រដ្ឋបាលខេត្តកំពង់ចាម
前往频道在 Telegram
📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览
频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 501 名订阅者,在 政治 类别中位列第 4 885,并在 柬埔寨 地区排名第 544 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 10 501 名订阅者。
根据 13 七月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -120,过去 24 小时变化为 -5,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 7.21%。内容发布后 24 小时内通常能获得 6.15% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 757 次浏览,首日通常累积 646 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 5。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 14 七月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。
10 501
订阅者
-524 小时
-317 天
-12030 天
帖子存档
10 499
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម អបអរសាទរ ពិធីបិទការប្រកួតកីឡាទូក “ង” ទូកនាគ ទូកផ្កាចារ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៉ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តស្វាយរៀង នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម អបអរសាទរ ពិធីបិទការប្រកួតកីឡាទូក “ង” ទូកនាគ ទូកផ្កាចារ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៉ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី២ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា ស្ថិតនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
10 499
+9
ឯកឧត្តម វូ ហាក់ អំពាវនាវដល់ សមាជិកគណបក្សប្រជាជន ពួតដៃគ្នាកំចាត់ Scam online និងល្បែងស៊ីសងគ្រប់ប្រភេទ កុំឲ្យកើតមានក្នុងស្រុកកោះសូទិន
កំពង់ចាម÷ ឯកឧត្តម វូ ហាក់ អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូល ដ្ឋានស្រុកកោះសូទិន តំណាង ឯកឧត្តម ឡោ សុឡេង ប្រធានការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានអំពាវនាវដល់ សមាជិក សមាជិកា នៃគណបក្សប្រជាជន ស្រុកកោះសូទិន រួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំចាត់ scam online និងល្បែងស៊ីសងគ្រប់ប្រភេទ កុំឲ្យកើតមានក្នុងស្រុកកោះសូទិន ដើម្បីលើកកិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ហើយជាការទប់ស្កាត់មិនឲ្យមានអំពើឧក្រិដ្ឋកម្មផ្សេងៗ ដែលនាំឲ្យមានភាពវឹកវរដល់សង្គមជាតិ។
ឯកឧត្តម បានមានប្រសាសន៍បែបនេះ ក្នុងពិធីប្រជុំផ្សព្វផ្សាយ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ របស់គណៈកម្មការកណ្តាល ដោយ ពិធីនេះ មានការចូលរួម ពី លោក ហេង ហ៊ុន សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងជា អនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សស្រុកកោះសូទិន ដែលកម្មវិធីនេះ ធ្វើឡើងទីស្នាក់ការគណបក្សស្រុកកោះសូទិន។
ឯកឧត្តម វូ ហាក់ បានណែនាំដល់សមាជិកគណបក្សប្រជាជនស្រុកកោះសូទិន ឲ្យដើរស្រង់ទិន្នន័យ អ្នកចំណូលស្រុកថ្មីៗចូលក្នុងបញ្ជីរ ជារៀងរាល់ថ្ងៃ តាមដានជនបរទេសដែលចូលមករស់នៅតាមផ្ទះសំណាក់ សណ្ឋាគារ និងផ្ទះជួល ឲ្យល្អិតល្អន់ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធ online សុំឆាប់រាយការណ៍ទៅកាន់អធិការដ្ឋានស្រុកកោះសូទិន និងមេប៉ុស្តិ៍ជាបន្ទាន់ ដើម្បីរួមគ្នា ទប់ស្កាត់ កុំឲ្យមាន scam online នៅលើកទឹកដីកោះសូទិន។
ឯកឧត្តម ក៏បានដាស់តឿនដល់សមាជិក សមាជិកា នៃគណបក្សប្រជាជនស្រុកកោះសូទិន សុំកុំជាប់ពាក់ព័ន្ធ នៅឲ្យឆ្ងាយពីការឆបោកទាំងឡាយ ផ្ទុយទៅ សុំយកពេលវេលានេះ ធ្វើអំពើល្អ ដាក់ប្រជាពលរដ្ឋ ខិតខំ ប្រឹងប្រែង បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿនរហ័ស ទាន់ពេលវេលាជូនប្រជាពលរដ្ឋ។ ឯកឧត្តម ក៏បានជំរុញដល់ សមាជិក សមាជិកា នៃគណបក្ស បើឃើញមានកន្លែងណាជួបជុំច្រើន មិនថាខ្មែរ បរទេស សុំឆាប់របាយការណ៍ជាបន្ទាន់ ទៅនគរបាលប៉ុស្តិ៍តាមឃុំ នីមួយៗ ដើម្បីឲ្យសមត្ថកិច្ចរបស់យើង អន្តរាគមន៍បានទាន់ពេលវេលា។
ឯកឧត្តម បានលើកឡើងបន្តថា ចំពោះការបង្រ្កាបល្បែងស៊ីសង និង scam online សុំធ្វើទៅតាមការអនុវត្តច្បាប់ឲ្យបានស្មើៗ គ្នា គ្មានការយោគយល់ គ្មានការលើកលែង សម្រាប់គ្រួសារ សាច់ញាតិ ដែលមានជាប់ពាក់ព័ន្ធរឿង scam online និងល្បែងស៊ីសងគ្រប់ប្រភេទ មិនឲ្យរួចខ្លួននោះឡើយ៕
10 499
+7
ស្រុកចំការលើ៖នៅព្រឹកថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលើ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវអំណោយជូនសមាជិកបក្សដែលមានជីវភាពជួបការលំបាកចំនួន៣០គ្រួសារ ក្នុងឃុំស្វាយទាប ដោយ០១គ្រួសារ ទទួលបានអង្ករ២០គីឡូ ទឹកត្រី០១យួរ ទឹកស៊ីវអ៊ីវ០១យួរ មី១០កញ្ចប់ ក្នុងនោះចំនួន០៣គ្រួសារបានទទួលបានដែលសង្កសី ទាំងអស់ចំនួន៣០សន្លឹក និង បានបន្តចុះសួរសុខទុក្ខសកម្មជនយុវជនភូមិវាលរីកើត ឃុំស្វាយទាប ចំនួន៤នាក់ ដើម្បីស្តាប់សភាពការណ៍ និងពង្រឹង ពង្រីកសមាជិកបក្សជាយុវជនក្នុងភូមិ ក្នុងនោះបានជួយឧបត្ថម្ភថវិកាមួយចំនួន ព្រមទាំងបានជូនថវិកាដល់ប្រជាការពារភូមិចំនួន០២នាក់ ផងដែរ ។
10 499
+3
នៅថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលើ បានចុះអញ្ជើញជួបជាមួយប្រធាន អនុសមាជិកសាខាបក្សភូមិ ប្រជាការពារភូមិ សកម្មជនយុវជនភូមិ ឃោសនិក សកម្មជន និងបុគ្គលមានឥទ្ធិពល នៅក្នុងចុះសាខាបក្សភូមិវាលរីលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ដោយមានអ្នកចូលរួមចំនួន១៥នាក់ ស្រី០៦នាក់ក្នុងនោះក៏បានជូនថវិកាម្នាក់ៗចំនួន១០,០០០រៀល និងក្រមា០១ ជាអំណោយរបស់ឯកឧត្តមហ៊ុន ម៉ានិត និងលោកជំទាវ ។
10 499
+9
ឯកឧត្ដម អ៊ុន ចាន់ដា អះអាងថា ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ
កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានអះអាងថា ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ ដែលមានមនុស្ស ប្រមាណ ២៩.៨៨០នាក់ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយយុវជនគណបក្សទូទាំងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជន គណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្ស ថ្នាក់កណ្តាល និងឯកឧត្តម កែវ រតនៈ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានយុវជនគណបក្ស ថ្នាក់កណ្តាល។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា មានប្រសាសន៍ថា តាមរយៈសារនយោបាយជាបន្តបន្ទាប់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើបញ្ហាសំខាន់ៗរបស់ជាតិ ធ្វើឱ្យមហាជន បានឃើញច្បាស់ពីការរីកចម្រើនរបស់ជាតិ យល់ដឹងអំពីគោលការណ៍ គោលនយោបាយ របស់រាជរដ្ឋាភិបាល អំពីសភាពការណ៍ និងភារកិច្ចសំខាន់ៗ រួមទាំងឧបាយកល ដ៏ពិសពុលរបស់ពួកប្រឆាំងជ្រុលនិយម ជាពិសេសអំពីគោលជំហរដ៏ត្រឹមត្រូវរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធី ឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងការទូត។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានសង្កត់ធ្ងន់ថា ទង្វើឈ្លានពានរបស់ថៃ បានធ្វើឱ្យ ប្រជាជនកាន់តែយល់ច្បាស់ អំពីគុណតម្លៃនៃសន្តិភាព ហើយក៏បញ្ជាក់ឱ្យឃើញច្បាស់ផងដែរថា ពាក្យ “អរគុណសន្តិភាព” ត្រូវតែលើកកម្ពស់។ ស្មារតីពង្រឹងសាមគ្គី ឯកភាពជាតិ ត្រូវបានពុះកញ្ជ្រោលឡើង នៅក្នុងចំណោមមហាជន យុវជន ដែលបានបង្ហាញច្បាស់តាមរយៈការគាំទ្រពេញទំហឹង ដល់វីរយុទ្ធជន សមរភូមិមុខ និងរាល់ចំណាត់ការ របស់រាជរដ្ឋាភិបាល ក្នុងនោះ រួមទាំងការគាំទ្រគ្រប់លទ្ធភាព ដល់វីរៈ កងទ័ព និងជនភៀសសឹកផងដែរ៕
10 499
+2
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត ផ្ញើសារលិខិតសម្ដែងការអបអរសាទរគោរពជូនពរ សម្ដេច វិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសខួបចំរើនអាយុវឌ្ឍនៈ បវរសួស្ដី សិរីមង្គល ជូនសម្ដេច 🙏❤️🎂
10 499
+9
ឯកឧត្តម ខ្លូត ផន ថ្លែងការកោតសរសើរចំពោះ គ.ក.ស.ក ខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីស្របតាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
(កំពង់ចាម) ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ថ្លែងការកោតសរសើរចំពោះ គ.ក.ស.ក ខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនស្របតាម គោលនយោបាយដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះការគាំពារសុខភាព ជីវភាព ការផ្តល់សេវាសង្គម លើកកម្ពស់សមភាពយេនឌ័រ តម្រូវការស្ត្រី យុវជន កុមារ និងការងារសេវាសង្គមពាក់ព័ន្ធនានា នៅតាមឃុំ/សង្កាត់ ។
ថ្លែងបែបនេះនាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ថ្លែងក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦។ ដោយមានការអញ្ជើចូលរួមពី លោកជំទាវ អៀម វណ្ណី ប្រធាន គ.ក.ស.ក ខេត្ត និងលោកជំទាវ ជាអនុប្រធាន ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ និង លោក លោកស្រី គ.ក.ស.ក ក្រុង-ស្រុកទាំង១០ផងដែរ។
ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ថ្លែងថា រាជរដ្ឋាភិបាលបានលើកកម្ពស់ និងយកចិត្តទុកដាក់ចំពោះស្ត្រី កុមារ ព្រមទាំងប្រជាពលរដ្ឋ និងជនងាយរងគ្រោះ ជាពិសេសបានផ្តល់ជូន នូវប្រាក់ឧបត្ថម្ភមួយចំនួន សម្រាប់ជួយដល់មាតា ទារក កម្មករ កម្មការីក្នុងរោងចក្រស្របតាមគោល នយោបាយសម្រាប់ផ្តល់មាតាភាព និងកម្មវិធីជំនួយសង្គមពិសេសសំដៅជួយដល់ជនក្រីក្រដែលមាន ប័ណ្ណសមធម៌ (ក្រ-១ និងក្រ-២) ដើម្បីសម្រាលដល់ជីវភាពក្នុងការរស់នៅ និងការបើកប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីជាតិជំនួយសង្គម ផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ។
លើសពីនេះ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ ជួយគាំទ្រ និងសម្របសម្រួលក្នុងគោលដៅ កាត់បន្ថយវិសមភាពយេនឌ័រ និងខិតខំរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រស្តីពី ការបង្កើន ចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (២០២៤-២០២៨) ព្រមជាមួយការ ណែនាំ ដើម្បីដោះស្រាយតម្រូវការរបស់ស្ត្រី និងក្មេងស្រីនៅកម្ពុជា ឱ្យបានកាន់តែប្រសើរឡើង៕
10 499
+6
អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងខេត្តសម្ព័ន្ធមេត្រីភាព កំពង់ចាម-ដុងណាយ (កម្ពុជា-វៀតណាម)
នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងខេត្តសម្ព័ន្ធមេត្រីភាព កំពង់ចាម-ដុងណាយ (កម្ពុជា-វៀតណាម)) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម តូ ឡឹម (TO Lam ) ប្រមុខរដ្ឋវៀតណាម ស្ថិតនៅវិមាន ៧មករា រាជធានីភ្នំពេញ។
10 499
+3
សមត្ថកិច្ចជលផលខេត្តកំពង់ចាម ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ២ករណីក្នុងស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់
កំពង់ចាម : នៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៦ នេះ សមត្ថកិច្ចជលផលខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបបទល្មើសនេសាទបាន ២ករណីក្នុងស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់។
បើតាមមន្ត្រីជលផលបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនោះ គឺខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ដោយមានការ សម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០២ករណី ដោយជនសង្ស័យគេចខ្លួនបាត់បន្សល់ទុកនូវវត្ថុតាងបទល្មើសជលផលរួមមាន៖
ករណីទី០១-កន្ត្រងមានភ្ជាប់ខ្សែភ្លើងចំនួន ០២ ក្រុមការងារអធិការកិច្ចជលផលបានបន្តតាមដាន និងស្រាវជ្រាវបន្ថែមលើករណីនេះ នៅចំណុចបឹងធំ ភូមិក្តីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម។
ករណីទី០២ -ដងឆក់រួមផ្សំខ្សែរភ្លើងចំនួន ០២គូរ-កន្រ្តងដងត្រីចំនួន ០២ -អាគុយម៉ាក់ BLUE DOT កម្លាំង៤០អំពែរ ចំនួន០២គ្រឿង នៅចំណុច បឹងទួលព្រះឃ្លាំង ភូមិបឹង ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់។
10 499
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
(ទីស្តីការក្រសួងមហាផ្ទៃ) នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។
10 499
+1
សារលិខិតជូនពរ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូនសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុ
10 499
+9
នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានចាត់ឯកឧត្តម ស្រី សុភ័ក្ត្រ លេខាធិការសាខា រួមដំណើរដោយ ឯកឧត្តមនាយកសាខា លោក ប្រធានអនុសាខាស្រុក បាននាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យចូលរួមបុណ្យសព ឈ្មោះ អ៊ុន ចំរើន ភេទស្រី អាយុ ៤៩ឆ្នាំ ត្រូវជាប្រពន្ធ លោក ខុន វ៉ាន់ អាយុ ៤៣ឆ្នាំ ជាងជួសជុលម៉ូតូ មានទីលំនៅៗ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ដែលបានទទួលមរណភាព កាលពីពេលថ្មីៗកន្លងទៅនេះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តម៉ាក Lexus 330 ដែលស្រវឹងស្រាជោគជាំបើករេចង្កូតទៅបុកម៉ូតូ ១គ្រឿងកំពុងបើកបរតាមផ្លូវហើយចូលដល់ក្នុងផ្ទះបណ្ដាលឱ្យឆេះទាំងរថយន្តជនបង្ក ឆេះទាំងផ្ទះស្នាក់នៅ និងបង្កឧ្យមានមនុស្សរបួសធ្ងន់ ១នាក់ និងស្លាប់បាត់បង់ជីវិតស្ត្រីម្ចាស់ផ្ទះ ១នាក់ នៅនឹងកន្លែង ។ ជនល្មើស ត្រូវបានឃាត់ខ្លួននិងចាត់វិធានការតាមច្បាប់ ។
ក្នុងឱកាសនោះដែរឯកឧត្តមបានផ្ដល់ជូនក្រុមគ្រួសារសព នូវគ្រឿងឧបភោគ បរិភោគ មួយចំនួន និងថវិកាចំនួន ១.៥០០.០០០រៀល ព្រមទាំងបានឧបត្ថម្ភថវិកាចំនួន ៥០០.០០០រៀល ដល់គ្រួសារបុរសដែលរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។
