.៦៨៣នាក់ និងមានមណ្ឌលប្រឡងចំនួន ១៦មណ្ឌល៕
07 اوت, 08:44
9 998
+9
រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយ ក្រសួងអប់រំយុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ បើកកិច្ចប្រជុំរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦
(កំពង់ចាម): នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈបញ្ជាការឯកភាពខេត្ត និង ឯកឧត្តម ម៉ឹង សូដាឬទ្ធិ ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) នាសម័យប្រលង ១០-សីហា សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងអប់រំយុវជន និងកីឡា ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ គណៈកម្មការខេត្ត ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ខេត្តកំពង់ចាម បានត្រៀមខ្លួនរួចរាល់ជាស្រេច លើកិច្ចការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) ឲ្យប្រព្រឹត្តទៅដោយរលូន និងមានរបៀបរៀបរយខ្ពស់។
ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ដើម្បីធានាឱ្យដំណើរការប្រឡងប្រកបដោយតម្លាភាព និងយុត្តិធម៌តាមគោលការណ៍ «អ្នកចេះ គឺជាប់» រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការដាក់ពង្រាយកម្លាំងការពារសន្តិសុខ សម្រួលចរាចរណ៍នៅជុំវិញមណ្ឌលប្រឡង និងរៀបចំក្រុមគ្រូពេទ្យប្រចាំការ ដើម្បីជួយសង្គ្រោះបឋម និងសម្រួលដល់ការធ្វើដំណើររបស់បេក្ខជនទាំងអស់ឱ្យប្រកបដោយសុវត្ថិភាព និងភាពស្ងប់ស្ងាត់ល្អប្រសើរក្នុងអំឡុងពេលប្រឡង។
គួរបញ្ជាក់ថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ខេត្តកំពង់ចាម មានបេក្ខជន សរុបចំនួន ៩.៥៧៥នាក់ ស្រី ៥.៦៨៣នាក់ និងមានមណ្ឌលប្រឡងចំនួន ១៦មណ្ឌល៕
07 اوت, 08:28
07 اوت, ~08:29
