uk
Feedback
ស.ស.យ.កបម្រើការនៅទីស្តីការគណៈរដ្ឋមន្រ្តី

ស.ស.យ.កបម្រើការនៅទីស្តីការគណៈរដ្ឋមន្រ្តី

Відкрити в Telegram

Показати більше
788
Підписники
+224 години
+17 днів
-130 день
Архів дописів
សូមអនុមោទនា បុណ្យ​ចូលព្រះវស្សា
សូមអនុមោទនា បុណ្យ​ចូលព្រះវស្សា

មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ តំបន់អានសេះស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី(English Version)

ក្រសួងពាណិជ្ជកម្មចេញសេចក្តីជូនដំណឹង៖ ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង
ក្រសួងពាណិជ្ជកម្មចេញសេចក្តីជូនដំណឹង៖ ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦

វីដេអូនៃកិច្ចសម្ភាសន៍ពិសេសរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី​ ជាមួយសារព័ត៌មាន​អន្តរជាតិ​ Bloomberg ពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗ ២ គឺ៖ យុទ្ធនាការនៃការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា និងបញ្ហាទាក់ទងនឹង UNCLOS។

អបអរសាទរក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ឆ្នាំ២០២៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះជម្រើសជ
+3
អបអរសាទរក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ឆ្នាំ២០២៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៣សិត ទល់នឹង ២សិត។

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពកីឡាករក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ (UYFC All Star FT)

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពកីឡាករក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ (UYFC All Star FT) ====
+9
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពកីឡាករក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ (UYFC All Star FT) ============================ នាល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុុមបាល់ទាត់ ស.ស.យ.ក. អលស្តារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពកីឡាករក្រុមបាល់ទាត់ស.ស.យ.ក. អលស្តារ (UYFC All Star FT) នៅអគារ The Kampus។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. ឯកឧត្តម លោកជំទាវ អនុប្រធា សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសដែលជាដៃគូសហការឧបត្ថម្ភ កីឡាករ និងក្រុមការងារចំណុះក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ យ៉ាងច្រើនកុះករ។

នៅថ្ងៃស្អែកនេះ! ក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ នឹងបង្ហាញសមាសភាព និងឯកសណ្ឋានថ្មី ជាផ្លូវការ ក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ បាន
នៅថ្ងៃស្អែកនេះ! ក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ នឹងបង្ហាញសមាសភាព និងឯកសណ្ឋានថ្មី ជាផ្លូវការ ក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ បានបន្តសកម្មភាពរបស់ខ្លួនជាបន្តបន្ទាប់ ក្រោមស្មារតី «កីឡា មិត្តភាព សប្បុរស» តាមរយៈការរៀបចំព្រឹត្តិការណ៍ កម្មវិធីសប្បុរសធម៌ និងការប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់មិនមែនអាជីពនានា ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យកីឡា ពង្រឹងសាមគ្គីភាព និងជំរុញការចូលរួមរបស់យុវជនក្នុងការងារសង្គម និងសកម្មភាពសប្បុរសធម៌ ដើម្បីបង្កើតផលវិជ្ជមានជូនសង្គម។ កុំភ្លេចរង់ចាំមើលទាំងអស់គ្នាណា

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស និងប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្
+5
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស និងប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស និងប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង។ អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម អនុប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាល និងរួមទាំង សមាជិក សមាជិកា សរុបប្រមាណ ៧០០ រូប ។

អបអរសាទរខួបលើកទី៩ ដែលតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ! កាលពីថ្ងៃទី០៨ ខែកក្កដ
អបអរសាទរខួបលើកទី៩ ដែលតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ! កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។ តំបន់ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ សូមបងប្អូនជនរួមជាតិ ចូលរួមថែរក្សា ការពារប្រាសាទបុរាណទាំងអស់នៅទូទាំងប្រទេសឱ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់តរៀងទៅ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដើម្បីសម្តែងការគួរ
+9
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងជម្រាបលា ======================== នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលជួបឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ... អានបន្ត Facebook Website Telegram

សូមអបអរសាទរខួបលើកទី១៨ នៃប្រាសាទព្រះវិហារ បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ៧ កក្កដា ២០០៨ - ៧ កក្កដា
សូមអបអរសាទរខួបលើកទី១៨ នៃប្រាសាទព្រះវិហារ បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៦

Repost from ALL-UYFCers
តើអ្វីទៅដែលយើងអាចធ្វើបានសម្រាប់ជាតិ? ក្នុងនាមជាកូនខ្មែរ យើងគួរតែធ្វើ “កិច្ចសន្យា” ជាមួយជាតិយើង ដើម្បីជាតិយើង សម្រាប់ជាតិយើង ដោយប្តេជ្ញាចិត្ត ចងចាំនូវសោកនាដកម្ម មេរៀនពីអតីតកាល និងការឈឺចាប់របស់អ្នកជំនាន់មុនបានឆ្លងកាត់ ជាពិសេសបទពិសោធន៍ដ៏ឈឺចាប់ក្នុងឆ្នាំ២០២៥។ ការចងចាំទាំងនេះ មិនមែនដើម្បីរស់នៅជាមួយការឈឺចាប់ទេ ប៉ុន្តែដើម្បីបង្កើតជាកម្លាំងចិត្ត មេរៀន និងស្មារតីរួម ក្នុងការចូលរួមកសាងអនាគតជាតិឱ្យកាន់តែរឹងមាំ។ នៅគ្រប់កាលៈទេសៈ ប្រសិនបើមានហានិភ័យដែលអាចប៉ះពាល់ដល់ បូរណភាពទឹកដី អត្តសញ្ញាណ និងតម្លៃជាតិខ្មែរ កូនខ្មែរគ្រប់រូប ទាំងក្នុង និងក្រៅប្រទេស គួររួបរួមសាមគ្គីគ្នា ដើម្បីការពារ និងធានានិរន្តរភាពរបស់ប្រជាជាតិយើង។ ប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងក្នុងកម្មវិធី «ដាស់ស្មារតីជាតិ» កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦! #សសយក #uyfc #កម្ពុជា #Cambodia
👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក. 🌐 uyfc.org 📱 Facebook 📱 YouTube 📱 Telegram 📱 TikTok

អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ ៣ កក្កដា ១៩៥១-៣ កក្កដា ២០២៦
អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ ៣ កក្កដា ១៩៥១-៣ កក្កដា ២០២៦

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាតំណាងរាជរដ្ឋាភិបាលថ្លែងសុន្ទរកថាក្នុងពិធីខួបលើកទី២៥០ នៃទិវាបុណ្យជាតិស
+9
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាតំណាងរាជរដ្ឋាភិបាលថ្លែងសុន្ទរកថាក្នុងពិធីខួបលើកទី២៥០ នៃទិវាបុណ្យជាតិសហរដ្ឋអាម៉េរិក និងបានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងរវាងកម្ពុជា-សហរដ្ឋអាម៉េរិក រាជធានីភ្នំពេញ)៖ នាល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញចូលរួមជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី២៥០ នៃទិវាបុណ្យឯករាជ្យជាតិសហរដ្ឋអាម៉េរិកនៅ Koh Pich City Hall ដែលបានរៀបចំដោយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត វិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនរូប ... អានបន្ត Facebook Website Telegram

ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យអនុវត្តយន្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាស្នងការដ្ឋាននគរបាល រា
+2
ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យអនុវត្តយន្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក

សេចក្តីជូនដំណឹង ស្តីពី ការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
+3
សេចក្តីជូនដំណឹង ស្តីពី ការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ របស់ទីស្តីការគណៈរដ្ឋមន្ត្រី

នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានកិត្តិយសក្រុមបាល់ទ
+5
នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ K & L)។