9 999
مشترکین
-624 ساعت
-327 روز
-11730 روز
آرشیو پست ها
9 998
អភិបាលរងខេត្តកំពង់ចាម អញ្ជើញផ្តល់កិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍ក្រសួងមហាផ្ទៃ ស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម
កំពង់ចាម៖ នាព្រឹកថ្ងៃ៧ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យ នៃរដ្ឋបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញផ្តល់កិច្ចសម្ភាសន៍ ជាមួយក្រុមការងារទូរទស្សន៍ក្រសួងមហាផ្ទៃ (MOI TV) ដើម្បីបង្ហាញអំពីវឌ្ឍនភាព និងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តកំពង់ចាមសម្រេចបាន ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦ នៅស្ថានីយ៍ទូរទស្សន៍ក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ។
ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត បានលើកឡើង អំពីសមិទ្ធផល និងវឌ្ឍនភាពលើវិស័យសំខាន់ៗរបស់ខេត្ត រួមមាន ៖ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការងារកសិកម្ម ពាណិជ្ជកម្ម និងការងារអភិវឌ្ឍន៍មូលដ្ឋាន។ ឯកឧត្តម អភិបាលរងខេត្ត បានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តកំពង់ចាម និងមន្ទីរ-អង្គភាពពាក់ព័ន្ធ បានខិតខំអនុវត្តតាមកម្មវិធីការងារ និងផែនការអភិវឌ្ឍន៍ ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តោតសំខាន់លើការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ការលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ និងការឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន។
ឯកឧត្តម អភិបាលរងខេត្ត ក៏បានបង្ហាញពីការយកចិត្តទុកដាក់ របស់រដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ផ្តោតលើការងាររក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ការបង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេស ការអនុវត្តបទបញ្ជាលេខ ០១ ប.ប. និងអនុក្រឹត្យលេខ ០៣ អ.ន.ក្រ ស្តីពីការបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ (ONLINE SCAMS) និងការដោះស្រាយបញ្ហាប្រឈម របស់ប្រជាពលរដ្ឋ ព្រមទាំង ការពង្រឹងកិច្ចសហការរវាងរដ្ឋបាលខេត្ត ជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរ-អង្គភាព និងភាគីពាក់ព័ន្ធ ដើម្បី ធានាបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តការងារ។
នាឱកាសនោះដែរ ឯកឧត្តម អភិបាលរងខេត្តកំពង់ចាម ក៏បានបញ្ជាក់ពីទិសដៅការងារសំខាន់ៗ របស់រដ្ឋបាលខេត្ត ដោយការខិតខំប្រឹងប្រែងបន្តជំរុញការអនុវត្តការងារ ឱ្យកាន់តែមានប្រសិទ្ធភាព ពង្រឹងការផ្តល់សេវាសាធារណៈឱ្យមានគុណភាព និងប្រសិទ្ធភាព បន្តការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំង ការជំរុញលើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅក្នុងមូលដ្ឋាន នៃខេត្តកំពង់ចាម ឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀតផងដែរ ៕
07 اوت, 06:52
9 998
+5
ព្រឹកថ្ងៃទី៧ សីហា ២០២៦ ឯកឧត្តម លី ថៃហាក់ និង ឯកឧត្តម លី សំអូន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាធាយ បាននាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន រួមនឹងបច្ច័យ ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ៤ វត្ត ក្នុងឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។
07 اوت, 04:43
9 998
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ក្នុងក្រុងកំពង់ចាម
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ឡៅ ឈាវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម ព្រមទាំងតំណាង អង្គភាពប្រឆាំងអំពើពុករលួយ អញ្ជើញចុះត្រួតពិនិត្យមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ សម័យប្រឡង ថ្ងៃទី១០ ខែសីហាឆ្នាំ ២០២៦ នៅមណ្ឌលប្រឡង វិទ្យាល័យព្រះសីហនុ -មណ្ឌលប្រឡង វិទ្យាល័យ តេជោ ហ៊ុន សែន បឹងកុក -មណ្ឌល វិទ្យាល័យដីដុះ -មណ្ឌលវិទ្យាល័យ គរុកោសល្យខេត្ត -មណ្ឌល វិទ្យាល័យសំបួរមាស ស្ថិតក្នុងក្រុងកំពង់ចាម នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។
គួរបញ្ជាក់ថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦នេះ សម្រាប់ខេត្តកំពង់ចាមមានបេក្ខជន សរុបចំនួន ៩.៥៧៥នាក់ ស្រី ៥.៦៨៣នាក់។ មានមណ្ឌលប្រឡងចំនួន ១៦មណ្ឌល៕
07 اوت, 04:34
9 998
+4
នៅថ្ងៃទី៧ ខែសីហាឆ្នាំ២០២៦ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម ចូលរួមប្រជុំស្តីពី ត្រួតពិនិត្យ លទ្ធផលការងារប្រចាំខែកក្តដា និងលេីកទិសដៅខែបន្តសម្រាប់ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដម ឈន សាណាត អគ្គនាយកដ្ឋានពន្ធនាគារ។
07 اوت, 01:55
9 998
+8
នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៤ និង០០នាទី ឯកឧត្តម កោ វណ្ឌី ប្រធានសាលាដំបូងខេត្តកំពង់ចាម និងលោក ដួង សារ៉ន ព្រះរាជអាជ្ញារង តំណាងឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានទទួលស្វាគមន៍ប្រតិភូក្រុមការងារសភាស៊ើបសួរសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម យ៉ា ណារិន និងឯកឧត្តម ប៉ាក ច័ន្ទសំបូរ អនុប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ ចុះមកសាលាដំបូងខេត្តកំពង់ចាម ដើម្បីជំរុញ និងពន្លឿនការដោះស្រាយរឿងក្តី និងការចុះអធិការកិច្ចរបស់សភាស៊ើបសួរ នៃសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដោយមានការចូលរួមពីសមាសភាពសាលាដំបូងខេត្តកំពង់ចាមរួមមាន លោកស្រីអនុប្រធានសាលាដំបូង លោក/លោកស្រីចៅក្រម លោកប្រធានលេខាធិការដ្ឋានរដ្ឋបាល លោកប្រធានអង្គភាពអាជ្ញាសាលា លោក/លោកស្រីអនុប្រធានលេខាធិការដ្ឋានរដ្ឋបាល លោកអាជ្ញាសាលា លោក/លោកស្រីក្រឡាបញ្ជី លោក/លោកស្រីប្រធានការិយាល័យ និងលោក/លោកស្រីជាមន្ត្រីពាក់ព័ន្ធ តាមរបៀបវារៈដូចខាងក្រោម៖
-ត្រួតពិនិត្យលើរបាយការណ៍មន្ទីរស៊ើបសួរ
-ត្រួតពិនិត្យលើចំណាត់ការនីតិវិធីស៊ើបសួរ
-ត្រួតពិនិត្យលើនីតិវិធីឃុំខ្លួនបណ្តោះអាសន្ន
-ត្រួតពិនិត្យលើការបញ្ជូនសំណុំរឿងជាប់បណ្តឹងឧទ្ធរណ៍។
តាមការបូកសរុបលទ្ធផលរបស់ក្រុមការងារសភាស៊ើបសួរសាលាឧទ្ធរណ៍ត្បូងឃ្មុំ ការចំណាត់ការសំណុំរឿង ការរៀបចំរបាយការណ៍ និងបញ្ជីចំណាត់ការសំណុំរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីរបស់លោក/លោកស្រីចៅក្រម ក្រឡាបញ្ជី និងលេខាធិការដ្ឋានរដ្ឋបាល មានភាពល្អប្រសើរ ត្រឹមត្រូវ ចំណាត់ការលឿន និងមិនមានបញ្ហាគួរឲ្យកត់សម្គាល់នោះទេ។
កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ១៧ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរីករាយ និងស្និតស្នាលក្រៃលែង។
06 اوت, 08:38
9 998
+9
នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៩ និង៣០នាទីព្រឹក ឯកឧត្តម កោ វណ្ឌី ប្រធានសាលាដំបូងខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារអនុវត្តសម្រាប់ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកស្រីអនុប្រធានសាលាដំបូង លោក/លោកស្រីចៅក្រម លោកប្រធានលេខាធិការដ្ឋានរដ្ឋបាល លោក/លោកស្រីអនុប្រធានលេខាធិការដ្ឋានរដ្ឋបាល លោក/លោកស្រីប្រធានការិយាល័យ និងលោក/លោកស្រីជាមន្ត្រីពាក់ព័ន្ធ តាមរបៀបវារៈដូចខាងក្រោម៖
-ពិនត្យរបាយការណ៍ចំណាត់ការសំណុំរឿង រយៈពេល ៧ខែ គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ ដោយធ្វើការធៀបជាមួយរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៦
-ពិនិត្យរបាយការណ៍សំណុំរឿងអទិភាពទាំង៥ រួមមាន សំណុំរឿងគ្រឿងញៀន ចរាចរណ៍ ក្មេងទំនើង អត្រានុកូលដ្ឋាន និង Online Scam
-ពិនិត្យ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ។
មុននឹងបញ្ចប់ កិច្ចប្រជុំបានឯកភាព និងប្តេជ្ញា ចំណាត់ការរឿងក្តីសម្រចឲ្យបានតាមផែនការដែលបានដាក់ចេញដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ១១ និង៤៥នាទី ថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរីករាយ និងស្និតស្នាលក្រៃលែង។
06 اوت, 08:15
9 998
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា មិន ស៊ីហ៊ាប ត្រូវជាម្តាយបង្កើតរបស់លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ
(កំពង់ចាម) នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា មិន ស៊ីហ៊ាប ត្រូវជាម្តាយបង្កើតរបស់លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ ស្ថិតនៅគេហដ្ឋាន ភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មានសេចក្តីតក់ស្លុត និងរំជួលចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា មហាឧបាសិកា មិន សីហាប ត្រូវជាម្តាយបង្កើតរបស់លោកវជ្ជបណ្ឌិត បានទទួលមរណភាពនៅថ្ងៃអង្គារ ០៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៧:៤៥នាទីព្រឹក ក្នុងជន្មាយុ ៧៧ ឆ្នាំ ដោយជរាពាធ ។
ក្នុងវេលាប្រកបដោយសមានទុក្ខនេះ ឯកឧត្តម អភិបាលខេត្ត និងប្រតិភូ សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ជាមួយក្រុមគ្រួសាររបស់លោកវេជ្ជបណ្ឌិតបណ្ឌិត ចំពោះការបាត់បង់ មហាឧបាសិកា មិន សីហាប ដែលត្រូវ ជាម្ដាយបង្កើត ម្តាយក្មេក និងជីដូនជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ប្រកបដោយគុណធម៌ សង្គហធម៌ ព្រហ្មវិហារធម៌ល្អប្រពៃរបស់កូនៗ ចៅៗ ចៅទួត ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិក មួយរូប ដែលតែងតែមានសទ្ធាជ្រះថ្លាក្រៃលែងក្នុងការលើកស្ទួយព្រះពុទ្ធសាសនានៅកម្ពុជា។
ឯកឧត្តម អភិបាលខេត្ត និងប្រតិភូ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា មិន ស៊ីហាប បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
06 اوت, 07:50
9 998
+1
សេចក្ដីណែនាំ ស្ដីពីការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ ក្នុងខេត្តកំពង់ចាម
06 اوت, 03:29
9 998
+9
អភិបាលខេត្តកំពង់ចាម ៖ ការគ្រប់គ្រងនិងការពារដីសាធារណៈរបស់រដ្ឋ ជាពិសេសដីចំណីប្រភពទឹកធម្មជាតិ ដើម្បីធានាបាននូវការអភិវឌ្ឍ ថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងបរិស្ថានប្រកបដោយចីរភាព
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងថា ការគ្រប់គ្រងនិងការពារដីសាធារណៈរបស់រដ្ឋ ជាពិសេសដីចំណីប្រភពទឹកធម្មជាតិ រួមមាន: ដីចំណីទន្លេ ព្រែក និងបឹងបួរ គឺដើម្បីធានាបាននូវការអភិវឌ្ឍ ថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងបរិស្ថានប្រកបដោយចីរភាព។
ប្រសាសន៍បែបនេះ ត្រូវបានលើកឡើង ខណៈឯកឧត្តម អភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត ដើម្បីពិនិត្យ និងពិភាក្សាលើបទបង្ហាញពាក់ព័ន្ធនឹងស្ថានភាពការកាន់កាប់ដីចំណីទន្លេ ព្រែក និងបឹងបួរ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅសាលាប្រជុំធំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរដែនដី និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវសិក្សាលើបទបង្ហាញបច្ចេកទេសឱ្យបានលម្អិត និងផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែងនៃការកាន់កាប់ដីចំណីទន្លេ ព្រែក និងបឹងបួរ។ កំណត់ព្រំប្រទល់ និងចាត់វិធានការទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីសាធារណៈរបស់រដ្ឋដោយខុសច្បាប់ឱ្យបានម៉ឺងម៉ាត់។ បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋអំពីច្បាប់រៀបចំដែនដី និងផលប៉ះពាល់នៃការរំលោភបំពានដីចំណីទឹក។
ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ថ្វីត្បិតតែខេត្តកំពង់ចាមបានសម្រេចជោគជ័យក្នុងការចុះបញ្ជី និងចែកប័ណ្ណកម្មសិទ្ធិដីធ្លីលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋរួចរាល់យ៉ាងណាក្តី ក៏អាជ្ញាធរខេត្តនៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង ដីសាធារណៈរបស់រដ្ឋ ឱ្យបានគង់វង្ស៕
06 اوت, 02:09
9 998
ចៅសង្កាត់ក្នុងក្រុងកំពង់ចាម បានលេីកឡេីងពីគំរូវីរភាពរបស់សម្ដេចតេជោ ចាប់តាំងពីក្មេងមកដល់បច្ចុប្បន្ន ដែលបានដឹកនាំប្រទេសជាតិមកដល់ត្រើយសុខសន្តិភាព និងការអភិវឌ្ឍន៍ជាហូរហែរ។
05 اوت, 20:28
9 998
+4
(ចប់ម៉ោងរដ្ឋបាល) ល្ងាចថ្ងៃទី៥ សីហា ២០២៦ លោក ទូច វឌ្ឍនា ប្រធានក្រុមការងារចុះជួយភូមិទី២ និងសហការី រួមជាមួយលោក មេភូមិទី២ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ អំពីជីវភាព មុខរបររស់នៅប្រចាំថ្ងៃរបស់ប្រធានក្រុមបក្ស ក៏ដូចជាទទួលយកមតិ សំណូមពរផ្សេងៗ ព្រមទាំងជម្រុញ និងក្រើនរំលឹកដល់ប្រធានក្រុមបក្ស ក្នុងការក្តាប់ព័ត៌មានរបស់សមាជិកក្រុមឱ្យបានល្អ ដេីម្បីត្រៀមខ្លួន ចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ នាពេលខាងមុខ។
05 اوت, 09:52
9 998
+9
នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលក្រុងកំពង់ចាម បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុង ក្រោមអធិបតីភាព លោក នាង ឈុនហ៊ាង ប្រធានក្រុមប្រក្សាក្រុង និង លោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម។
កិច្ចប្រជុំបានលើកយករបៀបវារៈចំនួន១០ រួមមាន:
១.មតិបើកកិច្ចប្រជុំ
២.ត្រួតពិនិត្យ កូរ៉ុមប្រជុំ
៣.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំ។
៤.ពិនិត្យ និងអនុម័ត កំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម
៥.ពិនិត្យ និងអនុម័ត កំណត់ហេតុ នៃកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម។
៦.ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៦ និងទិសដៅខ បន្ទាប់របស់រដ្ឋបាលក្រុងកំពង់ចាម។
៧.ពិនិត្យ និងអនុម័ត៖
-សំណើសុំធ្វើនិយ័តថវិការដ្ឋបាលក្រុងកំពង់ចាម
- សំណើសុំធ្វើនិយ័តថវិការបស់ការងារអប់រំកុមារតូច ការអប់រំបឋមសិក្សា និងអប់រំក្រៅប្រព័ន្ធ។
ពិនិត្យ និងអនុម័ត៖
- គណៈកម្មការគ្រប់គ្រងគម្រោង ជួសជុលក្រាលការ៉ូម៉ាប ស្ថិតនៅក្នុង ភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម
- គណៈកម្មការគ្រប់គ្រងគម្រោង ជួសជុលលូប្រវែង ៣០ម៉ែត្រ ស្ថិតនៅ ក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម
- គណៈកម្មការគ្រប់គ្រងគម្រោង ជួសជុលស្តារប្រព័ន្ធលូ ប្រវែង ២៥០ ម៉ែត្រ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម
- គម្រោងប្រើប្រាស់មូលនិធិក្រុងកំពង់ចាម សម្រាប់ឆ្នាំ២០២៧
៨.ពិនិត្យ និងអនុម័ត តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់មន្ត្រីរដ្ឋបាលក្រុងកំពង់ចាម ប្រចាំខែកក្កដា ឆ្នាំ២០២៦
៩.មតិយោបល់ចូលរួមរបស់លោក អភិបាលក្រុង។
១០.បញ្ហាផ្សេងៗ។
05 اوت, 01:28
