កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
رفتن به کانال در Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
نمایش بیشتر6 664
مشترکین
+524 ساعت
+217 روز
+4130 روز
آرشیو پست ها
Repost from FRESH NEWS
+8
ទស្សនារូបភាព៖ ទិដ្ឋភាពផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋនៅភូមិព្រៃចាន់ រងការបំផ្លិចបំផ្លាញដោយសារគ្រាប់បែករបស់យោធាថៃ !
សូមជំរាបជូនបងប្អូនប្រជាពលរដ្ឋកុំឲ្យមានការយល់ច្រលំថា បទឈប់បាញ់រវាងកម្ពុជា និងថៃ គឺបានចូលជាធរមាន ហើយនឹងបន្តទៅរយៈពេលវែង មិនមែន៧២ម៉ោងទេ។
ចំពោះករណីភាគីទាំងពីរឈប់បាញ់រយៈពេល៧២ម៉ោង ភាគីថៃនឹងដោះលែងយោធាកម្ពុជា១៨រូប។
សូមទស្សនារូបភាព៖ https://www.facebook.com/share/p/1FtyB55sVp/
Repost from អ៉ឹម ច័ន្ទសោធន-Im Chansothon
អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» លើកទី២៧ (២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៥)
«ទិវាសន្តិភាពនៅកម្ពុជា» និងទិវាបញ្ចប់សង្គ្រាមនៅកម្ពុជា តាមរយៈការអនុវត្តនយោបាយ ឈ្នះឈ្នះ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ ជាការរម្លឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម ទាំងសមរភូមិការទូត ទាំងសមរភូមិនយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញផ្ទៃប្រទេស នៅព្រះរាជាណាចក្រកម្ពុជា។
«ទិវាសន្តិភាពនៅកម្ពុជា» ជាការដាស់តឿនក្រើនរម្លឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខលំបាកយ៉ាងវេទនារបស់ប្រជាជនកម្ពុជា ព្រមទាំងផលវិបាកនានា ដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ។
Repost from សុីសុីថាមស៍
ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន៖ ចិនត្រៀមជួយកម្ពុជា-ថៃ ជាជំនួយមនុស្សធម៌ដល់ «ជនភៀសសឹក ការងារដោះមីន និងត្រៀមជួយពង្រឹងតួនាទីរបស់ក្រុមសង្កេតការណ៍អាស៊ាន AOT»
Repost from Soy Sopheap Official
+3
សេចក្តីប្រកាសព័ត៌មាន នៃកិច្ចប្រជុំត្រីភាគី ចិន-កម្ពុជា-ថៃ នៅ Fuxian
នៅថ្ងៃទី ២៨ និង ២៩ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេស និងមន្ត្រីយោធាជាន់ខ្ពស់នៃប្រទេសចិន កម្ពុជា និងថៃ បានរៀបចំកិច្ចប្រជុំនៅឯ Fuxian ខេត្តយូណាន ប្រទេសចិន។ ប្រទេសចិនស្វាគមន៍សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំលើកទី៣ ពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានចុះហត្ថលេខារវាងកម្ពុជា និងថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ភាគីទាំងបីបានសង្កត់ធ្ងន់ថា សេចក្តីថ្លែងការណ៍រួមនេះបម្រើដល់ផលប្រយោជន៍ជាមូលដ្ឋាន និងយូរអង្វែងរបស់ប្រជាជននៃប្រទេសទាំងពីរ ផ្ញើសញ្ញាវិជ្ជមាន និងជួយដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ វាបង្ហាញយ៉ាងពេញលេញថា ការពិគ្រោះយោបល់ និងកិច្ចសន្ទនាគឺជាវិធីជាក់ស្តែង និងមានប្រសិទ្ធភាពក្នុងការដោះស្រាយជម្លោះស្មុគស្មាញ។
ភាគីទាំងបីបានផ្លាស់ប្តូរយោបល់ស៊ីជម្រៅលើការពង្រឹងការឈប់បាញ់គ្នា និងការធ្វើការជាជំហានៗតាមរយៈកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីបន្តការផ្លាស់ប្តូរធម្មតា ស្តារទំនុកចិត្តផ្នែកនយោបាយឡើងវិញ ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃ និងការពារស្ថិរភាពក្នុងតំបន់ ដោយលទ្ធផលសំខាន់ៗដូចខាងក្រោម៖
១. អាទិភាពភ្លាមៗគឺការពង្រឹងការឈប់បាញ់គ្នា និងធានាឱ្យមានការអនុវត្តសេចក្តីថ្លែងការណ៍រួមយ៉ាងពេញលេញ និងមានប្រសិទ្ធភាព។ ចិនគាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា និងថៃក្នុងការនេះតាមរយៈកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីធានាថាវាមានលក្ខណៈទូលំទូលាយ និងយូរអង្វែង និងដាក់មូលដ្ឋានសម្រាប់ការស្តារសន្តិភាពឡើងវិញ។ នៅក្នុងបរិបទនេះ ភាគីទាំងបីគាំទ្រគណៈកម្មាធិការរួមសម្រាប់ព្រំដែន ស្របតាមសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ GBC ពិសេសលើកទី៣ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ចិនត្រៀមផ្តល់ការគាំទ្រចាំបាច់ទាំងអស់ដល់កម្ពុជា និងថៃក្នុងការជំរុញការដកមីនមនុស្សធម៌តាមរយៈក្រុមការងារសម្របសម្រួលរួម និងកិច្ចរៀបចំទ្វេភាគី ព្រមទាំងផ្តល់ជំនួយសំខាន់ៗសម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីធានាឱ្យវាដំណើរការបានយ៉ាងមានប្រសិទ្ធភាព។ យោធាចិននឹងរក្សាទំនាក់ទំនងជាមួយយោធាកម្ពុជា និងថៃ ដើម្បីផ្តល់ការគាំទ្រសម្រាប់ការពង្រឹងការឈប់បាញ់គ្នា នៅពេលចាំបាច់ និងតាមសំណើររបស់កម្ពុជា និងថៃ។
២. ជំហានសំខាន់បន្ទាប់គឺការខិតខំបន្តការផ្លាស់ប្តូរធម្មតា។ ចិនស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងថៃក្នុងការស្តារការផ្លាស់ប្តូរ និងការទំនាក់ទំនងគ្រប់វិស័យ និងគ្រប់កម្រិតឡើងវិញ ដើម្បីស្តារកិច្ចសហប្រតិបត្តិការ និងជីវភាពរស់នៅរបស់ប្រជាជនដែលផ្លាស់ទីលំនៅនៅតំបន់ព្រំដែន ស្របតាមសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ GBC ពិសេសលើកទី៣ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ចិនត្រៀមផ្តល់ជំនួយមនុស្សធម៌ភ្លាមៗសម្រាប់តម្រូវការជីវភាពរបស់ប្រជាជនដែលផ្លាស់ទីលំនៅនៅតំបន់រងផលប៉ះពាល់នៃព្រំដែន។
៣. កម្ពុជា និងថៃនឹងខិតខំស្តារទំនុកចិត្តផ្នែកនយោបាយឡើងវិញ។ ចិនស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងថៃក្នុងការស្តារការចូលរួមតាមរយៈបណ្តាញការទូត និងលើកកម្ពស់ការទាក់ទងរវាងរដ្ឋមន្ត្រីការបរទេសទាំងពីរ។ កម្ពុជា និងថៃព្រមព្រៀងគ្នាបង្កើតបរិយាកាសល្អសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំសហប្រតិបត្តិការ ឡានឆាង-មេគង្គលើកទី៥ ដែលគ្រោងធ្វើនៅប្រទេសថៃនៅពេលសមស្រប និងធានាឱ្យវាទទួលជោគជ័យ។
៤. គោលដៅយូរអង្វែងគឺការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃ។ ចិនលើកទឹកចិត្តកម្ពុជា និងថៃឱ្យបង្កើតលក្ខខណ្ឌសម្រាប់បន្តទំនាក់ទំនងការទូតធម្មតាជាជំហានៗ។ ចិនមានឆន្ទៈផ្តល់វេទិកា នៅពេលចាំបាច់ សម្រាប់ភាគីទាំងពីរដើម្បីធ្វើការទំនាក់ទំនងកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។
៥. ទំនួលខុសត្រូវរួមគឺការការពារស្ថិរភាពក្នុងតំបន់។ កម្ពុជា និងថៃបានបង្ហាញការប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងការខិតខំប្រឹងប្រែងសម្របសម្រួលជាមួយប្រទេសក្នុងតំបន់ដើម្បីដោះស្រាយហានិភ័យ និងបញ្ហាប្រឈមរួម ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ ប្រទេសទាំងបីព្រមព្រៀងគ្នាចាត់វិធានការកាន់តែមានប្រសិទ្ធភាពដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការបោកប្រាស់តាមទូរគមនាគមន៍ និងតាមអនឡាញ ដើម្បីការពារជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនក្នុងតំបន់។
កម្ពុជា និងថៃស្វែងយល់ព្រមចំពោះការគាំទ្រខ្លាំងក្លារបស់ចិនក្នុងការជំរុញការចរចារវាងប្រទេសទាំងពីរ ដោយគិតគូរពីកម្រិតសុខស្រួលរបស់ភាគីទាំងពីរ។
ក្នុងស្មារតីនៃលទ្ធផលអានីង ចិននឹងបន្តដើរតួនាទីស្ថាបនាក្នុងការជួយសម្រួលការស្តារទំនុកចិត្ត និងសម្រេចបានសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃតាមមធ្យោបាយអាស៊ី ដើម្បីសាងសង់សហគមន៍មានអនាគតរួមជាមួយប្រទេសជិតខាង។
[បកប្រែក្រៅផ្លូវការដោយ៖ សយ រិទ្ធី]
Repost from CNC HOT NEWS 🇰🇭
ភ្ញៀវទេសចរជាតិនិងអន្តរជាតិចាប់ផ្តើមត្រឡប់ទៅកម្សាន្តនៅភ្នំសំពៅវិញ បន្ទាប់ពីកម្ពុជា-ថៃព្រមព្រៀងគ្នាលើបទឈប់បាញ់
https://www.cnc.com.kh/detail/news/71251
+3
ទាក់ទងព្រឹត្តិការណ៍កាល ស.វ.១០
-ជម្លោះដីធ្លី ទៅតុលាការ
-កំណត់ព្រំដី
Repost from Kampuchea Thmey TV
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន លើកឡើងពីការដោះលែងទាហានខ្មែរទាំង១៨រូប ក្រោយបទឈប់បាញ់ចូលធរមានបាន៧២ម៉ោង នៅត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ធ្នូ ស្អែកនេះ។ ការលើកឡើងនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំត្រីភាគីរដ្ឋមន្ត្រីការបរទេស ចិន កម្ពុជា ថៃ ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ បានបញ្ចប់ទៅហើយ នៅថទី២៩ ធ្នូ ឆ្នាំ២០២៥។
———
📲 JOIN Kampuchea Thmey TV
Repost from Samdech Hun Sen of Cambodia
+3
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
Press Release of The State Secretariat of Border Affairs (SSBA)
Repost from News Today❤️
គិតដល់ម៉ោង៨៖០០ព្រឹកថ្ងៃច័ន្ទនេះ ស្ថានការណ៍នៅជួរមុខមានភាពស្ងប់ស្ងាត់ ។ កងកម្លាំងកម្ពជានៅបន្តប្រុងប្រយ័ត្ន ។
( ក្រសួងការពារជាតិ )
Repost from BTV News
+3
គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា បានផ្ញើកំណត់ទូតទៅគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថៃ ស្នើរៀបចំកិច្ចប្រជុំពិសេសបន្ទាន់របស់គណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោកកម្ពុជា-ថៃ ថៃ-កម្ពុជា នៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដើម្បីពិភាក្សា និងបន្តការងារវាស់វែងនិងខណ្ឌសីមា។
Website | Facebook | Telegram | TikTok
Repost from និយ័តករបរធនបាលកិច្ច Trust Regulator
+3
សេចក្ដីជូនដំណឹងស្ដីពីការប្រឡងជ្រើសរើសមន្ត្រីលក្ខន្តិកៈរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សម្រាប់ចូលបម្រើការងារនៅនិយ័តករបរធនបាលកិច្ច (ន.ប.ធ.)។
***
Notification on the recruitment of officials of the Non-Bank Financial Services Authority for employment in the Trust Regulator (TR).
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា និងខួបលើកទី២៧ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយ ឈ្នះ ឈ្នះ
« ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ »
២៩ ធ្នូ ១៩៩៨ ~ ២៩ ធ្នូ ២០២៥
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Repost from PR Cambodian Government
អបអរសាទរខួប២៧ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន និងអបអរសាទរទិវាសន្តិភាពនៅកម្ពុជា ឆ្នាំ២០២៥ និងខួប៧ឆ្នាំនៃការបង្កើតវិមានឈ្នះឈ្នះ
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាខួប ២៧ឆ្នាំហើយ សម្រាប់ការអនុវត្តប្រកបដោយភាពជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ពេញផ្ទៃប្រទេស និងអបអរសាទរ
«ទិវាសន្តិភាពនៅកម្ពុជា» ដែលរាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព ហើយស្អប់ខ្ពើមសង្គ្រាម។
មាននយោបាយឈ្នះឈ្នះ មានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើន អរគុណសន្តិភាព៕
Repost from Kuoch Vengsrun
សូមរំលឹកប្រសាសន៍សម្តេចធិបតី ដែលធ្លាប់បានបកស្រាយករណីក្រោយអនុវត្តបទឈប់បាញ់ ដែលបានថ្លែងកាលពីពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការអាកាសយាន្តដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។
