ar
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

الذهاب إلى القناة على Telegram

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម

تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 228 مشتركاً، محتلاً المرتبة 4 906 في فئة السياسة والمرتبة 542 في منطقة كمبوديا.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 228 مشتركاً.

بحسب آخر البيانات بتاريخ 21 سبتمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -121، وفي آخر 24 ساعة بمقدار -9، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.16‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.27‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 630 مشاهدة. وخلال اليوم الأول يجمع عادةً 539 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 5.

📝 الوصف وسياسة المحتوى

وصف القناة غير متوفر.

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 22 سبتمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.

10 228
المشتركون
-924 ساعات
-327 أيام
-12130 أيام
أرشيف المشاركات
អភិបាលខេត្តកំពង់ចាម ជំរុញឲ្យមន្ត្រីអង្គភាពច្រកចេញចូលតែមួយ ពន្លឿនការងារដែលនៅសេសសល់ ជាពិសេសការបម្រើសេវាសូរិយោដីឲ្យបានល្អប្រសើរ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ផ្តួចផ្តើម
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ផ្តួចផ្តើមបុណ្យដោយ ឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ ស្ថិតនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ រសៀលថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។

ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ៣គ្រួសារ នៅ ឃុំស្រងែ ក្នុងស្រុកព្រៃឈរ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំព
+5
ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ៣គ្រួសារ នៅ ឃុំស្រងែ ក្នុងស្រុកព្រៃឈរ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម . ----------------------- សាខា កក្រក ខេត្តកំពង់ចាម ៖ នៅព្រឹក ថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់ ឯកឧត្តម ទូច ឆៃ នាយកសាខា រួមជាមួយមន្ត្រីអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្៣គ្រួសារ មានបន្ទុក ៦នាក់ នៅភូមិស្រងែត្បូង ក្នុងឃុំស្រងែ ស្រុកព្រៃឈរ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ របើកដំបូលក្បឿងអស់ជាច្រើនសន្លឹក ។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ៣រសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដែលពេលនោះ មានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង ធ្វើអោយផ្ទះ ៣ខ្នង ត្រូវ របើកដំបូលប្រក់ក្បឿង រងផលប៉ះពាល់កម្រិតស្រាល ។ ផ្អែកកតាមស្ថានភាពជាក់ស្ដែង សាខា បានផ្តល់ថវិកា ជូនទាំង ៣គ្រួសារ : - ១គ្រួសារ ផ្តល់ជូនសរុប ២០ម៉ឹន រៀល ក្នុងនេះ សាខា ១០ម៉ឺនរៀល- អនុសាខាស្រុក ៥ម៉ឺនរៀល និង រដ្ឋបាលឃុំ ៥ម៉ឺនរៀល ។ - ២គ្រួសារទៀត ១គ្រួសារ ផ្តល់ជូនសរុប ១៥០,០០០រៀល ក្នុងនេះ សាខា ៥ម៉ឺនរៀល- អនុសាខាស្រុក ៥ម៉ឺនរៀល និង រដ្ឋបាលឃុំ ៥ម៉ឺនរៀល ។

នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បា
+9
នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានចូលរួម ពិធីផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ «គោលការណ៍ណែនាំស្តីពីការកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជា មូលដ្ឋាន» ក្រោមអធិបតីភាព ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្តីការក្រសួងសង្គមកិច្ច រាជធានីភ្នំពេញ ។

ឯកឧត្ដម សា ស៊ីថា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមសំណេះសំណាល និងចែកអំណ
+4
ឯកឧត្ដម សា ស៊ីថា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមសំណេះសំណាល និងចែកអំណោយ ក្នុងឱកាសបុណ្យស្រាយបួសរ៉ូយ៉ាហាជី (ឥស្លាម) ចែកសាច់គោ ពពែជូនបងប្អូនប្រជាពលរដ្ឋខ្មែរ-ឥស្លាមក្រីក្រ នៅភូមិទី៣(តានង់ក្រៅ) ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ដោយមានការចូលរួមពីលោក អីម៉ាំខេត្តកំពង់ចាម, លោកមេឃុំព្រែកតានង់, សមាជិកក្រុមប្រឹក្សាឃុំ, លោកមេភូមិ, តំណាងម្ចាស់ជំនួយមកពីប្រទេសម៉ាឡេស៊ី, ចាស់ព្រឹទ្ធចារ្យ លោកតា លោកយាយផងដែរ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។

អាជ្ញាធរ និងអ្នកដាំទុរេនក្នុងស្រុកស្ទឹងត្រង់ ស្នើសុំឈ្នួញលក់បន្តកុំបន្លំអត្តសញ្ញាណទុរេនបែកអន្លូង

រដ្ឋបាលខេត្តកំពង់ចាមប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជាលើកទី១៩

អភិបាលខេត្តកំពង់ចាម ជំរុញឲ្យមន្ត្រីអង្គភាពច្រកចេញចូលតែមួយ ពន្លឿនការងារដែលនៅសេសសល់ ជាពិសេសការបម្រើសេវាសូរិយោដីឲ្យបានល្អប្រសើរ
+9
អភិបាលខេត្តកំពង់ចាម ជំរុញឲ្យមន្ត្រីអង្គភាពច្រកចេញចូលតែមួយ ពន្លឿនការងារដែលនៅសេសសល់ ជាពិសេសការបម្រើសេវាសូរិយោដីឲ្យបានល្អប្រសើរ (កំពង់ចាម) អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញឲ្យមន្ត្រីអង្គភាពច្រកចេញចូលតែមួយ ពន្លឿនការងារដែលនៅសេសសល់ ជាពិសេសការបម្រើសេវាសូរិយោដី ឲ្យបានល្អប្រសើរ បន្ថែមទៀត ដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ទន្ទឹមនឹងអង្គភាពមួយនេះ បានទទួលជ័យលាភីលេខ១ ទូទាំងប្រទេស ២ឆ្នាំជាប់គ្នា។ ឯកឧត្តម ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យសេវាច្រកចេញចូលតែមួយ ដែលនៅសេសសល់ ស្ថិតនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាជាប្រធានគណៈបញ្ជាការឯកភាពខេត្ត សម្រេចកែសម្រួលសមាសភាពក្រុមការងារបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ សូមបន្តចុះធ្វើរដ្ឋបាលចំហរឲ្យបានជាប់ជាប្រចាំ និងតឹងរឹងបំផុត។ ក្នុងនោះ ត្រូវជម្រាបដល់ម្ចាស់ទីតាំង បងប្អូនប្រជាពលរដ្ឋ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់​ សូមកុំពាក់ព័ន្ធ​ កុំនៅពីក្រោយ​ កុំអន្តរាគមន៍ និងសូមសហការ​រាយការណ៍​មកអាជ្ញាធរមានសមត្ថកិច្ច​ ដេីម្បីប្តេជ្ញាចិត្តរួមគ្នា​ រៀបចំសម្អាតផ្ទះយើងអោយបានស្អាត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ​ប្រទេស និងសេដ្ឋកិច្ចជាតិឲ្យបានរឹងមាំ។ ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា ក្នុងនាមគណៈបញ្ជាការឯកភាព​រដ្ឋបាលគ្រប់ថ្នាក់​ នៃខេត្តកំពង់ចាម បានសច្ចាធានាជូនសម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួចហើយ​ ដោយបានប្តេជ្ញា​ បោសសំអាត​ និងទប់ស្កាត់ (Scam online) កុំឲ្យកើតមាននៅលើទឹកដីនៃខេត្តកំពង់ចាម ដើម្បីលើកមុខមាត់កិត្តិយសជូនជាតិកម្ពុជាយើង៕

ឯកឧត្តម អ៊ុន ចាន់ដា នាំអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៥២គ្រួសារ ស្ថិតនៅក្នុងឃុំព្រែកកុយ ស្រុកកងមាស

អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ/ស្ពាន និងការដ្ឋានសាងសង់ច្រាំងទន្លេមេគង្គ ក្នុងភូមិបឹងកាចូត ស្រុកស្ទឹងត្រង់

ឯកឧត្តម អ៊ុន ចាន់ដា ៖ អតីតយុទ្ធជន និងនិវត្តជនកម្ពុជា មានគុណបំណាច់ដ៏ធំធេងណាស់ចំពោះជាតិមាតុភូមិ ============ https://web.facebook.com/share/v/1CwVkcThRV/

រដ្ឋបាលខេត្តកំពង់ចាម នាំយកថវិកាបរិច្ចាគ ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជនក្ន
+4
រដ្ឋបាលខេត្តកំពង់ចាម នាំយកថវិកាបរិច្ចាគ ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជនក្នុងខេត្ត ផ្ដល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បាននាំយកថវិកាបរិច្ចាគ ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជនក្នុងខេត្តកំពង់ចាម ផ្ដល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅសណ្ឋាគារ Raffle Hotel Le Royal Phnom Penh។ ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម លោក លី សារ៉ារិទ្ធ អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជនក្នុងខេត្តកំពង់ចាម ដែលបានបរិច្ចាកថវិកាផ្ទាល់ខ្លួន តាមរយៈ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ស្របតាមការអំពាវនាវរបស់រដ្ឋបាលខេត្ត។ ការចូលរួមបរិច្ចាគប្រចាំឆ្នាំ និងដោយស្ម័គ្រចិត្តនេះ ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ពិតជាបានចូលរួមចំណែកទាំងអស់គ្នា នាំមកនូវស្នមញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារ ព្រមទាំង ស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ ព្យាបាល និងសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ៕

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធី «ដាស់ស្មារតីជាតិ» ២៨ ឧសភា ដើម្បីបញ្ជាក់នូវការចង់ចាំបទពិសោធ និងព្រឹត្តិការណ៍ដែលប្រទេស
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធី «ដាស់ស្មារតីជាតិ» ២៨ ឧសភា ដើម្បីបញ្ជាក់នូវការចង់ចាំបទពិសោធ និងព្រឹត្តិការណ៍ដែលប្រទេសកម្ពុជាបានឆ្លងកាត់ក្នុងឆ្នាំ២០២៥ ទាំងភាពឈឺចាប់ ការលំបាក និងភាពអយុត្តិធម៌ ដើម្បីប្រែក្លាយអតីតកាលទាំងនោះទៅជាកម្លាំងនៃសាមគ្គីភាព និងឯកភាពជាតិ សម្រាប់ពង្រឹងខ្លួន និងការពារសុខសន្តិភាពជាតិឱ្យបានរឹងមាំ នារាត្រីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៨ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅរាត្រីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ បានអញ្ជើញចូលរួមក្នុងកម្មវិធី «ដាស់ស្មារតីជាតិ» ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នារាជធានីភ្នំពេញ។ #ដាស់ស្មារតីជាតិ #២៨ឧសភា ❤️🇰🇭❤️

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ឆ្នាំ២០២៦ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)