UYFC Phnom Penh
رفتن به کانال در Telegram
📈 تحلیل کانال تلگرام UYFC Phnom Penh
کانال UYFC Phnom Penh (@uyfc_pp) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 17 678 مشترک است و جایگاه 11 275 را در دسته آموزش و رتبه 260 را در منطقه كمبوديا دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 17 678 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 25 اوت, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر 21 و در ۲۴ ساعت گذشته برابر -10 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 15.88% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 8.39% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 2 807 بازدید دریافت میکند. در اولین روز معمولاً 1 483 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 9 است.
📝 توضیح و سیاست محتوایی
نویسنده این فضا را محل بیان دیدگاههای شخصی توصیف میکند:
“https://t.me/uyfcpp”
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 26 اوت, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته آموزش تبدیل کردهاند.
17 678
مشترکین
-1024 ساعت
+1857 روز
+2130 روز
آرشیو پست ها
17 681
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់៖ «មានតែចំណេះដឹងដែលត្រូវបានអនុវត្តប៉ុណ្ណោះ ទើបអាចផ្លាស់ប្ដូរជីវិត ផ្លាស់ប្ដូរសង្គម ផ្លាស់ប្ដូរប្រជាជាតិ និងផ្លាស់ប្ដូរមុខមាត់លើពិភពលោកបាន»
#សសយក #សសយករាជធានីភ្នំពេញ #សិស្សកម្ពុជា #អប់រំ #ចំណេះដឹង #បំណិនជីវិត #ប្រកួតប្រជែង #យុវជន
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 681
តស់! ចូលរួមកម្មវិធី RMIT University Information Day ដើម្បីមានឱកាសស្វែងយល់អំពីការសិក្សា និងអាហារូបករណ៍ទៅសិក្សានៅ RMIT University ប្រទេសអូស្ត្រាលី ដោយជួបផ្ទាល់ជាមួយសាស្ត្រាចារ្យ និងតំណាងពី RMIT University។
📅 ២៤ កញ្ញា ២០២៦
🕘 ៩ ព្រឹក – ១២ រសៀល
📍 Garden in the Air Tower (GIA), ជាន់ទី៨
🔗 ចុះឈ្មោះចូលរួម៖ https://cvent.me/x7y1eZ
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 681
+8
📣ឱកាសអាហារូបករណ៍ពេញលេញឱ្យចូលរៀន នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ក្នុងក្របខណ្ឌគម្រោងកម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា ចំនួន ៣២០ កន្លែង
ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្តល់ជូនអាហារូបករណ៍ពេញលេញចំនួន ៣២០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧ ដល់និស្សិតដែលមានបំណងបន្តការសិក្សានៅកម្រិត បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្នុងក្របខណ្ឌ គម្រោងកម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប–កម្ពុជា លើបរិវត្តកម្មអប់រំបច្ចេកទេស ២០២៤–២០២៧។ អាហារូបករណ៍នេះ ផ្តោតលើមុខជំនាញ STEM និងផ្តល់ជូន ថ្លៃសិក្សាពេញលេញ និងថវិកាឧបត្ថម្ភប្រចាំខែ។
🔗តំណភ្ជាប់សម្រាប់ដាក់ពាក្យ៖ https://prmis.dricam.com/announcements
- ផុតកំណត់កំណត់ទទួលពាក្យ៖ ១១ កញ្ញា ២០២៦ ម៉ោង ៥:០០រសៀល
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 681
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់៖ «អ្នកនិយាយពូកែមិនមែនជាអ្នកដែលនិយាយលឿនជាងគេ ច្រើនជាងគេ ប៉ុន្តែជាអ្នកដែលចេះប្រើពាក្យ លើកដាក់ពាក្យ ជួនកាលឱ្យស្រាលដូចសំឡី ជួនកាលធ្ងន់ដូចដែក ជួនកាលមុតដូចម្ជុល»
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 681
🔔‼️ចូលរួមដោយសេរីក្នុងវេទិកាអាហារូបករណ៍ និងជំនាញសិក្សា ២០២៦ 👏
✍️វេទិកាអាហារូបករណ៍ និងជំនាញសិក្សា ២០២៦ ជាកម្មវិធីដែលប្រមូលផ្ដុំដោយឱកាសអាហារូបករណ៍ពីបណ្ដាសាកលវិទ្យាល័យទូទាំងប្រទេសជាង ៥០០ កន្លែង ពិព័រណ៌ឧត្តមសិក្សា និងវេទិកាពិភាក្សាអំពីការដាក់ពាក្យអាហារូបករណ៍ និងជ្រើសរើសជំនាញសិក្សាថ្នាក់ឧត្តមសិក្សា ដែលមានការចូលរួមពីវាគ្មិនដែលមានជំនាញ និងពោរពេញដោយបទពិសោធក្នុងប្រធានបទខាងលើ🥰👏
‼️អំពីកម្មវិធី៖
🗓កាលរិច្ឆេទ៖ ៦ កញ្ញា ២០២៦
⏰ពេលវេលា៖ ១៖០០ ដល់ ៥៖០០ រសៀល
📍ទីតាំង៖ ខេម-អាស៊ាន មានជ័យ
✍️សកម្មភាព៖ ពិព័រណ៌អាហារូបករណ៍ និងកិច្ចពិភាក្សា
✅អត្ថប្រយោជន៍នៃការចូលរួម៖
•ចូលរួមដោយសេរី
•ផ្ដល់ជូនអាហារសម្រន់
•ឱកាសទទួលបានអាហារូបករណ៍
•រង្វាន់ និងកាដូ
•ប្រឹក្សាអាហារូបករណ៍ជាមួយដៃគូសហការ
•អ្នកចូលរួម 100 នាក់ដំបូងនឹងទទួលបានដបទឹក ឬសៀវភៅពី CAM-ASEAN
•លិខិតសរសើរបញ្ជាក់ពីការចូលរួម
🔗លីងចុះឈ្មោះ៖https://forms.cloud.microsoft/r/hhN9YKdjBA
***ចំនួនមានកំណត់ (500នាក់) ការចុះឈ្មោះនឹងបិទបញ្ចប់ពេលគ្រប់ចំនួន‼️
📱គ្រុប Telegram សម្រាប់អ្នកចូលរួម៖ https://t.me/+SjMiDmgPeu00ZjI1
17 681
+9
ប្រតិភូថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ និងកីឡាការិនី មកពីសហព័ន្ធកីឡា ចំនួន៣ រួមមាន សហព័ន្ធកីឡាឡើងភ្នំកម្ពុជា សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា និងសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសម និងថ្លែងអំណរគុណចំពោះ ឯកឧត្តម សាយ សំអាល់ ប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ ចំពោះការយកចិត្តទុកដាក់ និងការគាំទ្រជាបន្តបន្ទាប់ដល់វិស័យកីឡា និងកីឡាករ កីឡាការិនីកម្ពុជា។
ឯកឧត្តមប្រធាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសហព័ន្ធកីឡា ព្រមទាំងកីឡាករ កីឡាការិនី ដែលបានខិតខំប្រឹងប្រែង និងលះបង់ដើម្បីលើកស្ទួយវិស័យកីឡាកម្ពុជា។ ឯកឧត្តមប្រធានក៏បានលើកឡើងពីការផ្តើមគិតគូរផ្នត់គំនិតថ្មី ដើម្បីធ្វើឱ្យកីឡាក្លាយជាផ្នែកមួយនៃជីវិតរស់នៅ ស្របតាមទិសស្លោក «កីឡារស់ក្នុងសន្តិភាព» ដោយផ្តើមពីការធានាជីវភាពរបស់ប្រជាជនកម្ពុជា រួមទាំងអ្នកកីឡា ឱ្យមានដំបូលលើក្បាល ម្ហូបលើតុ មានការងារធ្វើ មានប្រាក់ចំណូល កូនទៅរៀន និងមានពេលលំហែ ដើម្បីបង្កលក្ខណៈឱ្យទេពកោសល្យ និងចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗកាន់តែលេចឡើងក្នុងកម្រិតមួយកាន់តែច្រើន ដែលវាក៏ផ្សារភ្ជាប់ជាមួយនឹងការអប់រំកុមារតូច ដោយរៀបចំថ្នាក់រៀនឱ្យបានស្រឡះ បន្ទប់ទឹកស្អាតបាត និងទីធ្លាសម្រាប់លេងនិងលំហែ ដើម្បីពង្រឹងកាយសម្បទា និងកសាងទំនាក់ទំនង ផ្នត់គំនិត ព្រមទាំងទម្លាប់នៃការរស់នៅ។
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 681
GAW SERIES: BREAK THE BARRIERS TO STUDY ABROAD FAIR🎓🌏
តស់! ចូលរួមកម្មវិធី GAW Series: Break the Barriers to Study Abroad Fair ដើម្បីមានឱកាសជួបផ្ទាល់ជាមួយតំណាងសាកលវិទ្យាល័យល្បីៗ ស្វែងយល់ពីមុខជំនាញ និងឱកាសការងារ ចូលរួមសិក្ខាសាលា និងទទួលបានការប្រឹក្សាដោយឥតគិតថ្លៃ ព្រមទាំងព័ត៌មានសំខាន់ៗអំពីអាហារូបករណ៍ ការដាក់ពាក្យចូលរៀន និងទិដ្ឋាការសិក្សា។
📅 ២២ សីហា ២០២៦
🕘 ៩:០០ ព្រឹក – ៥:០០ រសៀល
📍 GIA Tower ជាន់ទី៨
🎟️ ចូលរួមដោយសេរី
🔗 ចុះឈ្មោះចូលរួម៖ https://forms.cloud.microsoft/r/aHYnt4WbaC
📞 023 902 903 | 017 548 354 | 081 636 360
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 681
អង្គរបស់ភិក្ខុ មាន៤យ៉ាង🙏🏻🪷
១. ពុទ្ធានុស្សតិ រឭករឿយៗ ដល់ព្រះពុទ្ធ
២. មេត្តា ត្រូវផ្សាយមេត្តា
៣. អសុភ ត្រូវចំរើនអសុភកម្មដ្ឋាន
៤. មរណស្សតិ រឭកដល់សេចក្តីស្លាប់
សូមអនុមោទនាថ្ងៃឧបោសថសីល🙏🏻🪷
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 681
📣‼️ចូលរួមដោយសេរីក្នុងវេទិកាអាហារូបករណ៍ និងជំនាញសិក្សា ២០២៦ ដែលរៀបចំឡើងដោយ សាលាភាសាបរទេសខេម-អាស៊ាន លីងឃ័រ និងស.ស.យ.ក រាជធានីភ្នំពេញ👏
✍️វេទិកាអាហារូបករណ៍ និងជំនាញសិក្សា ២០២៦ ជាកម្មវិធីដែលប្រមូលផ្ដុំដោយឱកាសអាហារូបករណ៍ពីបណ្ដាសាកលវិទ្យាល័យទូទាំងប្រទេសជាង ៥០០ កន្លែង ពិព័រណ៌ឧត្តមសិក្សា និងវេទិកាពិភាក្សាអំពីការដាក់ពាក្យអាហារូបករណ៍ និងជ្រើសរើសជំនាញសិក្សាថ្នាក់ឧត្តមសិក្សា🥰👏
‼️អំពីកម្មវិធី៖
🗓កាលរិច្ឆេទ៖ ៦ កញ្ញា ២០២៦
⏰ពេលវេលា៖ ១៖០០ ដល់ ៥៖០០ រសៀល
📍ទីតាំង៖ ខេម-អាស៊ាន មានជ័យ
✍️សកម្មភាព៖ ពិព័រណ៌អាហារូបករណ៍ និងកិច្ចពិភាក្សា
✅អត្ថប្រយោជន៍នៃការចូលរួម៖
•ចូលរួមដោយសេរី
•ផ្ដល់ជូនអាហារសម្រន់
•ឱកាសទទួលបានអាហារូបករណ៍
•រង្វាន់ និងកាដូ
•ប្រឹក្សាអាហារូបករណ៍ជាមួយដៃគូសហការ
•អ្នកចូលរួម 100 នាក់ដំបូងនឹងទទួលបានដបទឹក ឬសៀវភៅពី CAM-ASEAN
•លិខិតសរសើរបញ្ជាក់ពីការចូលរួម
🔗លីងចុះឈ្មោះ៖https://forms.cloud.microsoft/r/hhN9YKdjBA
***ចំនួនមានកំណត់ (500នាក់) ការចុះឈ្មោះនឹងបិទបញ្ចប់ពេលគ្រប់ចំនួន‼️
📱គ្រុប Telegram សម្រាប់អ្នកចូលរួម៖ https://t.me/+SjMiDmgPeu00ZjI1
17 681
អបអរសាទរទិវាយុវជនអន្តរជាតិ លើកទី២៧ ឆ្នាំ២០២៦ 🎊🎉
យុវជន គឺជាកម្លាំងចលករដ៏សំខាន់ និងជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ការកសាងយុវជនឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ប្រកបដោយគុណភាព គុណធម៌ និងសីលធម៌ គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការធានាអនាគតដ៏រឹងមាំ និងចីរភាពរបស់សង្គមជាតិ។ ជាក់ស្ដែង ការអភិវឌ្ឍធនធានមនុស្ស ត្រូវបានរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ចាត់ទុកជាអាទិភាពទី១ នៃ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការលើកកម្ពស់សមត្ថភាព និងគុណភាពប្រជាពលរដ្ឋ ជាពិសេសយុវជន។
សូមយុវជនគ្រប់រូបបន្តខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាព និងចូលរួមក្នុងសកម្មភាពសង្គម ដើម្បីក្លាយជាកម្លាំងដ៏សកម្មក្នុងការរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 681
🎓 ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ បានបញ្ចប់ដោយជោគជ័យ!
បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល ១២ឆ្នាំ ទីបំផុតដំណើរជាសិស្សវិទ្យាល័យរបស់ប្អូនៗបានមកដល់ទីបញ្ចប់។ សូមប្អូនៗសម្រាកលំហែ ចំណាយពេលជាមួយក្រុមគ្រួសារ និងរង់ចាំលទ្ធផលដោយភាពជឿជាក់។
ចាប់ពីនេះទៅ គឺជាពេលវេលាសម្រាប់ប្អូនៗរៀបចំផែនការសម្រាប់ជំហានបន្ទាប់ ស្វែងយល់ និងជ្រើសរើសជំនាញ និងសាកលវិទ្យាល័យដែលស្របនឹងសមត្ថភាព ចំណង់ចំណូលចិត្ត និងក្តីស្រមៃរបស់ខ្លួន។
ជំពូកមួយបានបញ្ចប់ ជំពូកថ្មីកំពុងចាប់ផ្តើម។ ដំណើរជីវិត និងឱកាសថ្មីៗកំពុងរង់ចាំប្អូនៗនៅខាងមុខ!
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 681
យ៉ាងណាហើយ សម្រាប់ថ្ងៃទី១ នៃការប្រឡង? នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ទំព័រជីវិតជាសិស្សវិទ្យាល័យរបស់ប្អូនៗ នឹងត្រូវបិទបញ្ចប់ជាស្ថាពរហើយ។
ជឿជាក់ថា ប្អូនៗបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពហើយ។ បើថ្ងៃនេះមានវិញ្ញាសាខ្លះធ្វើមិនសូវបានល្អ កុំបាក់ទឹកចិត្តអីណា។ សម្រួលអារម្មណ៍ ហូបចុកឱ្យបានគ្រប់គ្រាន់ សម្រាកឱ្យបានល្អ និងសន្សំកម្លាំងទុកសម្រាប់ថ្ងៃស្អែក។
ជូនពរប្អូនៗ ប្រឡងជាប់ ដោយទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 681
+4
📝 ដំណើរការសំណេរព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦
ព្រឹកនេះ ខណៈពេលដែល ប្អូនៗបេក្ខជនកំពុងខិតខំបញ្ចេញសមត្ថភាពរបស់ខ្លួន តាមកាលវិភាគប្រឡងដែលបានកំណត់ នៅតាមមណ្ឌលប្រឡងនីមួយៗ ឪពុកម្តាយ និងអាណាព្យាបាលរបស់បេក្ខជន កំពុងអង្គុយរង់ចាំនៅក្បែរមណ្ឌលប្រឡង ជាមួយនឹងអារម្មណ៍ភ័យផង អរផង និងក្តីសង្ឃឹម រង់ចាំកូនៗដែលកំពុងប្រឡងនៅខាងក្នុង ទោះបីមានភ្លៀងរលឹមតិចៗក៏ដោយ។
សម្រាប់កូនៗ វាគ្រាន់តែជាការប្រឡងរយៈពេល ២ថ្ងៃ ប៉ុន្តែសម្រាប់ឪពុកម្តាយ វាគឺជាពេលវេលាដែលពួកគាត់ទន្ទឹងរង់ចាំចង់ឃើញកូនៗទទួលបានលទ្ធផលល្អកើតពីការខិតខំអស់រយៈពេលជាច្រើនឆ្នាំ។ ជូនពរប្អូនៗទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។
ប្រភព៖ AMS Education
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 681
ស្ថាបត្យករ អាចចូលរួមជួយបង្កើននូវគុណភាព និងសមត្ថភាព ធនធានមនុស្សកម្ពុជាជំនាន់ក្រោយបានតាមរយៈការផ្សារភ្ជាប់វិស័យស្ថាបត្យកម្ម ទៅនឹងវិស័យអប់រំ។
#សសយក #សសយករាជធានីភ្នំពេញ #MLMUPC #ការរៀបចំក្រុង #សាលារៀនកម្ពុជា #ស្ថាបត្យកម្ម
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 681
+9
សូមចូលរួមអបអរសាទរ និងកោតសរសើរដល់កុមារតំណាងកម្ពុជាចំនួន ៥៤រូប ក្នុងឱកាសទទួលបានមេដាយ និងពានរង្វាន់សរុប ៧៩គ្រឿង ពីការប្រកួតគណិតវិទ្យាអន្តរជាតិ និងគណិតវិទ្យារហ័ស (IMMAC-2026) នៅប្រទេសសិង្ហបុរី 🎊
ជោគជ័យដ៏គួរឱ្យកោតសរសើរនេះ បានបង្ហាញពីសមត្ថភាព ទេពកោសល្យ និងការខិតខំប្រឹងប្រែងរបស់កុមារកម្ពុជា ដោយមានការគាំទ្រពី សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្នុងការលើកកម្ពស់ និងគាំទ្រការអភិវឌ្ឍសមត្ថភាពយុវជនជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់អនាគតកម្ពុជា។
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 681
អបអរសាទរ ខួបអាស៊ានលើកទី៥៩ (៨ សីហា ១៩៦៧ - ៨ សីហា ២០២៦) 🎉🎊
សមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ១៩៦៧ ក្នុងគោលបំណងរួមគ្នាពង្រឹង សន្តិភាព និងស្ថិរភាពក្នុងតំបន់ ជំរុញកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការអភិវឌ្ឍវប្បធម៌ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាជនអាស៊ីអាគ្នេយ៍។
ក្នុងរយៈពេល ៥៩ឆ្នាំ អាស៊ានបានពង្រីកសមាជិកភាពជាបន្តបន្ទាប់ រហូតដល់មាន ១១ប្រទេសសមាជិក រួមមាន ប្រ៊ុយណេដារូសាឡឹម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងទីម័រឡេស្តេ។
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 681
សល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះ...
ដំណើរនៃការសិក្សារៀនសូត្រអស់រយៈពេល ១២ឆ្នាំ កំពុងឈានដល់ពេលវេលាដែលប្អូនៗបេក្ខជនត្រូវបង្ហាញនូវចំណេះដឹង សមត្ថភាព និងការខិតខំប្រឹងប្រែងដែលបានសន្សំកន្លងមក។
ខាងក្រោមនេះ ការត្រៀមខ្លួនទាំង៦យ៉ាង សម្រាប់ការប្រឡងបាក់ឌុប
១. ពិនិត្យមណ្ឌលប្រឡង បន្ទប់ប្រឡង និងលេខតុ
២. រៀបចំសម្លៀកបំពាក់ឱ្យបានត្រឹមត្រូវ
៣. រៀបចំសម្ភារសិក្សាសម្រាប់ការប្រឡង
៤. រៀបចំកាតសម្គាល់ខ្លួនរបស់បេក្ខជនប្រឡង
៥. ថែរក្សាសុខភាព សម្រាកឱ្យបានគ្រប់គ្រាន់ និងបរិភោគអាហារដែលមានជីវជាតិ
៦. ស្វែងយល់ និងគោរពបទប្បញ្ញតិ នៃការប្រឡងឱ្យបានខ្ជាប់ខ្ជួន
សូមប្អូនៗតាំងចិត្ត តាំងស្មារតី និងប្រើប្រាស់ចំណេះវិជ្ជាដែលបានខិតខំសិក្សារៀនសូត្រអស់រយៈពេល ១២ឆ្នាំកន្លងមក ដើម្បីបញ្ចេញសមត្ថភាពឱ្យបានល្អបំផុតក្នុងការប្រឡងខាងមុខនេះ។ សូមថែរក្សាសុខភាព សម្រាកឱ្យបានគ្រប់គ្រាន់ និងត្រៀមខ្លួនឱ្យបានរួចរាល់ ដើម្បីសម្រេចបានជោគជ័យ និងទទួលបានទិន្ទេសល្អគ្រប់ៗគ្នា។
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 681
សិស្សានុសិស្ស និងអាណាព្យាបាលអាចចូលរួមកម្មវិធីស្វែងយល់ពីជម្រើសសិក្សាសម្រាប់សិស្សបាក់ឌុប ដោយឥតគិតថ្លៃដើម្បី៖
• ការស្វែងយល់អំពីជម្រើសមុខវិជ្ជាសិក្សាពីនិស្សិតឆ្នើម និងអ្នកជំនាញ
• ព័ត៌មានសិក្សា និងឱកាសអាហារូបករណ៍ រហូតដល់៥០% នៅប្រទេសអូស្ត្រាលី កាណាដា ណូវែលហ្សែឡង់ អៀរឡង់ អង់គេ្លស និង អាមេរិក តាមរយៈ IDP
• ការធ្វើតេស្តសមត្ថភាពភាសាអង់គ្លេស ថ្នាក់សិក្សាសាកល្បង និង ការប្រឹក្សាលទ្ធផលដោយឥតគិតថ្លៃពីសាលា ACE
• ព័ត៌មានលម្អិតអំពីតេស្ត IELTS និង ការធ្វើតេស្តសាកល្បងដោយឥតគិតថ្លៃ
🔗ចុះឈ្មោះ និងចូលរួមដោយឥតគិតថ្លៃនៅទីនេះ៖ https://infosession.idpevent.org/Reg?id=60&c=t
📆ថ្ងៃសៅរ៍ទី 15 និងអាទិត្យទី 16 ខែ សីហា | ម៉ោង 9:00 ព្រឹក – 4:00 ល្ងាច នៅសាលា ACE សាខាទួលទំពូង (https://maps.app.goo.gl/LSpKc8aD7vcwcjnbA)
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 681
+9
និស្សិតជ័យលាភីអាហារូបករណ៍ ចំនួន ៥ប្រទេស សរុប ៩០រូប បានចូលជួបសម្តែងការគួរសម និងស្តាប់ប្រសាសន៍ណែនាំពី ឯកឧត្តមប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ
ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់និស្សិតជ័យលាភីទាំងអស់ ព្រមទាំងលើកទឹកចិត្តឱ្យបន្តអភិវឌ្ឍន៍ចំណេះដឹង ជំនាញ និងសមត្ថភាព ដើម្បីក្លាយជាមូលធនមនុស្សដ៏មានសក្តានុពលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។
ទីស្តីការក្រសួងដ.ន.ស., ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 681
+9
☕ ការចែករំលែកបទពិសោធន៍ពោរពេញដោយតម្លៃ លើវិស័យ «កសិធុរកិច្ចកាហ្វេកម្ពុជា»! 🌱
សិក្ខាសាលាស្តីពី «កសិធុរកិច្ចវិស័យកាហ្វេកម្ពុជា សម្រាប់ជីវភាពប្រចាំថ្ងៃ» នៅវិទ្យាល័យព្រែកលៀប
ការចែករំលែកបទពិសោធន៍ពីម្ចាស់អាជីវកម្ម និងវាគ្មិនជំនាញ ធ្វើឱ្យយុវជនយើងទទួលបាននូវទស្សនវិស័យថ្មីៗ និងការយល់ដឹងកាន់តែច្បាស់អំពីសក្តានុពលនៃកាហ្វេខ្មែរ! 🇰🇭✨
ប្រភព៖ ស.ស.យ.ក. ខណ្ឌជ្រោយចង្វារ
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
