កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
رفتن به کانال در Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
نمایش بیشتر6 858
مشترکین
-524 ساعت
+1127 روز
+21130 روز
آرشیو پست ها
Repost from ក្រសួងយុត្តិធម៌-Ministry of Justice
+7
ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារដឹកនាំការត្រួតពិនិត្យផ្នែកទោសប្បញ្ញត្ដិនៃសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដនានា បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេស ដើម្បីពិនិត្យបញ្ចប់នៃសេចក្តីព្រាងច្បាប់ស្តីពីប្រៃសណីយ៍។
=====================
នាព្រឹកថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងយុត្តិធម៌, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារដឹកនាំការត្រួតពិនិត្យផ្នែកទោសប្បញ្ញត្ដិនៃសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដនានា បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសលើកទី៣ ជាមួយតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីពិនិត្យបញ្ចប់នៃសេចក្តីព្រាងច្បាប់ស្តីពីប្រៃសណីយ៍ នៅសាលប្រជុំនៃទីស្តីការក្រសួងយុត្តិធម៌។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីឯកឧត្តម ខាត់ ឆវ័ន្ត នាយករងខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងសហការីដែលជាសមាសភាពក្រុមការងារដឹកនាំការត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ក្រសួងយុត្តិធម៌ ចំនួន ៥ រូប រួមជាមួយនឹងក្រុមការងារនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលដឹកនាំដោយ ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការ, ឯកឧត្ដម ហាក់ សុខហេង រដ្ឋលេខាធិការ, ឯកឧត្ដម ប៊ិន ប៊ុនឆិល រដ្ឋលេខាធិការ, ឯកឧត្ដម ប៊ិន សក្ដា អនុរដ្ឋលេខាធិការ និងសហការីនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សរុប ១១រូប។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យ និងពិភាក្សាបន្តលើផ្នែកទោសប្បញ្ញតិ្តនៃសេចក្តីព្រាងច្បាប់ស្តីពីប្រៃសណីយ៍ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងកិច្ចដំណើរការរបស់ប្រតិបត្ដិករ និងអ្នកប្រើប្រាស់សេវាប្រៃសណីយ៍ក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមស្ថានភាពវិវត្តជាក់ស្តែងនៃសង្គម សេដ្ឋកិច្ច និងធានាបាននូវសង្គតិភាពផ្នែកគតិយុត្តជាមួយបទប្បញ្ញត្តិជាធរមានដទៃទៀតក្នុងប្រទេសកម្ពុជា។
Repost from SBM News
ថៃបញ្ជូនមន្រ្តីមកសង្កេតការណ៍ក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី ព្រោះហាក់បារម្ភខ្លាំងខ្លាចកម្ពុជាលាតត្រដាងពីទង្វើឈ្លានពាន
អានអត្ថបទពេញ | កម្មវិធីទូរស័ព្ទ | តេឡេក្រាម
Repost from និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)
និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សូមប្រកាសនូវលទ្ធផលប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ លើកទី៣២
[English Below]
=============
និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សូមប្រកាសនូវលទ្ធផលប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ លើកទី៣២ សម្រាប់ក្រុមហ៊ុនធ្វើអាជីវកម្មមូលបត្រ ក្រុមហ៊ុនបោះផ្សាយ ក្រុមហ៊ុនផ្តល់សេវាក្នុងវិស័យមូលបត្រ ក្រុមហ៊ុនធ្វើអាជីវកម្មគម្រោងវិនិយោគរួម និងក្រុមហ៊ុនធ្វើអាជីវកម្មឧបករណ៍និស្សន្ទ។
The Securities and Exchange Regulator of Cambodia (SERC) is pleased to announce the Result of the 32nd Examination and Continuing Professional Education (CPE) in Securities Sector for Firms Doing Securities Business, Issuers, Firms Providing Services in Securities Sector, Firms Doing Collective Investment Scheme (CIS) Business and Firms Doing Derivative Business.
https://www.facebook.com/share/p/1517sdKZ2oa/?mibextid=wwXIfr
*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖
បណ្តាញសង្គមរបស់ ន.ម.ក.
🌐 | Website
🌐 | Telegram (SERC Alert ⚠️)
🌐 | Facebook (ន.ម.ក.)
🌐 | Facebook (ព្រឹត្តិការណ៍នានា)
🌐 | LinkedIn
🌐 | YouTube
🌐 | X(Twitter)
Repost from ESTL TAX Consultant Service
+1
សេចក្ដីជូនដំណឹង ស្ដីពី គោលការណ៍ណែនាំបន្ថែមទាក់ទិននឹងការដាក់បញ្ចូលទម្រង់ លេខអត្តសញ្ញាណកម្មសារពើពន្ធអ្នកជាប់ពន្ធជនជាតិអាមេរិក
https://t.me/Taxagen
ប្រកាស_ស្ដីពី_ប្រព័ន្ធសមាហរណកម្មទិន្នន័យគម្រោងវិនិយោគសាធារណៈ_ចុះថ្ងៃទី២៦.pdf3.42 MB
Repost from ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
+1
គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងបិទបញ្ចប់ការទទួលពាក្យតាមប្រព័ន្ធអនឡាញ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីជំនាញវិជ្ជាជីវៈសុខាភិបាល ផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារ នៅតាមមន្ទីរពេទ្យបង្អែកកម្រិត២ កម្រិត១ និងមណ្ឌលសុខភាព ត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។
📱សាធារណជនដែលមានបំណងចង់ចូលរួមប្រឡងប្រជែង អាចចុះឈ្មោះសុំសិទ្ធិប្រឡងប្រជែង តាមរយៈ QR Code ឬ តាមតំណភ្ជាប់ https://go.gov.kh/era/mcsmoh2026ckc និងសាធារណជន ពិនិត្យនូវព័ត៌មានលម្អិតពាក់ព័ន្ធនឹងគុណវុឌ្ឍិនៃមុខតំណែង និងឈ្មោះមន្ទីរពេទ្យបង្អែកកម្រិត២ កម្រិត១ និងមណ្ឌលសុខភាព ដែលជាកន្លែងត្រូវបំពេញការងារមានភ្ជាប់ឧបសម្ព័ន្ធក្នុងសេចក្តីជូនដំណឹង តាមរយៈ https://t.me/civilservantrecruitment/89
👉គណៈកម្មការនឹងរៀបចំបញ្ជីឈ្មោះបណ្តោះអាសន្ន ដាក់ឱ្យបេក្ខជនពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួន តាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcsmoh2026ckc ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ រហូតដល់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។
📞 ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរស័ព្ទ និងប្រព័ន្ធតេឡេក្រាម៖ 010 416 573, 061 268 999, 086 550 545, 017 224 282, 068 807 926, 069 289 699។
សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីការប្រឡងប្រជែង សូមតាមដានព័ត៌មានផ្សព្វផ្សាយជាបន្តបន្ទាប់របស់បណ្តាញផ្លូវការក្រសួងមុខងារសាធារណៈដូចខាងក្រោម៖
📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1
📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»
១.Telegram https://t.me/mcsgovkh
២.Facebook https://www.facebook.com/CivilServiceCambodia
📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»
១.Telegram https://t.me/CivilServiceNews31
២.Facebook https://www.facebook.com/Civil.Service.New
កិច្ចសម្ភាសន៍ពិសេស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃 X
😍 CoolApp
🌐 Website
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Repost from Kampuchea Thmey TV
បញ្ជីឈ្មោះយុវជនចំនួន៥ពាន់នាក់ទៀត បំពេញកាតព្វយោធាជំនាន់ទី២ នឹងចេញនៅថ្ងៃទី២៥ ខែវិច្ឆិកា ហើយនឹងចាប់ផ្ដើមហ្វឹកហ្វឺននៅចុងខែកុម្ភៈ ឬដើមខែមីនា ឆ្នាំ២០២៧។ នេះបើតាមការគូសបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកវគ្គហ្វឹកហ្វឺន យោធិនកាតព្វកិច្ចវគ្គទី១ ឆ្នាំ២០២៦ នាថ្ងៃទី៩ ខែវិច្ឆិកា។
Telegram|TikTok|YouTube
Repost from Kuoch Vengsrun
ទឹកភ្នែកនេះ គឺស្រក់ព្រោះជាតិ និងប្រជាជនកម្ពុជា
បទចម្រៀងមួយបទដកស្រង់ពីការពិត អ្នកសម្តែងក៏ពិត ជួបស្ថានភាពពិត ហើយនៅតែស្ថិតជាប់អារម្មណ៍ប្រជាជនខ្មែរទូទាំងប្រទេសទាំងអ្នកជួបផ្ទាល់ និងប្រយោល បង្កើតអារម្មណ៍ក្តុកក្តួល ឆួលក្នុងចិត្តត្បិតឆ្លងកាត់ការភ័យខ្លាច ការបាត់បង់សាច់ញាតិ ដោយសារតែសង្គ្រាមតាមបណ្តោយព្រំដែនកន្លងទៅ។ យើងសង្ឃឹមថា អ្វីៗនឹងល្អប្រសើរ សង្គ្រាមលែងមាន ហើយឆាប់ទទួលបានសន្តិភាពពេញលេញត្រឡប់មកវិញ ឆាប់បានទៅផ្ទះសម្បែង (ជនភៀសសឹក) កសាងជីវភាពថ្មីឡើងវិញ ហើយកសាងសេដ្ឋកិច្ចជាតិ និងប្រជាជនឡើងវិញផងដែរ។
ចម្រៀង ៖ ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?
ស្តាប់បទចម្រៀងនេះ ដែលច្រៀងដោយក្មួយស្រីម្នាក់ក្នុងចំណោមប្រជាពលរដ្ឋខ្មែររាប់ម៉ឺនគ្រួសារដែលរងគ្រោះដោយសារសង្គ្រាមនៅតាមបណ្តោយព្រំដែន បងប្អូនអាចយល់ពីការឈឺចាប់ដោយសារសង្គ្រាមសម្រាប់គ្រួសារប្រជាពលរដ្ឋខ្មែរយើង។ បងប្អូនក៏អាចយល់បានថា ហេតុអ្វីបានជាយើងត្រូវខិតខំអត់ធ្មត់ ហើយព្យាយាម ដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី តាមច្បាប់អន្តរជាតិអោយអស់លទ្ធភាព។ ព្រោះយើងមិនចង់ឃើញប្រជាពលរដ្ឋយើងត្រូវរងការឈឺចាប់បែបនេះទៀតដោយមិនចាំបាច់។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃 X
😍 CoolApp
🌐 Website
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Repost from N/a
+3
📍វគ្គថ្មីនិស្សិតច្បាប់:
- កាតព្វកិច្ច.កិច្ចសន្យារៀន: 2/11/26
- ការតាក់តែងកិច្ចសន្យា.រៀន: 7/11/26
- នីតិគ្រួសារ.រៀន: 4/11/26
- សេចក្ដីផ្ដើមក្រម.រៀន: 6/11/26
ចុះឈ្មោះ : 👉Telegram: https://t.me/Visal_Mao
🗂 Telegram group : https://t.me/document4study
សូមអរគុណ។
គោលនយោបាយស្តីពី_ការគ្រប់គ្រង_និងការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ.pdf5.74 MB
Repost from ក្រសួងយុត្តិធម៌-Ministry of Justice
+9
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសាលាវិជ្ជាជីវៈមេធាវី
=====================
ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសាលាវិជ្ជាជីវៈមេធាវី។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនដែលជាសមាសភាពនៃក្រុមការងារទទួលបន្ទុករៀបចំការធ្វើវិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងយុត្តិធម៌។
សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសាលាវិជ្ជាជីវៈមេធាវីនេះ ត្រូវបានរៀបចំឡើងដោយផ្អែកតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្ដិកៈមេធាវី ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១០២៦/០១៩ ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ដែលបង្កើតឱ្យមានសាលាវិជ្ជាជីវៈមេធាវី និងដើម្បីបំពេញបន្ថែមលើចំណុចខ្វះខាត ក៏ដូចជាធ្វើបច្ចុប្បន្នភាពលើអនុក្រឹត្យលេខ១៣០ អនក្រ.បក ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៨ ស្ដីពីការបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី។ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី នឹងត្រូវជំនួសដោយសាលាវិជ្ជាជីវៈមេធាវីនេះ។
ជាលទ្ធផល, អង្គប្រជុំបានឯកភាពលើខ្លឹមសារនៃសេចក្ដីព្រាងអនុក្រឹត្យនេះ និងបានផ្ដល់យោបល់ និងធាតុចូលបន្ថែម ដើម្បីឱ្យសេចក្ដីព្រាងអនុក្រឹត្យនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្ត។
Repost from សុវណ្ណ បញ្ញា (Sovan Panha)🇰🇭
សេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទ និងមណ្ឌលប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦ ឲ្យចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដូចខាងក្រោម៖
