ch
Feedback
កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

前往频道在 Telegram

https://t.me/document4study​ (ក្រុបឯកសារ​វិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បានកេីតមកជា​កូនខ្មែរជំនាន់ក្រោយ​ ដូនតា​ខ្ញុំ​គឺ​អស្ចារ្យ​❤️️

显示更多
6 431
订阅者
+224 小时
+67
+3430
帖子存档
Repost from BTV News Global
#CambodiaNeedsPeace #StopThaiAggressionInCambodia #ProtectHumanLife FOLLOW US Facebook | Telegram

អ.ស.ប នឹងធ្វើបច្ចុប្បន្នភាពអំពីបញ្ហាជនភៀសសឹក ដែលរងគ្រោះដោយការវាយប្រយុទ្ធគ្នារវាងថៃ--កម្ពុជា សហរ្ឋអាមេរិក៖ លោក Stéphane Dujarric អ្នកនាំពាក្យរបស់ លោកអគ្គលេខាធិការអ.ស.ប បានថ្លែងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅស្នាក់ការអ.ស.ប ថា៖ "អ.ស.ប នឹងព្យាយាមស្វែងរក តួលេខបច្ចុប្បន្នភាពមួយចំនួន ពីផ្នែកកិច្ចការមនុស្សធម៌របស់អ.ស.ប និងពីមន្រ្តីអ.ស.ប។" ការថ្លែងបែបនេះ ធ្វើឡើងក្នុងពេល ដែលលោក Stéphane Dujarric បានឆ្លើយ នឹងសំណួររបស់អ្នកកាសែត ដែលបានសួរពាក់ព័ន្ធនឹងបញ្ហាជនភៀសសឹកកម្ពុជា ដែលមានកំណើនដល់ទៅជាងកន្លះលាននាក់ មកទីតាំងសុវត្ថិភាព ដោយសារការវាយប្រហារពីសំណាក់យោធាថៃ រហូតដល់បច្ចុប្បន្ន។ ដោយ សយ សុភា ពីសហរដ្ឋអាមេរិក

អគ្គលេខាធិការ អ.ស.ប ស្វាគមន៍យ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការដោះស្រាយជម្លោះកម្ពុជា-ថៃ សហរដ្ឋអាមេរិក៖ លោកអគ្គលេខាធិការ អ.ស.ប ថ្លែង ស្វាគមន៍យ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍អាស៊ាន ដែលបានចេញផ្សាយនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការដោះស្រាយជម្លោះកម្ពុជា-ថៃ និងរំពឹងលទ្ធផលល្អបន្ថែមទៀត នៅថ្ងៃ២៥ ធ្នូនេះ នៃការចរចាបន្ថែមនៃភាគីទាំងពីរ ស្វែងរកសន្តិភាព និងស្ថេភាពតំបន់។ សេចក្តីថ្លែងខាងលើត្រូវបានធ្វើឡើង ភ្លាមក្រោយពីរដ្ឋមន្រី្កការបរទេសអាស៊ាន បានជួបប្រជុំគ្នា និងបានចេញសេចក្តីថ្លែងការណ៍រូមគ្នា ស្នើអោយកម្ពុជាថៃ បញ្ឈប់នូវអំពើប្រទូសរាយរវាងគ្នា ងាកមកចរចាដើម្បីធ្វើអោយស្ថានការណ៍ដើមវិញ។ អង្គការសហប្រជាជាតិ ចង់ឃើញប្រទេសទាំងពីរបញ្ចប់ជម្លោះតាមរយការចរចាសន្តិភាព។ កម្ពុជា និងថៃជាប្រទេសជិតខាង រវាងគ្នា ពុំមានជាជម្រើស ក្រៅពីការធ្វើទំនាក់ទំនងល្អរវាងគ្នា លើផ្នែកពាណិជ្ជកម្ម ការទូត សេដ្ឋកិច្ច ប្រជាជន និងប្រជាជន និងរស់នៅសុខដមរមនា តទៅថ្ងៃអនាគតឡើយ។ ដោយ សយ សុភា ពីសហរដ្ឋអាមេរិក

🔴ផ្សាយផ្ទាល់ ៖ កម្មវិធីព័ត៌មានពេលព្រឹក ⏰ផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧-៨ព្រឹក https://fb.watch/EaVZpmnqFO/?

Repost from Grand News I GN
នេះគឺជាគ្រាប់បែកចង្កោម M46 ដែលយោធាថៃប្រើប្រាស់មកលើកម្ពុជា។ វាមិនមែនគ្រាន់តែជាអាវុធនោះទេ - វាជាអន្ទាក់សម្រាប់ជនស៊ីវិល។ គ្រាប់ប
+3
នេះគឺជាគ្រាប់បែកចង្កោម M46 ដែលយោធាថៃប្រើប្រាស់មកលើកម្ពុជា។ វាមិនមែនគ្រាន់តែជាអាវុធនោះទេ - វាជាអន្ទាក់សម្រាប់ជនស៊ីវិល។ គ្រាប់ប្រភេទនេះងាយនឹងផ្ទុះ។ ការប៉ះស្រាលៗ រំញ័រតិចតួច ការចង់ដឹងចង់ឃើញរបស់កុមារ ឧបករណ៍របស់កសិករនៅក្នុងដី មួយណាក៏អាចបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតផងដែរ។ គ្រាប់ទាំងនេះខ្ចាត់ខ្ចាយពាសពេញដីរបស់យើង - កសិដ្ឋានរបស់យើង ព្រៃរបស់យើង ភូមិរបស់យើង - ហើយនៅទីនោះជាយូរបន្ទាប់ពីការបាញ់ផ្លោងរួច។ មើលមិនឃើញ គ្មានស្លាកស្នាម និងនៅរង់ចាំ។ សម្រាប់កសិករកម្ពុជា វាមានន័យថាជាការភ័យក្លាចជាប្រចាំថ្ងៃដោយគ្រាន់តែចង់ចិញ្ចឹមគ្រួសាររបស់ខ្លួន។ សម្រាប់កុមារកម្ពុជា វាគឺជាឃាតករដែលបន្លំខ្លួនជាប្រដាប់លេង ឬជាសំណល់ធម្មតា។ វាមិនមែនជាការការពារទេ។ វាមិនមែនជាឧបទ្ទវហេតុទេ។ វាគឺជាការគំរាមកំហែងដល់ផ្ទៃដី និងជីវិតរបស់ប្រជាជនកម្ពុជា។ កម្ពុជាស្គាល់អាវុធទាំងនេះ។ យើងធ្លាប់រងទុក្ខពីពួកវាពីមុនមក។ យើងដឹងច្បាស់ពីអ្វីដែលពួកគេធ្វើ ហើយយើងដឹងថាអ្នកណាជាអ្នករងគ្រោះ - ជនស៊ីវិលស្លូតត្រង់ សម្រាប់ឆ្នាំខាងមុខ។ ការប្រើប្រាស់គ្រាប់បែកចង្កោមមិនមែនគ្រាន់តែជាការវាយប្រហារនៅថ្ងៃនេះទេ។ វាគឺជាការវាយប្រហារទៅលើអនាគតរបស់ប្រទេសកម្ពុជា។ ពិភពលោកត្រូវតែឃើញរឿងនេះ។ ហើយមិនត្រូវនៅស្ងៀមឡើយ។ ប្រភព៖ទំព័រហ្វេសប៊ុកឯកឧត្តម លីធុច

Repost from SBM News
ចាប់ផ្តើមស្លន់ស្លោហើយ! មេការពារជាតិថៃព្រមានមិនចុះហត្ថលេខា GBC នៅថ្ងៃទី២៤ខាងមុខ បើកម្ពុជាមិនគោរពតាមលក្ខខណ្ឌខ្លួន អានអត្ថបទពេញ
ចាប់ផ្តើមស្លន់ស្លោហើយ! មេការពារជាតិថៃព្រមានមិនចុះហត្ថលេខា GBC នៅថ្ងៃទី២៤ខាងមុខ បើកម្ពុជាមិនគោរពតាមលក្ខខណ្ឌខ្លួន អានអត្ថបទពេញ | កម្មវិធីទូរស័ព្ទ | តេឡេក្រាម

Repost from DAP News
Update៖ គិតត្រឹមម៉ោងជាង១០នេះ យោធាថៃ នៅតែបន្តបាញ់ភ្លើងបំភ្លឺ មើលភូមសាស្រ្តក្រុងប៉ោយប៉ែត 23/12/25 https://www.facebook.com/share/r/17vGmRPfAU/?mibextid=wwXIfr

«ពន្លឺទៀនដើម្បីសន្តិភាព ព្រមទាំងពិធីសមាធិសុំសេចក្តីសុខជូនប្រជាជាតិកម្ពុជា»​ ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាភ្ញៀវបរទេស កំពុងធ្វើការ
+9
«ពន្លឺទៀនដើម្បីសន្តិភាព ព្រមទាំងពិធីសមាធិសុំសេចក្តីសុខជូនប្រជាជាតិកម្ពុជា»​ ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាភ្ញៀវបរទេស កំពុងធ្វើការ និងស្នាក់នៅក្នុងខេត្តសៀមរាប បានប្រមូលផ្តុំគ្នាអុជភ្លើងទៀន ដើម្បីសម្តែងអារម្មណ៍សោកសៅកើតឡើងពីសោកនាដកម្មនៃសង្គ្រាម និងទាមទារនូវសុខសន្តិភាពពេញលេញជូនប្រជាជនកម្ពុជា។​ អ្វីដែលពួកគាត់បាននឹងកំពុងធ្វេី​ គឺចង់បង្ហាញទៅកាន់ពិភពលោកថា​ ពួកគាត់ចង់ឱ្យសង្គ្រាមឆាប់ចប់​ ហេីយនាំមកនូវសន្តិភាពមកវិញ។ "Meditation and Candlelight for Peace in Cambodia" Cambodians, along with foreign residents and visitors working and staying in Siem Reap, gathered to light candles to express their sorrow over the tragedy of war and to call for lasting peace for the Cambodian people. The gathering aimed to convey a message to the international community as a collective desire for an immediate end to the war and the restoration of peace. 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃនៅតែបន្តការបាញ់ប្រហារ ដើម្
+9
ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១២:០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥ ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

Repost from Khmer News
ក្លាហានមែន ! លោក អនុទីន មិនខ្វល់ពីការចោទប្រកាន់របស់លោក ដូណាល់ នោះទេ https://khmernews.news/article/archives/141610
ក្លាហានមែន ! លោក អនុទីន មិនខ្វល់ពីការចោទប្រកាន់របស់លោក ដូណាល់ នោះទេ https://khmernews.news/article/archives/141610

Repost from Kuoch Vengsrun
ហេតុផលជាសារវត្តចំនួន ៥ ជម្រះក្តីមន្ទីលរបស់មតិអន្តរជាតិ និងធ្វេីសហគមន៍អន្តរជាតិយល់ដឹងថា៖ 5 Fundamental Truths to Clarify Inter
+9
ហេតុផលជាសារវត្តចំនួន ៥ ជម្រះក្តីមន្ទីលរបស់មតិអន្តរជាតិ និងធ្វេីសហគមន៍អន្តរជាតិយល់ដឹងថា៖ 5 Fundamental Truths to Clarify International Perceptions and Demonstrate that: #យេីងជឿជាក់លេីកម្ពុជា #ខ្មែរធ្វេីបាន #Cambodia #kuochvengsrun #សន្តិភាពនៅកម្ពុជា #Peaceofcambodia

Repost from Kuoch Vengsrun
នេះជារូបគំនូរដែលគូសដោយវីចិត្រករពហុចម្រុះចំនួន ៥០នាក់ ដកស្រង់ចេញពីការឈឺចាប់ រងទុក្ខវេទនា ទឹកភ្នែករបស់ប្រជាជនកម្ពុជា កេីតចេញដោយ
+9
នេះជារូបគំនូរដែលគូសដោយវីចិត្រករពហុចម្រុះចំនួន ៥០នាក់ ដកស្រង់ចេញពីការឈឺចាប់ រងទុក្ខវេទនា ទឹកភ្នែករបស់ប្រជាជនកម្ពុជា កេីតចេញដោយសារសង្គ្រាមឈ្លានពានរបស់ថៃ សង្ហេីយរកតែសន្តិភាពត្រឡប់វិញ។