រដ្ឋបាលខេត្តកំពង់ចាម
前往频道在 Telegram
📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览
频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 226 名订阅者,在 政治 类别中位列第 4 923,并在 柬埔寨 地区排名第 542 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 10 226 名订阅者。
根据 22 九月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -115,过去 24 小时变化为 1,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 6.15%。内容发布后 24 小时内通常能获得 5.28% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 629 次浏览,首日通常累积 540 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 5。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 23 九月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。
10 226
订阅者
+124 小时
-287 天
-11530 天
帖子存档
10 223
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍនៅក្នុងឃុំបារាយណ៍
ក្នុងដំណើរអញ្ជើញចុះបំពេញបេសកកម្ម ចំនួន៤ កម្មវិធី នៅស្រុកស្រីសន្ធរ នាព្រឹកថ្ងៃទី៣០ ខែឧសភា នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឆ្លៀតបន្តដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍនៅក្នុងឃុំបារាយណ៍ ដែលមួយរយៈចុងក្រោយនេះ ឃើញថា សមិទ្ធផលជាច្រើន បានរីកដុះដាលដូចផ្សិត ក្នុងនោះ រួមមាន: ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព វត្តអារាម ។ល។ ដែលជំរុញឲ្យជីវភាពរបស់ប្រជាពលរដ្ឋ មានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់។
ទន្ទឹមនឹងភាពជោគជ័យ របស់រដ្ឋបាលឃុំបារាយណ៍ អភិបាលខេត្តកំពង់ចាម ឯកឧត្តម បានជំរុញឱ្យអាជ្ញាធរឃុំ បន្តការយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរឡើង ជាពិសេសការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព ដើម្បើភាពសុខដុមរមនារបស់ប្រជាពលរដ្ឋយើង៕
10 223
ឯកឧត្តមបណ្ឌិតសភារចារ្យ ម៉ា ឈឿន អញ្ជើញដឹកនាំកិច្ចប្រជុំកិច្ចបូកសរុបការងារគណបក្ស និងក្រុមការងារ ប្រចាំត្រីមាសទី១ ទិសដៅអនុវត្តត្រីមាសទី២ ឆ្នាំ២០២៦ និងប្រកាសកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១០ នៃស្រុកជើងព្រៃ
នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភារចារ្យ ម៉ា ឈឿន សមាជិកគណៈកម្មាធិការកណ្តាល តំណាងរាស្រ្តមណ្ឌលកំពង់ចាម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្ស និងក្រុមការងារ ប្រចាំត្រីមាសទី១ ទិសដៅអនុវត្តត្រីមាសទី២ ឆ្នាំ២០២៦ និងប្រកាសកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១០ នៃស្រុកជើងព្រៃ ស្ថិតនៅទីស្នាក់ការគណបក្សស្រុក ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកគណៈកម្មាធិការកណ្តាល សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ២ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក, ឯកឧត្តម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្តាល តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក និងឯកឧត្តម ជីម លាវ សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ។
កិច្ច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន-អនុប្រធាន និងសមាជិកក្រុមការងារចុះមូលដ្ឋានឃុំទាំង១០
-លោកប្រធាន អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការគណបក្សស្រុក
-លោក លោកស្រី ប្រធាន-អនុប្រធាន និងសមាជិក គណៈកម្មាធិការគណបក្សឃុំ
-លោក នាយប៉ុស្តិ៍នគរបាលឃុំទាំង១០
សរុបអ្នកចូលរួមចំនួន រូបក្នុងស្រីចំនួន ២៣៦ នាក់ ស្រី៩៨នាក់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានពាំនាំការផ្តាំផ្ញើរការសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិកសមាជិកា នៃអង្គពិធីទាំងមូល។
ក្នុងឱកាសនោះដែរ ឯកឧត្តម បណ្ឌិតសភាចារ្យ បានលើកឡើងថា ប្រសិនចង់ឱ្យគណបក្សទទួលបានជោគជ័យ លុះត្រាតែ៖
១-ត្រូវចុះមូលដ្ឋាន ជាប់ជាប្រចាំដើម្បីក្តោបឱ្យបាននូវសតិអារម្មណ៍ សំណើ សំណូមពរ របស់ប្រជាពលរដ្ឋ
២-ការចឹញ្ចឹមចលនាតាមរយៈការកសាងសមាជិកបក្ស និងបំពាក់បំប៉ននយោបាយបក្ស " រក្សាចាស់ បង្កើនថ្មី " ដើម្បីទទួលបាន សមាជិក១រូប សន្លឹកឆ្នោតគាំទ្រគណបក្ស១សន្លឹក
៣-ត្រូវចេះការពារ ពន្យល់ និងវាយបកគ្រប់ស្នាការណ៍ នៅពេលដែលក្រុមពួកប្រឆាំងនិយាយបំភ្លើស បំភ្លៃ ដើម្បីបំផ្លាញ ស្នាដៃធំៗរបស់គណបក្ស
៤-ត្រូវរៀបចំរចនាសម្ព័ន្ធចាត់តាំងឱ្យបានច្បាសលាស់ ជាពិសេសការចងក្រងក្រុមបក្ស (អនុវត្តតាមក្បួនចាស់ ៣ខ្នងផ្ទះ១ក្រុម)។
ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ ក៏បានជំរុញដល់ក្រុមការងារគណបក្ស និងមន្ត្រីពាក់ព័ន្ធ សូមបន្តពង្រឹងការបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ ដើម្បីទទួលបានទំនុកចិត្តបន្ថែមពីប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណា រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍលើកគ្រប់វិស័យ ដែលឈរលើមាគាដឹកនាំដ៏ភ្លឺស្វាងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ បុិនប្រសព្វ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ឯកឧត្តមបណ្ឌិតសភាចារ្យ និងលោកជំទាវ បានចំណាយថវិកាសម្រាប់កម្មវិធីខាងលើ សរុប ២៧ លានរៀល៕

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យផលប៉ះពាល់ នៃការកាន់កាប់ដីធ្លី និងអាស្រ័យផលលើដីចំណីព្រែក ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំ ក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យផលប៉ះពាល់ នៃការកាន់កាប់ប្រើប្រាស់ដីធ្លី របស់ប្រជាពលរដ្ឋ លើដីចំណីព្រែក គ្រប់គ្រងដោយក្រសួងធនធានទឹក និងឧតុនិយម ស្ថិតក្នុងឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ឲ្យដឹងថា ការប៉ះពាល់កាន់កាប់ប្រើប្រាស់ និងអាស្រ័យផលរបស់ប្រជាពលរដ្ឋលើដីចំណីព្រែក ក្នុងស្រុកស្រីសន្ធរមាន៣ឃុំ ក្នុងនោះ គឺឃុំស្វាយខ្សាច់ភ្នំ ឃុំព្រែកដំបូក និងឃុំឬស្សីស្រុក។
ឯកឧត្តម អភិបាលខេត្ត ថ្លែងបន្តថា ករណីខាងលើនេះ រដ្ឋបាលខេត្ត បានដាក់វិធានការឲ្យមន្ទីរជំនាញ និងអាជ្ញាធរស្រុកស្រីសន្ធរ ធ្វើអត្តសញ្ញាណកម្មដីឲ្យបានច្បាស់លាស់ និងធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលកំពុងកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើដីនោះ បូករួមទាំងការសាងសង់សំណង់នានា និងស្ថានភាពបម្រែ បម្រួលដី ដែលបច្ចុប្បន្នយើងឃើញថា ស្ថានភាពគោករាក់ គឺមានជាប្រចាំមិនថារដូវប្រាំង ឬរដូវវស្សាទេ។
ឯកឧត្តម អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្តកំំពង់ចាម បានដាក់ចេញជាវិធានការឲ្យអាជ្ញាធរ ឃុំ ស្រុក និងមន្ទីរជំនាញធ្វើការសិក្សា ដើម្បីលើកយោបល់មករដ្ឋបាលខេត្ត ដើម្បីពិនិត្យលទ្ធភាព និងធ្វើការដោះស្រាយ៕
10 223
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពសាងសង់អគារសិក្សាថ្មី និងអគារបណ្ណាល័យ អំណោយសម្តេចធិបតី ផ្តល់ជូនវិទ្យាល័យ ហ៊ុន សែន ប៉េងហួត ស្វាយតានាន់
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នេះ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគារសិក្សាថ្មី ១ខ្នង ៣ជាន់ ស្មើ ១៥បន្ទប់ និងអគារបណ្ណាល័យ ១ខ្នង ២ជាន់ ស្មើ ២បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនដល់វិទ្យាល័យ ហ៊ុន សែន ប៉េង ហួត ស្វាយតានាន់ ស្ថិតក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦។
បើតាមរបាយការណ៍របស់មន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងថា វិទ្យាល័យ ហ៊ុន សែន ប៉េងហួត ស្វាយតានាន់ មានអគារសិក្សា ចំនួន ៣ខ្នង ស្មើនឹង ២១បន្ទប់ មានបុគ្គលិក លោកគ្រូ អ្នកគ្រូ ចំនួន ៥១នាក់ និងសិស្សានុសិស្ស ចំនួន ១.០៣២នាក់ ស្រី ៥៩២នាក់។
គិតត្រឹមថ្ងៃទី៣០ ឧសភា នេះ សំណង់ថ្មីខាងលើ សម្រេចការកសាងបានប្រមាណ ៤០% ហើយ ហើយគ្រោងនឹងបញ្ចប់នៅបំណាច់ឆ្នាំ ២០២៦ ខាងមុខ។
ស្ថិតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ គណៈកម្មការគ្រប់គ្រងសាលា សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់គណៈកម្មការគ្រប់គ្រងសាលា អជ្ញាធរមូលដ្ឋាន ត្រូវសហការឲ្យបានជាប់ជាប្រចាំ ជាមួយក្រុមការងារបច្ចេកទេស សំដៅធ្វើយ៉ាងណាឲ្យសំណង់មួយនេះមានគុណភាពខ្ពស់ ស្រមតាមបទដ្ឋានស្តង់ដារបច្ចេកទេស ដើម្បីប្រើប្រាស់បានគង់វង្សយូរអង្វែង៕
10 223
អភិបាលខេត្តកំពង់ចាម ជំរុញឱ្យពន្លឿនការដោះស្រាយសេវារដ្ឋបាលដែលនៅកកស្ទះ ដើម្បីពន្លឿនការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា
10 223
+7
នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោក សុខ លឹមហៀង ប្រធានក្រុមការងារគណបក្សចុះជួយឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ និងលោក ទុន ស៊ាង ប្រធានគណបក្សឃុំពាមកោះស្នា បានអញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបការងារគណបក្សចុះជួយមូលដ្ឋានឃុំពាមកោះស្នា ប្រចាំខែឧសភា ឆ្នាំ២០២៦ និងលើកទិសដៅការងារអនុវត្តបន្តក្នុងនោះដែរក៍មានការចូលរួម លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកសមាជិកាសាខាបក្សទាំង ៩ភូមិ សរុបចំនួន៤១នាក់។
10 223
អភិបាលខេត្តកំពង់ចាម ជំរុញឲ្យមន្ត្រីអង្គភាពច្រកចេញចូលតែមួយ ពន្លឿនការងារដែលនៅសេសសល់ ជាពិសេសការបម្រើសេវាសូរិយោដីឲ្យបានល្អប្រសើរ
JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម
👉 Facebook
👉 YouTube
👉 Website
👉 TikTok
👉 X (Twitter)
10 223
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ផ្តួចផ្តើមបុណ្យដោយ ឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ ស្ថិតនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។
រសៀលថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។
10 223
+5
ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ៣គ្រួសារ នៅ ឃុំស្រងែ ក្នុងស្រុកព្រៃឈរ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម .
-----------------------
សាខា កក្រក ខេត្តកំពង់ចាម ៖ នៅព្រឹក ថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់ ឯកឧត្តម ទូច ឆៃ នាយកសាខា រួមជាមួយមន្ត្រីអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្៣គ្រួសារ មានបន្ទុក ៦នាក់ នៅភូមិស្រងែត្បូង ក្នុងឃុំស្រងែ ស្រុកព្រៃឈរ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ របើកដំបូលក្បឿងអស់ជាច្រើនសន្លឹក ។
ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ៣រសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដែលពេលនោះ មានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង ធ្វើអោយផ្ទះ ៣ខ្នង ត្រូវ របើកដំបូលប្រក់ក្បឿង រងផលប៉ះពាល់កម្រិតស្រាល ។
ផ្អែកកតាមស្ថានភាពជាក់ស្ដែង សាខា បានផ្តល់ថវិកា ជូនទាំង ៣គ្រួសារ :
- ១គ្រួសារ ផ្តល់ជូនសរុប ២០ម៉ឹន រៀល ក្នុងនេះ សាខា ១០ម៉ឺនរៀល- អនុសាខាស្រុក ៥ម៉ឺនរៀល និង រដ្ឋបាលឃុំ ៥ម៉ឺនរៀល ។
- ២គ្រួសារទៀត ១គ្រួសារ ផ្តល់ជូនសរុប ១៥០,០០០រៀល ក្នុងនេះ សាខា ៥ម៉ឺនរៀល- អនុសាខាស្រុក ៥ម៉ឺនរៀល និង រដ្ឋបាលឃុំ ៥ម៉ឺនរៀល ។
10 223
+9
នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានចូលរួម ពិធីផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ «គោលការណ៍ណែនាំស្តីពីការកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជា មូលដ្ឋាន» ក្រោមអធិបតីភាព ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្តីការក្រសួងសង្គមកិច្ច រាជធានីភ្នំពេញ ។