ru
Feedback
UYFC Phnom Penh

UYFC Phnom Penh

Открыть в Telegram

📈 Аналитический обзор Telegram-канала UYFC Phnom Penh

Канал UYFC Phnom Penh (@uyfc_pp) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 18 133 подписчиков, занимая 10 913 место в категории Образование и 249 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 18 133 подписчиков.

Согласно последним данным от 15 сентября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило 797, а за последние 24 часа — -18, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 22.24%. В первые 24 часа после публикации контент обычно набирает 9.82% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 4 033 просмотров. В течение первых суток публикация набирает 1 780 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 9.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
https://t.me/uyfcpp

Благодаря высокой частоте обновлений (последние данные получены 16 сентября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Образование.

18 133
Подписчики
-1824 часа
+227 дней
+79730 дней
Архив постов
ការសិក្សាដោយមានការអនុវត្តជាក់ស្ដែង ជាថ្នាលបណ្ដុះបំណិនជីវិតដល់សិស្សានុសិស្ស ដែលនឹងជួយឱ្យសិស្សស្វែងរកភាពជាខ្លួនឯង ជំនាញសិក្សាដែលខ្លួនពេញចិត្ត ព្រមទាំងគោលដៅអនាគតនៃជីវិតសម្រាប់សិស្សគ្រប់រូប៕ #សសយក​ #សសយក​រាជធានីភ្នំពេញ​ #MLMUPC #ការរៀបចំក្រុង​ #សាលារៀនកម្ពុជា #ស្ថាបត្យកម្ម​ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

ការរៀបចំសាលារៀនកម្ពុជាដែលមានច្រើនកម្រិតសិក្សាជាការងារសំខាន់ ដែលតម្រូវឱ្យមានការគិតគូរម៉ត់ចត់លើតម្រូវការរបស់សិស្សតាមកម្រិតសិក្សា ជាពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងសាលារៀនសមស្របសម្រាប់ទាំងអស់គ្នា៕ #សសយក​ #សសយក​រាជធានីភ្នំពេញ​ #MLMUPC #ការរៀបចំក្រុង​ #សាលារៀនកម្ពុជា #ស្ថាបត្យកម្ម​ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

ព្រឹត្តិការណ៍​ «ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦» ក្រោមប្រធានបទ "ជំនាញ និងការងារ៖ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព"​ ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ​ និងការងារ​ នៃក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយ​ ស.ស.យ.ក​.​ រាជធានីភ្នំពេញ​ ឯកឧត្តម​ សុខ ពេញវុធ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ តំណាង​ ឯកឧត្តមប្រធាន​ បានអញ្ជើញចូលរួមជាគណៈអធីបតីក្នុងពិធីបេីក​ និងពិធីបិទព្រឹត្តិការណ៍​ «ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦» ដែលរៀបចំឡើងក្នុងគោលបំណង ដេីម្បីបង្កើតវេទិកាជួបជុំរវាងនិយោជក និងអ្នកស្វែងរកការងារ សម្រួលដល់ការដាក់ពាក្យ និងសម្ភាសន៍ការងារ ព្រមទាំងផ្តល់ព័ត៌មានអំពីការបណ្តុះបណ្តាលជំនាញ និងការលើកកម្ពស់ផលិតភាពការងារ ដើម្បីជួយបង្កើនឱកាសការងារ និងប្រាក់ចំណូលសម្រាប់យុវជន និងប្រជាពលរដ្ឋ​។ ជាមួយគ្នានេះ​ ស.ស.យ.ក. រាជធានីភ្នំពេញ​ ក៏បានរៀបចំស្តង់តាំងបង្ហាញ ដើម្បីចូលរួមគាំទ្រ និងផ្តល់ព័ត៌មានដល់យុវជន សិស្ស និស្សិត និងសាធារណជន ស្វែងយល់ពីឱកាសអាហារូបករណ៍ ទស្សនាការតាំងបង្ហាញសិល្បៈរបាំ និងកីឡា ព្រមទាំងស្វែងយល់បន្ថែមពីសកម្មភាពនានារបស់ស.ស.យ.ក.។ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

ធម៌នាំឱ្យយើងបានជួបគ្នាមាន ៤យ៉ាង🙏🏻 ១. មានសទ្ធាស្មើគ្នា ២. មានសីលស្មើគ្នា ៣. មានការបរិច្ចាគទានស្មើគ្នា ៤. មានបញ្ញាស្មើគ្នា សូ
ធម៌នាំឱ្យយើងបានជួបគ្នាមាន ៤យ៉ាង🙏🏻 ១. មានសទ្ធាស្មើគ្នា ២. មានសីលស្មើគ្នា ៣. មានការបរិច្ចាគទានស្មើគ្នា ៤. មានបញ្ញាស្មើគ្នា សូមអនុមោទនាថ្ងៃឧបោសថសីល🙏🏻🪷 JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

📣 តស់! រាប់ថយក្រោយទាំងអស់គ្នា! នៅសល់តែ២ថ្ងៃ ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ នឹងចាប់ផ្ត
📣 តស់! រាប់ថយក្រោយទាំងអស់គ្នា! នៅសល់តែ២ថ្ងៃ ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ នឹងចាប់ផ្តើមហើយ! 👉យុវជន! កុំភ្លេចត្រៀម CV! ឱកាសការងារសរុបជាង ៣ម៉ឺនកន្លែង ពីក្រុមហ៊ុនធំៗ ចំនួន១៥០ ដាក់ពាក្យភ្លាម សម្ភាសន៍ភ្លាមៗ ជួបផ្ទាល់ជាមួយក្រុមហ៊ុនជាច្រើននៅអគារពិព័រណ៍កោះពេជ្រ។ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

📣 តស់! រាប់ថយក្រោយទាំងអស់គ្នា! នៅសល់តែ៣ថ្ងៃ ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ នឹងចាប់ផ្ត
📣 តស់! រាប់ថយក្រោយទាំងអស់គ្នា! នៅសល់តែ៣ថ្ងៃ ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ នឹងចាប់ផ្តើមហើយ! 👉យុវជន! កុំភ្លេចត្រៀម CV! ឱកាសការងារសរុបជាង ៣ម៉ឺនកន្លែង ពីក្រុមហ៊ុនធំៗ ចំនួន១៥០ ដាក់ពាក្យភ្លាម សម្ភាសន៍ភ្លាមៗ ជួបផ្ទាល់ជាមួយក្រុមហ៊ុនជាច្រើននៅអគារពិព័រណ៍កោះពេជ្រ។ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

📣 តស់! រាប់ថយក្រោយទាំងអស់គ្នា! នៅសល់តែ៤ថ្ងៃ ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ នឹងចាប់ផ្ត
📣 តស់! រាប់ថយក្រោយទាំងអស់គ្នា! នៅសល់តែ៤ថ្ងៃ ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ នឹងចាប់ផ្តើមហើយ! 👉យុវជន! កុំភ្លេចត្រៀម CV! ឱកាសការងារសរុបជាង ៣ម៉ឺនកន្លែង ពីក្រុមហ៊ុនធំៗ ចំនួន១៥០ ដាក់ពាក្យភ្លាម សម្ភាសន៍ភ្លាមៗ ជួបផ្ទាល់ជាមួយក្រុមហ៊ុនជាច្រើននៅអគារពិព័រណ៍កោះពេជ្រ។ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

🌟​ កម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៦ ចាប់ពីថ្ងៃសៅរ៍-អាទិត្យ ទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅអគារពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទ «ជំនាញ និងការងារ៖ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព»។ 🇰🇭​ យុវជន សិស្ស​ និស្សិត និងអ្នកស្វែងរកការងារធ្វើ អាចធ្វើ CV ភ្លាម! ដាក់ពាក្យភ្លាម! សម្ភាសភ្លាមៗ ជាមួយតំណាងក្រុមហ៊ុន សហគ្រាស ដែលខ្លួនពេញចិត្ត និងប្រឹក្សាយោបល់ដោយផ្ទាល់អំពីឱកាសការងារ ហើយក៏អាចដាក់ពាក្យស្នើរធ្វើកម្មសិក្សាការងារស្របតាមជំនាញដែលខ្លួនកំពុងសិក្សាបានទៀតផង។ 🪴 អ្នកចូលរួមទស្សនា និងទទួលបាននូវ បទពិសោធន៍ថ្មីអំពីព័ត៌មានទីផ្សារការងារនៅក្នុងសួនអាជីព (Career Park), ស្វែងរកការងារដែលខ្លួនពេញចិត្ត, បានស្វែងយល់អំពីឱកាសការងារ, វគ្គអប់រំបណ្តុះបណ្តាល និងប្រឹក្សាយោបល់អាជីព ការងារ និងវិជ្ជាជីវៈ ហើយក៏អាចចូលរួមកម្មវិធីលេងកម្សាន្តសប្បាយៗ នៅតាមបញ្ជរនីមួយៗ។ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

អបអរសាទរ ទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៦ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន» អក្ខរកម្មដើរតួនា
អបអរសាទរ ទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៦ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន» អក្ខរកម្មដើរតួនាទីជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍចំណេះដឹង និងសមត្ថភាពជំនាញវិជ្ជាជីវៈរបស់ប្រជាពលរដ្ឋ ព្រមទាំងជាច្រកឆ្ពោះទៅកាន់ការសិក្សាពេញមួយជីវិត។ ការផ្តល់ចំណេះដឹង និងជំនាញដល់ប្រជាពលរដ្ឋ ជួយជំរុញការចូលរួមក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ បង្កើនផលិតភាពការងារ និងពង្រឹងសុខុមាលភាពក្នុងគ្រួសារ និងសង្គមជាតិ។ ជាមួយគ្នានេះ អក្ខរកម្មនាពេលបច្ចុប្បន្នមានវិសាលភាពកាន់តែទូលំទូលាយ ដោយមិនត្រឹមតែសំដៅលើសមត្ថភាពអាន សរសេរ និងគណនាលេខប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ចូលទាំងសមត្ថភាពប្រើប្រាស់ព័ត៌មាន និងអក្ខរកម្មឌីជីថល ដែលជាតម្រូវការចាំបាច់សម្រាប់ការរស់នៅ ការសិក្សា និងការប្រកបរបរក្នុងយុគសម័យបច្ចេកវិទ្យាទំនើប។ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

🎓 អបអរសាទរដល់សិស្សានុសិស្សថ្នាក់ទី១២ ដែលទទួលបានលទ្ធផលប្រឡង 🌏🤩🥳 មិនថាអ្នកទទួលបាននិទ្ទេសអ្វីក៏ដោយ អនាគតរបស់អ្នកនៅតែមានឱកាស
🎓 អបអរសាទរដល់សិស្សានុសិស្សថ្នាក់ទី១២ ដែលទទួលបានលទ្ធផលប្រឡង 🌏🤩🥳 មិនថាអ្នកទទួលបាននិទ្ទេសអ្វីក៏ដោយ អនាគតរបស់អ្នកនៅតែមានឱកាស និងជម្រើសជាច្រើនសម្រាប់បន្តការសិក្សា។ WEduAbroad ផ្តល់ជូនអំណោយពិសេស និងឱកាសអាហារូបករណ៍សម្រាប់សិស្សថ្នាក់ទី១២ដើម្បីបន្តដំណើរឆ្ពោះទៅកាន់ការសិក្សានៅបរទេស 🌟✈️ ស្វែងរកជំហានបន្ទាប់របស់អ្នក និងបើកទ្វារទៅកាន់អនាគតថ្មីជាមួយ WEduAbroad។ មកណាត់ជួបជាមួយអ្នកប្រឹក្សារបស់ WEduAbroad ឥឡូវនេះដើម្បីស្វែងយល់បន្ថែម! សាកសួរព័ត៌មានបន្ថែមដោយសេរី និងឥតគិតថ្លៃតាមរយៈតំណភ្ជាប់ខាងក្រោម៖ 📌https://forms.cloud.microsoft/r/MCzMpULPQB ក្រុមការងារ WEduAbroad យើងនឹងធ្វើការឆ្លើយតបវិញឆាប់ៗ សំរាប់ព័ត៌មានបន្ថែម អ្នកអាចទំនាក់ទំនងមកកាន់: 023 902 903 | 017 54 83 54 | 081 63 63 60 JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

«ពិធីបួងសួងសុំសេចក្តីសុខ និងសំពះគ្រូល្ខោន ប្រចាំឆ្នាំ២០២៦» ក្រោមប្រធានបទ «មោទកភាពគ្រូ» ក្រុមសិល្បៈយុវជនល្ខោន និងរបាំបុរាណជំនា
+9
«ពិធីបួងសួងសុំសេចក្តីសុខ និងសំពះគ្រូល្ខោន ប្រចាំឆ្នាំ២០២៦» ក្រោមប្រធានបទ «មោទកភាពគ្រូ» ក្រុមសិល្បៈយុវជនល្ខោន និងរបាំបុរាណជំនាន់ថ្មី បានរៀបចំ «ពិធីបួងសួងសុំសេចក្តីសុខ និងសំពះគ្រូល្ខោន ប្រចាំឆ្នាំ២០២៦» ក្រោមប្រធានបទ «មោទកភាពគ្រូ» ក្នុងគោលបំណងរំលឹកគុណគ្រូឧបជ្ឈាយ៍ និងរក្សាប្រពៃណីសំពះគ្រូសិល្បៈដែលមានតាំងពីបុរាណកាលមក និងជាការរួមចំណែកក្នុងការអភិរក្ស និងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ ព្រមទាំងបណ្តុះស្មារតីយុវជនជំនាន់ក្រោយឱ្យចេះឱ្យតម្លៃ និងចូលរួមថែរក្សាសិល្បៈវប្បធម៌ជាតិឱ្យបានគង់វង្ស។ អគារខេមរានី, ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

ការកែលម្អមុខងារអគារ ដើមឈើ និងការកែលម្អផ្ទៃរឹងក្នុងបរិវេណសាលា ដោយចំណាយថវិកាតិច សមស្របទៅនឹងការប្រើប្រាស់ក្នុងសាលារៀន។ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

«សីលជាកញ្ចប់បាយដ៏ប្រសើរ សីលជាស្បៀងដ៏ឧត្តម សីលជាវាហនៈ:ដ៏ប្រសើរសម្រាប់ទៅកាន់ទិសទាំងពួង»🙏🏻 សូមអនុមោទនាថ្ងៃឧបោសថសីល🙏🏻🪷 JOIN
«សីលជាកញ្ចប់បាយដ៏ប្រសើរ សីលជាស្បៀងដ៏ឧត្តម សីលជាវាហនៈ:ដ៏ប្រសើរសម្រាប់ទៅកាន់ទិសទាំងពួង»🙏🏻 សូមអនុមោទនាថ្ងៃឧបោសថសីល🙏🏻🪷 JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ចំនួន ៤.៦៥០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៦-២០២៧ ដោយឆ្លងកាត់ការប្រឡង និងមិនឆ្លងកាត់ការប្រឡង។ កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://t.me/+G-40RQY7ZZ5kMWVl

🎊 លទ្ធផលការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម័យប្រឡង ១០ សីហា ២០២៦ 🥰 សូមចូលរួមអបអរសាទរដល់
🎊 លទ្ធផលការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម័យប្រឡង ១០ សីហា ២០២៦ 🥰 សូមចូលរួមអបអរសាទរដល់ប្អូនៗដែលទទួលបានលទ្ធផលល្អស្របតាមក្តីប្រាថ្នារបស់ខ្លួន។ ចំពោះប្អូនៗដែលមិនទាន់ទទួលបានលទ្ធផលដូចការរំពឹងទុក សូមកុំបាក់ទឹកចិត្ត ព្រោះលទ្ធផលមួយនេះមិនមែនជាកត្តាកំណត់អនាគតរបស់ប្អូនឡើយ ហើយឱកាសជាច្រើនទៀតកំពុងរង់ចាំប្អូនៗសម្រាប់បន្តដំណើរទៅមុខ។ សូមប្អូនៗបន្តខិតខំរៀនសូត្រ អភិវឌ្ឍចំណេះដឹង ជំនាញ និងសមត្ថភាព ដើម្បីត្រៀមខ្លួនសម្រាប់ដំណើរបន្ទាប់ និងក្លាយជាមូលធនមនុស្សប្រកបដោយសមត្ថភាព សម្រាប់គ្រួសារ សង្គម និងប្រទេសជាតិ។ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

គោលគំនិតនៃការកែលម្អសាលារៀន ដោយចាប់ផ្ដើមពីកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ក្នុងសាលារៀន ឱ្យសមស្របទៅនឹងការប្រើប្រាស់ និងឆ្លើយតបនឹងតម្រូវការសិក្សា។ #សសយក​ #សសយក​រាជធានីភ្នំពេញ​ #MLMUPC #ការរៀបចំក្រុង​ #សាលារៀនកម្ពុជា #ស្ថាបត្យកម្ម​ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

✍️ ជួបគ្នានាល្ងាចនេះ ជាមួយនឹង Podcast «កញ្ចក់ទិព្វ» | EP.2 ប្រធានបទ «ការត្រៀមខ្លួនក្រោយបញ្ចប់មធ្យមសិក្សាទុតិយភូមិ ដើម្បីឆ្លើយ
✍️ ជួបគ្នានាល្ងាចនេះ ជាមួយនឹង Podcast «កញ្ចក់ទិព្វ» | EP.2 ប្រធានបទ «ការត្រៀមខ្លួនក្រោយបញ្ចប់មធ្យមសិក្សាទុតិយភូមិ ដើម្បីឆ្លើយតបទីផ្សារការងារ» 🔎 វាគ្មិនពិសេស ៣រូប ដែលនឹងចូលរួមក្នុង Podcast នេះ រួមមាន៖ -  ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ -  ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ -  ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education Group និងជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា 👉សាធារណជនមានចម្ងល់ទាក់ទងនឹងប្រធានបទខាងលើ អាចហៅទូរសព្ទមកជជែកផ្ទាល់ជាមួយវាគ្មិនក្នុងកម្មវិធី តាមរយៈលេខ 1297 ដោយឥតគិតថ្លៃ។ ផ្សាយផ្ទាល់ (Live) ចាប់ពីវេលាម៉ោង ៥៖៣០នាទី ដល់ ៧៖០០នាទីល្ងាច ថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ នៅលើបណ្ដាញសង្គមផ្លូវការរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (Facebook, YouTube, Telegram) JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

លោក ជិន ប៊ុនធឿន ប្រធាន ស.ស.យ.ក. ខណ្ឌឫស្សីកែវ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់នៃកម្មវិធីប្រកួតតស៊ូមតិ AUPP Deb
+9
លោក ជិន ប៊ុនធឿន ប្រធាន ស.ស.យ.ក. ខណ្ឌឫស្សីកែវ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់នៃកម្មវិធីប្រកួតតស៊ូមតិ AUPP Debate Open 2026 នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។ កម្មវិធីប្រកួតតស៊ូមតិនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងរួមចំណែកលើកកម្ពស់សមត្ថភាពយុវជនក្នុងការគិតពិចារណាប្រកបដោយការវិភាគស៊ីជម្រៅ ការបញ្ចេញមតិជាសាធារណៈ និងការតស៊ូមតិដោយឈរលើមូលដ្ឋាននៃហេតុផល និងទឡ្ហីករណ៍ ព្រមទាំងបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំរបស់យុវជនកម្ពុជា ដើម្បីត្រៀមខ្លួនក្លាយជាមូលធនមនុស្ស និងអ្នកដឹកនាំដ៏មានសក្តានុពលសម្រាប់សង្គមជាតិនាពេលអនាគត។ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់៖ «ប្រទេសកម្ពុជាមិនរង់ចាំតែយុវជនដែលមានសញ្ញាបត្រច្រើនប៉ុណ្ណោះទេ តែរង់ចាំយុវជនដែលចេះដឹង ចេះធ្វើ ចេះបង្កើត ចេះទទួលខុសត្រូវ និងចេះបំប្លែងចំណេះវិជ្ជា ទៅជាការរីកចម្រើននៃប្រទេសយើង» #សសយក​ #សសយក​រាជធានីភ្នំពេញ​ #សិស្សកម្ពុជា​ #អប់រំ #ចំណេះដឹង​ #បំណិន​ជីវិត​ #ប្រកួត​ប្រជែង​ #យុវជន JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

ដើម្បីបើកទំព័រថ្មីនៃដំណើររបស់សាលារៀនកម្ពុជាឱ្យស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានបើកសមរភូមិថ្មីនៃគំនិតផ្ដួចផ្ដើមសាលារៀនកម្ពុជាដោយផ្តោតលើ៖ ១. គម្រោងនិក្ខេបបទស្រាវជ្រាវ លើប្រធានបទផែនការមេសាលារៀនកម្ពុជា ២. គម្រោងប្រកួតប្រជែងគំនិតកែលម្អសោភណភាពមុខងារអគារ និងលំហបៃតងសាលារៀនកម្ពុជា៕ #សសយក​ #សសយក​រាជធានីភ្នំពេញ​ #MLMUPC #ការរៀបចំក្រុង​ #សាលារៀនកម្ពុជា #ស្ថាបត្យកម្ម​ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK