en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

UYFC Phnom Penh

UYFC Phnom Penh

Open in Telegram

📈 Analytical overview of Telegram channel UYFC Phnom Penh

Channel UYFC Phnom Penh (@uyfc_pp) in the Central Khmer language segment is an active participant. Currently, the community unites 17 670 subscribers, ranking 11 554 in the Education category and 258 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 17 670 subscribers.

According to the latest data from 27 October, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -371 over the last 30 days and by -11 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 12.49%. Within the first 24 hours after publication, content typically collects 7.42% reactions from the total number of subscribers.
  • Post reach: On average, each post receives 2 207 views. Within the first day, a publication typically gains 1 312 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 6.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“https://t.me/uyfcpp”

Thanks to the high frequency of updates (latest data received on 28 October, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Education category.

17 670
Subscribers
-1124 hours
-1007 days
-37130 days
Posts Archive
សូមអនុមោទនាកឋិនកាល🙏🏻🪷 បុណ្យកឋិន គឺជាបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា ដែលប្រព្រឹត្តទៅក្រោយពិធីបុណ្យចេញព្រះវស្សា មានរយៈពេ
សូមអនុមោទនាកឋិនកាល🙏🏻🪷 បុណ្យកឋិន គឺជាបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា ដែលប្រព្រឹត្តទៅក្រោយពិធីបុណ្យចេញព្រះវស្សា មានរយៈពេល ២៩ ថ្ងៃ ចាប់ពីថ្ងៃ១ រោច ខែអស្សុជ ដល់ថ្ងៃ១៥ កើត ខែកត្តិក។ ក្នុងឱកាសនេះ ពុទ្ធបរិស័ទតែងនាំយកសំពត់ចីវរ និងទេយ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ និងរួមចំណែកទ្រទ្រង់ព្រះពុទ្ធសាសនា។ បុណ្យកឋិនក៏ជាប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ ដែលបង្ហាញពីសទ្ធាជ្រះថ្លា សាមគ្គីភាព និងការរួមចំណែកក្នុងកិច្ចការសប្បុរសធម៌របស់ពុទ្ធបរិស័ទ។ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

សូមអនុមោទនាពិធីបុណ្យចេញព្រះវស្សា🙏🏻🪷 ពិធីបុណ្យចេញព្រះវស្សា គឺជាពិធីបុណ្យសាសនាដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា ដែលប្រព្រឹត្តទៅ
សូមអនុមោទនាពិធីបុណ្យចេញព្រះវស្សា🙏🏻🪷 ពិធីបុណ្យចេញព្រះវស្សា គឺជាពិធីបុណ្យសាសនាដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា ដែលប្រព្រឹត្តទៅនៅថ្ងៃ១៥ កើត ពេញបូណ៌មី ខែអស្សុជ បន្ទាប់ពីព្រះភិក្ខុសង្ឃបានគង់ចាំព្រះវស្សាអស់រយៈពេល ៣ ខែ។ ក្នុងឱកាសនេះ ព្រះភិក្ខុសង្ឃប្រារព្ធពិធី «បវារណាចេញព្រះវស្សា» ដោយអនុញ្ញាតឱ្យភិក្ខុដទៃជួយចង្អុលបង្ហាញកំហុសដែលខ្លួនបានប្រព្រឹត្ត តាមរយៈការឃើញ ការឮ ឬការសង្ស័យ ដើម្បីកែតម្រូវខ្លួន និងប្រតិបត្តិធម៌វិន័យឱ្យបានត្រឹមត្រូវ។ ពិធីនេះមានអត្ថន័យសំខាន់ក្នុងការលើកកម្ពស់ការស្គាល់កំហុស ការកែប្រែខ្លួន និងការរស់នៅដោយសាមគ្គីភាព។ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

ការរៀបចំដែនដី និងការអភិវឌ្ឍលំហបៃតងក្នុងទីក្រុង សម្រាប់គុណភាពជីវិត និងចីរភាពសហគមន៍ 🏙 🌳 🌿 ការរៀបចំដែនដីប្រកបដោយចក្ខុវិស័យ ការអភិវឌ្ឍសួនសាធារណៈ និងការបង្កើនលំហបៃតងក្នុងក្រុង គឺជាជំហានសំខាន់ក្នុងការកសាងទីក្រុងដែលមានភាពស្រស់ស្អាត បរិស្ថានល្អ និងផាសុកភាពសម្រាប់ការរស់នៅ។ 📍លំហសាធារណៈ​ បុរីប៉េងហួតបឹងស្នោ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ #លំហបៃតង #សួនសាធារណៈ #ការរៀបចំដែនដី #ទីក្រុងបៃតង #ទីក្រុងប្រកបដោយចីរភាព #UrbanPlanning #GreenCity Credit : Mary-ម៉ារី -Influencers MLMUPC JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

«កោះនរោ» លំហសាធារណៈសម្រាប់មនុស្ស និងជីវិតទីក្រុង 🏙🌿 លំហសាធារណៈផ្តល់ឱកាសឱ្យប្រជាពលរដ្ឋដើរកម្សាន្ត ហាត់ប្រាណ សម្រាក និងជួបជុំគ្នា។ លំហបៃតងដែលមានម្លប់ និងត្រូវបានថែទាំបានល្អ អាចជួយបង្កើននូវផាសុកភាព និងធ្វើឱ្យទីក្រុងកាន់តែគួរឱ្យចង់រស់នៅ។ #កោះនរោ #លំហសាធារណៈ #គុណភាពជីវិត #លំហបៃតង #រៀបចំទីក្រុង #KohNorea #PublicSpace #UrbanPlanning Credit : Mary-ម៉ារី -Influencers MLMUPC JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

🎊អបអរសាទរខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា​ ១៩៩១-២៣ តុលា ២០២៦ 🇰🇭 ២៣ តុលា ១៩៩១ គឺជាទិវាប្រវត្តិសាស្ត
🎊អបអរសាទរខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា​ ១៩៩១-២៣ តុលា ២០២៦ 🇰🇭 ២៣ តុលា ១៩៩១ គឺជាទិវាប្រវត្តិសាស្ត្រដែលនាំមកនូវការបញ្ចប់ជម្លោះផ្ទៃក្នុង ការបង្រួបបង្រួមជាតិ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការលើកកម្ពស់សិទ្ធិមនុស្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា។ ថ្វីត្បិតតែ មកទល់ឆ្នាំនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុកាល ៣៥ឆ្នាំក៏ពិតមែន ក៏ប៉ុន្តែ ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ត្រូវបានដាក់បញ្ចូល និងចារឹកទុកក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រើប្រាស់បច្ចុប្បន្ន និងបានផ្ដល់ឱកាសឱ្យកម្ពុជាវិវត្តន៍ជាវិជ្ជមានជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ។ សមិទ្ធផលដែលមាននៅថ្ងៃនេះ គឺយើងមិនអាចបំភ្លេចនូវគុណូបការៈ និងជំនួបជាប្រវត្តិសាស្ត្ររវាងព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានស្វែងរកឃើញការឯកភាពជាតិមួយ មុននឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដោយភាគីជម្លោះទាំងបួន និងចូលរួមដោយប្រទេសហត្ថលេខីចំនួន១៨ ប្រទេស។ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

កុំភ្លេច! មកជួបគ្នាសារជាថ្មី ក្នុងកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦-០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ ✨🤩💕 រួមគ្នាលើកកម្ពស់ផលិតផលខ្មែរ គាំទ្រសហគ្រិនក្នុងស្រុក និងជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។ ❤️🇰🇭 ជួបគ្នាឆាប់ៗនេះណា! 🥰✨ #ខ្មែរធ្វើបាន #ពិព័រណ៍ផលិតផលខ្មែរ #សសយក #UYFC #Cambodia #LocalProducts #Expo

ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា​នៃក្រុមគ្រួសារ​សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សូមសម្តែងនូវមនោសញ្ចេតនាអំណរសាទរយ៉ាងក្រៃ
ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា​នៃក្រុមគ្រួសារ​សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សូមសម្តែងនូវមនោសញ្ចេតនាអំណរសាទរយ៉ាងក្រៃលែង និងសូមគោរពជូនពរយ៉ាងស្មោះស្ម័គ្របំផុត ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឫក្សនៃពិធីចម្រើនជន្មាយុគម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ។ យើងខ្ញុំសូមសម្តែងនូវការគោរពកោតសរសើរ និងស្ញប់ស្ញែងជាទីបំផុតចំពោះវីរភាពដឹកនាំប្រកបដោយគតិបណ្ឌិត ភាពម៉ឺងម៉ាត់ និងការលះបង់កម្លាំងកាយចិត្តរបស់សម្តេចធិបតី ក្នុងការដឹកនាំរាជរដ្ឋាភិបាល​ ការការពារបូរណភាពទឹកដី ថែរក្សាសុខសន្តិភាព និងជំរុញនាវាកម្ពុជាឆ្ពោះទៅកាន់ចក្ខុវិស័យឆ្នាំ២០៥០។  តាងនាមថ្នាក់ដឹកនាំ និងក្រុមគ្រួសារ​ ស.ស.យ.ក.​ រាជធានីភ្នំពេញ​ សូមលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា និងប្រោះព្រំពរជ័យសិរីសួស្ដី ជូនសម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ការរៀបចំសាលារៀនកម្ពុជាត្រូវធ្វើឡើងតាមដំណាក់កាលនីមួយៗ​ និងត្រូវមានការគិតគូរពីផែនការមេច្បាស់លាស់ ដោយផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់​កែលម្អដេីម្បីជាទីតាំងសិក្សា​ ប្រកបដោយចីរភាព និងបង្កនូវលក្ខណៈងាយស្រួលសម្រាប់សហគមន៍ក្នុងការចូលរួមកសាង ប្រើប្រាស់ និងថែរក្សា។ #សសយក​ #សសយក​រាជធានីភ្នំពេញ​ #MLMUPC #ការរៀបចំក្រុង​ #សាលារៀនកម្ពុជា #ស្ថាបត្យកម្ម JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

«អ្នកមិនមានសេចក្តីជាប់ជំពាក់ក្នុងវត្ថុជាអនាគត រមែងមិនសោកស្តាយចំពោះវត្ថុជាអតីត»🙏🏻 សូមអនុមោទនាថ្ងៃឧបោសថសីល🙏🏻🪷 JOIN 🌐@UYFC
«អ្នកមិនមានសេចក្តីជាប់ជំពាក់ក្នុងវត្ថុជាអនាគត រមែងមិនសោកស្តាយចំពោះវត្ថុជាអតីត»🙏🏻 សូមអនុមោទនាថ្ងៃឧបោសថសីល🙏🏻🪷 JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

📣 ពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» ជិតត្រលប់មកវិញហើយ! 🎪🇰🇭 ជួបគ្នា! ពីថ្ងៃទី៦ ដល់ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិរព័រណ៍ និងសន្និបាត កោះពេជ្រ (អគារ G-L) 📌 ដើម្បីសាកសួរព័ត៌មានបន្ថែម សូមទាក់ទងមកតេលេក្រាម @UYFC_vendor_bot (ឬធ្វើការ scan QR code ក្នុងខមិន) #ខ្មែរធ្វើបាន #ពិព័រណ៍ផលិតផលខ្មែរ #សសយក #កម្ពុជា #UYFC #Cambodia #localproducts #Expo 👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក. 🌐uyfc.org 📱Facebook 📱YouTube 📱Telegram 📱 TikTok

Repost from ALL-UYFCers
📣 ពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» ជិតត្រលប់មកវិញហើយ! 🎪🇰🇭 ជួបគ្នា! ពីថ្ងៃទី៦ ដល់ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិរព័រណ៍ និងសន្និបាត កោះពេជ្រ (អគារ G-L) 📌 ដើម្បីសាកសួរព័ត៌មានបន្ថែម សូមទាក់ទងមកតេលេក្រាម @UYFC_vendor_bot (ឬធ្វើការ scan QR code ក្នុងខមិន) #ខ្មែរធ្វើបាន #ពិព័រណ៍ផលិតផលខ្មែរ #សសយក #កម្ពុជា #UYFC #Cambodia #localproducts #Expo 👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក. 🌐uyfc.org 📱Facebook 📱YouTube 📱Telegram 📱 TikTok

🎓 វេទិកាសិស្សឆ្នើមឆ្នាំ២០២៦! ចូលរួមដោយឥតគិតថ្លៃ! ជួបជាមួយវាគ្មិនទាំង៤រូប រួមមាន៖ • សិស្សលំដាប់ពិន្ទុ 100.00 • សិស្សពូកែទូទាំ
🎓 វេទិកាសិស្សឆ្នើមឆ្នាំ២០២៦! ចូលរួមដោយឥតគិតថ្លៃ! ជួបជាមួយវាគ្មិនទាំង៤រូប រួមមាន៖ • សិស្សលំដាប់ពិន្ទុ 100.00 • សិស្សពូកែទូទាំងប្រទេសទាំងបីមុខវិជ្ជា - ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦ - ម៉ោង ១:០០–៥:០០ រសៀល - ទីតាំង៖ សាកលវិទ្យាល័យ ទួន ហ្វា - ចុះឈ្មោះ៖ https://forms.gle/CahJvxCrbWD9zbkEA រៀបចំដោយ៖ បាក់ឌុបផតខាស់-BacII Podcast គាំទ្រដោយ៖ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ កុំឱ្យឱកាសដ៏មានតម្លៃនេះកន្លងផុតទៅ! កន្លែងមានកំណត់ ចុះឈ្មោះឥឡូវនេះ! #វេទិកាសិស្សឆ្នើម #សិស្សពូកែ #បាក់ឌុប២០២៦ #BacIIPodcast

លោក គាត រង្សី តំណាង សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់មេដាយជូនសិស្សជ័យលាភីនៃការប្រឡងគណិ
+9
លោក គាត រង្សី តំណាង សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់មេដាយជូនសិស្សជ័យលាភីនៃការប្រឡងគណិតវិទ្យាអន្តរជាតិ FMO ២០២៦-២០២៧ ដែលមានសិស្សានុសិស្សជ័យលាភីសរុបចំនួន ៥៥១ នាក់។ ការប្រឡងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញទឹកចិត្តសិស្សានុសិស្សដែលស្រឡាញ់មុខវិជ្ជាគណិតវិទ្យា ក្នុងការពង្រឹងសមត្ថភាពគិតវិភាគ និងត្រិះរិះពិចារណា ព្រមទាំងបើកឱកាសឱ្យសិស្សកម្ពុជាបានបង្ហាញសមត្ថភាព និងចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ ស.ស.យ.ក. រាជធានីភ្នំពេញ តែងតែចូលរួមគាំទ្រការលើកកម្ពស់វិស័យអប់រំ និងការអភិវឌ្ឍសមត្ថភាពយុវជន តាមរយៈការផ្តល់ឱកាសសិក្សា និងការប្រកួតប្រជែង ដើម្បីជំរុញការអភិវឌ្ឍចំណេះដឹង ជំនាញ និងបំណិនជីវិត ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការសិក្សា និងអនាគតរបស់យុវជនកម្ពុជា។ ទីស្ដីការក្រសួង ដ.ន.ស., ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

លោក គាត រង្សី តំណាង សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់មេដាយជូនសិស្សជ័យលាភីនៃការប្រឡងគណិ
+9
លោក គាត រង្សី តំណាង សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់មេដាយជូនសិស្សជ័យលាភីនៃការប្រឡងគណិតវិទ្យាអន្តរជាតិ FMO ២០២៦-២០២៧ ដែលមានសិស្សានុសិស្សជ័យលាភីសរុបចំនួន ៥៥១ នាក់។ ការប្រឡងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញទឹកចិត្តសិស្សានុសិស្សដែលស្រឡាញ់មុខវិជ្ជាគណិតវិទ្យា ក្នុងការពង្រឹងសមត្ថភាពគិតវិភាគ និងត្រិះរិះពិចារណា ព្រមទាំងបើកឱកាសឱ្យសិស្សកម្ពុជាបានបង្ហាញសមត្ថភាព និងចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ ស.ស.យ.ក. រាជធានីភ្នំពេញ តែងតែចូលរួមគាំទ្រការលើកកម្ពស់វិស័យអប់រំ និងការអភិវឌ្ឍសមត្ថភាពយុវជន តាមរយៈការផ្តល់ឱកាសសិក្សា និងការប្រកួតប្រជែង ដើម្បីជំរុញការអភិវឌ្ឍចំណេះដឹង ជំនាញ និងបំណិនជីវិត ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការសិក្សា និងអនាគតរបស់យុវជនកម្ពុជា។ ទីស្ដីការក្រសួង ដ.ន.ស., ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

ថ្ងៃនេះ គឺជាខួបលើកទី១៤ នៃព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជ
ថ្ងៃនេះ គឺជាខួបលើកទី១៤ នៃព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជ្យបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ 🙏🇰🇭 ទូលព្រះបង្គំ ខ្ញុំម្ចាស់ ជាកូន ជាចៅ និងជាចៅទួត សូមក្រាបថ្វាយព្រះអាល័យ និងការនឹករឭកឥតឧបមាចំពោះព្រះបរមសពសម្ដេចឪ សម្ដេចតា និងសម្ដេចតាទួតជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះអង្គគឺជាអតីតព្រះមហាក្សត្រដែលប្រកបដោយទសពិធរាជធម៌ និងមានព្រះទ័យស្នេហាជាតិ និងប្រជានុរាស្ត្រដ៏ស្មោះស្ម័គ្រជាទីបំផុត​។ ព្រះរាជបូជនីយកិច្ចក្នុងបុព្វហេតុជាតិ មាតុភូមិ របស់ព្រះអង្គតែងស្ថិតក្នុងការចងចាំនៃប្រជានុរាស្ត្រខ្មែរទាំងអស់ជាអមតៈ។

ពិព័រណ៍ការសិក្សា និងអាហារូបករណ៍នៅបរទេសឆ្នាំ 2026 🌍 🔗ចូលរួមដោយឥតគិតថ្លៃ: https://infosession.idpevent.org/Reg?id=81&c=t ជួបប
ពិព័រណ៍ការសិក្សា និងអាហារូបករណ៍នៅបរទេសឆ្នាំ 2026 🌍 🔗ចូលរួមដោយឥតគិតថ្លៃ: https://infosession.idpevent.org/Reg?id=81&c=t ជួបប្រឹក្សាផ្ទាល់ជាមួយតំណាងមកពីសាកលវិទ្យាល័យ គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នអប់រំជាច្រើនជុំវិញពិភពលោក ដើម្បីស្វែងយល់អំពីជម្រើសសិក្សា និងឱកាសអាហារូបករណ៍រហូតដល់ 100%។ 📍ភ្នំពេញ – ថ្ងៃសៅរ៍ ទី7 វិច្ឆិកា 2026 | 9:00 ព្រឹក - 3:00 រសៀល | កោះពេជ្រ អគារ D-E-F 📍សៀមរាប – ថ្ងៃអាទិត្យ ទី8 វិច្ឆិកា 2026 | 2:00 រសៀល - 6:00 ល្ងាច | សណ្ឋាគារ សុខាអង្គរ #EducationFair #Scholarships #IDPGlobalEducationAndScholarshipFair JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ 🙏 ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជ
អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ 🙏 ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងសូមឱ្យការជួបជុំក្រុមគ្រួសារប្រកបដោយភាពសប្បាយរីករាយ និងស្នាមញញឹម។ សូមឱ្យការធ្វើដំណើរទៅកាន់ទីជិតទីឆ្ងាយ ប្រកបដោយសុវត្ថិភាព ដោយបង្កើនការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាព និងកុំបើកបរលើសល្បឿនកំណត់ ឬបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីធានាសុវត្ថិភាពខ្លួនឯង ក្រុមគ្រួសារ និងអ្នកដទៃ។ ថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

🎉 អបអរសាទរបេក្ខជនមកពីរាជធានីភ្នំពេញ ទទួលបានជ័យលាភីមេដាយប្រាក់ និងមេដាយសំរឹទ្ធ ក្នុងគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិ
+9
🎉 អបអរសាទរបេក្ខជនមកពីរាជធានីភ្នំពេញ ទទួលបានជ័យលាភីមេដាយប្រាក់ និងមេដាយសំរឹទ្ធ ក្នុងគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធី «មនសិការពលរដ្ឋល្អ» 🥈 មេដាយប្រាក់ គម្រោងល្អ ថ្នាក់ទី១១៖ «ចំណតចាស់វិវត្តជាកន្លែងសិក្សាថ្មីនៃវិទ្យាល័យខ្ញុំ» 🥉 មេដាយសំរឹទ្ធ គម្រោងគំរូ ថ្នាក់ទី១០៖ «ចំណាយតិច ចំណេញច្រើន» សមិទ្ធផលរបស់ប្អូនៗ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែង ការសហការជាក្រុម និងគំនិតច្នៃប្រតិដ្ឋក្នុងការចូលរួមបង្កើតការផ្លាស់ប្តូរជាវិជ្ជមានក្នុងសង្គម និងជាផ្នែកមួយដ៏សំខាន់ក្នុងការកសាងកម្ពុជាឱ្យកាន់តែប្រសើរឡើង។ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយគ
+8
ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយ ឯកឧត្តម Thongly SISOULITH សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ។ កិច្ចជំនួបដ៏មានសារៈសំខាន់នេះ ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរទស្សនៈ និងបទពិសោធពាក់ព័ន្ធនឹងការងារយុវជន និងកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ ព្រមទាំងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួត និងស៊ីជម្រៅ។ គណៈប្រតិភូជាន់ខ្ពស់ឡាវ ក៏បានអញ្ជើញទស្សនាស្វែងយល់ពីអគារខេមរានី និងសកម្មភាពការងាររបស់ ស.ស.យ.ក. រាជធានីភ្នំពេញ និងចូលរួមពិសាអាហារសាមគ្គី ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល មិត្តភាព សាមគ្គីភាព និងភាតរភាព។ អគារខេមរានី, ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

💫 លទ្ធផលជ្រេីសរេីសជ័យលាភីអាហារូបករណ៍​ ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា​ ២០២៦-២០២៧។ �
+2
💫 លទ្ធផលជ្រេីសរេីសជ័យលាភីអាហារូបករណ៍​ ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា​ ២០២៦-២០២៧។ 🍊​ សូមចូលរួមអបអរសាទរជូនដល់សិស្សជ័យលាភី​ទាំងអស់​ និងសូមទទួលបានជោគជ័យក្នុងការសិក្សាបន្តបន្ទាប់ទៀត​ 💐💐💐 🏢​ សូមប្អូនៗអញ្ជេីញទៅចុះឈ្មោះចូលរៀនអោយបានរួសរាន់នៅសាកលវិទ្យាល័យ​ (តុចុះឈ្មោះ) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ​ ដោយភ្ជាប់ទៅជាមួយនឹងបញ្ជីបេក្ខជនជ័យលាភី,​ ឯកសារពាក់ព័ន្ធរួមមាន​ អត្តសញ្ញាណបណ្ណ​ ឬសំបុត្រកំណេីត​ ដែលមានបញ្ជាក់,​ សៀវភៅគ្រួសារ​ ឬសៀវភៅស្នាក់នៅ​ ដែលមានបញ្ជាក់,​ លទ្ធផលបាក់ឌុប​ និងរូបថត។ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK