966
مشترکین
اطلاعاتی وجود ندارد24 ساعت
-27 روز
-1230 روز
در حال بارگیری داده...
کانالهای مشابه
ابر برچسبها
هیچ دادهای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
سپتامبر '26
سپتامبر '260
در 0 کانالها
اوت '26
+3
در 1 کانالها
Get PRO
ژوئیه '26
+3
در 0 کانالها
Get PRO
ژوئن '26
+3
در 0 کانالها
Get PRO
مه '26
+6
در 2 کانالها
Get PRO
آوریل '26
+8
در 1 کانالها
Get PRO
مارس '26
+6
در 0 کانالها
Get PRO
فوریه '26
+2
در 0 کانالها
Get PRO
ژانویه '26
+3
در 0 کانالها
Get PRO
دسامبر '25
+41
در 4 کانالها
Get PRO
نوامبر '25
+7
در 4 کانالها
Get PRO
اکتبر '25
+4
در 0 کانالها
Get PRO
سپتامبر '25
+7
در 2 کانالها
Get PRO
اوت '25
+31
در 4 کانالها
Get PRO
ژوئیه '25
+76
در 9 کانالها
Get PRO
ژوئن '25
+24
در 3 کانالها
Get PRO
مه '25
+10
در 2 کانالها
Get PRO
آوریل '25
+15
در 4 کانالها
Get PRO
مارس '25
+9
در 2 کانالها
Get PRO
فوریه '25
+10
در 0 کانالها
Get PRO
ژانویه '25
+16
در 1 کانالها
Get PRO
دسامبر '24
+18
در 4 کانالها
Get PRO
نوامبر '24
+11
در 0 کانالها
Get PRO
اکتبر '24
+17
در 1 کانالها
Get PRO
سپتامبر '24
+26
در 0 کانالها
Get PRO
اوت '24
+26
در 2 کانالها
Get PRO
ژوئیه '24
+27
در 1 کانالها
Get PRO
ژوئن '24
+27
در 2 کانالها
Get PRO
مه '24
+38
در 3 کانالها
Get PRO
آوریل '24
+20
در 2 کانالها
Get PRO
مارس '24
+1 135
در 3 کانالها
Get PRO
فوریه '24
+65
در 2 کانالها
Get PRO
ژانویه '24
+91
در 0 کانالها
Get PRO
دسامبر '23
+247
در 1 کانالها
| تاریخ | رشد مشترکین | اشارات | کانالها | |
| 05 سپتامبر | 0 | |||
| 04 سپتامبر | 0 | |||
| 03 سپتامبر | 0 | |||
| 02 سپتامبر | 0 | |||
| 01 سپتامبر | 0 |
پستهای کانال
+6
ចូលរួមវេចខ្ចប់សម្ភារ:អំណោយដែលទទួលបានពីសប្បុរសជន ដេីម្បីនឹងប្រគល់ជូនបងប្អូននៅភូមិរង់ចាំ នាថ្ងៃ១២-១៣ ខាងមុខនេះ
កញ្ចប់ទាំងនេះប្រគល់ជូនកុមារប៉ុណ្ណោះ តែកញ្ចប់សម្រាប់គ្រួសារចំនួនជាង ៣,៥០០ គ្រួសារ នឹងមានជាពិសេស ហេីយរិតតែច្រេីនផងដែរ កុំភ្លេចរង់ចាំទទួល
#យេីងជឿជាក់លេីកម្ពុជា #ខ្មែរធ្វេីបាន #Cambodia #kuochvengsrun #សន្តិភាពនៅកម្ពុជា #Peaceofcambodia
| 2 | សារពិសេស សម្រាប់បងប្អូនភូមិរង់ចាំ❤️🫶
#សសយក #UYFC #សសយកអលស្តារ #uyfcallstar #កីឡា_មិត្តភាព_សប្បុរស #sportfriendshipcharity #CambodiaYouth #FootballForCharity | 97 |
| 3 | ទ្រឹស្តី និងទស្សន:ខ្លះ ដែលបានយកចេញពីអ្វីដែលធ្លាប់ឆ្លងកាត់, បំនិនជីវិតនៃពិសោធន៍ការងារជាក់ស្តែង ដើម្បីច្នៃជាគោលគំនិតខ្លះៗ ស្របជាមួយនឹងការពិតនៃជីវិតទាំងការងារ និងគ្រួសារ ដើម្បីផ្តល់ជូនប្អូនៗយុវជនកាកបាទក្រហម ដើម្បីជាបំនិន និងអាចយកទៅប្រើប្រាស់តាមលទ្ធភាពជាក់ស្តែង។
វីដេអូនេះ អាចថានឹងវែងបន្តិច តែសង្ឃឹមថាប្អូនៗយុវជន អាចនឹងមានពេលវេលាសមស្របណាមួយ ចំណាយពេលចូលទស្សនា ហើយឈ្វេងយល់ ព្រមទាំងអាចយកជាបំនិនបំពេញបន្ថែម ស្របជាមួយសមត្ថភាព លទ្ធភាព និងឱកាសដែលប្អូនៗមាន ដើម្បីដុសខាត់សមត្ថភាពខ្លួនឱ្យកាន់តែល្អប្រសើរ ស្របតាមតម្រូវការទាំងការងារ គ្រួសារ និងធនធានសង្គមជាតិយើង។
សូមចែករំលែកវីដេអូដែលបានពីកម្មវិធីវេទិកាតុមូល និងបញ្ចេញទស្សន:យុវជន ស្តីពី “គុណតម្លៃនៃការស្ម័គ្រចិត្ត” ដោយបានធ្វើការចែករំលែកដល់យុវជនកាកបាទក្រហមកម្ពុជានៅរាជធានីភ្នំពេញ នាឱកាសទិវាយុវជន ១២ សីហាកន្លងទៅ។
#យេីងជឿជាក់លេីកម្ពុជា #ខ្មែរធ្វេីបាន #Cambodia #kuochvengsrun #សន្តិភាពនៅកម្ពុជា #Peaceofcambodia | 113 |
| 4 | ប៉ុន្មានថ្ងៃនេះ ប្រធានបទអំពីការចូលរួមអភិរក្សត្រីកម្រ ឬត្រីដែលមានហានិភ័យក្នុងការដាច់ពូជ និងត្រូវបានរាជរដ្ឋាភិបាល តាមរយ:ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានធ្វើការហាមប្រាមក្នុងការនេសាទ ឬទិញបរិភោគ។
ពិតណាស់ថា ត្រីរបស់យើងមានទាំងទឹកសាប និងប្រៃ ហើយប្រភេទត្រីខ្លះពិតជាកំពុងរងហានិភ័យក្នុងការបន្តជីវិតរស់នៅ និងបង្កបង្កើតជីវិតថ្មីដើម្បីនឹងបន្តមានវត្តមានក្នុងទឹកដីប្រទេសរបស់យើង ដោយតម្រូវឱ្យយើងទាំងអស់គ្នាចូលរួមទប់ស្កាត់ការសម្លាប់បន្ថែម ហើយរក្សាការពារ ពិសេសផ្តល់ឱកាសឱ្យពួកគេអាចបន្តជីវិត និងបង្កកំណើតថ្មីឡើងវិញ។
មានកត្តាជាច្រើនដែលយើងទាំងអស់គ្នា ត្រូវចូលរួមយល់ដឹង និងអាចអនុវត្តបានយ៉ាងសាមញ្ញរួមគ្នា ដើម្បីក្លាយជាចលករក្នុងការចូលរួមរក្សាការពារ និងជួយថែរក្សាអ្វីដែលទ្រព្យសម្បត្តិធម្មជាតិនៃធនធានមានជីវិតដ៏រស់រវើកសម្រាប់ទស្សនា ក៏ដូចជាខិតខំថែរក្សាអ្វីដែលរបស់ជាតិ ឬអត្តសញ្ញាណជាតិផងដែរ។ យើងទាំងអស់គ្នាក្នុងនាមជាប្រជាជនខ្មែរ អាចធ្វើបាន៖
១, ជៀសវាងទិញ ឬពិសារត្រីណាដែលយើងមិនស្គាល់ ឬជាប្រភេទត្រីដែលមិនសូវមានការលក់ដូរជាប្រចាំនៅលើទីផ្សារ និយាយសាមញ្ញថា ជាប្រភេទត្រីដែលយើងមិនសូវឃើញ ហើយមានឱកាសទទួលទាន
២, ប្រជានេសាទទាំងអស់ សូមមេត្តាដោះលែងវិញភ្លាមប្រសិនបើនេសាទចំត្រីណាដែលជាប្រភេទកម្រ ហើយមិនមានការលក់ដូរក្នុងទីផ្សារ ហើយជាប្រភេទត្រីដែលត្រូវបានហាមឃាត់ ដែលខ្ញុំជឿច្បាស់ថាភាគច្រើនបងប្អូននេសាទគាត់ច្បាស់ជាស្គាល់ប្រភេទត្រីច្រើនជាងប្រជាជនធម្មតាដែលជាអ្នកទិញទទួលទាន
ព្រមជាមួយគ្នានេះ ខ្ញុំក៏សូមស្នើដល់ក្រុមការងារក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ តាមរយ:រដ្ឋបាលជលផល មេត្តាខិតខំធ្វើការផ្សព្វផ្សាយឱ្យបានច្រើនជូនដល់សាធារណ:ជន ជាពិសេសអ្នកនេសាទ ឱ្យជ្រាបច្បាស់អំពីប្រភេទត្រីដែលត្រូវហាមឃាត់ ដើម្បីបញ្ជៀសការនេសាទ និងការយកមកលក់បន្តនៅលើទីផ្សារ ព្រោះថាពេលខ្លះអ្នកទិញទទួលទានអាចមិនដឹង ឬដឹងតែចង់សាករសជាតិណាមួយ ដូចនេះនឹងក្លាយជាអ្នករួមចំណែកក្នុងការបំផ្លាញធនធានកម្ររបស់យើង។
មួយវិញទៀត ខ្ញុំក៏សូមស្នើលើកទឹកចិត្តដល់អ្នកធ្វើមាតិកាលើបណ្តាញសង្គម មេត្តាកុំជ្រើសរើសយកការបរិភោគរបស់ថ្មី ពិសេសដែលទទួលបានក្នុងការផលិត និងផ្សព្វផ្សាយ ព្រោះវាក៏ជាកត្តាទាក់ទាញអ្នកមើលក៏ពិតមែន តែវាក៏ជាកត្តានាំឆ្ពោះឱ្យមានសកម្មភាពនេសាទ ឬស្វែងរកសត្វដែលជាធនធានកម្រ ដើម្បីមកលក់លើទីផ្សារ, លើកទឹកចិត្តអ្នកដែលបានមើល ហើយចង់សាកតាម តែជ្រើសរើសការផលិតមាតិកាដែលធ្វើការដោះលែង ឬអភិរក្ស និងពន្យល់បន្ថែមអំពីសត្វណាដែលគួរបរិភោគ និងមិនគួរ ពិសេសត្រូវចូលរួមរក្សាការពារ។
សរុបសេចក្តីមក, សូមបងប្អូនទាំងអស់មេត្តាជួយទប់ស្កាត់ និងជ្រើសរើសវិធានរក្សាការពារ ដោយមិនត្រូវនេសាទ, មិនត្រូវចាប់, មិនត្រូវលក់, មិនត្រូវទិញ និងមិនត្រូវទទួលទាន ដោយត្រូវដោះលែងវិញបើទទួលបាន ហើយជួយរក្សាទីជម្រកសម្រាប់ពួកគេអាចរស់រាន និងបង្កកំណើតថ្មីផងដែរ។
#យេីងជឿជាក់លេីកម្ពុជា #ខ្មែរធ្វេីបាន #Cambodia #kuochvengsrun #សន្តិភាពនៅកម្ពុជា #Peaceofcambodia | 84 |
| 5 | លើសពីកីឡា! កម្មវិធី «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ» បង្ហាញពីមហាកម្លាំងសាមគ្គី និងបេះដូងខ្មែរតែមួយ
Website | Facebook | Telegram | TikTok | 89 |
| 6 | សម្រស់រាជធានីភ្នំពេញយេីង
#យេីងជឿជាក់លេីកម្ពុជា #ខ្មែរធ្វេីបាន #Cambodia #kuochvengsrun #សន្តិភាពនៅកម្ពុជា #Peaceofcambodia | 95 |
| 7 | بدون متن... | 88 |
| 8 | បងភូរិខំធ្វេីជា AI ឱ្យ ចឹងដេីម្បីកុំឱ្យគាត់ខកបំណង ម្សិលមិញសំណាងបានស៊ុតចូលទីមួយគ្រាប់ ក៏ធ្វេីស្ទាយហ្នឹងតែម្តង 😁
ដំណេីរឆ្ពោះទៅកាន់ភូមិរង់ចាំកាន់តែកៀកហេីយ នៅតែការវេចខ្ចប់អំណោយ នឹងនាំយកទៅជូនបងប្អូនភូមិរង់ចាំ ថ្ងៃ១២-១៣ កញ្ញាខាងមុខនេះ។
#យេីងជឿជាក់លេីកម្ពុជា #ខ្មែរធ្វេីបាន #Cambodia #kuochvengsrun #សន្តិភាពនៅកម្ពុជា #Peaceofcambodia | 115 |
| 9 | بدون متن... | 89 |
| 10 | بدون متن... | 87 |
| 11 | بدون متن... | 60 |
| 12 | ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពនៃកម្មវិធី “បេះដូងសប្បុរសដេីម្បីភូមិរង់ចាំ” បានសម្រេចទៅប្រកបដោយស្នាមញញឹម ប្រមូលផ្តុំដោយទឹកចិត្តនៃការចូលរួមចែករំលែក និងក្តីស្រលាញ់ពីមហាគ្រួសារខ្មែរជួរក្រោយ ជូនដល់គ្រួសារខ្មែរជនភៀសសឹក (ជួរមុខ)។
យេីងពិតជាចងចាំ និងយល់ច្បាស់ពីការលំបាករបស់បងប្អូនជនភៀសសឹកជាច្រេីននាក់ ដែលមិនទាន់អាចត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួន តែយេីងក៏នៅមិនភ្លេចគាំទ្រ ស្រលាញ់ និងសូមផ្ញេីក្តីនឹករលឹកជាប់ជានិច្ចផងដែរ។
ការចូលរួមបរិច្ចាគថវិកា សម្ភារ: ស្បៀងអាហារពីមហាជន នឹងត្រូវប្រគល់ជូនបងប្អូនននៅភូមិរង់ចាំនាថ្ងៃ១២-១៣ ខាងមុខនេះហេីយ ដូចនេះយេីងនឹងបានឃេីញស្នាមញញឹម ឈ្វេងយល់កាន់តែស៉ីជម្រៅពីសុខទុក្ខ ពិសេសបង្កេីតអនុស្សវរយ៍ល្អៗជាមួយគ្នា។
សូមអរគុណដល់ថ្នាក់ដឹកនាំដែលបង្កលក្ខណ: ពិសេសក្រុមការងារគ្រប់ភ្នែកដែលផ្តល់កិច្ចសហការ និងជួយគ្នាឱ្យសម្រេចបានដោយជោគជ័យ ក៏ដូចជាសូមអរគុណសប្បុរសជន រួមទាំងរដ្ឋបាលរាជធានីភ្នំពេញ ខេត្តកណ្តាល និងកំពង់សកពឺ ដែលផ្តល់ការគាំទ្រ និងកៀរគរផងដែរ។
#យេីងជឿជាក់លេីកម្ពុជា #ខ្មែរធ្វេីបាន #Cambodia #kuochvengsrun #សន្តិភាពនៅកម្ពុជា #Peaceofcambodia | 68 |
| 13 | ឯកឧត្តម គួច វែងស្រ៊ុន អ្នកចាត់ការទូទៅក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ ភ្ញាក់ផ្អើលនឹងកម្លាំងរួបរួមរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ រហូតមិននឹកស្មានទទួលបានថវិកាដ៏ច្រើន សម្រាប់រៀបចំជួយដល់ពលរដ្ឋភូមិរង់ចាំ ក្រោយបញ្ចប់ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមប្រធានបទ «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ» នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។
Website | Facebook | Telegram | TikTok | 77 |
| 14 | ពេញដោយក្តីស្រលាញ់ | 90 |
| 15 | Football Clinic ចាប់ផ្តេីមហេីយ | 88 |
| 16 | ក្មួយៗកីឡាករមកពីភូមិរង់ចាំបានមកដល់ហេីយ ត្រៀមប្រកួតជាមួយអតីតកីឡាករជម្រេីសជាតិ បន្តិចទៀតនឹងបានទស្សនា
សូមអញ្ជេីញមកទស្សនាផ្ទាល់នៅស្តាតចាស់ ចាប់ពីម៉ោង២:៣០ តទៅ | 87 |
| 17 | អាយដលមកសមឆាក ត្រៀមសម្រាប់ស្អែក កម្មវិធីបេះដូងសប្បុរសដេីម្បីភូមិរង់ចាំ ជួបគ្នាណា នៅស្តាតចាស់ ចាប់ពីម៉ោង ៣រសៀលតទៅ
#យេីងជឿជាក់លេីកម្ពុជា #ខ្មែរធ្វេីបាន #Cambodia #kuochvengsrun #សន្តិភាពនៅកម្ពុជា #Peaceofcambodia | 95 |
| 18 | អបអរសាទរយើងសម្រេចបានក្នុងការបង្ក្រាប និងលុបបំបាត់មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជាទាំងស្រុង ក្រោមការអនុវត្តយ៉ាងម៉ឺងម៉ាត់បទបញ្ជារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។
ទីតាំងប្រមូលផ្តុំ ដែលត្រូវបានបង្កើត និងប្រព្រឹត្តិបទល្មើសដោយបង្កើតបានជាមជ្ឈមណ្ឌលនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ជិត ៨០០កន្លែង ត្រូវបានកងកម្លាំងសមត្ថកិច្ចកម្ពុជាបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាប ដោយរួមនឹងការឃាត់ឃ្លួនមនុស្សចំនួនជាង ៣ម៉ឺននាក់ មានមកពី ៣៩សញ្ជាតិ។
សមិទ្ធផលនេះ គឺឈរលើការប្តេជ្ញាចិត្ត និងបេសកកម្មយ៉ាងមុះមុតដើម្បីលុបបំបាត់សកម្មភាពអវិជ្ជមាននិងកសាងកិត្តិយសកម្ពុជាត្រឡប់វិញលើឆាកអន្តរជាតិ បន្ទាប់ពីត្រូវបានជនល្មើសមកប្រមូលផ្តុំ និងធ្វើសកម្មភាពឆបោកនៅក្នុងទឹកដីកម្ពុជាយើង។
ព្រមជាមួយគ្នានេះ យើងអាចរីករាយនឹងលទ្ធផលនេះ តែយើងក៏មិនទាន់លុបបំបាត់សកម្មភាពនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ ដោយពួកគេបានបំបែកខ្លួនទៅបន្តសកម្មភាពនៅតាមទីតាំងតូចៗជំនួសវិញ ក្នុងនោះក៏ចាប់ផ្តើមឃើញមានជនជាតិកម្ពុជាយើង ដែលកន្លងទៅធ្លាប់តែត្រឹមជាអ្នកប្រយោល ម្ចាស់អគារ ឬមធ្យោបាយមួយចំនួន ឬទទួលបន្ទុកផ្នែកតូចណាមួយ ដោយពេលនេះប្រែក្លាយទៅជាអ្នកប្រព្រឹត្តិផ្ទាល់តែម្តង។
ទីតាំងតូចៗ និងក្រុមតូចៗ បានកំពុងបំបែកខ្លួន ហើយគេចពីសមត្ថកិច្ចគ្រប់រូបភាព ក្នុងនោះរួមមានដូចជា៖ ផ្ទះសំណាក់ ខុនដូ ផ្ទះជួលតូចៗ ហាងកាហ្វេ ឬឈានទៅផ្ទះរបស់ជនល្មើសតែម្តង ដែលនៅតែបន្តសកម្មភាព និងផ្តល់នូវហានិភ័យសម្រាប់ប្រជាជនយើង និងគោលដៅជនងាយរងគ្រោះផ្សេងផងដែរ។ អាស្រ័យហេតុ សូមបងប្អូនប្រជាជនយើង មេត្តាបន្តសហការក្នុងការផ្តល់របាយការណ៍ ផ្តល់ព័ត៌មានដើម្បីចូលរួមទប់ស្កាត់ និងលុបបំបាត់ឱ្យអស់ជាស្ថាពរពីទឹកដីយើង។
អ្វីដែលជាពិសេសមួយទៀត គឺត្រូវបង្ការកុំឱ្យធ្លាក់ក្នុងឧបាយកលនៃការឆបោក តាមរយ:ការចូលទៅប៉ះឯកសារណាមួយដែលជនល្មើសបន្តធ្វើ និងចែកចាយតាមគ្រប់បណ្តាញសង្គម ដើម្បីកុំឱ្យខាតបង់ប្រាក់កាស។ ជាមួយគ្នានេះ គឺត្រូវដាច់ខាត កុំធ្លាក់ខ្លួនក្លាយជាជនល្មើសដែលខ្លួនឯងជាអ្នកប្រតិបត្តិផ្ទាល់ ដែលការនេះ គឺជាការអនុវត្តសកម្មភាពផ្ទុយនឹងច្បាប់ និងជាគោលដៅនៃការបង្ក្រាបរបស់រាជរដ្ឋាភិបាល តាមរយ:កងកម្លាំងគ្រប់ប្រភេទទទួលបន្ទុកក្នុងការប្រយុទ្ធប្រឆាំងបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សូមរួមគ្នាទប់ស្កាត់ រាយការណ៍អំពីបទល្មើស ឬសកម្មភាពសង្ស័យនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយប្តេជ្ញាការពារខ្លួនកុំឱ្យចាញ់កលល្បិចនៃការឆបោក ហើយពិសេសកុំឱ្យធ្លាក់ខ្លួនជាអ្នកអនុវត្តបទល្មើសថែមទៀត។
#យេីងជឿជាក់លេីកម្ពុជា #ខ្មែរធ្វេីបាន #Cambodia #kuochvengsrun #សន្តិភាពនៅកម្ពុជា #Peaceofcambodia | 105 |
| 19 | ចូលរួមកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី ដែលដឹកនាំកិច្ចប្រជុំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារ:សំខាន់ៗចំនួន ៥ដូចជា៖
១-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលអាណត្តិ នៃការអនុវត្ត គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០។
២-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់ រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
៣-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយ អាទិភាព និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។
៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសាសេប៊ូស្តីពី វិសោធនកម្មធម្មនុញ្ញអាស៊ាន។
៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វ-សិទ្ធិ និងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់ សមាជិកនៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្ត នៅអាស៊ី (CICA)។
រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី២៨ សីហា ២០២៦
#យេីងជឿជាក់លេីកម្ពុជា #ខ្មែរធ្វេីបាន #Cambodia #kuochvengsrun #សន្តិភាពនៅកម្ពុជា #Peaceofcambodia | 92 |
| 20 | ម្សិលមិញកម្ពុជា បានធ្វេីជាម្ចាស់ផ្ទះដោយជោគជ័យនៃកិច្ចប្រជុំអន្តរជាតិ ទទួលភ្ញៀវថ្នាក់ដឹកនាំជាង ២០ប្រទេស និងប្រតិភូជាច្រេីនរយនាក់។
អ្វីដែលជាកត្តាគួរឱ្យកត់សម្គាល់ ក្នុងពិធីបេីកសន្និសីទ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងសុន្ទរកថាយ៉ាងច្បាស់អំពីក្តីកង្វល់របស់កម្ពុជា ចំពោះសកម្មភាពឈ្លានពាន និងបំពានអធិបតេយ្យភាពពីសំណាក់យោធាថៃមកកម្ពុជា តាមរយ:សកម្មភាពខុសច្បាប់ជាច្រេីន បេីទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាព (KL Accord) និងបទឈប់បាញ់យ៉ាងណាក៏ដោយ។
ពិតណាស់ថា អ្វីៗកំពុងត្រូវបានបង្ហាញជាច្រេីន និងបន្តបន្ទាប់តាមគ្រប់រូបភាព និងសកម្មភាពនៃក្រសែភ្នែកអន្តរជាតិតាមរយ:អ្នកសង្កេតការណ៍ អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ពិសេសរួមទាំងយន្តការដែលមានស្រាប់ តែយោធាថៃ និងរាជរដ្ឋាភិបាលថៃ នៅតែមិនទាន់អនុវត្តឱ្យបានខ្ជាប់ខ្ជួនឬបំពេញកាតព្វកិច្ចដូចមានចែងក្នុងកិច្ចព្រមព្រៀង, បទឈប់បាញ់ ពិសេសមកប្រេីប្រាស់យន្តការដែលមានស្រាប់ (JBC) ដេីម្បីដោះស្រាយបញ្ហា និងឈានទៅបង្កេីត/សម្រេចបន្ទាត់ព្រំដែនច្បាស់លាស់នៃប្រទេសទាំងពីរ។
ក្នុងន័យនេះ យេីងទាំងអស់គ្នា ពិតជាយល់ច្បាស់ ចងចាំ និងប្រាកដក្នុងចិត្តថា ដរាបណាគេ (ថៃ) មិនទាន់មានចេតនា ឬឆន្ទ:ពិតប្រាកដជាមួយយេីង ហេីយនឹងចូលខ្លួនមកដោះស្រាយបញ្ហាបន្ទាត់ព្រំដែនឱ្យជាក់លាក់ ពិសេសឈរលេីសកម្មភាពត្រឹមត្រូវនោះ ដូចនេះយេីងច្បាស់ជាត្រូវបន្តរួមគ្នាថែរក្សាសាមគ្គីជាតិ, ប្តេជ្ញាការពារ គាំទ្រ និងជឿជាក់លេីរាជរដ្ឋាភិបាល គាំទ្រវីរកងទ័ព និងខិតខំតស៊ូគ្រប់មធ្យោបាយដេីម្បីកម្ពុជា អាចនឹងទទួលបានយុត្តិធម៌ និងអធិបតេយ្យភាពត្រឡប់មកវិញ។
មហាគ្រួសារខ្មែរ ត្រូវចាំ ត្រូវតាំងចិត្ត និងត្រូវធ្វេីឱ្យបាន។
#យេីងជឿជាក់លេីកម្ពុជា #ខ្មែរធ្វេីបាន #Cambodia #kuochvengsrun #សន្តិភាពនៅកម្ពុជា #Peaceofcambodia | 91 |
