787
Subscribers
-224 hours
-37 days
-830 days
Posts Archive
ញត្តិគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាការទាមទារដែនសមុទ្រដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ
----
យើងខ្ញុំជាថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា នៃក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាបម្រើការនៅទីស្ដីការគណៈរដ្ឋមន្រ្តី សូមសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជូនដំណឹងទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីភាគីថៃបានដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ដែលជាមូលដ្ឋានគតិយុត្តិតែមួយគត់សម្រាប់ការចរចាទ្វេភាគី ក្នុងការស្វែងរកដំណោះស្រាយ ដោយសន្តិវិធីលើការទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរអស់រយៈពេលជាង ២៥ឆ្នាំ កន្លងមក។
#UYFC#unclos
+1
អបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា
សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមអបអរសាទរ និងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកុមារ ក្នុងឱកាសទិវាដ៏មានអត្ថន័យនេះ។ កុមារ គឺជាធនធានមនុស្សដ៏ចាំបាច់នាថ្ងៃអនាគតរបស់ប្រទេសជាតិ។ ដូច្នេះ ការយកចិត្តទុកដាក់ ការការពារ និងការលើកកម្ពស់សុខុមាលភាពរបស់កុមារ គឺជាការកសាងមូលដ្ឋានដ៏រឹងមាំ និងជាការវិនិយោគដ៏មានសារៈសំខាន់សម្រាប់អនាគតរបស់ប្រទេសជាតិ។
សូមកុមារទាំងអស់ទទួលបាននូវក្តីស្រលាញ់ ការថ្នាក់ថ្នម និងការអប់រំ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីនៅថ្ងៃអនាគត!
រំឭកដល់ការឈឺចាប់ ដែលជាតិរបស់យើងបានឆ្លងកាត់ ទឹកភ្នែកចាប់ផ្តើមស្រក់រាប់លានដំណក់ ដែលធ្វើឱ្យនឹកដល់ការលះបង់ ពលិកម្មគ្រប់បែបយ៉ាងរបស់បុព្វបុរស វីរបុរសគ្រប់ៗជំនាន់ ក្នុងបុព្វហេតុជាតិមាតុភូមិ។ ទឹកភ្នែកនេះគឺជាការដាស់តឿនស្មារតីកូនខ្មែរគ្រប់រូបឱ្យក្រោកឈរឡើង បន្តស្មារតីជាតិឱ្យកាន់តែខ្លាំងក្លា ដើម្បីរុញច្រាននាវាកម្ពុជាឆ្ពោះទៅត្រើយសន្តិភាពជានិច្ចនិរន្តរ៍។ យើងមិនបំភ្លេចការឈឺចាប់ យើងរិតតែត្រូវរំឭកការឈឺចាប់នេះដើម្បីប្រែក្លាយទៅជាកម្លាំង ដើម្បីពង្រឹងជាតិយើង។
ខ្មែរត្រូវចងចាំ! ខ្មែរត្រូវតាំងចិត្ត! ខ្មែរត្រូវធ្វើឱ្យបាន!
#ដាស់ស្មារតីជាតិ #២៨ឧសភា
#DayOfReckoning #28May
ប្រសាន៍ទាំងស្រុង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ថ្លែងក្នុងកម្មវិធី «ដាស់ស្មារតីជាតិ Day of Reckoning»
ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦
ប្រសាន៍ទាំងស្រុង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ថ្លែងក្នុងកម្មវិធី «ដាស់ស្មារតីជាតិ Day of Reckoning»
ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦
«ដាស់ស្មារតីជាតិ»
«ការឈឺចាប់ និងការចងចាំនៃសោកនាដកម្មក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលកម្ពុជាបានឆ្លងកាត់» និងចងចាំសង្គ្រាមឈ្លានពាន និងការឈឺចាប់ ពង្រឹងស្មារតី និងរួមគ្នាជាធ្លុងមួយ។
លោក សាយ គឹមសន ជាប្រជាពលរដ្ឋរស់នៅខេត្តតាកែវ
រៀបរាប់ពីការឈឺចាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលលោកធ្លាប់បានឆ្លងកាត់ និងជាការចងចាំមិនអាចបំភ្លេចបាន។ លោកក៏បានជំរុញដាស់ស្មារតីយុវជនជំនាន់ក្រោយ ត្រូវចេះរួបរួមគ្នាជាធ្លុងមួយ ពង្រឹងស្មារតីជាតិ និងជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន៕
Repost from ALL-UYFCers
ឯកឧត្តម ហ៊ុន ម៉ានី៖ «ពេលវិបត្តិមកដល់ គឺខ្លួនត្រូវទីពឹងខ្លួនកុំតូចចិត្តពេលមានវិបត្តិ ហើយមិត្តមិនជួយយើងព្រោះវាជាសារធាតុនៃទំនាក់ទំនង»
ពេលវេលានៃវិបត្តិ គឺជាពេលដែលបង្ហាញយ៉ាងច្បាស់ពីភាពរឹងមាំ សមត្ថភាព និងតម្លៃពិតនៃទំនាក់ទំនងនៅជុំវិញខ្លួនយើង។ មិត្តខ្លះអាចនៅក្បែរយើងក្នុងថ្ងៃសប្បាយ ប៉ុន្តែមានតែមិត្តពិតប្រាកដប៉ុណ្ណោះដែលនៅជាមួយយើងក្នុងពេលលំបាក។
វិបត្តិមិនមែនជាចុងបញ្ចប់នៃជីវិតទេ ប៉ុន្តែជាមេរៀនដែលបង្រៀនឱ្យយើងចេះរឹងមាំ។
👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក. 🌐 uyfc.org 📱 Facebook 📱 YouTube 📱 Telegram 📱 TikTok
Repost from PRU-អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស
+9
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ថ្លែងសុន្ទរកថាបើកវេទិកាសកលស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
—————
ព័ត៌មានលម្អិត: https://www.facebook.com/share/1EcGFR7PJ4/?mibextid=wwXIfr
✉️ JOIN Channel Telegram
🖥 Website
🌐 FaceBooK
💬 X(Twitter).
📺 YouTube
🌐 Tiktok
#TruthFromCambodia
#cambodia
#PRU
#អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស
#អពបរ
#news
#pressandquickreactionunit
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ជូនដំណឹងពីការរៀបចំកម្មវិធី «ដាស់ស្មារតីជាតិ (Day of Reckoning)» នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក
+7
នារសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក. វិស័យវប្បធម៌ និងវិចិត្រសិល្ប: ដែលនឹងប្រព្រឹត្តិទៅនៅ សាលសន្និសីទចតុមុខ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ព្រមទាំង សមាជិក សមាជិកា ស.ស.យ.ក. វិស័យវប្បធម៌ និងវិចិត្រសិល្ប: ចំនួនប្រមាណជាង ៥០០រូប ។
ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា សូមឧទ្ទិសទិវាជាតិនៃការចងចាំ ២០ ឧសភា ដល់វិញ្ញាណក្ខ័ន្ធជនរងគ្រោះ រាប់លាននាក់ដែលបានបាត់បង់ជីវិត ដោយអយុត្តិធម៌ ក្នុងរបប ប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ការបាត់បង់សាច់ញាតិ និងមនុស្សជាទីស្រលាញ់ គឺជាការឈឺចាប់ដែលមិនអាចបំភ្លេចបានរបស់ប្រជាពលរដ្ឋខ្មែរ គ្រប់ក្រុមគ្រួសារ។
ក្នុងនាមជាយុវជនជំនាន់ក្រោយ យើងចងចាំនៃមេរៀនប្រវត្តិសាស្រ្តដ៏ជូរចត់មួយនេះ និងប្រែក្លាយពីការចងចាំនេះទៅជាការប្តេជ្ញាចិត្តចំពោះជាតិ ក្នុងការការពារឱ្យបានជាដាច់ខាត នូវការវិលត្រលប់មកវិញនូវសោកនាដកម្មក្នុងអតីតកាលនេះ មិនឱ្យកើតឡើងសារជាថ្មីលើទឹកដីកម្ពុជា ជាទីស្រលាញ់របស់យើងឡើយ។
+6
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំសិក្ខាសាលាកម្រិតជំនាញជាន់ខ្ពស់
លើការរៀបចំក្រមរដ្ឋបាល ឬនីតិក្រមរដ្ឋបាល
======================
(ទីស្តីការគណៈរដ្ឋមន្រ្តី)៖ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានចូលរួមជាអធិបតីបើក និងដឹកនាំ “សិក្ខាសាលាកម្រិតជំនាញជាន់ខ្ពស់លើការរៀបចំក្រមរដ្ឋបាលឬនីតិក្រមរដ្ឋបាល” ដោយមានវត្តមានចូលរួមពីឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តមព្រឹទ្ធាចារ្យជំនាញផ្នែកច្បាប់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្រ្តីមកពីបណ្តាក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងសាស្រ្តាចារ្យផ្នែកច្បាប់ ជាច្រើនរូប។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីប្រមូលធាតុចូលសំខាន់ៗលើការរៀបចំក្រមរដ្ឋបាលឬនីតិក្រមរដ្ឋបាល ដែលជាឧបករណ៍គតិយុត្តមួយដ៏សំខាន់ឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងនីតិរដ្ឋបាលនិងនីតិរដ្ឋ។អានបន្ត... 🌐 Website 📱 Facebook
សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បរវមហាប្រសើរថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនព្រះជន្មាយុ គម្រប់ខួប ៧៣ ព្រះវស្សា យាងចូល ៧៤ ព្រះវស្សា (១៤ ឧសភា ១៩៥៣ - ១៤ ឧសភា ២០២៦)
+6
អបអរសាទរម្ចាស់ជើងឯករដូវកាលថ្មី វិទ្យាល័យឥន្ទ្រទេវី គ្រងតំណែងជើងឯក «ពានរង្វាន់ ប៉ូការី ស្វេត ជើងឯកវិទ្យាល័យ លើកទី៥» (២០២៥-២០២៦) 🎉🥁🏟
ក្រោយការតស៊ូយ៉ាងស្វិតស្វាញ និងជក់ចិត្តអស់រយៈពេល ៩៦ នាទី ជាមួយនឹងលទ្ធផល ២:៤ យើងបានរកឃើញម្ចាស់ជើងឯកហើយ ជ័យជម្នះនេះមិនត្រឹមតែជាមោទនភាពសម្រាប់សាលាប៉ុណ្ណោះទេ ប៉ុន្តែគឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែង និងស្មារតីក្រុមយ៉ាងអស្ចារ្យ។
តាមរយៈគំនិតផ្ដួចផ្ដើមរបស់ ស.ស.យ.ក. រាជធានីភ្នំពេញ ព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជាឱ្យកាន់តែរីកចម្រើន។ លើសពីការប្រកួត ពានរង្វាន់នេះគឺជាវេទិកាក្នុងការបណ្ដុះស្មារតីយុវជនឱ្យស្រឡាញ់កីឡា ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗក្នុងសង្គម។
ទន្ទឹមនឹងនេះ កម្មវិធីក៏ជាស្ពានចម្លងជួយឱ្យយុវជនសម្រេចបាននូវសុបិនក្លាយជាកីឡាករអាជីព តាមរយៈការសម្រិតសម្រាំងរកធនធានកីឡាករល្អៗជាថ្នាលបន្តវេន ព្រមទាំងរឹតចំណងមិត្តភាព និងសាមគ្គីភាពរវាងសិស្សានុសិស្សតាមគ្រឹះស្ថានសិក្សានានាឱ្យកាន់តែជិតស្និទ្ធ។
អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦
អបអរសាទរ ខួបលើកទី២៧ កម្ពុជាចូលជាសមាជិកអាស៊ាន
៣០ មេសា ១៩៩៩ - ៣០ មេសា ២០២៦
Available now! Telegram Research 2025 — the year's key insights 
