785
مشترکین
اطلاعاتی وجود ندارد24 ساعت
اطلاعاتی وجود ندارد7 روز
-330 روز
آرشیو پست ها
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញថ្លែងបិទក្នុងសិក្ខាសាលាស្តីពីការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត និងការប្រតិបត្តិល្អនៃលិខិតបទដ្ឋានគតិយុត្ត
+6
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំសិក្ខាសាលាស្តីពី
ការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត និងការប្រតិបត្តិល្អនៃលិខិតបទដ្ឋានគតិយុត្ត
================
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីបើក និងដឹកនាំសិក្ខាសាលាស្តីពី «ការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) និងការប្រតិបត្តិល្អនៃលិខិតបទដ្ឋានគតិយុត្ត (GRP)» ដែលសហការរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្ដីការគណៈរដ្ឋមន្រ្ដី និងស្ថានទូតព្រីតថេន ភ្នំពេញ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ Abigail Fryer អនុប្រធានបេសកកម្មការទូតព្រីតថេនភ្នំពេញ, ឯកឧត្ដម លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអង្គភាពចំណុះទីស្ដីការគណៈរដ្ឋមន្ដ្រី ប្រមាណ ៥០០នាក់។ លោកជំទាវ Abigail Fryer បានលើកឡើងនូវការគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងគុណភាព តម្លាភាព ប្រសិទ្ធភាពនៃគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត។ លិខិតបទដ្ឋានគតិយុត្តល្អ ពិតជាមានសារៈសំខាន់ក្នុងការរួមចំណែកដល់ការកសាងសេដ្ឋកិច្ច ប្រកបដោយភាពរឹងមាំនិងភាពប្រកួតប្រជែង ហើយ RIA ដើរតួនាទីស្នូលនៅក្នុងដំណើរការនេះ។ ទន្ទឹមនេះ គោលនយោបាយជាតិស្ដីពីការប្រតិបត្តិល្អនៃលិខិតបទដ្ឋានគតិយុត្ត(GRP) គឺមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ព្រោះវាជះឥទ្ធិពលទៅគ្រប់ផ្នែកនៃសេដ្ឋកិច្ច និងសង្គមកម្ពុជាទាំងមូល។អានបន្ត... 📱 Facebook 🌐 Website 🚀 Telegram 🎬 YouTube
Repost from Kuoch Vengsrun
សូមទស្សនាវីដេអូខ្លីពិសេសអំពី “មនសិការភូមិរង់ចាំ”
#យេីងជឿជាក់លេីកម្ពុជា #ខ្មែរធ្វេីបាន #Cambodia #kuochvengsrun #សន្តិភាពនៅកម្ពុជា #Peaceofcambodia
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញថ្លែងបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០
+6
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ផ្តល់ការតម្រង់ទិសដល់គណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យនីមួយៗទាំង៤ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់
====================
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យទាំង៤ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន និងសមាជិក សមាជិកា នៃគណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យទាំង៤។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា ការជួបជុំរបស់យើងទាំងអស់គ្នាក្នុងកិច្ចប្រជុំនេះ គឺជាការចាប់ផ្តើមការងារដ៏មានជម្រៅ និងមានសមានគតិភាពទៅដល់ការអនុវត្តការកែទម្រង់ជាក់ស្តែងនៅតាមគ្រប់ក្រសួង ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល បន្ទាប់ពីយើងបានបញ្ចប់កិច្ចការជាច្រើនពាក់ព័ន្ធនឹងការរៀបចំទស្សនទាន គោលនយោបាយ យុទ្ធសាស្រ្ត កម្មវិធី និងផែនការសកម្មភាពនានា ក្នុងក្របខ័ណ្ឌនៃការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល។ ដូច្នេះ កិច្ចការសំខាន់របស់យើងនាពេលនេះ គឺការរុញកិច្ចការកែទម្រង់ច្បាប់ឱ្យទៅដល់គ្រប់ក្រសួង ស្ថាប័ន ពិសេសការរៀបចំក្របខ័ណ្ឌយន្តការ នៅតាមក្រសួង ស្ថាប័ននីមួយៗ ដោយរួមបញ្ចូលគ្នានូវមុខងារចំនួន ៣ គឺ៖ ការងារនីតិកម្ម, ការងារកែទម្រង់ច្បាប់ និងការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA)។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបន្តថា ការចូលរួមអនុវត្តរបស់គ្រប់ក្រសួង ស្ថាប័ន គឺជាកត្តាកំណត់ជោគជ័យនៃការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល សំដៅឈានទៅកសាងបូរណភាពនៃប្រព័ន្ធច្បាប់ និងនីតិរដ្ឋនៅកម្ពុជា។អានបន្ត... 📱 Facebook 🌐 Website 🚀 Telegram 😉 YouTube
ស.ស.យ.ក. ទូទាំងប្រទេស ចូលរួមគាំទ្រដល់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦
អបអរសាទរ ក្រុមជម្រើសជាតិកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលបានឈ្នះមេដាយ ៣៨គ្រឿង (មេដាយមាស៦ មេដាយប្រាក់១២ មេដាយសំរិទ្ធ២០) ក្នុងព្រឹត្តិការណ៍ប្រកួតតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១១
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ តំបន់អានសេះស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី(English Version)
ក្រសួងពាណិជ្ជកម្មចេញសេចក្តីជូនដំណឹង៖ ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦
វីដេអូនៃកិច្ចសម្ភាសន៍ពិសេសរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ជាមួយសារព័ត៌មានអន្តរជាតិ Bloomberg ពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗ ២ គឺ៖ យុទ្ធនាការនៃការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា និងបញ្ហាទាក់ទងនឹង UNCLOS។
+3
អបអរសាទរក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ឆ្នាំ២០២៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៣សិត ទល់នឹង ២សិត។
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពកីឡាករក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ (UYFC All Star FT)
+9
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពកីឡាករក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ (UYFC All Star FT)
============================
នាល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុុមបាល់ទាត់ ស.ស.យ.ក. អលស្តារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពកីឡាករក្រុមបាល់ទាត់ស.ស.យ.ក. អលស្តារ (UYFC All Star FT) នៅអគារ The Kampus។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. ឯកឧត្តម លោកជំទាវ អនុប្រធា សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសដែលជាដៃគូសហការឧបត្ថម្ភ កីឡាករ និងក្រុមការងារចំណុះក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ យ៉ាងច្រើនកុះករ។
នៅថ្ងៃស្អែកនេះ!
ក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ នឹងបង្ហាញសមាសភាព និងឯកសណ្ឋានថ្មី ជាផ្លូវការ
ក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ បានបន្តសកម្មភាពរបស់ខ្លួនជាបន្តបន្ទាប់ ក្រោមស្មារតី «កីឡា មិត្តភាព សប្បុរស» តាមរយៈការរៀបចំព្រឹត្តិការណ៍ កម្មវិធីសប្បុរសធម៌ និងការប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់មិនមែនអាជីពនានា ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យកីឡា ពង្រឹងសាមគ្គីភាព និងជំរុញការចូលរួមរបស់យុវជនក្នុងការងារសង្គម និងសកម្មភាពសប្បុរសធម៌ ដើម្បីបង្កើតផលវិជ្ជមានជូនសង្គម។
កុំភ្លេចរង់ចាំមើលទាំងអស់គ្នាណា
+5
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស និងប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង
នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស និងប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង។ អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម អនុប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាល និងរួមទាំង សមាជិក សមាជិកា សរុបប្រមាណ ៧០០ រូប ។
អបអរសាទរខួបលើកទី៩ ដែលតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ!
កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។ តំបន់ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
សូមបងប្អូនជនរួមជាតិ ចូលរួមថែរក្សា ការពារប្រាសាទបុរាណទាំងអស់នៅទូទាំងប្រទេសឱ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់តរៀងទៅ។
+9
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងជម្រាបលា
========================
នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលជួបឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ...
អានបន្ត
Facebook
Website
Telegram
សូមអបអរសាទរខួបលើកទី១៨ នៃប្រាសាទព្រះវិហារ បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ
៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៦
