UYFC Phnom Penh
📈 تحلیل کانال تلگرام UYFC Phnom Penh
کانال UYFC Phnom Penh (@uyfc_pp) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 17 670 مشترک است و جایگاه 11 554 را در دسته آموزش و رتبه 258 را در منطقه كمبوديا دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 17 670 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 27 اکتبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -371 و در ۲۴ ساعت گذشته برابر -11 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 12.49% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 7.42% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 2 207 بازدید دریافت میکند. در اولین روز معمولاً 1 312 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 6 است.
📝 توضیح و سیاست محتوایی
نویسنده این فضا را محل بیان دیدگاههای شخصی توصیف میکند:
“https://t.me/uyfcpp”
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 28 اکتبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته آموزش تبدیل کردهاند.
در حال بارگذاری دادهها
| تاریخ | رشد مشترکین | اشارات | کانالها | |
| 28 اکتبر | 0 | |||
| 27 اکتبر | 0 | |||
| 26 اکتبر | 0 | |||
| 25 اکتبر | 0 | |||
| 24 اکتبر | 0 | |||
| 23 اکتبر | 0 | |||
| 22 اکتبر | 0 | |||
| 21 اکتبر | 0 | |||
| 20 اکتبر | 0 | |||
| 19 اکتبر | 0 | |||
| 18 اکتبر | 0 | |||
| 17 اکتبر | 0 | |||
| 16 اکتبر | 0 | |||
| 15 اکتبر | 0 | |||
| 14 اکتبر | 0 | |||
| 13 اکتبر | 0 | |||
| 12 اکتبر | 0 | |||
| 11 اکتبر | 0 | |||
| 10 اکتبر | 0 | |||
| 09 اکتبر | 0 | |||
| 08 اکتبر | +1 | |||
| 07 اکتبر | 0 | |||
| 06 اکتبر | 0 | |||
| 05 اکتبر | 0 | |||
| 04 اکتبر | 0 | |||
| 03 اکتبر | 0 | |||
| 02 اکتبر | 0 | |||
| 01 اکتبر | 0 |
| 2 | សូមអនុមោទនាពិធីបុណ្យចេញព្រះវស្សា🙏🏻🪷
ពិធីបុណ្យចេញព្រះវស្សា គឺជាពិធីបុណ្យសាសនាដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា ដែលប្រព្រឹត្តទៅនៅថ្ងៃ១៥ កើត ពេញបូណ៌មី ខែអស្សុជ បន្ទាប់ពីព្រះភិក្ខុសង្ឃបានគង់ចាំព្រះវស្សាអស់រយៈពេល ៣ ខែ។
ក្នុងឱកាសនេះ ព្រះភិក្ខុសង្ឃប្រារព្ធពិធី «បវារណាចេញព្រះវស្សា» ដោយអនុញ្ញាតឱ្យភិក្ខុដទៃជួយចង្អុលបង្ហាញកំហុសដែលខ្លួនបានប្រព្រឹត្ត តាមរយៈការឃើញ ការឮ ឬការសង្ស័យ ដើម្បីកែតម្រូវខ្លួន និងប្រតិបត្តិធម៌វិន័យឱ្យបានត្រឹមត្រូវ។ ពិធីនេះមានអត្ថន័យសំខាន់ក្នុងការលើកកម្ពស់ការស្គាល់កំហុស ការកែប្រែខ្លួន និងការរស់នៅដោយសាមគ្គីភាព។
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK | 1 815 |
| 3 | ការរៀបចំដែនដី និងការអភិវឌ្ឍលំហបៃតងក្នុងទីក្រុង សម្រាប់គុណភាពជីវិត និងចីរភាពសហគមន៍ 🏙 🌳 🌿
ការរៀបចំដែនដីប្រកបដោយចក្ខុវិស័យ ការអភិវឌ្ឍសួនសាធារណៈ និងការបង្កើនលំហបៃតងក្នុងក្រុង គឺជាជំហានសំខាន់ក្នុងការកសាងទីក្រុងដែលមានភាពស្រស់ស្អាត បរិស្ថានល្អ និងផាសុកភាពសម្រាប់ការរស់នៅ។
📍លំហសាធារណៈ បុរីប៉េងហួតបឹងស្នោ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
#លំហបៃតង #សួនសាធារណៈ #ការរៀបចំដែនដី #ទីក្រុងបៃតង #ទីក្រុងប្រកបដោយចីរភាព #UrbanPlanning #GreenCity
Credit : Mary-ម៉ារី -Influencers MLMUPC
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK | 1 294 |
| 4 | «កោះនរោ» លំហសាធារណៈសម្រាប់មនុស្ស និងជីវិតទីក្រុង 🏙🌿
លំហសាធារណៈផ្តល់ឱកាសឱ្យប្រជាពលរដ្ឋដើរកម្សាន្ត ហាត់ប្រាណ សម្រាក និងជួបជុំគ្នា។ លំហបៃតងដែលមានម្លប់ និងត្រូវបានថែទាំបានល្អ អាចជួយបង្កើននូវផាសុកភាព និងធ្វើឱ្យទីក្រុងកាន់តែគួរឱ្យចង់រស់នៅ។
#កោះនរោ #លំហសាធារណៈ #គុណភាពជីវិត #លំហបៃតង #រៀបចំទីក្រុង #KohNorea #PublicSpace #UrbanPlanning
Credit : Mary-ម៉ារី -Influencers MLMUPC
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK | 1 367 |
| 5 | 🎊អបអរសាទរខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១-២៣ តុលា ២០២៦ 🇰🇭
២៣ តុលា ១៩៩១ គឺជាទិវាប្រវត្តិសាស្ត្រដែលនាំមកនូវការបញ្ចប់ជម្លោះផ្ទៃក្នុង ការបង្រួបបង្រួមជាតិ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការលើកកម្ពស់សិទ្ធិមនុស្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា។
ថ្វីត្បិតតែ មកទល់ឆ្នាំនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុកាល ៣៥ឆ្នាំក៏ពិតមែន ក៏ប៉ុន្តែ ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ត្រូវបានដាក់បញ្ចូល និងចារឹកទុកក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រើប្រាស់បច្ចុប្បន្ន និងបានផ្ដល់ឱកាសឱ្យកម្ពុជាវិវត្តន៍ជាវិជ្ជមានជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ។
សមិទ្ធផលដែលមាននៅថ្ងៃនេះ គឺយើងមិនអាចបំភ្លេចនូវគុណូបការៈ និងជំនួបជាប្រវត្តិសាស្ត្ររវាងព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានស្វែងរកឃើញការឯកភាពជាតិមួយ មុននឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដោយភាគីជម្លោះទាំងបួន និងចូលរួមដោយប្រទេសហត្ថលេខីចំនួន១៨ ប្រទេស។
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK | 1 678 |
| 6 | កុំភ្លេច! មកជួបគ្នាសារជាថ្មី ក្នុងកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦-០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ ✨🤩💕
រួមគ្នាលើកកម្ពស់ផលិតផលខ្មែរ គាំទ្រសហគ្រិនក្នុងស្រុក និងជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។ ❤️🇰🇭
ជួបគ្នាឆាប់ៗនេះណា! 🥰✨
#ខ្មែរធ្វើបាន #ពិព័រណ៍ផលិតផលខ្មែរ
#សសយក #UYFC #Cambodia #LocalProducts #Expo | 3 516 |
| 7 | ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សូមសម្តែងនូវមនោសញ្ចេតនាអំណរសាទរយ៉ាងក្រៃលែង និងសូមគោរពជូនពរយ៉ាងស្មោះស្ម័គ្របំផុត ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឫក្សនៃពិធីចម្រើនជន្មាយុគម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ។
យើងខ្ញុំសូមសម្តែងនូវការគោរពកោតសរសើរ និងស្ញប់ស្ញែងជាទីបំផុតចំពោះវីរភាពដឹកនាំប្រកបដោយគតិបណ្ឌិត ភាពម៉ឺងម៉ាត់ និងការលះបង់កម្លាំងកាយចិត្តរបស់សម្តេចធិបតី ក្នុងការដឹកនាំរាជរដ្ឋាភិបាល ការការពារបូរណភាពទឹកដី ថែរក្សាសុខសន្តិភាព និងជំរុញនាវាកម្ពុជាឆ្ពោះទៅកាន់ចក្ខុវិស័យឆ្នាំ២០៥០។
តាងនាមថ្នាក់ដឹកនាំ និងក្រុមគ្រួសារ ស.ស.យ.ក. រាជធានីភ្នំពេញ សូមលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា និងប្រោះព្រំពរជ័យសិរីសួស្ដី ជូនសម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ | 3 171 |
| 8 | ការរៀបចំសាលារៀនកម្ពុជាត្រូវធ្វើឡើងតាមដំណាក់កាលនីមួយៗ និងត្រូវមានការគិតគូរពីផែនការមេច្បាស់លាស់ ដោយផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់កែលម្អដេីម្បីជាទីតាំងសិក្សា ប្រកបដោយចីរភាព និងបង្កនូវលក្ខណៈងាយស្រួលសម្រាប់សហគមន៍ក្នុងការចូលរួមកសាង ប្រើប្រាស់ និងថែរក្សា។
#សសយក #សសយករាជធានីភ្នំពេញ #MLMUPC #ការរៀបចំក្រុង #សាលារៀនកម្ពុជា #ស្ថាបត្យកម្ម
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK | 1 957 |
| 9 | «អ្នកមិនមានសេចក្តីជាប់ជំពាក់ក្នុងវត្ថុជាអនាគត រមែងមិនសោកស្តាយចំពោះវត្ថុជាអតីត»🙏🏻
សូមអនុមោទនាថ្ងៃឧបោសថសីល🙏🏻🪷
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK | 2 104 |
| 10 | 📣 ពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» ជិតត្រលប់មកវិញហើយ! 🎪🇰🇭
ជួបគ្នា! ពីថ្ងៃទី៦ ដល់ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិរព័រណ៍ និងសន្និបាត កោះពេជ្រ (អគារ G-L)
📌 ដើម្បីសាកសួរព័ត៌មានបន្ថែម សូមទាក់ទងមកតេលេក្រាម @UYFC_vendor_bot (ឬធ្វើការ scan QR code ក្នុងខមិន)
#ខ្មែរធ្វើបាន
#ពិព័រណ៍ផលិតផលខ្មែរ
#សសយក #កម្ពុជា
#UYFC
#Cambodia #localproducts #Expo
👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.
🌐uyfc.org
📱Facebook
📱YouTube
📱Telegram
📱 TikTok | 2 063 |
| 11 | 📣 ពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» ជិតត្រលប់មកវិញហើយ! 🎪🇰🇭
ជួបគ្នា! ពីថ្ងៃទី៦ ដល់ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិរព័រណ៍ និងសន្និបាត កោះពេជ្រ (អគារ G-L)
📌 ដើម្បីសាកសួរព័ត៌មានបន្ថែម សូមទាក់ទងមកតេលេក្រាម @UYFC_vendor_bot (ឬធ្វើការ scan QR code ក្នុងខមិន)
#ខ្មែរធ្វើបាន
#ពិព័រណ៍ផលិតផលខ្មែរ
#សសយក #កម្ពុជា
#UYFC
#Cambodia #localproducts #Expo
👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.
🌐uyfc.org
📱Facebook
📱YouTube
📱Telegram
📱 TikTok | 1 |
| 12 | 🎓 វេទិកាសិស្សឆ្នើមឆ្នាំ២០២៦!
ចូលរួមដោយឥតគិតថ្លៃ! ជួបជាមួយវាគ្មិនទាំង៤រូប រួមមាន៖
• សិស្សលំដាប់ពិន្ទុ 100.00
• សិស្សពូកែទូទាំងប្រទេសទាំងបីមុខវិជ្ជា
- ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦
- ម៉ោង ១:០០–៥:០០ រសៀល
- ទីតាំង៖ សាកលវិទ្យាល័យ ទួន ហ្វា
- ចុះឈ្មោះ៖ https://forms.gle/CahJvxCrbWD9zbkEA
រៀបចំដោយ៖ បាក់ឌុបផតខាស់-BacII Podcast
គាំទ្រដោយ៖ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ
កុំឱ្យឱកាសដ៏មានតម្លៃនេះកន្លងផុតទៅ! កន្លែងមានកំណត់ ចុះឈ្មោះឥឡូវនេះ!
#វេទិកាសិស្សឆ្នើម #សិស្សពូកែ #បាក់ឌុប២០២៦ #BacIIPodcast | 2 471 |
| 13 | លោក គាត រង្សី តំណាង សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់មេដាយជូនសិស្សជ័យលាភីនៃការប្រឡងគណិតវិទ្យាអន្តរជាតិ FMO ២០២៦-២០២៧ ដែលមានសិស្សានុសិស្សជ័យលាភីសរុបចំនួន ៥៥១ នាក់។
ការប្រឡងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញទឹកចិត្តសិស្សានុសិស្សដែលស្រឡាញ់មុខវិជ្ជាគណិតវិទ្យា ក្នុងការពង្រឹងសមត្ថភាពគិតវិភាគ និងត្រិះរិះពិចារណា ព្រមទាំងបើកឱកាសឱ្យសិស្សកម្ពុជាបានបង្ហាញសមត្ថភាព និងចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ ស.ស.យ.ក. រាជធានីភ្នំពេញ តែងតែចូលរួមគាំទ្រការលើកកម្ពស់វិស័យអប់រំ និងការអភិវឌ្ឍសមត្ថភាពយុវជន តាមរយៈការផ្តល់ឱកាសសិក្សា និងការប្រកួតប្រជែង ដើម្បីជំរុញការអភិវឌ្ឍចំណេះដឹង ជំនាញ និងបំណិនជីវិត ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការសិក្សា និងអនាគតរបស់យុវជនកម្ពុជា។
ទីស្ដីការក្រសួង ដ.ន.ស., ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK | 2 686 |
| 14 | លោក គាត រង្សី តំណាង សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់មេដាយជូនសិស្សជ័យលាភីនៃការប្រឡងគណិតវិទ្យាអន្តរជាតិ FMO ២០២៦-២០២៧ ដែលមានសិស្សានុសិស្សជ័យលាភីសរុបចំនួន ៥៥១ នាក់។
ការប្រឡងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញទឹកចិត្តសិស្សានុសិស្សដែលស្រឡាញ់មុខវិជ្ជាគណិតវិទ្យា ក្នុងការពង្រឹងសមត្ថភាពគិតវិភាគ និងត្រិះរិះពិចារណា ព្រមទាំងបើកឱកាសឱ្យសិស្សកម្ពុជាបានបង្ហាញសមត្ថភាព និងចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ ស.ស.យ.ក. រាជធានីភ្នំពេញ តែងតែចូលរួមគាំទ្រការលើកកម្ពស់វិស័យអប់រំ និងការអភិវឌ្ឍសមត្ថភាពយុវជន តាមរយៈការផ្តល់ឱកាសសិក្សា និងការប្រកួតប្រជែង ដើម្បីជំរុញការអភិវឌ្ឍចំណេះដឹង ជំនាញ និងបំណិនជីវិត ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការសិក្សា និងអនាគតរបស់យុវជនកម្ពុជា។
ទីស្ដីការក្រសួង ដ.ន.ស., ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK | 1 |
| 15 | ថ្ងៃនេះ គឺជាខួបលើកទី១៤ នៃព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជ្យបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ 🙏🇰🇭
ទូលព្រះបង្គំ ខ្ញុំម្ចាស់ ជាកូន ជាចៅ និងជាចៅទួត សូមក្រាបថ្វាយព្រះអាល័យ និងការនឹករឭកឥតឧបមាចំពោះព្រះបរមសពសម្ដេចឪ សម្ដេចតា និងសម្ដេចតាទួតជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះអង្គគឺជាអតីតព្រះមហាក្សត្រដែលប្រកបដោយទសពិធរាជធម៌ និងមានព្រះទ័យស្នេហាជាតិ និងប្រជានុរាស្ត្រដ៏ស្មោះស្ម័គ្រជាទីបំផុត។ ព្រះរាជបូជនីយកិច្ចក្នុងបុព្វហេតុជាតិ មាតុភូមិ របស់ព្រះអង្គតែងស្ថិតក្នុងការចងចាំនៃប្រជានុរាស្ត្រខ្មែរទាំងអស់ជាអមតៈ។ | 2 374 |
| 16 | ពិព័រណ៍ការសិក្សា និងអាហារូបករណ៍នៅបរទេសឆ្នាំ 2026 🌍
🔗ចូលរួមដោយឥតគិតថ្លៃ: https://infosession.idpevent.org/Reg?id=81&c=t
ជួបប្រឹក្សាផ្ទាល់ជាមួយតំណាងមកពីសាកលវិទ្យាល័យ គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នអប់រំជាច្រើនជុំវិញពិភពលោក ដើម្បីស្វែងយល់អំពីជម្រើសសិក្សា និងឱកាសអាហារូបករណ៍រហូតដល់ 100%។
📍ភ្នំពេញ – ថ្ងៃសៅរ៍ ទី7 វិច្ឆិកា 2026 | 9:00 ព្រឹក - 3:00 រសៀល | កោះពេជ្រ អគារ D-E-F
📍សៀមរាប – ថ្ងៃអាទិត្យ ទី8 វិច្ឆិកា 2026 | 2:00 រសៀល - 6:00 ល្ងាច | សណ្ឋាគារ សុខាអង្គរ
#EducationFair #Scholarships
#IDPGlobalEducationAndScholarshipFair
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK | 2 658 |
| 17 | អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ 🙏
ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងសូមឱ្យការជួបជុំក្រុមគ្រួសារប្រកបដោយភាពសប្បាយរីករាយ និងស្នាមញញឹម។
សូមឱ្យការធ្វើដំណើរទៅកាន់ទីជិតទីឆ្ងាយ ប្រកបដោយសុវត្ថិភាព ដោយបង្កើនការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាព និងកុំបើកបរលើសល្បឿនកំណត់ ឬបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីធានាសុវត្ថិភាពខ្លួនឯង ក្រុមគ្រួសារ និងអ្នកដទៃ។
ថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK | 2 060 |
| 18 | 🎉 អបអរសាទរបេក្ខជនមកពីរាជធានីភ្នំពេញ ទទួលបានជ័យលាភីមេដាយប្រាក់ និងមេដាយសំរឹទ្ធ ក្នុងគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធី «មនសិការពលរដ្ឋល្អ»
🥈 មេដាយប្រាក់ គម្រោងល្អ ថ្នាក់ទី១១៖ «ចំណតចាស់វិវត្តជាកន្លែងសិក្សាថ្មីនៃវិទ្យាល័យខ្ញុំ»
🥉 មេដាយសំរឹទ្ធ គម្រោងគំរូ ថ្នាក់ទី១០៖ «ចំណាយតិច ចំណេញច្រើន»
សមិទ្ធផលរបស់ប្អូនៗ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែង ការសហការជាក្រុម និងគំនិតច្នៃប្រតិដ្ឋក្នុងការចូលរួមបង្កើតការផ្លាស់ប្តូរជាវិជ្ជមានក្នុងសង្គម និងជាផ្នែកមួយដ៏សំខាន់ក្នុងការកសាងកម្ពុជាឱ្យកាន់តែប្រសើរឡើង។
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK | 2 348 |
| 19 | ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយ ឯកឧត្តម Thongly SISOULITH សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ។
កិច្ចជំនួបដ៏មានសារៈសំខាន់នេះ ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរទស្សនៈ និងបទពិសោធពាក់ព័ន្ធនឹងការងារយុវជន និងកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ ព្រមទាំងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួត និងស៊ីជម្រៅ។
គណៈប្រតិភូជាន់ខ្ពស់ឡាវ ក៏បានអញ្ជើញទស្សនាស្វែងយល់ពីអគារខេមរានី និងសកម្មភាពការងាររបស់ ស.ស.យ.ក. រាជធានីភ្នំពេញ និងចូលរួមពិសាអាហារសាមគ្គី ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល មិត្តភាព សាមគ្គីភាព និងភាតរភាព។
អគារខេមរានី, ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK | 2 609 |
| 20 | 💫 លទ្ធផលជ្រេីសរេីសជ័យលាភីអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។
🍊 សូមចូលរួមអបអរសាទរជូនដល់សិស្សជ័យលាភីទាំងអស់ និងសូមទទួលបានជោគជ័យក្នុងការសិក្សាបន្តបន្ទាប់ទៀត 💐💐💐
🏢 សូមប្អូនៗអញ្ជេីញទៅចុះឈ្មោះចូលរៀនអោយបានរួសរាន់នៅសាកលវិទ្យាល័យ (តុចុះឈ្មោះ) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយភ្ជាប់ទៅជាមួយនឹងបញ្ជីបេក្ខជនជ័យលាភី, ឯកសារពាក់ព័ន្ធរួមមាន អត្តសញ្ញាណបណ្ណ ឬសំបុត្រកំណេីត ដែលមានបញ្ជាក់, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ដែលមានបញ្ជាក់, លទ្ធផលបាក់ឌុប និងរូបថត។
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK | 3 599 |
