fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

رفتن به کانال در Telegram
9 989
مشترکین
-124 ساعت
-257 روز
-11630 روز
آرشیو پست ها
photo content
+9
30 ژوئیه, 02:21

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញនាំយកទៀនចំណាំព្រះវស្សា រួមនឹងទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៤វត្ត ក្នុងក្រុង
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញនាំយកទៀនចំណាំព្រះវស្សា រួមនឹងទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៤វត្ត ក្នុងក្រុងកំពង់ចាម (កំពង់ចាម)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន អញ្ជើញនាំយកទៀនចំណាំព្រះវស្សា រួមនឹងទេយ្យវត្ថុ ព្រមទាំងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន៤វត្ត ស្ថិតក្នុងក្រុងកំពង់ចាម រួមមាន៖ ១ -វត្តខេមវ័នបឹងស្នាយ ២-វត្តជោតនារាមបឹងកុក ៣-វត្តបុទុមរតនៈដីដុះ ៤ -វត្តសុទស្សរាមជ្រោយថ្ម ដែលពិធីនេះ បានរៀបចំឡើងនៅ វត្តខេមវ័នបឹងស្នាយ (ហៅវត្តថ្មី) ស្ថិតក្នុងសង្កាត់សំបួរមាស។ តាមទំនៀមជាប្រពៃណី នៃព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់ព្រះអង្គ គ្រប់វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោចខែអាសាឍតទៅ។ ពាក្យថា “វស្សា” មកពីពាក្យបាលីថា “វស្ស” ប្រែថា “ភ្លៀង” ឬ “រដូវភ្លៀង” ដែលមានកំណត់ ៤ខែ (រាប់ពីថ្ងៃ ១រោចខែអាសាឍដល់ ១៥កើតខែកត្តិក)។ ព្រះបរមសាស្រ្តាយើងទ្រង់បានបញ្ញត្តិឱ្យមានកិច្ចចូលព្រះវស្សានេះ ប៉ុន្តែសព្វថ្ងៃនៅប្រទេសកម្ពុជា ការចូលព្រះវស្សាមានកំណត់ត្រឹមតែ ៣ខែទេ (រាប់ពីថ្ងៃ ១រោច ខែអាសាឍដល់ ១៥កើតខែអស្សុជ) ។ពិធីបុណ្យនេះដែរ ក៏មានជួបជុំពុទ្ធបរិស័ទនមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហាកុសលផលបុណ្យ ជូន ដល់ញ្ញាតិការទាំង ៧សណ្តាន និងបុព្វការីជនដែលបានចែកឋានទៅកានបរមលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែលកើតចេញ អំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕
30 ژوئیه, 02:18

អនុមោទនាពិធីបុណ្យ ចូលព្រះវស្សា🙏🙏🙏
អនុមោទនាពិធីបុណ្យ ចូលព្រះវស្សា🙏🙏🙏
30 ژوئیه, 00:50

សូមស្វាគមន៍ #Cyberlocos សម្រាប់ដំណើរកម្សាន្តមកកាន់ប្រទេសកម្ពុជា និងខេត្តកំពង់ចាម
សូមស្វាគមន៍ #Cyberlocos សម្រាប់ដំណើរកម្សាន្តមកកាន់ប្រទេសកម្ពុជា និងខេត្តកំពង់ចាម
29 ژوئیه, 09:12

នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខ្លូត ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញនាំយកនូវទៀនចំណាំវស្សា ទេយ្យទាន ប្រគេនចំពោះព្រះសង្ឃដែលគង់នៅវត្តសុវណ្ណពិជ័យរស្មីសង្កែ ស្ថិតនៅភូមិសង្កែ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលរងខេត្ត បានបួងសួងចំពោះគុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូនដល់ប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនជារៀងរហូត។ ជាពិសេស ឯកឧត្តមបានបួងសួងប្រគល់កម្លាំងចិត្តជូនដល់វីរយុទ្ធជនដែលកំពុងឈរជើងនៅសមរភូមិមុខ ឱ្យទទួលបាននូវសុខសុវត្ថិភាព និងឈ្នះអស់មារសត្រូវ ក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមការពារបូរណភាពទឹកដី។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានឧទ្ទិសមហាកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន វីរយុទ្ធជនស្នេហាជាតិ និងញាតិសាលោហិតទាំង៧សណ្ដាន ដែលបានចែកឋានទៅកាន់បរលោក សូមឱ្យបានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ចំពោះអំណោយទានប្រគេនព្រះសង្ឃដែលគង់នៅវត្តសុវណ្ណពិជ័យរស្មីសង្កែរួមមាន៖ ទៀនចំណាំព្រះវស្សាចំនួន ១គូ សំពត់សាដក គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ បច្ច័យកសាងសរសរកុដិមួយចំនួន និងបានជូនថវិកាដល់លោកតា លោកយាយ ចំនួន ២១២ នាក់ ក្នុងម្នាក់ៗថវិកាចំនួន១០.០០០រៀល ជូនប្រជាការពារភូមិចំនួន ៥នាក់ ក្នុងម្នាក់ៗថវិកាចំនួន២០.០០០រៀល និងជូនវង់ភ្លេងពិណពាទ្យចំនួន ៥នាក់ ក្នុងម្នាក់ៗថវិកាចំនួន ២០.០០០រៀល ផងដែរ។
29 ژوئیه, 08:07

photo content
+7
29 ژوئیه, 08:07

ក្រសួងផែនការ និងរដ្ឋបាលខេត្តកំពង់ចាម ប្រកាសផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិ ខេត្តកំពង់ចាមឆ្នាំ ២០២៥ (កំពង់ចាម)៖ ឯកឧត្តម រិន វីរ:
+9
ក្រសួងផែនការ និងរដ្ឋបាលខេត្តកំពង់ចាម ប្រកាសផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិ ខេត្តកំពង់ចាមឆ្នាំ ២០២៥ (កំពង់ចាម)៖ ឯកឧត្តម រិន វីរ: ទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិ ខេត្តកំពង់ចាម ឆ្នាំ២០២៥ នៅមន្ទីរផែនការខេត្តកំពង់ចាម។ ក្នុងឳកាសនោះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ផ្អែកតាមការព្យាករណ៍បឋមរបស់ នាយកដ្ឋានស្ថិតិគណនេយ្យជាតិ នៃវិទ្យាស្ថានជាតិស្ថិតិ បានបង្ហាញថា ទិន្នន័យផលិតផលក្នុងស្រុកសរុបមានចំនួន ៣.០៧៣លានដុល្លារ និងផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់មានចំនួន ២.៨៣០ដុល្លារ ដោយផ្អែកវិស័យសំខាន់៣រួមមាន៖ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងសេវាកម្ម ដោយយកទិន្នន័យអង្កេតចន្លោះជំរឿនប្រជាជនឆ្នាំ២០២៤ ដែលមានប្រជាជនចំនួន ១.០៨៥.៨៨៣នាក់។ ទិន្នន័យនេះ ជាមូលដ្ឋានសម្រាប់ការកំណត់គោលនយោបាយ ការរៀបចំផែនការអភិវឌ្ឍន៍ ការបែងចែកធនធាន ការទាក់ទាញវិនិយោគ និងការតាមដានវឌ្ឍនភាព សេដ្ឋកិច្ចសង្គម។ សម្រាប់ខេត្តកំពង់ចាម ការមានទិន្នន័យ GDP ដែលមានគុណភាព និងអាចជឿទុកចិត្តបាននឹងជួយឱ្យរដ្ឋបាលខេត្ត និងមន្ទីរជំនាញ អាចកំណត់បានកាន់តែច្បាស់ពីវិស័យដែលមានសក្ដានុពល និងវិស័យដែលត្រូវការការគាំទ្របន្ថែម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម រិន វីរៈ បានចាត់ទុកថា ខេត្តកំពង់ចាម គឺជាខេត្តមួយ ដែលមានសក្តានុពលសម្រាប់វិស័យជាច្រើន ជាពិសេសវិស័យកសិកម្ម ឧស្សាហកម្ម (តំបន់សេដ្ឋកិច្ច) និងសេវាកម្ម ដែលជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិខេត្ត។ ជាលទ្ធផល សេដ្ឋកិច្ចខេត្តកំពង់ចាមឆ្នាំ២០២៥ មានទំហំសេដ្ឋកិច្ច ១២ ៣៣៩ ០៨១ លានរៀល ស្មើនឹង ៣ ០៧៦ លានដុល្លារអាម៉េរិក (អត្រាប្តូរប្រាក់៤០១២រៀលក្នុង ១ ដុល្លារ) បើគិតតាមផ្លូវបច្ចុប្បន្ននៅឆ្នាំ២០២៥ ស្មើនឹង ៦,០% នៃសេដ្ឋកិច្ចជាតិ និងមានកំណើនសេដ្ឋកិច្ច ៦,១% (តាមថ្លៃថេរឆ្នាំ២០២៤) ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់មាន ២ ៨៣២ ដុល្លារអាម៉េរិក។ ចំពោះរចនាសម្ព័ន្ធសេដ្ឋកិច្ចតាមថ្លៃបច្ចុប្បន្ន៖ វិស័យកសិកម្មមានចំណែក ៣៩,១%, វិស័យឧស្សាហកម្មមានចំណែក ៣៣,៤%, និងវិស័យសេវាកម្មមានចំណែក ២៧,៥%។ ខេត្តកំពង់ចាម មានសក្តានុពលលើវិស័យកសិកម្ម សម្រាប់ផ្គត់ផ្គង់ផលិតផលកសិកម្មសម្រាប់ប្រទេស និងឧស្សាហកម្ម-ទេសចរណ៍ ដែលអាចជំរុញវិស័យសេដ្ឋកិច្ចខេត្តកាន់តែខ្លាំងថែមទៀត៕
29 ژوئیه, 07:04

ខេត្តកំពង់ចាម សម្រេចបាន GDP ជាង ៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដោយប្រាក់ចំណូលមធ្យមម្នាក់ៗកើនដល់ ២,៨៣០ដុល្លារ (កំពង់ចាម) អាជ្ញ
+9
ខេត្តកំពង់ចាម សម្រេចបាន GDP ជាង ៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដោយប្រាក់ចំណូលមធ្យមម្នាក់ៗកើនដល់ ២,៨៣០ដុល្លារ (កំពង់ចាម) អាជ្ញាធរខេត្តកំពង់ចាម បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម បាននិងកំពុងបន្តរីកចម្រើនយ៉ាងរឹងមាំ ដោយផ្អែកលើលទ្ធផលនៃផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ឆ្នាំ២០២៥ ដែលបង្ហាញពីកំណើនវិជ្ជមាន និងការកើនឡើងនៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត។ ថ្លែងបែបនេះ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងពិធីប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុបថ្នាក់ខេត្តឆ្នាំ២០២៥ សម្រាប់ខេត្តកំពង់ចាម នៅមន្ទីរផែនការខេត្ត ក្រោមអធិបតីភាព ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ,រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សា ភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP)៖ ខេត្តកំពង់ចាមសម្រេចបានទំហំទឹកប្រាក់រហូតដល់ ៣,០៧៣ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥។ ប្រាក់ចំណូលមធ្យមសម្រាប់មនុស្សម្នាក់ (GDP per Capita)៖ ប្រជាពលរដ្ឋម្នាក់ៗទទួលបានប្រាក់ចំណូលមធ្យមចំនួន ២,៨៣០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ ឯកឧត្តម អភិបាលខេត្ត បានបន្តថា ការរៀបចំ GDP ខេត្តនេះ ត្រូវ​បាន​អនុវត្តតាមវិធីសាស្ត្រ និងស្តង់ដារថ្នាក់ជាតិ ក្រោមការដឹកនាំរបស់ក្រសួងផែនការ និងវិទ្យាស្ថានជាតិស្ថិតិ ដោយមានការចូលរួមផ្តល់ទិន្នន័យពីមន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក និងវិស័យឯកជន លើវិស័យសំខាន់ៗចំនួន ៣ ៖ ១. វិស័យកសិកម្ម រួមមាន ៖ ដំណាំ, ចិញ្ចឹមសត្វ, ផលផលិតនេសាទ និងរុក្ខកម្ពុ។ ២. វិស័យឧស្សាហកម្ម រួមមាន៖ រ៉ែ, កម្មន្តសាល, អគ្គិសនី, ទឹកស្អាត និងសំណង់។ ៣. វិស័យសេវាកម្ម រួមមាន៖ លក់ដុំ-លក់រាយ, ដឹកជញ្ជូន និងឃ្លាំងស្តុក, សណ្ឋាគារ និងភោជនីយដ្ឋាន, ហិរញ្ញវត្ថុ និងធាន៉ារ៉ាប់រង, ព័ត៌មាន និងទូរគមនាគមន៍, អចលនទ្រព្យ, ជំនាញវិជ្ជាជីវៈ និងការស្រាវជ្រាវវិទ្យាសាស្ត្រ, រដ្ឋបាលសាធារណៈ, អប់រំ, សុខាភិបាល និងសេវាកម្មផ្សេងៗ៕
29 ژوئیه, 06:59

តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បា
+9
តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
29 ژوئیه, 02:02

នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត នៃគណៈអភិប
+8
នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៦ របស់គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ.) ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន គ.ល.គ.យ.អ. នៅសាលប្រជុំធំ នៃទីស្តីការក្រសួងសាធារណការ និង ដឹកជញ្ជូន ដោយមានការអញ្ចើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង, ឯកឧត្តម លោកជំទាវអភិបាលរងរាជធានី ខេត្ត, តំណាងធនាគារជាតិ នៃកម្ពុជា និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ផងដែរ។
28 ژوئیه, 08:30

នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត នៃគណៈអភិប
+9
នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៦ របស់គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ.) ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន គ.ល.គ.យ.អ. នៅសាលប្រជុំធំ នៃទីស្តីការក្រសួងសាធារណការ និង ដឹកជញ្ជូន ដោយមានការអញ្ចើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង, ឯកឧត្តម លោកជំទាវអភិបាលរងរាជធានី ខេត្ត, តំណាងធនាគារជាតិ នៃកម្ពុជា និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ផងដែរ។
28 ژوئیه, 08:29
28 ژوئیه, ~08:30

នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត នៃគណៈអភិប
+9
នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៦ របស់គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ.) ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន គ.ល.គ.យ.អ. នៅសាលប្រជុំធំ នៃទីស្តីការក្រសួងសាធារណការ និង ដឹកជញ្ជូន ដោយមានការអញ្ចើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង, ឯកឧត្តម លោកជំទាវអភិបាលរងរាជធានី ខេត្ត, តំណាងធនាគារជាតិ នៃកម្ពុជា និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ។
28 ژوئیه, 06:51
28 ژوئیه, ~08:30

មន្ទីរអប់រំខេត្តកំពង់ចាម បានត្រៀមរួចជាស្រេច ចំពោះមណ្ឌលប្រឡងបាក់ឌុបខាងមុខនេះ
28 ژوئیه, 04:15

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីបិទវេទិកាស្តីពីភាពជា
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីបិទវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៧ ក្រោមប្រធានបទ «សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងបរិបទឌីជីថល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ។
28 ژوئیه, 03:48

រដ្ឋបាលស្រុកកំពង់សៀម កំពុងបាននឹងយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តខ្ពស់ ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
27 ژوئیه, 22:56

ឯកឧត្តម អ៊ុន ចាន់ដា ចូលរួមជាតំណាងឱ្យខេត្តកំពង់ចាម អញ្ជើញចាប់ឆ្នោតយកលេខដីឡូតិ៍​ និងផ្ទះ​ នៃកម្មវិធី​ «ផ្តល់ដី​ ការពារព្រៃដេីម្
+7
ឯកឧត្តម អ៊ុន ចាន់ដា ចូលរួមជាតំណាងឱ្យខេត្តកំពង់ចាម អញ្ជើញចាប់ឆ្នោតយកលេខដីឡូតិ៍​ និងផ្ទះ​ នៃកម្មវិធី​ «ផ្តល់ដី​ ការពារព្រៃដេីម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព​» នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានផ្តល់កិត្តិយសចូលរួមជាតំណាងឱ្យខេត្តកំពង់ចាម អញ្ជើញចាប់ឆ្នោតយកលេខដីឡូតិ៍​ និងផ្ទះ​ នៃកម្មវិធី​ «ផ្តល់ដី​ ការពារព្រៃដេីម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព​» សម្រាប់បុគ្គលមានសិទ្ធិទទួលដីឡូតិ៍​ និងផ្ទះគម្រោងទី១​ ចំនួន​ ៥៣៨គ្រួសារ​ ក្នុងនោះ ខេត្តកំពង់ចាម​ ចំនួន​ ៦៣គ្រួសា ស្ថិតនៅភូមិសាស្ត្រអូរសែវ​ ឃុំស្តៅ​ និងឃុំសាមឃួយ​ ស្រុកសេសាន​ ខេត្តស្ទឹងត្រែង។ សូមរំលឹកថា ប្រជាពលរដ្ឋទាំង ៥៣៨ គ្រួសារ សុទ្ធតែបានឆ្លងកាត់ ការវាយតម្លៃលក្ខណៈសម្បត្តិ ៤យ៉ាង ដូចខាងក្រោម: ១-ប្រជាពលរដ្ឋជាជនជាតិខ្មែរពីកំណើត ២-ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ៣-ប្រជាពលរដ្ឋដែលមិនមានដីធ្លីជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ៤-ប្រជាពលរដ្ឋដែលបានសម្រេចចិត្តចង់ទៅរស់នៅកន្លែងថ្មីដែលរាជរដ្ឋាភិបាលបានរៀបចំអភិវឌ្ឍន៍៕
27 ژوئیه, 10:08

ឯកឧត្តម អ៊ុន ចាន់ដា ចូលរួមជាតំណាងឱ្យខេត្តកំពង់ចាម អញ្ជើញចាប់ឆ្នោតយកលេខដីឡូតិ៍​ និងផ្ទះ​ នៃកម្មវិធី​ «ផ្តល់ដី​ ការពារព្រៃដេីម្
+4
ឯកឧត្តម អ៊ុន ចាន់ដា ចូលរួមជាតំណាងឱ្យខេត្តកំពង់ចាម អញ្ជើញចាប់ឆ្នោតយកលេខដីឡូតិ៍​ និងផ្ទះ​ នៃកម្មវិធី​ «ផ្តល់ដី​ ការពារព្រៃដេីម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព​» នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានផ្តល់កិត្តិយសចូលរួមជាតំណាងឱ្យខេត្តកំពង់ចាម អញ្ជើញចាប់ឆ្នោតយកលេខដីឡូតិ៍​ និងផ្ទះ​ នៃកម្មវិធី​ «ផ្តល់ដី​ ការពារព្រៃដេីម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព​» សម្រាប់បុគ្គលមានសិទ្ធិទទួលដីឡូតិ៍​ និងផ្ទះគម្រោងទី១​ ចំនួន​ ៥៣៨គ្រួសារ​ ក្នុងនោះ ខេត្តកំពង់ចាម​ ចំនួន​ ៦៣គ្រួសា ស្ថិតនៅភូមិសាស្ត្រអូរសែវ​ ឃុំស្តៅ​ និងឃុំសាមឃួយ​ ស្រុកសេសាន​ ខេត្តស្ទឹងត្រែង។ សូមរំលឹកថា ប្រជាពលរដ្ឋទាំង ៥៣៨ គ្រួសារ សុទ្ធតែបានឆ្លងកាត់ ការវាយតម្លៃលក្ខណៈសម្បត្តិ ៤យ៉ាង ដូចខាងក្រោម: ១-ប្រជាពលរដ្ឋជាជនជាតិខ្មែរពីកំណើត ២-ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ៣-ប្រជាពលរដ្ឋដែលមិនមានដីធ្លីជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ៤-ប្រជាពលរដ្ឋដែលបានសម្រេចចិត្តចង់ទៅរស់នៅកន្លែងថ្មីដែលរាជរដ្ឋាភិបាលបានរៀបចំអភិវឌ្ឍន៍៕
27 ژوئیه, 09:13
27 ژوئیه, ~10:11