ru
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 228 подписчиков, занимая 4 900 место в категории Политика и 543 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 228 подписчиков.

Согласно последним данным от 20 сентября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -112, а за последние 24 часа — -4, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.14%. В первые 24 часа после публикации контент обычно набирает 5.36% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 629 просмотров. В течение первых суток публикация набирает 549 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 5.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 21 сентября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 228
Подписчики
-424 часа
-327 дней
-11230 дней
Архив постов
អភិបាលខេត្តកំពង់ចាម ជំរុញឲ្យមន្ត្រីអង្គភាពច្រកចេញចូលតែមួយ ពន្លឿនការងារដែលនៅសេសសល់ ជាពិសេសការបម្រើសេវាសូរិយោដីឲ្យបានល្អប្រសើរ
+9
អភិបាលខេត្តកំពង់ចាម ជំរុញឲ្យមន្ត្រីអង្គភាពច្រកចេញចូលតែមួយ ពន្លឿនការងារដែលនៅសេសសល់ ជាពិសេសការបម្រើសេវាសូរិយោដីឲ្យបានល្អប្រសើរ (កំពង់ចាម) អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញឲ្យមន្ត្រីអង្គភាពច្រកចេញចូលតែមួយ ពន្លឿនការងារដែលនៅសេសសល់ ជាពិសេសការបម្រើសេវាសូរិយោដី ឲ្យបានល្អប្រសើរ បន្ថែមទៀត ដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ទន្ទឹមនឹងអង្គភាពមួយនេះ បានទទួលជ័យលាភីលេខ១ ទូទាំងប្រទេស ២ឆ្នាំជាប់គ្នា។ ឯកឧត្តម ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យសេវាច្រកចេញចូលតែមួយ ដែលនៅសេសសល់ ស្ថិតនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាជាប្រធានគណៈបញ្ជាការឯកភាពខេត្ត សម្រេចកែសម្រួលសមាសភាពក្រុមការងារបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ សូមបន្តចុះធ្វើរដ្ឋបាលចំហរឲ្យបានជាប់ជាប្រចាំ និងតឹងរឹងបំផុត។ ក្នុងនោះ ត្រូវជម្រាបដល់ម្ចាស់ទីតាំង បងប្អូនប្រជាពលរដ្ឋ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់​ សូមកុំពាក់ព័ន្ធ​ កុំនៅពីក្រោយ​ កុំអន្តរាគមន៍ និងសូមសហការ​រាយការណ៍​មកអាជ្ញាធរមានសមត្ថកិច្ច​ ដេីម្បីប្តេជ្ញាចិត្តរួមគ្នា​ រៀបចំសម្អាតផ្ទះយើងអោយបានស្អាត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ​ប្រទេស និងសេដ្ឋកិច្ចជាតិឲ្យបានរឹងមាំ។ ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា ក្នុងនាមគណៈបញ្ជាការឯកភាព​រដ្ឋបាលគ្រប់ថ្នាក់​ នៃខេត្តកំពង់ចាម បានសច្ចាធានាជូនសម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួចហើយ​ ដោយបានប្តេជ្ញា​ បោសសំអាត​ និងទប់ស្កាត់ (Scam online) កុំឲ្យកើតមាននៅលើទឹកដីនៃខេត្តកំពង់ចាម ដើម្បីលើកមុខមាត់កិត្តិយសជូនជាតិកម្ពុជាយើង៕

ឯកឧត្តម អ៊ុន ចាន់ដា នាំអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៥២គ្រួសារ ស្ថិតនៅក្នុងឃុំព្រែកកុយ ស្រុកកងមាស

អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ/ស្ពាន និងការដ្ឋានសាងសង់ច្រាំងទន្លេមេគង្គ ក្នុងភូមិបឹងកាចូត ស្រុកស្ទឹងត្រង់

ឯកឧត្តម អ៊ុន ចាន់ដា ៖ អតីតយុទ្ធជន និងនិវត្តជនកម្ពុជា មានគុណបំណាច់ដ៏ធំធេងណាស់ចំពោះជាតិមាតុភូមិ ============ https://web.facebook.com/share/v/1CwVkcThRV/

រដ្ឋបាលខេត្តកំពង់ចាម នាំយកថវិកាបរិច្ចាគ ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជនក្ន
+4
រដ្ឋបាលខេត្តកំពង់ចាម នាំយកថវិកាបរិច្ចាគ ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជនក្នុងខេត្ត ផ្ដល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បាននាំយកថវិកាបរិច្ចាគ ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជនក្នុងខេត្តកំពង់ចាម ផ្ដល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅសណ្ឋាគារ Raffle Hotel Le Royal Phnom Penh។ ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម លោក លី សារ៉ារិទ្ធ អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជនក្នុងខេត្តកំពង់ចាម ដែលបានបរិច្ចាកថវិកាផ្ទាល់ខ្លួន តាមរយៈ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ស្របតាមការអំពាវនាវរបស់រដ្ឋបាលខេត្ត។ ការចូលរួមបរិច្ចាគប្រចាំឆ្នាំ និងដោយស្ម័គ្រចិត្តនេះ ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ពិតជាបានចូលរួមចំណែកទាំងអស់គ្នា នាំមកនូវស្នមញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារ ព្រមទាំង ស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ ព្យាបាល និងសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ៕

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធី «ដាស់ស្មារតីជាតិ» ២៨ ឧសភា ដើម្បីបញ្ជាក់នូវការចង់ចាំបទពិសោធ និងព្រឹត្តិការណ៍ដែលប្រទេស
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធី «ដាស់ស្មារតីជាតិ» ២៨ ឧសភា ដើម្បីបញ្ជាក់នូវការចង់ចាំបទពិសោធ និងព្រឹត្តិការណ៍ដែលប្រទេសកម្ពុជាបានឆ្លងកាត់ក្នុងឆ្នាំ២០២៥ ទាំងភាពឈឺចាប់ ការលំបាក និងភាពអយុត្តិធម៌ ដើម្បីប្រែក្លាយអតីតកាលទាំងនោះទៅជាកម្លាំងនៃសាមគ្គីភាព និងឯកភាពជាតិ សម្រាប់ពង្រឹងខ្លួន និងការពារសុខសន្តិភាពជាតិឱ្យបានរឹងមាំ នារាត្រីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៨ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅរាត្រីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ បានអញ្ជើញចូលរួមក្នុងកម្មវិធី «ដាស់ស្មារតីជាតិ» ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នារាជធានីភ្នំពេញ។ #ដាស់ស្មារតីជាតិ #២៨ឧសភា ❤️🇰🇭❤️

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ឆ្នាំ២០២៦ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៥២គ្រួសារ នៅឃុំព្រែកកុ
+9
ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៥២គ្រួសារ នៅឃុំព្រែកកុយ ស្រុកកងមាស (កំពង់ចាម)៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម រួមដំណើរដោយឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាគណ:កម្មាធិការសាខា លោក ភោគ សាវុធ ប្រធានគណៈកម្មាធិការអនុសាខាស្រុក និងក្រុមការងារ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៥២គ្រួសារ រស់នៅភូមិ អូរស្វាយលិច ៤៦គ្រួសារ និងភូមិ អូរស្វាយកើត ៦គ្រួសារ ស្ថិតក្នុងឃុំព្រែកកុយ ស្រុកកងមាស ដែលកម្មវិធីប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តអូរស្វាយ ឃុំព្រែកកុយ ជាទីដែលអារាមនេះក៏ត្រូវរងគ្រោះដោយខ្យល់កន្ត្រាក់ ផងដែរ។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ១០យប់  ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដែលពេលនោះ មានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង ធ្វើអោយផ្ទះ ៥២ ខ្នង ក្នុងភូមិចំនួន ២ ក្នុង ឃុំព្រែកកុយ ត្រូវប៉ើងរលំ របើកសង្កសី  និងរបើកក្បឿង រងផលប៉ះពាល់កម្រិតធ្ងន់ ៨គ្រួសារ កម្រិតមធ្យម១៣គ្រួសារ និង កម្រិតស្រាល ៣១គ្រួសារ ។ ទន្ទឹមនោះ វត្តអូរស្វាយ ក៏ទទួលរងផលប៉ះពាល់ ពីខ្យល់កន្ត្រាក់ ធ្វើអោយរបើកពិដានសាលាឆាន់ និងដំបូលបន្ទប់ទឹក ១ខ្នង ២បន្ទប់ ទៀត។ ឯកឧត្តម អ៊ុន ចាន់ដា  បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ និងព្រះចៅអធិការវត្ត ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ ប៉ះពាល់ដល់ការរស់នៅ ខាតបង់ទាំងពេលវេលា និងសោហ៊ុយ ត្រូវចំណាយសម្រាប់ការជួសជុល ស្តារឡើងវិញ ថែម ទៀត ។  ឯកឧត្តម បាននាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិត អាសូរ ពីសំណាក់  ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយទោះបី សម្តេច មិនបានអញ្ជើញមកផ្ទាល់ ក៏លោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា  តាមទិសស្លោក “ កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់គ្នា និងមិនទុកនរណាម្នាក់ចោល "។ ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀង ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និង អាយុជីវិត ។ ចំពោះការសាងសង់ជម្រក ឬ លំនៅឋាន ត្រូវពិនិត្យរកទីតាំងដែលធានាសុវត្ថិភាពនិងបរិស្ថានល្អ ហើយការសាងសង់ជម្រកឬផ្ទះស្នាក់នៅទៀតសោត ក៏ត្រូវរៀបចំឲ្យមានភាពរឹងមាំ តាមក្បួនខ្នាតបច្ចេកទេសត្រឹមត្រូវ ដើម្បីការពារការដួលរលំ ឬ ត្រូវខ្យល់កន្ទ្រាក់បង្កមហន្តរាយ ឬ រងវិបត្តិភ័យផ្សេងៗ ។  ក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួលក្នុងរដូវវស្សា នេះ ត្រូវ អនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព អោយបានល្អ តាមទិសស្លោក "ស្រឡាញ់ខ្លួន អោយស្ងួនចំណី " ជៀសអោយផុតពីជម្ងឺមិនឆ្លងទាំង ៤ និង សូម ចូលរួមជាមួយសហគមន៍ ពង្រឹងភាពធន់ទៅនឹងអាកាសធាតុ  ។ ជាមួយនោះ ខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីបង្កើនប្រាក់ចំណូល លើកកំពស់ជីវភាពក្នុងក្រុមគ្រួសារ។ អំណោយដែលបានផ្តល់ជូនពលរដ្ឋរងផលប៉ះពាល់ទាំង  ៥២គ្រួសារនោះ ក្នុង ១គ្រួសារទទួលបាន : អង្ករ ២៥គក្រ មី១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹក សុីអុីវ ១យួរ ទឹកពិសាប្រណិត វី-អាក់ទីវ ១កេស និងឃីត ១ សម្រាប់. ចំពោះថវិកា បាន ផ្តល់ជូនតាមកម្រិតខូចខាតជាក់ស្តែង រួមមាន :       -ពលរដ្ឋរងផលប៉ះពាល់កម្រិតធ្ងន់ ៨គ្រួសារ ជូន ១គ្រួសារ ៤០០.០០០រៀល។       -ពលរដ្ឋរងផលប៉ះពាល់ កម្រិតមធ្យម ១៣គ្រួសារ ជូន ២គ្រួសារ ២០០.០០០ រៀល ។        -ពលរដ្ឋរងផលប៉ះពាល់ កម្រិតស្រាល ៣១គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ១០០.០០០ រៀល។       ជាមួយនោះ  ឯកឧត្តម អ៊ុន ចាន់ដា  ក៏បានអញ្ជើញប្រគេនព្រះចៅអធិការវត្តអូរស្វាយ រួមមាន អង្ករ ១០០គក្រ មី ៤កេស ត្រីខ ៤យួរ ទឹកពិសារប្រណិត ៤កេស និង បច្ច័យ ១.០០០,០០០ រៀល  ផងដែរ៕

អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ/ស្ពាន និងការដ្ឋានសាងសង់ច្រាំងទន្លេមេគ
+9
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ/ស្ពាន និងការដ្ឋានសាងសង់ច្រាំងទន្លេមេគង្គ ក្នុងភូមិបឹងកាចូត ស្រុកស្ទឹងត្រង់ (កំពង់ចាម) អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ/ស្ពាន និងការដ្ឋានសាងសង់ ច្រាំងទន្លេមេគង្គ ក្នុងភូមិបឹងកាចូត ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។ បើតាមលោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានឲ្យដឹងថា ការងារកសាងលើកកម្រិតគុណភាពផ្លូវ ១ខ្សែខាងលើនេះ មាន២កំណាត់ មានប្រវែង ២.៩៧៣ម៉ែត្រ ដែលជាគម្រោងផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង អាមេ រួមនឹងការកសាងសង់ស្ពានបេតុង ១កន្លែង ប្រវែង ១៨ម៉ែត្រ ទទឹង ៨ម៉ែត្រ ជាគម្រោងជំពូក២១ (២០២៦) ដែលអនុវត្តន៍ដោយនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់មន្ទីរជំនាញ  និងមន្ត្រីបច្ចេកទេស ធ្វើការសហការឲ្យបានល្អ ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចំពោះការអនុវត្តគម្រោងខាងលើនេះឲ្យទទួលបានជោគជ័យ និងគុណភាពផ្លូវ/ស្ពាន ប្រកបដោយស្តង់ដារ។ បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត បានបន្ត ដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពច្រាំងទន្លេមេគង្គ ក្នុងភូមិសាស្ត្រ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ បន្ទាប់ពីមានកិច្ចអន្តរាគមន៍របស់ក្រសួងធនធានទឹក និងឧតុនិយម ចំពោះការស្តារ និងជួសជុលឡើងវិញ នូវច្រាំងទន្លេមេគង្គដែលបានបាក់/ស្រុត នាពេលកន្លងមក។ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា ច្រាំងទន្លេមេគង្គ ក្នុងភូមិសាស្រ្តខាងលើ បាន បាក់/ស្រុត នៅអំឡុងឆ្នាំ២០២២ មានប្រវែង ប្រមាណ ៤០០ម៉ែត្រ។ ខណៈនោះ ដោយយោងសំណើរសុំកិច្ចអន្តរាគមន៍បន្ទាន់ពី រដ្ឋបាលខេត្តកំពង់ចាម ទៅក្រសួងធនធានទឹក និងឧតុនិយម ទើបនៅដើមឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើការស្តារ និងជួសជុលច្រាំងទន្លេមេគង្គនេះឡើងវិញ ដោយប្រើប្រាស់បាវខ្សាច់(GeoTextile) ដែលគិតមកដល់ពេលនេះសម្រេចលទ្ធផល១០០ ភាគរយ៕

អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ/ស្ពាន និងការដ្ឋានសាងសង់ច្រាំងទន្លេមេគ
+9
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ/ស្ពាន និងការដ្ឋានសាងសង់ច្រាំងទន្លេមេគង្គ ក្នុងភូមិបឹងកាចូត ស្រុកស្ទឹងត្រង់ (កំពង់ចាម) អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ/ស្ពាន និងការដ្ឋានសាងសង់ ច្រាំងទន្លេមេគង្គ ក្នុងភូមិបឹងកាចូត ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។ បើតាមលោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានឲ្យដឹងថា ការងារកសាងលើកកម្រិតគុណភាពផ្លូវ ១ខ្សែខាងលើនេះ មាន២កំណាត់ មានប្រវែង ២.៩៧៣ម៉ែត្រ ដែលជាគម្រោងផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង អាមេ រួមនឹងការកសាងសង់ស្ពានបេតុង ១កន្លែង ប្រវែង ១៨ម៉ែត្រ ទទឹង ៨ម៉ែត្រ ជាគម្រោងជំពូក២១ (២០២៦) ដែលអនុវត្តន៍ដោយនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់មន្ទីរជំនាញ  និងមន្ត្រីបច្ចេកទេស ធ្វើការសហការឲ្យបានល្អ ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចំពោះការអនុវត្តគម្រោងខាងលើនេះឲ្យទទួលបានជោគជ័យ និងគុណភាពផ្លូវ/ស្ពាន ប្រកបដោយស្តង់ដារ។ បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត បានបន្ត ដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពច្រាំងទន្លេមេគង្គ ក្នុងភូមិសាស្ត្រ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ បន្ទាប់ពីមានកិច្ចអន្តរាគមន៍របស់ក្រសួងធនធានទឹក និងឧតុនិយម ចំពោះការស្តារ និងជួសជុលឡើងវិញ នូវច្រាំងទន្លេមេគង្គដែលបានបាក់/ស្រុត នាពេលកន្លងមក។ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា ច្រាំងទន្លេមេគង្គ ក្នុងភូមិសាស្រ្តខាងលើ បាន បាក់/ស្រុត នៅអំឡុងឆ្នាំ២០២២ មានប្រវែង ប្រមាណ ៤០០ម៉ែត្រ។ ខណៈនោះ ដោយយោងសំណើរសុំកិច្ចអន្តរាគមន៍បន្ទាន់ពី រដ្ឋបាលខេត្តកំពង់ចាម ទៅក្រសួងធនធានទឹក និងឧតុនិយម ទើបនៅដើមឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើការស្តារ និងជួសជុលច្រាំងទន្លេមេគង្គនេះឡើងវិញ ដោយប្រើប្រាស់បាវខ្សាច់(GeoTextile) ដែលគិតមកដល់ពេលនេះសម្រេចលទ្ធផល១០០ ភាគរយ៕

នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានចូលរួមកិច្ចប្រជុំចែករំលែកបទពិសោធន៍ និងទស្សនកិច្ចសិក្សាកន្លែងផ្តល់សេវា ចម្រុះឆ្លើយតបចំពោះជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ (OSSU) ជាមួយគណៈប្រតិភូក្រសួងកិច្ចការនារី ខេត្តសៀមរាប,កំពង់ស្ពឺ និងខេត្តរតនគិរី នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក្រោមការដឹកនាំដោយ លោកជំទាវ ហ៊ូសាមិត្ដរដ្ឋលេខាធិការក្រសួងកិច្ចការនារី តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ធ្វើនៅសាលប្រជុំមន្ទីរពេទ្យបង្អែកខេត្ត ។ ក្នុងកិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមដោយ លោកជំទាវ ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី,តំណាងក្រសួងសុខាភិបាល, លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី តំណាងមន្ទីរកិច្ចការនារី, មន្ទីរសុខាភិបាល, មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ,ស្នងការដ្ឋាននគរបាលខេត្ត, មន្ទីរពេទ្យ, ក្រុមការងារលេខាធិការដ្ឋាន GBV មន្ត្រីជំនាញទទួលបន្ទុក OSSU អ្នកពាក់ព័ន្ធនៅក្នុងខេត្តកំពង់ចាម , ប្រតិភូខេត្តទាំង៣ រួមមាន៖ (ខេត្តសៀមរាប,កំពង់ស្ពឺ និងខេត្តរតនគិរី ) និងតំណាងស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា UNFPA, DFAT ,ACCESS 2 ។ សូមបញ្ជាក់ថាវគ្គបណ្តុះបណ្តាលធ្វើឡើង ក្នុងគោលបំណង៖ ដើម្បី ចែករំលែកបទពិសោធន៍ និងស្វែងយល់បន្ថែមលើការផ្តល់សេវានៅកន្លែងផ្តល់សេវាចម្រុះ នៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ចាម ដើម្បីឱ្យអ្នកផ្តល់សេវាពហុវិស័យពាក់ព័ន្ធ ទទួលបានចំណេះដឹង បទពិសោធន៍ថ្មីៗ បង្កើនប្រសិទ្ធភាព និងលទ្ធភាពនៃការអនុវត្តកន្លែងផ្តល់សេវាចម្រុះ ឱ្យកាន់តែល្អប្រសើរ។