UYFC Phnom Penh
前往频道在 Telegram
📈 Telegram 频道 UYFC Phnom Penh 的分析概览
频道 UYFC Phnom Penh (@uyfc_pp) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 17 960 名订阅者,在 教育 类别中位列第 11 069,并在 柬埔寨 地区排名第 248 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 17 960 名订阅者。
根据 06 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 89,过去 24 小时变化为 -20,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 15.90%。内容发布后 24 小时内通常能获得 8.07% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 2 858 次浏览,首日通常累积 1 450 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 9。
📝 描述与内容策略
作者将该频道定位为表达主观观点的平台:
“https://t.me/uyfcpp”
凭借高频更新(最新数据采集于 07 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 教育 类别中的关键影响点。
17 960
订阅者
-2024 小时
-727 天
+8930 天
帖子存档
17 960
+2
💫 លទ្ធផលជ្រេីសរេីសជ័យលាភីអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។
🍊 សូមចូលរួមអបអរសាទរជូនដល់សិស្សជ័យលាភីទាំងអស់ និងសូមទទួលបានជោគជ័យក្នុងការសិក្សាបន្តបន្ទាប់ទៀត 💐💐💐
🏢 សូមប្អូនៗអញ្ជេីញទៅចុះឈ្មោះចូលរៀនអោយបានរួសរាន់នៅសាកលវិទ្យាល័យ (តុចុះឈ្មោះ) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយភ្ជាប់ទៅជាមួយនឹងបញ្ជីបេក្ខជនជ័យលាភី, ឯកសារពាក់ព័ន្ធរួមមាន អត្តសញ្ញាណបណ្ណ ឬសំបុត្រកំណេីត ដែលមានបញ្ជាក់, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ដែលមានបញ្ជាក់, លទ្ធផលបាក់ឌុប និងរូបថត។
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 960
+9
📸ទិដ្ឋភាពប្អូនៗបេក្ខជន ដែលបានចូលរួមប្រកួតប្រជែងក្នុង កម្មវិធីប្រកួតគណិតវិទ្យាសិង្ហបុរី ឆ្នាំ២០២៦ Singapore Math Challenge 2026 នៅសាលប្រជុំ សាលាខេត្តកំពត។
ការប្រកួតនេះជាឱកាសឱ្យប្អូនៗបានសាកល្បងសមត្ថភាពគិតវិភាគ ដោះស្រាយបញ្ហា និងបង្ហាញសមត្ថភាពផ្នែកគណិតវិទ្យា តាមរយៈការប្រកួតប្រជែងជាមួយសិស្សានុសិស្សដទៃទៀត។
ខេត្តកំពត ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 960
🎊 អបអរសាទរ ទិវាគ្រូបង្រៀន ៥ តុលា ២០២៦ ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភ នៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១»👨🏫
ក្នុងបរិបទនៃការអប់រំសម័យថ្មី លោកគ្រូ អ្នកគ្រូ មិនត្រឹមតែជាអ្នកផ្ទេរចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកជំរុញការគិតស៊ីជម្រៅ ភាពច្នៃប្រតិដ្ឋ និងបំណិនសតវត្សរ៍ទី២១ ដើម្បីត្រៀមសិស្សានុសិស្សឱ្យឆ្លើយតបនឹងតម្រូវការនៃសង្គម និងទីផ្សារការងារ។ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងបន្តកែទម្រង់វិស័យអប់រំ ដោយផ្តោតលើការពង្រឹងគុណវុឌ្ឍិ និងគរុកោសល្យទំនើប ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ព្រមទាំងការលើកកម្ពស់ជីវភាព និងកិត្តិយសរបស់គ្រូបង្រៀន។
សូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូគ្រប់រូប ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការអប់រំ និងបណ្តុះបណ្តាលសិស្សានុសិស្ស ឱ្យក្លាយជាមូលធនមនុស្សសម្រាប់អនាគតប្រទេសជាតិ។
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 960
អនុមោទនាពិធីកាន់បិណ្ឌ-បិណ្ឌ ៥🙏🪷
ថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 960
EP: 1 ឯកឧត្តម ជា ច័ន្ទថែបរ៉ាស់ អគ្គលេខាធិការរង គណៈស្ថាបត្យករកម្ពុជា ចែករំលែកជាធាតុចូល តម្រង់ទិសដល់ប្អូនៗនិស្សិតដែលបានស្នើសុំគម្រោងប្រកួតប្រជែងគំនិតផ្ដួចផ្ដើមសាលារៀនកម្ពុជា និងគម្រោងនិក្ខេបបទស្រាវជ្រាវ លើប្រធានបទផែនការមេសាលារៀន។
ក្នុងនោះលោកណែនាំពីធាតុចូលសំខាន់ៗ រួមមាន (១).ការកសាងហេដ្ឋារចនាសម័្ពន្ធ ផ្សាភ្ជាប់ជាមួយសាលារៀនតាមកម្រិត ពីមត្តេយ្យសិក្សា បឋមសិក្សា និងវិទ្យាល័យ និង(២).ការកសាង និងការសិក្សាគម្រោង ត្រូវឆ្លេីយតបទៅនឹងស្ថានភាពសាលាជាក់ស្តែង ដេីម្បីចូលរួមលេីកកម្ពស់គុណភាពសិក្សា និងប្រេីប្រាស់ស្ថាបត្យកម្ម ក្នុងការបណ្តុះផ្នត់គំនិតសិស្សកម្ពុជា៕
#សសយក #សសយករាជធានីភ្នំពេញ #MLMUPC #ការរៀបចំក្រុង #សាលារៀនកម្ពុជា #ស្ថាបត្យកម្ម
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 960
អនុមោទនាពិធីបុណ្យកាន់បិណ្ឌ- បិណ្ឌ១ 🙏🪷
ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ មានរយៈពេល១៥ថ្ងៃ ជាពិធីបុណ្យធំជាងគេសម្រាប់ប្រជាជនកម្ពុជាដែលកាន់ព្រះពុទ្ធសាសនា។ ពិធីបុណ្យភ្ជុំបិណ្ឌតែងប្រារព្ធឡើងនៅខែភទ្របទ ចាប់ពីថ្ងៃ១រោច ដល់១៥រោច ពោលគឺនៅពេលរនោច (ពេលងងឹត) រៀងរាល់ឆ្នាំ។
អត្ថន័យនៃពាក្យភ្ជុំបិណ្ឌមានបីយ៉ាង ដោយទីមួយ គឺអ្នកធ្វើឧទ្ទិសកុសលជូនចំពោះបុព្វការីជន, ទី២ ការសុំសេចក្ដីសុខសិរីសួស្ដី និងផលដែលកើតអំពីទានដែលខំលះនូវវត្ថុទាន ហើយអត្ថន័យទី៣ គឺបង្កើតនូវភាវភាពសាមគ្គីរវាងសង្គមជាតិ និងសាសនា។
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 960
«បុគ្គលគប្បី លះបង់សេចក្តីក្រោធ លះបង់មានះ លះបង់កិលេស ជាគ្រឿងប្រកបចិត្តទាំងពួង»🙏🏻🪷
សូមអនុមោទនាថ្ងៃឧបោសថសីល🪷
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 960
+3
🔔 ឱកាសទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត ពីសាលា Lee Kuan Yew School of Public Policy នៃសាកលវិទ្យាល័យចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ី National University of Singapore សម្រាប់ឆ្នាំសិក្សា ២០២៧ តាមរយៈ ស.ស.យ.ក រាជធានីភ្នំពេញ លើជំនាញចំនួន៣ ដូចខាងក្រោម៖
១. រដ្ឋបាលសាធារណៈ (Public Administration) រយៈពេល ១ឆ្នាំ
២. គោលនយោបាយសាធារណៈ (Public Policy) រយៈពេល ២ឆ្នាំ
៣. កិច្ចការអន្តរជាតិ (International Affairs) រយៈពេល ២ឆ្នាំ
‼️ លក្ខខណ្ឌតម្រូវ
-បំពេញពាក្យស្នើសុំតាមរយៈ ស.ស.យ.ក រាជធានីភ្នំពេញ
-ជាមន្ត្រីរាជការកំពុងបម្រើការនៅស្ថាប័នរដ្ឋ
-មានបទពិសោធន៍ការងារចាប់ពី ២ឆ្នាំឡើងទៅ
-មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រឡើងទៅ
-មានពិន្ទុ TOEFL IBT / IELTS
-ឯកសារតម្រូវ៖ Nomination Letter, Professional CV, Letter of Intent និង Policy Challenge Essay
បំពេញ Application តាមរយៈ ស.ស.យ.ក រាជធានីភ្នំពេញ៖ https://forms.gle/MLaxJADAubQ2VSWg7
🗓 ផុតកំណត់ទទួលពាក្យ៖ ២៦ តុលា ២០២៦ ‼️
សម្រាប់ព័ត៌មានទូទៅ៖ t.me/uyfcpplkystudyinfo
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 960
+6
ឯកឧត្តម សាយ សំអាល់ ដឹកនាំគណៈប្រតិភូ ស.ស.យ.ក.
ចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូកប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) តំណាងឯកឧត្តម ហ៊ុន ម៉ានី និងអមដំណើរដោយឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ និងគណៈកម្មាធិការកណ្តាល សរុប ៣៣ រូប បានអញ្ជើញចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូកប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅសួនច្បារខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ។
ពិធីនេះត្រូវបានរៀបចំឡើង ក្នុងឱកាសរំឭកខួបលើកទី៣៣ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៦) ដើម្បីរំឭកដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ប្រទេស។
ការចូលរួមរបស់គណៈប្រតិភូ ស.ស.យ.ក. ក្នុងឱកាសដ៏មានអត្ថន័យនេះ ក៏ជាការចូលរួមរំឭក និងបង្ហាញពីស្មារតីរបស់ក្រុមគ្រួសារ ស.ស.យ.ក. ក្នុងការលើកកម្ពស់ការយល់ដឹងអំពីគុណតម្លៃ និងសារៈសំខាន់នៃរដ្ឋធម្មនុញ្ញ ជាពិសេសក្នុងចំណោមយុវជន ដើម្បីចូលរួមគោរពច្បាប់ បំពេញកាតព្វកិច្ចជាពលរដ្ឋ និងរួមចំណែកក្នុងការកសាងសង្គមប្រកបដោយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 960
🎊 អបអរសាទរ ខួបលើកទី៣៣ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ - ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ 🇰🇭
រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសភាធម្មនុញ្ញអនុម័តនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ និងត្រូវបានព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើជាផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 960
📣 កម្មវិធីប្រកួតគណិតវិទ្យាសិង្ហបុរី ឆ្នាំ២០២៦ Singapore Math Challenge – SMC 2026
កម្មវិធីប្រកួតគណិតវិទ្យាសិង្ហបុរី ឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងនៅ ខេត្តកំពត ដើម្បីផ្តល់ឱកាសដល់ប្អូនៗសិស្សានុសិស្ស សាកល្បងសមត្ថភាពគិតវិភាគ ដោះស្រាយបញ្ហា និងទទួលបានបទពិសោធន៍ពីការប្រកួតប្រជែងផ្នែកគណិតវិទ្យា។
📅 ថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦
📍 សាលប្រជុំ សាលាខេត្តកំពត
🎟 ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ
⏰ ថ្ងៃផុតកំណត់នៃការដាក់ពាក្យ៖ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦
Link ចុះឈ្មោះប្រកួត: https://forms.gle/YpesMKwFexmH15tV6
សម្រាប់សាលារៀនដែលមានបំណងចង់ឱ្យសិស្សចូលរួម សូមបំពេញ ទម្រង់បែបបទចុះឈ្មោះ ដែលបានភ្ជាប់ជូន និងដាក់ស្នើឱ្យបានមុនថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦។
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 960
📣 កម្មវិធីប្រកួតគណិតវិទ្យាសិង្ហបុរី ឆ្នាំ២០២៦ Singapore Math Challenge – SMC 2026 🧮🏆
កម្មវិធីប្រកួតគណិតវិទ្យាសិង្ហបុរី ឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងនៅខេត្តកំពត ដើម្បីផ្តល់ឱកាសដល់ប្អូនៗសិស្សានុសិស្ស សាកល្បងសមត្ថភាពគិតវិភាគ ដោះស្រាយបញ្ហា និងទទួលបានបទពិសោធន៍ពីការប្រកួតប្រជែង។
📅 ថ្ងៃអាទិត្យ ទី៤ តុលា ២០២៦
📍 សាលប្រជុំ សាលាខេត្តកំពត
🎟️ ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ
☎️ ព័ត៌មាន និងចុះឈ្មោះ៖ ០៧៦ / ០៩៧ ៨៥៧ ៦៧៨ (លោក យ៉ែម សុភ័ណ្ឌ)
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 960
ការសិក្សាលម្អិតពីបញ្ហាប្រឈមរបស់សាលារៀននីមួយៗមានសារៈសំខាន់ក្នុងការរៀបចំកែលម្អសាលារៀនឱ្យស្របតាមបរិបទ និងស្ដង់ដារអប់រំសម្រាប់បច្ចុប្បន្ន និងអនាគត៕
#សសយក #សសយករាជធានីភ្នំពេញ #MLMUPC #ការរៀបចំក្រុង #សាលារៀនកម្ពុជា #ស្ថាបត្យកម្ម
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 960
ការសិក្សាដោយមានការអនុវត្តជាក់ស្ដែង ជាថ្នាលបណ្ដុះបំណិនជីវិតដល់សិស្សានុសិស្ស ដែលនឹងជួយឱ្យសិស្សស្វែងរកភាពជាខ្លួនឯង ជំនាញសិក្សាដែលខ្លួនពេញចិត្ត ព្រមទាំងគោលដៅអនាគតនៃជីវិតសម្រាប់សិស្សគ្រប់រូប៕
#សសយក #សសយករាជធានីភ្នំពេញ #MLMUPC #ការរៀបចំក្រុង #សាលារៀនកម្ពុជា #ស្ថាបត្យកម្ម
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 960
ការរៀបចំសាលារៀនកម្ពុជាដែលមានច្រើនកម្រិតសិក្សាជាការងារសំខាន់ ដែលតម្រូវឱ្យមានការគិតគូរម៉ត់ចត់លើតម្រូវការរបស់សិស្សតាមកម្រិតសិក្សា ជាពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងសាលារៀនសមស្របសម្រាប់ទាំងអស់គ្នា៕
#សសយក #សសយករាជធានីភ្នំពេញ #MLMUPC #ការរៀបចំក្រុង #សាលារៀនកម្ពុជា #ស្ថាបត្យកម្ម
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 960
ព្រឹត្តិការណ៍ «ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦» ក្រោមប្រធានបទ "ជំនាញ និងការងារ៖ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព" ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយ ស.ស.យ.ក. រាជធានីភ្នំពេញ
ឯកឧត្តម សុខ ពេញវុធ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ តំណាង ឯកឧត្តមប្រធាន បានអញ្ជើញចូលរួមជាគណៈអធីបតីក្នុងពិធីបេីក និងពិធីបិទព្រឹត្តិការណ៍ «ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦» ដែលរៀបចំឡើងក្នុងគោលបំណង ដេីម្បីបង្កើតវេទិកាជួបជុំរវាងនិយោជក និងអ្នកស្វែងរកការងារ សម្រួលដល់ការដាក់ពាក្យ និងសម្ភាសន៍ការងារ ព្រមទាំងផ្តល់ព័ត៌មានអំពីការបណ្តុះបណ្តាលជំនាញ និងការលើកកម្ពស់ផលិតភាពការងារ ដើម្បីជួយបង្កើនឱកាសការងារ និងប្រាក់ចំណូលសម្រាប់យុវជន និងប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ស.ស.យ.ក. រាជធានីភ្នំពេញ ក៏បានរៀបចំស្តង់តាំងបង្ហាញ ដើម្បីចូលរួមគាំទ្រ និងផ្តល់ព័ត៌មានដល់យុវជន សិស្ស និស្សិត និងសាធារណជន ស្វែងយល់ពីឱកាសអាហារូបករណ៍ ទស្សនាការតាំងបង្ហាញសិល្បៈរបាំ និងកីឡា ព្រមទាំងស្វែងយល់បន្ថែមពីសកម្មភាពនានារបស់ស.ស.យ.ក.។
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 960
ធម៌នាំឱ្យយើងបានជួបគ្នាមាន ៤យ៉ាង🙏🏻
១. មានសទ្ធាស្មើគ្នា
២. មានសីលស្មើគ្នា
៣. មានការបរិច្ចាគទានស្មើគ្នា
៤. មានបញ្ញាស្មើគ្នា
សូមអនុមោទនាថ្ងៃឧបោសថសីល🙏🏻🪷
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 960
📣 តស់! រាប់ថយក្រោយទាំងអស់គ្នា!
នៅសល់តែ២ថ្ងៃ ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ នឹងចាប់ផ្តើមហើយ!
👉យុវជន! កុំភ្លេចត្រៀម CV! ឱកាសការងារសរុបជាង ៣ម៉ឺនកន្លែង ពីក្រុមហ៊ុនធំៗ ចំនួន១៥០ ដាក់ពាក្យភ្លាម សម្ភាសន៍ភ្លាមៗ ជួបផ្ទាល់ជាមួយក្រុមហ៊ុនជាច្រើននៅអគារពិព័រណ៍កោះពេជ្រ។
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 960
📣 តស់! រាប់ថយក្រោយទាំងអស់គ្នា!
នៅសល់តែ៣ថ្ងៃ ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ នឹងចាប់ផ្តើមហើយ!
👉យុវជន! កុំភ្លេចត្រៀម CV! ឱកាសការងារសរុបជាង ៣ម៉ឺនកន្លែង ពីក្រុមហ៊ុនធំៗ ចំនួន១៥០ ដាក់ពាក្យភ្លាម សម្ភាសន៍ភ្លាមៗ ជួបផ្ទាល់ជាមួយក្រុមហ៊ុនជាច្រើននៅអគារពិព័រណ៍កោះពេជ្រ។
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
17 960
📣 តស់! រាប់ថយក្រោយទាំងអស់គ្នា!
នៅសល់តែ៤ថ្ងៃ ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ នឹងចាប់ផ្តើមហើយ!
👉យុវជន! កុំភ្លេចត្រៀម CV! ឱកាសការងារសរុបជាង ៣ម៉ឺនកន្លែង ពីក្រុមហ៊ុនធំៗ ចំនួន១៥០ ដាក់ពាក្យភ្លាម សម្ភាសន៍ភ្លាមៗ ជួបផ្ទាល់ជាមួយក្រុមហ៊ុនជាច្រើននៅអគារពិព័រណ៍កោះពេជ្រ។
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
