រដ្ឋបាលខេត្តកំពង់ចាម
الذهاب إلى القناة على Telegram
إظهار المزيد
📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម
تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 229 مشتركاً، محتلاً المرتبة 4 906 في فئة السياسة والمرتبة 542 في منطقة كمبوديا.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 229 مشتركاً.
بحسب آخر البيانات بتاريخ 21 سبتمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -121، وفي آخر 24 ساعة بمقدار -9، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.16%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.27% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 630 مشاهدة. وخلال اليوم الأول يجمع عادةً 539 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 5.
📝 الوصف وسياسة المحتوى
وصف القناة غير متوفر.
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 22 سبتمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.
10 229
المشتركون
-924 ساعات
-327 أيام
-12130 أيام
أرشيف المشاركات
10 229
+9
ខេត្តកំពង់ចាម ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខណៈបរិមាណតម្រូវការប្រើប្រាស់ទឹកស្អាតមានការកើនឡើងប្រចាំ
(កំពង់ចាម) ខណៈបរិមាណតម្រូវការប្រើប្រាស់ទឹកស្អាត របស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម មានការកើនឡើងប្រចាំ ដែលជាហេតុធ្វើឱ្យប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដែលមានស្រាប់ក្នុងបច្ចុប្បន្ននេះ ពិតជាមិនអាចធានាបានទៅនឹងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋយើងបានឡើយ។ ដូច្នេះ អាជ្ញាធរខេត្តត្រូវការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបន្ថែមទៀត ដើម្បីបំពេញឲ្យបានទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់។ ថ្លែងបែបនេះ ក្នុងពិធីសម្ពាធដាក់ឲ្យដំណើរការជាផ្លូវការ ស្ថានីយផ្គត់ផ្គង់ទឹកស្អាត ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ ពិធីនេះ មានការអញ្ជើញចូលរួមពី លោកស្រី យ៉ាសមីន ស៊ីដឌីហ្គី (Yasmin Siddiqi ) នាយិកា នៃធនាគារអភិវឌ្ឍន៍ អាស៊ី (ADB) ប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា និងលោក ឡូរ៉ង់ ពិសប៉ូ (Laurent Raspaud) នាយករង នៃទីភ្នាក់ងារបារាំងសំរាប់ អភិវឌ្ឍន៍(AFD) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ យុវជន និងបងប្អូនប្រជាពលរដ្ខយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ថ្លែងបន្តថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ បុិនប្រសព្វ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេច មហាបវរធិបតីហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការជួយជ្រោមជ្រែងពីសំណាក់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានខិតខំយកចិត្តទុកដាក់ក្នុង ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីៗ បន្ថែមទៀតដែលបានស្ថាបនារួចរាល់ជាស្ថាពរ និងដាក់ សម្ពោធឱ្យដំណើការជាផ្លូវការនៅថ្ងៃនេះផងដែរ។
ឯកឧត្តមអភិបាលខេត្ត ថ្លែងបញ្ជាក់ថា ស្ដែង គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ដែលត្រូវបានចុះហត្ថលេខាកាលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ហើយត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ។ គម្រោងនេះ ចំណាយថវិកាសរុបប្រមាណជាង ១៣ លានដុល្លារ ក្នុងនោះរួម មាន៖ ឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ឥណទានពីទីភ្នាក់ងារបារាំងសំរាប់ អភិវឌ្ឍន៍ន៍ (AFD) និងមានថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ។ ក្នុងគម្រោងនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះកិច្ចសន្យានៅថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២២ និងបានអនុម័តផ្តល់កិច្ចសន្យាសាងសង់ឱ្យ “ក្រុមហ៊ុនសំណង់អភិវឌ្ឍន៍ទីក្រុងប៉ ni in Beijing Urban Construction Group Co.,Ltd (BUCG)។
ឯកឧត្តម អភិបាលខេត្ត បន្តថា នៅក្នុងគម្រោងនេះ មានការសាងសង់៖ ទី១-ស្ថានីយបូមទឹកឆៅ ដែលមានសមត្ថភាព បូម ១២.០០០ម៉ែត្រគីបក្នុងមួយថ្ងៃ, ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតដែលមានសមត្ថភាពផលិត ១១.៦០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ, បំពង់បូមទឹកឆៅទៅរោងចក្រប្រវែង ៤គីឡូម៉ែត្រ, បណ្ដាញម នាំទឹកស្អាតប្រវែង ៥,២គីឡូម៉ែត្រ។ ក្រោយពីទទួលបានស្ថានីយថ្មីនេះ រដ្ឋាករទឹកកំពង់ចាម មានសមត្ថភាពផលិតទឹកស្អាតសរុប ២៨.១០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ និងផ្គត់ផ្គង់ទឹកស្អាត តាមបណ្តាញប្រវែងប្រមាណ ៤៤៣គីឡូម៉ែត្រ ដែលមានអតិថិជនទទួលបានសេវាទឹកស្អាតប្រើប្រាស់ ចំនួន១៩.៣៣៩គ្រួសារ មានមនុស្សចំនួន ៨៩.០៣០នាក់ ស្មើនឹង ៧៦% នៃតំបន់គ្របដណ្ដប់របស់រដ្ឋករទឹក។
ឯកឧត្តមអភិបាលខេត្ត ថ្លែងបញ្ជាក់ថា ខណៈបរិមាណផ្គត់ផ្គង់ទឹកស្អាតខាងលើមិនទាន់អាចឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និងសកម្មភាពអាជីវកម្ម ឧស្សាហកម្ម ដែលមានភាពមមាញឹកក្នុងខេត្តកំពុងអភិវឌ្ឍន៍មួយនេះ ក្នុងនាមរដ្ឋបាលខេត្ត សូមគោរពស្នើ ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងដៃគូអភិវឌ្ឍន៍មេត្តាពិនិត្យលទ្ធភាពពង្រីកវិសាលភាពផ្គត់ផ្គង់ ទឹកបន្ថែមទៀត៕
10 229
+9
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦
រដ្ឋបាលខេត្តកំពង់ចាម បានប្រារព្ធទិវាជាតិ នៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៦ នេះ នឹងមានការជួបជុំរាប់បាតព្រះសង្ឃជាច្រើនអង្គ ស្ថិតនៅនៅបរិវេណមណ្ឌលឧក្រិដ្ឋកម្ម នៅបរិវេណវត្តសុវណ្ណគីរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងដើម្បីឧទ្ទិសកុសលជូនដល់ វិញ្ញានក្ខន្ធអ្នកស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
10 229
ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិរបស់សាខា ចុះសួរសុខទុក្ខ ភរិយាវីរកងទ័ពជួរមុខ ១នាក់ ដែលសម្រាលកូនក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម
10 229
+9
នារសៀលថ្ងៃទី១៩ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ទីរ/អង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះត្រួតពិនិត្យ ទីតាំងប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ថានីយផ្គត់ផ្គង់ទឹកស្អាត ក្រុងកំពង់ចាម ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃស្អែក ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម។
10 229
មេឃុំ-ចៅសង្កាត់ក្នុងខេត្តកំពង់ចាម ប្តេជ្ញាទប់ស្កាត់និងបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
10 229
+9
រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយក្រសួងមហាផ្ទៃ បើកប្រជុំផ្សព្វផ្សាយផែនការស្ដីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្ដីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូក្រសួងមហាផ្ទៃ, ឯកឧត្តម កោ វណ្ណឌី ប្រធានសាលាដំបូងខេត្តកំពង់ចាម, តំណាងអយ្យការអមសាលាដំបូងខេត្ត, ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់, អធិការក្រុង ស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅសាលាខេត្តកំពង់ចាម។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍ថា ជាបទពិសោធន៍ក្នុងការអនុវត្តការងារប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោយទទួលបានបទបញ្ជាលេខ០១របស់រាជរដ្ឋាភិបាល គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានច្បាមជាប់នៅនឹងដៃ និងឈានទៅគ្រប់គ្រងភ្លាមៗ នូវគោលដៅសំខាន់ៗចំនួន ៤០២ទីតាំង និងកន្លែងផ្សេងៗ ចំនួន ៧១៤ទីតាំងផងដែរ ។
ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ដោយបានដាក់ចេញញនូវផែនការជាយុទ្ធសាស្ត្រ កំណត់ និងគ្រប់គ្រងបាននូវបណ្តាទីតាំង ដែលសង្ស័យមានការប្រមូលផ្តុំមនុស្សរស់នៅប្រកបអាជីវកម្មផ្សេងៗ ជាលទ្ធផលធ្វើឱ្យក្នុងភូមិសាស្ត្រខេត្តកំពង់ចាមពុំមានCasino និងទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ ទាំងនេះអាស្រ័យដោយយើងបានចាត់វិធានការណ៏នានាជាប់ជាប្រចាំពីចម្ងាយ កំណត់គោលដៅមុន ចុះពិនិត្យ និងពង្រាយកម្លាំងតាមគោលដៅ ដែលនឹងអាចមានការហើរចូលពីខាងក្រៅនូវមុខសញ្ញាសង្ស័យបានទាន់ពេលវេលា ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ការងាររដ្ឋបាលចំហរតាមដងផ្លូវសាធារណៈ កម្លាំងជំនាញបានធ្វើការបង្ក្រាបបទល្មើស ៧លើក ឃាត់ខ្លួនមនុស្ស ៥៨ នាក់ ដែលជាជនជាតិចិនធ្វើដំណើរចូលក្នុងខេត្តកំពង់ចាម ដោយគ្មានលិខិតឆ្លងដែន (ខុសច្បាប់) បញ្ជូនខ្លួនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រោមគោលនយោបាយ និងឆន្ទៈ ដឹកនាំ ប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជា បាន នឹងកំពុងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង លើករណីឆបោកតាមប្រព័ន្ធអនឡាញ ដោយបាន ឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោស និងអនុវត្ត នីតិវិធី បណ្តេញចេញទៅប្រទេសជាបន្តបន្ទាប់ ជាពិសេសបានសហការ ផ្តល់ព័ត៌មានអំពីខ្សែបណ្តាញមេខ្លោង ទៅកាន់ប្រទេសក្នុងតំបន់ និងក្រៅតំបន់ ជាច្រើនករណីផងដែរ ៕
10 229
នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អៅិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអៅិបាលខេត្តកំពង់ចាម និងឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត គណៈអភិបាលក្រុង/ស្រុក និងក្រុមប្រឹក្សាឃុំ/សង្កាត់ប្រមាណជាង ២០០នាក់។
