រដ្ឋបាលខេត្តកំពង់ចាម
رفتن به کانال در Telegram
نمایش بیشتر
📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម
کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 229 مشترک است و جایگاه 4 906 را در دسته سیاست و رتبه 542 را در منطقه كمبوديا دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 229 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 21 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -121 و در ۲۴ ساعت گذشته برابر -9 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 6.16% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.27% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 630 بازدید دریافت میکند. در اولین روز معمولاً 539 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 5 است.
📝 توضیح و سیاست محتوایی
توضیحی برای کانال ارائه نشده است.
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 22 سپتامبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کردهاند.
10 229
مشترکین
-924 ساعت
-327 روز
-12130 روز
آرشیو پست ها
10 229
នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អៅិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអៅិបាលខេត្តកំពង់ចាម និងឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត គណៈអភិបាលក្រុង/ស្រុក និងក្រុមប្រឹក្សាឃុំ/សង្កាត់ប្រមាណជាង ២០០នាក់។
10 229
+9
នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អៅិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអៅិបាលខេត្តកំពង់ចាម និងឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត គណៈអភិបាលក្រុង/ស្រុក និងក្រុមប្រឹក្សាឃុំ/សង្កាត់ប្រមាណជាង ២០០នាក់។
10 229
ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ចំនួន ៣៥គ្រួសារ នៅ៤ឃុំ ក្នុងស្រុកចំការលើ ទទួលបានអំណោយមនុស្សធម៌ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា
10 229
+9
នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដោយមានការចូលរួមពីលោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ក្រុមការងារ នៃសាខា និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែខេត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងរដ្ឋបាលខេត្ត ជូនដល់លោកស្រី ផាត់ សារ៉ាត់ អាយុ១៧ឆ្នាំ រស់នៅ
ភូមិត្រពាំងឫស្សី ឃុំសំរោង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
(ជាភរិយាកងទ័ពជួរមុខ តំបន់មុំ៣) ដែលកំពុងសម្រាក ក្រោយសម្រាលកូនរួច នៅមន្ទីរពេទ្យខេត្ត ។
ក្នុងឱកាសនោះលោកជំទាវ បានផ្ដល់អំណោយមនុស្សធម៌ រួមមានគ្រឿងឧបភោគបរិភោគ សម្ភារៈមួយចំនួន ព្រមទាំងថវិកា ៣០០.០០០រៀលផងដែរ ។
10 229
+8
ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយមានការសហការពីមន្ត្រីពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ ភូមិ រួមគ្នាដោះស្រាយសម្រុះសម្រួលករណីដីធ្លីប្រជាពលរដ្ឋ ស្ថិតនៅភូមិពង្រ ឃុំរអាង ស្រុកកំពង់សៀម ទទួលបានជោគជ័យ ក្រោមគោលនយោបាយ "ឈ្នះ ឈ្នះ" របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា គូរភាគីទាំងពីរបានទទួលយកតាមការសម្របសម្រួលរបស់ក្រុមការងារដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត ក្នុងកិច្ចប្រជុំប្រព្រឹត្តនៅសាលប្រជុំសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។
10 229
អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតត្រូវបានផ្តល់ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងស្រុកចំការលើ
10 229
+9
ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៧៣គ្រួសារ ក្នុងស្រុកចំការលើ ទទួលបានអំណោយមនុស្សធម៌ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា
(កំពង់ចាម)៖ នៅព្រឹក ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រួមដំណើរដោយឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាគណ:កម្មាធិការសាខា លោក បណ្ឌិត សំ ពិសិដ្ឋ ប្រធានអនុសាខាស្រុក រួមនឹងក្រុមការងារ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ សរុប ៧៣គ្រួសាររស់នៅក្នុង ១២ភូមិ ក្នុងឃុំចំនួន ៤ រួមមាន: ឃុំស្វាយទាប ៦ភូមិ ឃុំស្ពឺ ១ភូមិ ឃុំល្វាលើ ៣ភូមិ និងឃុំជយោ ២ភូមិ ក្នុងស្រុកចំការលើ។
សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ១០យប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដែលពេលនោះ មានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង ធ្វើអោយផ្ទះ ៣៥ខ្នង ក្នុង ឃុំទាំង ៤ ត្រូវ របើកសង្កសី និងរបើកក្បឿង រងផលប៉ះពាល់កម្រិតធ្ងន់ មធ្យមនិង ស្រាល។
ក្នុងឳកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ។ ឯកឧត្តម បាននាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយទោះបី សម្តេច មិនបានអញ្ជើញមកផ្ទាល់ ក៏លោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា " ។
ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀង ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និង អាយុជីវិត។ ក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួលក្នុងរដូវវស្សា នេះ ត្រូវអនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព អោយបានល្អ តាមទិសស្លោក "ស្រឡាញ់ខ្លួន អោយស្ងួនចំណី " ជៀសអោយផុតពីជម្ងឺមិនឆ្លងទាំង៤ និង សូមចូលរួមជាមួយសហគមន៍ ពង្រឹងភាពធន់ទៅនឹងអាកាសធាតុ ។ ជាមួយនោះ ខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីបង្កើនប្រាក់ចំណូល លើកកំពស់ជីវភាពក្នុងក្រុមគ្រួសារ។
អំណោយដែលជូន ពលរដ្ឋរងផលប៉ះពាល់ទាំង ៣៥គ្រួសារនោះ ក្នុង ១គ្រួសារទទួលបាន : អង្ករ ២៥គក្រ មី១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹក សុីអុីវ ១យួរ ទឹកពិសាប្រណិត វី-អាក់ទីវ ១កេស និងឃីត ១សម្រាប់។
ចំពោះថវិកា បានផ្តល់ជូនតាមកម្រិតខូចខាតជាក់ស្តែង រួមមាន :
-ពលរដ្ឋរងផលប៉ះពាល់កម្រិតធ្ងន់ ២គ្រួសារ ជូន ១គ្រួសារ ៤០០.០០០រៀល និង ១គ្រួសារទៀត ៣០០.០០០រៀល ឮ។
-ពលរដ្ឋរងផលប៉ះពាល់ កម្រិតមធ្យម ៦គ្រួសារ ជូន ២គ្រួសារ ២០០.០០០ រៀល និងគ្រួសារផ្សេងទៀត ១០០.០០០រៀល៕
10 229
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគៀងគរថវិកាមូលនិធិសមធម៌របស់កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។
10 229
+9
នៅថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦នេះ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ឃុំអារក្សត្នោត ប្រចាំខែមេសា និងទិសដៅបន្ដ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រលំបាក ចំនួន ១៥គ្រួសារ :
ក្នុងកិច្ចប្រជុំនេះ បានដាក់ចេញនូវទិសដៅតម្រង់ទិស ដូចខាងក្រោម:
១-ផ្សព្វផ្សាយនូវ អនុសាសន៍របស់ថ្នាក់ដឹកនាំ
២-បន្តចុះជួយសមាជិកបក្ស ដែលមានជីវភាពខ្វះខាត់ ដល់ខ្នងផ្ទះ
៣-បន្តការចិញ្ចឹមចលនាគណបក្ស
៤-ពង្រឹងការធ្វើបច្ចុប្បន្នភាព និងការកសាងសមាជិកបក្ស
៥-ត្រួតពិនិត្យឡើងវិញលើបញ្ជីឈ្មោះបោះឆ្នោត ដើម្បីធ្វើផ្ទាងផ្ទាត់ឱ្យបានច្បាស់លាស់
៦-បញ្ហាប្រឈម
៧-ដំណោះស្រាយ
៨-ចំណុចខ្លាំង
៩-បទពិសោធន៍
១០-សំណូមពរ ។
ក្នុងឱកាសនោះដែរ លោក ហេង វុទ្ធី ក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនក្រុមការងារ ថ្នាក់មូលដ្ឋាន ចំនួន២៥នាក់ ផងដែរ ។
បន្ទាប់មក លោក ហេង វុទ្ធី និងសហការី ក៏បានបន្ដចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពក្រលំបាកដល់ខ្នងផ្ទះ ចំនួន ១៥គ្រួសារ ។
សរុបថវិកាចំណាយចំនួន ៣.២៥០.០០០ រៀល ៕
