es
Feedback
ស.ស.យ.កបម្រើការនៅទីស្តីការគណៈរដ្ឋមន្រ្តី

ស.ស.យ.កបម្រើការនៅទីស្តីការគណៈរដ្ឋមន្រ្តី

Ir al canal en Telegram
788
Suscriptores
Sin datos24 horas
+17 días
+330 días
Archivo de publicaciones
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់ពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

អស្ចារ្យណាស់ ភ្ញៀវទេសចររាប់មុឺននាក់បានមកទស្សនាមហា ព្រឹត្តិការណ៍ សមរាត្រីអង្គរ មាថ្ងៃទី 21 ខែ កញ្ញា ឆ្នាំ2026 🇰🇭🇰🇭 Angkor
+7
អស្ចារ្យណាស់ ភ្ញៀវទេសចររាប់មុឺននាក់បានមកទស្សនាមហា ព្រឹត្តិការណ៍ សមរាត្រីអង្គរ មាថ្ងៃទី 21 ខែ កញ្ញា ឆ្នាំ2026 🇰🇭🇰🇭 Angkor Equinox On the 21 of September 2026 🇰🇭🇰🇭

តម្លៃប្រេងឡើងថ្លៃ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦! - សាំង = ៥ ២៥០ រៀល (ឡើងថ្លៃ ៤៥០រៀល) - ម៉ាស៊ូត = ៦ ១០០ រៀល (ឡើងថ្លៃ ៦៥០រៀល
តម្លៃប្រេងឡើងថ្លៃ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦! - សាំង = ៥ ២៥០ រៀល (ឡើងថ្លៃ ៤៥០រៀល) - ម៉ាស៊ូត = ៦ ១០០ រៀល (ឡើងថ្លៃ ៦៥០រៀល) 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (Koh Ker inscribed
អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (Koh Ker inscribed on the UNESCO World Heritage List)

ប្រសាសន៍សម្តេចធិបតីនាយករដ្ឋមន្រ្តី ចំពោះការប្តេជ្ញាចិត្តលើការបង្រ្កាបបទល្មើស online scam

កិច្ចប្រជុំបិទទ្វារក្នុងថ្ងៃទី៣ ជាថ្ងៃបញ្ចប់នៃកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ជាមួយកម្ពុជា និងថៃ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយលោកជំទាវ Catherine Pégard រដ្ឋមន្ត្រីក្រសួងវប្បធម៌​បារា
+7
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយលោកជំទាវ Catherine Pégard រដ្ឋមន្ត្រីក្រសួងវប្បធម៌​បារាំង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌
(ទីក្រុងប៉ារីស)៖ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ (គ.វ.ប.អ.) បានជួបពិភាក្សាការងារជាមួយលោកជំទាវ Catherine Pégard រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃសាធារណរដ្ឋបារាំង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ និងការធ្វើទំនើបកម្ម និងការអភិវឌ្ឍបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ តាមស្តង់ដាអន្តរជាតិ និងដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃអត្តសញ្ញាណវប្បធម៌ជាតិខ្មែរ …
អានបន្ត 📱 Facebook 🌐 Website 🚀 Telegram 🎬 YouTube

ពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិរង់ចាំ ———————————— នាព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហ
+9
ពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិរង់ចាំ ———————————— នាព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិរង់ចាំ ដែលនឹងប្រព្រឹត្តទៅនៅបរិវេណភូមិរង់ចាំទី៦ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្ត សមាជិកគណៈកម្មាធិការកណ្ដាល សមាជិក សមាជិកា ស.ស.យ.ក. អលស្ដារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅនៅភូមិរង់ចាំទាំង៦ផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញផ្ដល់ជំនួយជួយដល់ពលរដ្ឋរស់នៅភូមិរង់ចាំ នៅព្រឹកថ្ងៃទី ១៣ កញ្ញា ឆ្នាំ ២០២៦
+9
ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញផ្ដល់ជំនួយជួយដល់ពលរដ្ឋរស់នៅភូមិរង់ចាំ នៅព្រឹកថ្ងៃទី ១៣ កញ្ញា ឆ្នាំ ២០២៦

នៅក្នុងបរិយាកាសពោរពេញដោយក្តីស្រឡាញ់ និងភាពកក់ក្តៅ ក្នុងនាមជាមហាគ្រួសារខ្មែរ អ្នកភូមិរង់ចាំទាំង ៦ បានត្រៀមរៀបចំផ្ទះសម្បែង ដើម្
+9
នៅក្នុងបរិយាកាសពោរពេញដោយក្តីស្រឡាញ់ និងភាពកក់ក្តៅ ក្នុងនាមជាមហាគ្រួសារខ្មែរ អ្នកភូមិរង់ចាំទាំង ៦ បានត្រៀមរៀបចំផ្ទះសម្បែង ដើម្បីទទួលស្វាគមន៍បងប្អូន ស.ស.យ.ក. អលស្ដារ ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងយុទ្ធនាការ «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ» នាល្ងាចនេះ។ 🫶🏻❤️ ក្នុងការរៀបចំនេះ អ្នកភូមិបានត្រៀមទាំងកន្លែងស្នាក់នៅ និងម្ហូបអាហារសម្រាប់ការជួបជុំជាមួយបងប្អូន ស.ស.យ.ក. អលស្ដារ ដោយបង្ហាញពីទឹកចិត្តស្មោះសរ និងការយកចិត្តទុកដាក់ចំពោះភ្ញៀវដែលកំពុងធ្វើដំណើរមកជួបជុំគ្នា។ ទោះបីជាការរៀបចំទាំងនេះមើលទៅជារឿងតូចតាចក៏ដោយ ប៉ុន្តែវាបង្កប់នូវអត្ថន័យដ៏ធំធេងនៃការយកចិត្តទុកដាក់ និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ ការជួបជុំក្នុងថ្ងៃនេះ មិនត្រឹមតែជាការមកដល់របស់បងប្អូន ស.ស.យ.ក. អលស្ដារ ប៉ុណ្ណោះទេ ប៉ុន្តែជាការជួបជុំដែលបង្ហាញពីស្មារតីសាមគ្គី ការយកចិត្តទុកដាក់ និងការចែករំលែករវាងខ្មែរនិងខ្មែរ។ #uyfcallstar

សូមថ្លែងអំណរគុណ ស.ស.យ.ក. ទីស្ដីការគណៈរដ្ឋមន្រ្តី ដែលបានចូលរួមបរិច្ចាគថវិកា ចំនួន ១ ៨០០ ០០០ រៀល សម្រាប់បងប្អូនភូមិរង់ចាំ ❤️🫶
+1
សូមថ្លែងអំណរគុណ ស.ស.យ.ក. ទីស្ដីការគណៈរដ្ឋមន្រ្តី ដែលបានចូលរួមបរិច្ចាគថវិកា ចំនួន ១ ៨០០ ០០០ រៀល សម្រាប់បងប្អូនភូមិរង់ចាំ ❤️🫶 #សសយក #UYFC #សសយកអលស្តារ #uyfcallstar #កីឡា_មិត្តភាព_សប្បុរស #sportfriendshipcharity #CambodiaYouth #FootballForCharity

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញថ្លែងបិទក្នុងសិក្ខាសាលាស្តីពីការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត និងការប្រតិបត្តិល្អនៃលិខិតបទដ្ឋានគតិយុត្ត

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំសិក្ខាសាលាស្តីពី ការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត និងកា
+6
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំសិក្ខាសាលាស្តីពី ការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត និងការប្រតិបត្តិល្អនៃលិខិតបទដ្ឋានគតិយុត្ត  ================
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីបើក និងដឹកនាំសិក្ខាសាលាស្តីពី «ការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) និងការប្រតិបត្តិល្អនៃលិខិតបទដ្ឋានគតិយុត្ត (GRP)» ដែលសហការរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច​ និងវប្បធម៌ នៃទីស្ដីការគណៈរដ្ឋមន្រ្ដី និងស្ថានទូតព្រីតថេន ភ្នំពេញ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ Abigail Fryer អនុប្រធានបេសកកម្មការទូតព្រីតថេនភ្នំពេញ, ឯកឧត្ដម លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំ និង​មន្ត្រីរាជការនៃអង្គភាពចំណុះទីស្ដីការគណៈរដ្ឋមន្ដ្រី ប្រមាណ ៥០០នាក់។ លោកជំទាវ Abigail Fryer បានលើកឡើងនូវការគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងគុណភាព តម្លាភាព ប្រសិទ្ធភាពនៃគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត។ លិខិតបទដ្ឋានគតិយុត្តល្អ ពិតជាមានសារៈសំខាន់ក្នុងការរួមចំណែកដល់ការកសាងសេដ្ឋកិច្ច ប្រកបដោយភាពរឹងមាំនិងភាពប្រកួតប្រជែង ហើយ RIA ដើរតួនាទីស្នូលនៅក្នុងដំណើរការនេះ។ ទន្ទឹមនេះ គោលនយោបាយជាតិស្ដីពីការប្រតិបត្តិល្អនៃលិខិតបទដ្ឋានគតិយុត្ត(GRP) គឺមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ព្រោះវាជះឥទ្ធិពលទៅគ្រប់ផ្នែកនៃសេដ្ឋកិច្ច និងសង្គមកម្ពុជាទាំងមូល។
អានបន្ត... 📱 Facebook 🌐 Website 🚀 Telegram 🎬 YouTube

Repost from Kuoch Vengsrun
សូមទស្សនាវីដេអូខ្លីពិសេសអំពី “មនសិការភូមិរង់ចាំ” #យេីងជឿជាក់លេីកម្ពុជា #ខ្មែរធ្វេីបាន #Cambodia #kuochvengsrun #សន្តិភាពនៅកម្ពុជា #Peaceofcambodia

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញថ្លែងបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ផ្តល់ការតម្រង់ទិសដល់គណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យនីមួយៗទាំង៤ នៃគណៈកម្មាធិ
+6
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ផ្តល់ការតម្រង់ទិសដល់គណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យនីមួយៗទាំង៤ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់  ====================
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានដឹក​នាំ​កិច្ចប្រជុំលើកទី១ របស់គណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យទាំង៤ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន និងសមាជិក សមាជិកា នៃគណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យទាំង៤។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា ការជួបជុំរបស់យើងទាំងអស់គ្នាក្នុងកិច្ចប្រជុំនេះ គឺជាការចាប់ផ្តើមការងារដ៏មានជម្រៅ និងមានសមានគតិភាពទៅដល់ការអនុវត្តការកែទម្រង់ជាក់ស្តែងនៅតាមគ្រប់ក្រសួង ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល បន្ទាប់ពីយើងបានបញ្ចប់កិច្ចការជាច្រើនពាក់ព័ន្ធនឹងការរៀបចំទស្សនទាន គោលនយោបាយ យុទ្ធសាស្រ្ត កម្មវិធី និងផែនការសកម្មភាពនានា ក្នុងក្របខ័ណ្ឌនៃការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល។ ដូច្នេះ កិច្ចការសំខាន់របស់យើងនាពេលនេះ គឺការរុញកិច្ចការកែទម្រង់ច្បាប់ឱ្យទៅដល់គ្រប់ក្រសួង ស្ថាប័ន ពិសេសការរៀបចំក្របខ័ណ្ឌយន្តការ នៅតាមក្រសួង ស្ថាប័ននីមួយៗ ដោយរួមបញ្ចូលគ្នានូវមុខងារចំនួន ៣ គឺ៖ ការងារនីតិកម្ម, ការងារកែទម្រង់ច្បាប់ និងការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA)។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបន្តថា ការចូលរួមអនុវត្តរបស់គ្រប់ក្រសួង ស្ថាប័ន គឺជាកត្តាកំណត់ជោគជ័យនៃការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល សំដៅឈានទៅកសាងបូរណភាពនៃប្រព័ន្ធច្បាប់ និងនីតិរដ្ឋនៅកម្ពុជា។
អានបន្ត... 📱 Facebook 🌐 Website 🚀 Telegram 😉 YouTube

ស.ស.យ.ក. ទូទាំងប្រទេស ចូលរួមគាំទ្រដល់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦

សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦

អបអរសាទរ ក្រុមជម្រើសជាតិកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលបានឈ្នះមេដាយ ៣៨គ្រឿង (មេដាយមាស៦ មេដាយប្រាក់១២ មេដាយសំរិទ្ធ២០) ក្នុងព្រឹ
អបអរសាទរ ក្រុមជម្រើសជាតិកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលបានឈ្នះមេដាយ ៣៨គ្រឿង (មេដាយមាស៦ មេដាយប្រាក់១២ មេដាយសំរិទ្ធ២០) ក្នុងព្រឹត្តិការណ៍ប្រកួតតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១១