fa
Feedback
ភូមិគំនិត-Tech

ភូមិគំនិត-Tech

رفتن به کانال در Telegram

ភូមិគំនិត-Tech ជាបណ្ដុំចែករំលែកនៅចំណេះដឹងដ៏ធំទូលាយក្នុងស្រុក...។

نمایش بیشتر
2 129
مشترکین
-324 ساعت
-97 روز
-330 روز

در حال بارگیری داده...

کانال‌های مشابه
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
ابر برچسب‌ها
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
اکتبر '26
اکتبر '26
+2
در 0 کانال‌ها
سپتامبر '26
+36
در 0 کانال‌ها
Get PRO
اوت '26
+26
در 0 کانال‌ها
Get PRO
ژوئیه '26
+74
در 2 کانال‌ها
Get PRO
ژوئن '26
+30
در 0 کانال‌ها
Get PRO
مه '26
+62
در 0 کانال‌ها
Get PRO
آوریل '26
+32
در 0 کانال‌ها
Get PRO
مارس '26
+45
در 0 کانال‌ها
Get PRO
فوریه '26
+40
در 1 کانال‌ها
Get PRO
ژانویه '26
+66
در 0 کانال‌ها
Get PRO
دسامبر '25
+71
در 0 کانال‌ها
Get PRO
نوامبر '25
+126
در 0 کانال‌ها
Get PRO
اکتبر '25
+75
در 0 کانال‌ها
Get PRO
سپتامبر '25
+168
در 1 کانال‌ها
Get PRO
اوت '25
+94
در 1 کانال‌ها
Get PRO
ژوئیه '25
+78
در 2 کانال‌ها
Get PRO
ژوئن '25
+132
در 0 کانال‌ها
Get PRO
مه '25
+216
در 0 کانال‌ها
Get PRO
آوریل '25
+243
در 1 کانال‌ها
Get PRO
مارس '25
+226
در 0 کانال‌ها
Get PRO
فوریه '25
+176
در 1 کانال‌ها
Get PRO
ژانویه '25
+687
در 0 کانال‌ها
تاریخ
رشد مشترکین
اشارات
کانال‌ها
03 اکتبر+1
02 اکتبر+1
01 اکتبر0
پست‌های کانال
1. មិននិយាយរឿងផ្ទាល់ខ្លួន ឬបញ្ហាក្នុងគ្រួសារ ព្រោះមិនមែនមនុស្សគ្រប់គ្នាដែលស្តាប់យើង សុទ្ធតែយល់ពីយើង ឬមានបំណងល្អចំពោះយើងនោះទេ។
1. មិននិយាយរឿងផ្ទាល់ខ្លួន ឬបញ្ហាក្នុងគ្រួសារ ព្រោះមិនមែនមនុស្សគ្រប់គ្នាដែលស្តាប់យើង សុទ្ធតែយល់ពីយើង ឬមានបំណងល្អចំពោះយើងនោះទេ។ 2. មិននិយាយពីស្ថានភាពលំបាករបស់ខ្លួន ព្រោះការលំបាករបស់យើង គួរយកមកធ្វើជាកម្លាំងសម្រាប់ខ្លួនឯង មិនមែនយកទៅបង្ហាញឱ្យគ្រប់គ្នាដឹងថាយើងកំពុងខ្សោយប៉ុណ្ណាទេ។ 3. មិននិយាយពីទ្រព្យសម្បត្តិ ថាមានប៉ុន្មាន ឬគ្មានប៉ុន្មានទេ ព្រោះមិនចាំបាច់ឱ្យមនុស្សគ្រប់គ្នាដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់យើង ហើយភាពស្ងៀមស្ងាត់ក៏ជាវិធីការពារខ្លួនមួយដែរ។ 4. មិននិយាយពីចំណុចខ្សោយរបស់ខ្លួន ព្រោះមនុស្សខ្លះអាចយល់ពីចំណុចខ្សោយរបស់យើង ដើម្បីជួយយើង ប៉ុន្តែមនុស្សខ្លះទៀតអាចយកវាមកប្រើនៅពេលដែលយើងមិននឹកស្មានដល់។ 🔥 មនុស្សឆ្លាត មិនមែនជាមនុស្សដែលចេះនិយាយគ្រប់រឿងទេ តែជាមនុស្សដែលចេះគិតមុននឹងនិយាយ និងដឹងថា រឿងណាគួរប្រាប់ រឿងណាគួររក្សាទុកសម្រាប់ខ្លួនឯង ពេលខ្លះការមិននិយាយអ្វីច្រើន គឺជាវិធីការពារជីវិត ការពារគ្រួសារ និងការពារតម្លៃរបស់ខ្លួនដ៏សែនល្អបំផុត។ _________ អត្ថបទដោយ៖ CHea Sokhea ភូមិគំនិត ✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics 🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com

2
🌱 មុននឹងនិយាយពាក្យដែលអាចធ្វើឱ្យគេឈឺចិត្ត សាកគិតថាបើពាក្យនោះនិយាយមកលើយើង តើយើងមានអារម្មណ៍យ៉ាងណា។ 🌱 មុននឹងសើចចំអកអ្នកដទៃ សាកគ
🌱 មុននឹងនិយាយពាក្យដែលអាចធ្វើឱ្យគេឈឺចិត្ត សាកគិតថាបើពាក្យនោះនិយាយមកលើយើង តើយើងមានអារម្មណ៍យ៉ាងណា។ 🌱 មុននឹងសើចចំអកអ្នកដទៃ សាកគិតថាបើគេសើចចំអកយើង តើយើងអាចទទួលយកបានទេ។ 🌱 មុននឹងបន្ទោសអ្នកដទៃ សាកមើលខ្លួនឯងសិន ថាយើងធ្លាប់ធ្វើកំហុសដែរឬទេ។ 🌱 មុននឹងសម្រេចចិត្តបោះបង់នរណាម្នាក់ សាកគិតថាបើយើងជាមនុស្សដែលត្រូវបានបោះបង់ តើយើងនឹងឈឺចិត្តប៉ុណ្ណា។ 🌱 មុននឹងធ្វើអ្វីមួយដាក់អ្នកដទៃ សាកដាក់ខ្លួនឯងនៅកន្លែងគេមួយភ្លែត។ 🔥 អ្វីដែលយើងមិនចង់ឱ្យគេធ្វើដាក់យើង កុំយកវាទៅធ្វើដាក់គេ។ 🌄 មនុស្សល្អ មិនមែនជាមនុស្សដែលមិនធ្លាប់ធ្វើខុសទេ តែជាមនុស្សដែលចេះគិតពីអារម្មណ៍អ្នកដទៃ មុននឹងធ្វើអ្វីមួយ។ _________ អត្ថបទដោយ៖ CHea Sokhea ភូមិគំនិត ✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics 🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com
284
3
🌱 កុំរង់ចាំឱ្យបាត់បង់ ទើបដឹងថាអ្វីមួយមានតម្លៃ 🌱 កុំរង់ចាំឱ្យគេចាកចេញ ទើបនឹកឃើញថាខ្លួនឯងគួរយកចិត្តទុកដាក់ 🌱 កុំរង់ចាំឱ្យឱកា
🌱 កុំរង់ចាំឱ្យបាត់បង់ ទើបដឹងថាអ្វីមួយមានតម្លៃ 🌱 កុំរង់ចាំឱ្យគេចាកចេញ ទើបនឹកឃើញថាខ្លួនឯងគួរយកចិត្តទុកដាក់ 🌱 កុំរង់ចាំឱ្យឱកាសកន្លងផុត ទើបស្តាយថាហេតុអ្វីមិនបានចាប់យកវា 🌱 កុំរង់ចាំឱ្យពេលវេលាអស់ ទើបចាប់ផ្តើមធ្វើអ្វីដែលសំខាន់ 🌱 កុំរង់ចាំឱ្យមានបញ្ហា ទើបចាប់ផ្តើមថែរក្សាអ្វីដែលអ្នកមាន 🌱 អ្វីដែលសំខាន់ ត្រូវធ្វើនៅពេលវានៅមានឱកាស មិនមែនរង់ចាំដល់ពេលគ្មានឱកាសទៀត 🔥 កុំចាំបាត់បង់ ទើបចាប់ផ្តើមឱ្យតម្លៃ ព្រោះការសោកស្តាយក្រោយ មិនអាចនាំអ្វីដែលបាត់ទៅវិញបានទេ។ 🌄 អ្វីដែលសំខាន់ ធ្វើថ្ងៃនេះ ថែថ្ងៃនេះ និងឱ្យតម្លៃថ្ងៃនេះ ព្រោះថ្ងៃស្អែកមិនប្រាកដថាយើងនៅមានឱកាសដូចថ្ងៃនេះទេ។ _________ អត្ថបទដោយ៖ CHea Sokhea ភូមិគំនិត ✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics 🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com
345
4
🌱 បើកន្លែងមួយលែងឱ្យតម្លៃអ្នក កុំបន្តខំសុំការទទួលស្គាល់ពីគេ 🌱 បើគេមើលរំលងសមត្ថភាពអ្នក កុំខឹង សាកយកពេលនោះទៅបង្កើនសមត្ថភាពខ្លួ
🌱 បើកន្លែងមួយលែងឱ្យតម្លៃអ្នក កុំបន្តខំសុំការទទួលស្គាល់ពីគេ 🌱 បើគេមើលរំលងសមត្ថភាពអ្នក កុំខឹង សាកយកពេលនោះទៅបង្កើនសមត្ថភាពខ្លួនឯង 🌱 បើអ្នកនិយាយហើយគេមិនស្តាប់ កុំបន្តនិយាយឱ្យខ្លួនឯងនឿយហត់ 🌱 បើអ្នកខំប្រឹងហើយមិនមានអ្នកមើលឃើញ កុំឈប់ខំ ព្រោះចំណេះដឹងដែលអ្នកកំពុងសាង នឹងនៅជាមួយអ្នក 🌱 បើផ្លូវមួយមិនបើកសម្រាប់អ្នក កុំឈររង់ចាំនៅទីនោះយូរ សាកបង្វែរទៅរកផ្លូវដែលអាចឱ្យអ្នករីកចម្រើន 🌱 កុំចំណាយពេលបង្ហាញតម្លៃខ្លួនឯងឱ្យមនុស្សដែលមិនចង់ឃើញ សាងតម្លៃរបស់ខ្លួនឯងទៅវិញ 🔥 បើគេលែងឱ្យតម្លៃអ្នក កុំបាត់បង់តម្លៃខ្លួនឯង តែបង្វែពេលវេលាទៅរៀន និងកសាងខ្លួនឯង។ 🌄 ថ្ងៃណាមួយ អ្វីដែលអ្នកបានរៀន និងសមត្ថភាពដែលអ្នកបានសាង នឹងនាំអ្នកទៅកន្លែងដែលមនុស្សមើលឃើញតម្លៃរបស់អ្នក។ _________ អត្ថបទដោយ៖ CHea Sokhea ភូមិគំនិត ✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics 🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com
356
5
🌱 មិនមែនគ្រប់រឿងដែលអ្នកឮ ត្រូវតែឆ្លើយតបទេ មិនមែនគ្រប់ការឈ្លោះ ត្រូវតែឈ្នះទេ។ 🌱 មិនមែនគ្រប់មនុស្សដែលមិនយល់អ្នក ត្រូវតែពន្យល់
🌱 មិនមែនគ្រប់រឿងដែលអ្នកឮ ត្រូវតែឆ្លើយតបទេ មិនមែនគ្រប់ការឈ្លោះ ត្រូវតែឈ្នះទេ។ 🌱 មិនមែនគ្រប់មនុស្សដែលមិនយល់អ្នក ត្រូវតែពន្យល់ឱ្យគេយល់ទេ មិនមែនគ្រប់ពាក្យដែលគេនិយាយពីអ្នក ត្រូវយកមកដាក់ក្នុងចិត្តទេ។ 🌱 ពេលខ្លះ ការមិនឆ្លើយតប គឺជាវិធីការពារសន្តិភាពរបស់ខ្លួន។ 🌱 ពេលខ្លះ ការដើរចេញ មិនមែនព្រោះអ្នកចាញ់ទេ តែព្រោះអ្នកដឹងថារឿងនោះមិនមានតម្លៃឱ្យអ្នកបន្ត។ 🌱 កុំចំណាយពេលពន្យល់ខ្លួនឯងឱ្យមនុស្សដែលមានចិត្តចង់យល់ខុសពីអ្នក។ 🌱 កុំឱ្យរឿងរបស់អ្នកដទៃ មកលួចពេលវេលាដែលអ្នកគួរប្រើសម្រាប់កសាងជីវិតខ្លួនឯង។ 🔥 អ្វីដែលមិនជួយឱ្យអ្នករីកចម្រើន កុំឱ្យវាយកកន្លែងច្រើនពេកក្នុងជីវិតអ្នក។ 🌄 ដកខ្លួនចេញពីរឿងឥតប្រយោជន៍ មិនមែនជាការរត់គេចទេ តែជាការជ្រើសរើសថា អ្វីគួរឱ្យយើងចំណាយពេល និងអ្វីគួរទុកឱ្យវាកន្លងផុតទៅ។ _________ អត្ថបទដោយ៖ CHea Sokhea ភូមិគំនិត ✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics 🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com
414
6
🌱 បើអ្នកនៅតែធ្វើដដែលៗ កុំរំពឹងថាជីវិតនឹងផ្តល់លទ្ធផលថ្មីឱ្យអ្នក 🌱 បើអ្នកគ្មានលុយ តែចំណាយពេលលើរឿងមិនសំខាន់ រាល់ថ្ងៃកំពុងធ្វើឱ
🌱 បើអ្នកនៅតែធ្វើដដែលៗ កុំរំពឹងថាជីវិតនឹងផ្តល់លទ្ធផលថ្មីឱ្យអ្នក 🌱 បើអ្នកគ្មានលុយ តែចំណាយពេលលើរឿងមិនសំខាន់ រាល់ថ្ងៃកំពុងធ្វើឱ្យខ្លួនឯងនៅតែសូន្យ 🌱 បើអ្នកតែងតែបន្ទោសសំណាង អ្នកនឹងមិនដែលឃើញថាអ្វីដែលត្រូវកែ គឺខ្លួនឯង 🌱 បើអ្នកចង់ឱ្យគេគោរព តែខ្លួនឯងមិនគោរពពេលវេលា និងពាក្យសន្យារបស់ខ្លួន កុំសួរថាហេតុអ្វីគេមិនឱ្យតម្លៃអ្នក 🌱 បើអ្នកចង់បានជីវិតថ្មី តែខ្លួនឯងនៅតែមានទម្លាប់ចាស់ អ្នកគ្រាន់តែកំពុងស្រមៃ មិនមែនកំពុងផ្លាស់ប្តូរ 🌱 កុំច្រណែននឹងលទ្ធផលរបស់អ្នកដទៃ បើអ្នកមិនចង់ធ្វើអ្វីដែលគេបានធ្វើដើម្បីទៅដល់ទីនោះ 🔥 បើអ្នកមិនកែខ្លួនឯង គ្មានអ្នកណាអាចមកកែជីវិតអ្នកជំនួសបានទេ។ 🌄 ថ្ងៃនេះអ្នកអាចនៅចំណុចសូន្យ ប៉ុន្តែបើអ្នកចាប់ផ្តើមកែខ្លួនពីថ្ងៃនេះ សូន្យក៏អាចក្លាយជាចំណុចចាប់ផ្តើមនៃជីវិតថ្មីបានដែរ។ _________ អត្ថបទដោយ៖ CHea Sokhea ភូមិគំនិត ✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics 🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com
439
7
🌱 ពេលខឹង ស្ងប់សិន មុននឹងនិយាយ 🌱 ពេលភ័យ គិតសិន មុននឹងសម្រេចចិត្ត 🌱 ពេលមានបញ្ហា ដោះស្រាយម្តងមួយៗ 🌱 ពេលគិតច្រើន សម្រាកបន្តិច
🌱 ពេលខឹង ស្ងប់សិន មុននឹងនិយាយ 🌱 ពេលភ័យ គិតសិន មុននឹងសម្រេចចិត្ត 🌱 ពេលមានបញ្ហា ដោះស្រាយម្តងមួយៗ 🌱 ពេលគិតច្រើន សម្រាកបន្តិច ហើយចាប់ផ្តើមគិតថ្មី 🌱 ពេលជួបសម្ពាធ កុំដាក់បន្ទុកលើខ្លួនឯងខ្លាំងពេក 🌱 ពេលអ្វីៗមិនដូចចិត្ត ទទួលយកវាបន្តិចម្តងៗ 🌱 ពេលមិនដឹងត្រូវធ្វើអ្វី ចាប់ផ្តើមពីរឿងតូចមួយសិន 🌱 ពេលចិត្តមិនស្ងប់ កុំប្រញាប់សម្រេចរឿងធំ 🔥 កុំឱ្យអារម្មណ៍ សម្រេចចិត្តជំនួសយើង ស្ងប់សិន គិតសិន ហើយដោះស្រាយសិន។ 🌄 បញ្ហាអាចមាននៅថ្ងៃនេះ ប៉ុន្តែយើងនៅតែអាចជ្រើសរើសថាតើយើងនឹងឆ្លងកាត់វាបែបណា។ _________ អត្ថបទដោយ៖ CHea Sokhea ភូមិគំនិត ✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics 🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com
522
8
ទូកធំមានទិសដៅច្បាស់ រលកតូចៗមិនអាចបង្ខំឱ្យវាប្ដូរទិសរាល់ពេលបានទេ តែទូកតូច បើជួបរលកខ្លាំង ត្រូវចេះ បត់ ចេះបណ្ដែត និងចេះសម្របខ្ល
ទូកធំមានទិសដៅច្បាស់ រលកតូចៗមិនអាចបង្ខំឱ្យវាប្ដូរទិសរាល់ពេលបានទេ តែទូកតូច បើជួបរលកខ្លាំង ត្រូវចេះ បត់ ចេះបណ្ដែត និងចេះសម្របខ្លួន ទើបអាចបន្តដំណើរទៅមុខបាន... 🔹 ពេលមានគោលដៅច្បាស់ → កុំប្ដូរតាមសំឡេងអ្នកដទៃគ្រប់ពេល 🔹 ពេលស្ថានការណ៍ផ្លាស់ប្ដូរ → កុំរឹងរូសដល់ថ្នាក់ប៉ះទង្គិចជាមួយអ្វីដែលខ្លាំងជាងខ្លួន 🔹 ពេលខ្លួននៅតូច → រៀនសម្របខ្លួន ដើម្បីរក្សាខ្លួនឯងឱ្យនៅបាន ជីវិតក៏ដូចគ្នា មិនមែនគ្រប់ពេលយើងត្រូវរឹងទល់ទេ ហើយក៏មិនមែនគ្រប់ពេលយើងត្រូវបណ្ដែតតាមគេដែរ ពេលខ្លះ ត្រូវរឹងមាំដើម្បីរក្សាគោលដៅ ពេលខ្លះ ត្រូវបត់បែនដើម្បីរក្សាខ្លួនឯង។ 🔥 មនុស្សឆ្លាត មិនមែនជាមនុស្សដែលមិនដែលប្ដូរទិសទេ តែជាមនុស្សដែលដឹងថា ពេលណាត្រូវឈរ និងពេលណាត្រូវបត់ រលកអាចប្ដូរ… តែបើអ្នកមានគោលដៅច្បាស់ កុំឱ្យរលកបណ្ដោះអាសន្ន កំណត់ទិសដៅជីវិតរបស់អ្នក។ _________ អត្ថបទដោយ៖ CHea Sokhea ភូមិគំនិត ✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics 🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com
579
9
សម័យនេះ មិនថាអ្នករកស៊ី ឬធ្វើការអ្វីក៏ដោយ មានចំណូលចូលជាប្រចាំ គឺជារឿងដែលគួរឱ្យថែរក្សា កុំខ្លាចការងារហត់ កុំខ្លាចគេមើលថាអ្នកធ្វ
សម័យនេះ មិនថាអ្នករកស៊ី ឬធ្វើការអ្វីក៏ដោយ មានចំណូលចូលជាប្រចាំ គឺជារឿងដែលគួរឱ្យថែរក្សា កុំខ្លាចការងារហត់ កុំខ្លាចគេមើលថាអ្នកធ្វើការលំបាក កុំខ្លាចការចាប់ផ្ដើមពីតូច កុំខ្លាចថាការងាររបស់អ្នកមិនស្អាតដូចគេ។ 🔹 ការងារហត់ → តែមានចំណូល 🔹 ការងារលំបាក → តែបង្កើនបទពិសោធន៍ 🔹 ចាប់ផ្ដើមពីតូច → តែអាចក្លាយជាធំបាន 🔹 ធ្វើការដោយសុចរិត → មិនគួរខ្មាស់ទេ មនុស្សខ្លះខ្លាចថា “គេនឹងមើលមកខ្ញុំយ៉ាងម៉េច?” តែគួរសួរខ្លួនឯងវិញថា៖ បើខ្ញុំឈប់ធ្វើការ តើអ្នកណាមកបង់ថ្លៃជីវិតឱ្យខ្ញុំ? ព្រោះការខំធ្វើការ មិនមែនជារឿងគួរឱ្យអៀនទេ ការរកលុយដោយសុចរិត គឺជាការទទួលខុសត្រូវចំពោះជីវិតខ្លួនឯង និងគ្រួសារ។ 🔥 កុំខ្លាចហត់… ខ្លាចតែថ្ងៃដែលអត់ការងារ អត់ចំណូល ហើយបំណុលនៅតែរង់ចាំ ថ្ងៃនេះ បើមានការងារធ្វើ ចូរធ្វើឱ្យអស់ពីសមត្ថភាព បើមានឱកាសរកចំណូល ចូរចាប់យក ព្រោះជីវិតមិនត្រូវការឱ្យអ្នកមើលទៅល្អក្នុងភ្នែកគេទេ…ជីវិតត្រូវការឱ្យអ្នកអាចឈរដោយខ្លួនឯងបាន។ _________ អត្ថបទដោយ៖ CHea Sokhea ភូមិគំនិត ✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics 🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com
637
10
ហត់កាយ គ្រាន់តែសម្រាកបន្តិច គេងមួយយប់ ក៏អាចមានកម្លាំងឡើងវិញ តែ ហត់ចិត្ត ពេលខ្លះ ទោះបានគេងពេញមួយយប់ ក៏នៅតែមានអារម្មណ៍ថា… មិនបា
ហត់កាយ គ្រាន់តែសម្រាកបន្តិច គេងមួយយប់ ក៏អាចមានកម្លាំងឡើងវិញ តែ ហត់ចិត្ត ពេលខ្លះ ទោះបានគេងពេញមួយយប់ ក៏នៅតែមានអារម្មណ៍ថា… មិនបានសម្រាក 🔹 ហត់ពីការងារ → សម្រាកបាន 🔹 ហត់ពីការរត់រកលុយ → ឈប់បន្តិចបាន 🔹 ហត់ពីការទទួលខុសត្រូវ → អាចចែករំលែកបាន 🔹 តែហត់ពីមនុស្សដែលយើងស្រឡាញ់ → ពិបាកណាស់ក្នុងការដកចិត្តចេញ 💭 កុំវាស់ថា គេមើលទៅសុខសប្បាយ ហើយគិតថា គេគ្មានបញ្ហា ពេលខ្លះ មនុស្សដែលស្ងៀមបំផុត គឺមនុស្សដែល ហត់ចិត្តបំផុត។ ❤️ បើអ្នកកំពុងហត់ កុំបង្ខំខ្លួនឯងឱ្យរឹងមាំគ្រប់ពេល សម្រាកបាន យំបាន ស្ងៀមបាន តែ កុំបោះបង់ខ្លួនឯង។ 🔥 ហត់កាយ សម្រាកកាយ ហត់ចិត្ត ត្រូវថែចិត្ត ព្រោះរាងកាយដែលហត់ អាចសម្រាកបាន…តែចិត្តដែលបាក់បែក ត្រូវការពេលវេលាដើម្បីជាសះស្បើយ។ _________ អត្ថបទដោយ៖ CHea Sokhea ភូមិគំនិត ✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics 🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com
618
11
មនុស្សជាច្រើនចំណាយពេល មើលជីវិតអ្នកដទៃ ប្រៀបធៀបខ្លួនឯង និយាយពីគេ ហើយភ្លេចថា ជីវិតខ្លួនឯងក៏កំពុងរង់ចាំការកសាងដែរ។ 🔹 គេមានលុយ →
មនុស្សជាច្រើនចំណាយពេល មើលជីវិតអ្នកដទៃ ប្រៀបធៀបខ្លួនឯង និយាយពីគេ ហើយភ្លេចថា ជីវិតខ្លួនឯងក៏កំពុងរង់ចាំការកសាងដែរ។ 🔹 គេមានលុយ → កុំអង្គុយច្រណែន 🔹 គេទិញផ្ទះ → កុំអង្គុយនិយាយ 🔹 គេទទួលបានជោគជ័យ → កុំចំណាយពេលរកហេតុផលថា ហេតុអ្វីគេបាន 🔹 គេរស់នៅបែបណា → ទុកឱ្យជីវិតគេជារឿងរបស់គេ យកពេលនោះមករៀនជំនាញ រកលុយ សន្សំលុយ កសាងអាជីព ថែគ្រួសារ និងកែលម្អខ្លួនឯង ព្រោះពេលអ្នករវល់ពេកជាមួយជីវិតអ្នកដទៃ ជីវិតខ្លួនឯងនឹងនៅដដែល។ 🔥 កុំប្រើពេលវេលាដ៏មានតម្លៃ ដើម្បីតាមដានថា អ្នកដទៃកំពុងទៅដល់ណា ចូលផ្តោតលើផ្លូវរបស់ខ្លួនឯង ថ្ងៃណាអ្នកកសាងជីវិតខ្លួនឯងបានល្អ អ្នកនឹងមិនសូវមានពេលទៅខ្វល់ថា អ្នកដទៃរស់នៅយ៉ាងម៉េចទៀតទេ។ _________ អត្ថបទដោយ៖ CHea Sokhea ភូមិគំនិត ✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics 🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com
592
12
ពេលនៅក្មេង យើងច្រើនគិតថា ជីវិតនៅវែងណាស់ ចង់សប្បាយក៏សប្បាយ ចង់ចាយក៏ចាយ ចង់ពន្យារពេលក៏ពន្យារ តែពេលអាយុកាន់តែច្រើន យើងនឹងចាប់ផ្ដ
ពេលនៅក្មេង យើងច្រើនគិតថា ជីវិតនៅវែងណាស់ ចង់សប្បាយក៏សប្បាយ ចង់ចាយក៏ចាយ ចង់ពន្យារពេលក៏ពន្យារ តែពេលអាយុកាន់តែច្រើន យើងនឹងចាប់ផ្ដើមសួរខ្លួនឯងថា៖ “ហេតុអ្វីពេលនោះ ខ្ញុំមិនខំជាងនេះ?” 🔹 ចាយពេក → ពេលចាស់ខ្វះសុវត្ថិភាពហិរញ្ញវត្ថុ។ 🔹 មិនខំរៀន → ឱកាសល្អៗកាន់តែឆ្ងាយ។ 🔹 មិនថែសុខភាព → ថ្ងៃក្រោយចំណាយពេល និងលុយដើម្បីស្តារវិញ។ 🔹 មិននៅជិតគ្រួសារ → ពេលមានលុយ ក៏មិនអាចទិញពេលវេលាដែលបាត់បង់មកវិញបាន។ មិនមែនមានន័យថា យើងមិនគួររីករាយក្នុងវ័យក្មេងទេ តែត្រូវចេះបែងចែក អ្វីដែលផ្តល់ សេចក្ដីរីករាយមួយយប់ និងអ្វីដែលផ្តល់ សេចក្ដីសុខផ្លូវចិត្ដជាច្រើនឆ្នាំ។ 🔥 កុំយកអនាគតរបស់ខ្លួន ទៅប្តូរនឹងភាពរីករាយបណ្តោះអាសន្ន ថ្ងៃនេះអ្នកមានពេល មានកម្លាំង មានឱកាស ប្រើវាឱ្យមានតម្លៃ ព្រោះពេលអាយុកាន់តែច្រើន រឿងដែលយើងសោកស្តាយបំផុត មិនមែនជាអ្វីដែលយើងធ្លាប់ធ្វើទេ… តែជារឿងដែលយើងមានឱកាសធ្វើ ប៉ុន្តែបែរជាមិនបានធ្វើ។ _________ អត្ថបទដោយ៖ CHea Sokhea ភូមិគំនិត ✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics 🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com
581
13
بدون متن...
569
14
ពេលខ្លះ មនុស្សមិនវាយប្រហារអ្នក ព្រោះអ្នកបានធ្វើអ្វីខុសទេ…តែព្រោះគេមិនចង់ឃើញអ្នកល្អជាងខ្លួន 🔹 អ្នករីកចម្រើន → គេចាប់ផ្ដើមប្រៀ
ពេលខ្លះ មនុស្សមិនវាយប្រហារអ្នក ព្រោះអ្នកបានធ្វើអ្វីខុសទេ…តែព្រោះគេមិនចង់ឃើញអ្នកល្អជាងខ្លួន 🔹 អ្នករីកចម្រើន → គេចាប់ផ្ដើមប្រៀបធៀប 🔹 អ្នកទទួលបានជោគជ័យ → គេចាប់ផ្ដើមរកកំហុស 🔹 អ្នកនិយាយការពិត → គេចាប់ផ្ដើមមិនពេញចិត្ត 🔹 អ្នកមិនដើរតាមគេ → គេចាប់ផ្ដើមវាយប្រហារ មនុស្សមួយចំនួន មិនពិបាកទទួលយកការបរាជ័យរបស់ខ្លួនទេ… តែពិបាកទទួលយកជោគជ័យរបស់អ្នកដទៃ ពេលការពិតមិនស្របនឹងអ្វីដែលគេចង់ជឿ គេខ្លះមិនព្យាយាមកែខ្លួនទេ បែរជា វាយប្រហារអ្នកដែលនិយាយការពិត។ 🧠កុំឱ្យពាក្យរបស់មនុស្ស ធ្វើឱ្យអ្នកសង្ស័យលើផ្លូវរបស់ខ្លួន បើអ្នកដឹងថាអ្នកកំពុងធ្វើអ្វីត្រឹមត្រូវ មនុស្សដែលមានសន្តិភាពជាមួយខ្លួនឯង មិនចាំបាច់បំផ្លាញអ្នកដទៃ ដើម្បីឱ្យខ្លួនឯងមើលទៅល្អទេ។ 🔥 កុំបន្ថយពន្លឺរបស់អ្នក ព្រោះមានអ្នកខ្លះមិនអាចទ្រាំមើលវាបានយូទេ អ្នកមិនអាចគ្រប់គ្រងថា គេគិតអ្វីពីអ្នកបានទេ…តែអ្នកអាចគ្រប់គ្រងថា អ្នកនឹងក្លាយជាមនុស្សបែបណា។ _________ អត្ថបទដោយ៖ CHea Sokhea ភូមិគំនិត ✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics 🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com
671
15
🥀អំនួត សម្លាប់អំណត់ 🥀ក្បត់ សម្លាប់សេចក្ដីស្មោះ 🥀សម្រស់ សម្លាប់កិរិយា 🥀លុយ សម្លាប់មនោសញ្ចេតនា 🥀អំណាច សម្លាប់ភាពរាបសា 🥀ពា
🥀អំនួត សម្លាប់អំណត់ 🥀ក្បត់ សម្លាប់សេចក្ដីស្មោះ 🥀សម្រស់ សម្លាប់កិរិយា 🥀លុយ សម្លាប់មនោសញ្ចេតនា 🥀អំណាច សម្លាប់ភាពរាបសា 🥀ពាក្យសម្ដី សម្លាប់ការជឿទុកចិត្ត មនុស្សមិនបានបាត់បង់តម្លៃក្នុងមួយថ្ងៃទេ ភាគច្រើន គឺបាត់បង់បន្តិចម្តងៗ ដោយសារតែ អ្វីដែលខ្លួនមិនចេះគ្រប់គ្រង។ 🔹 មានសម្រស់ តែគ្មានកិរិយា → មនុស្សចាំតែសម្រស់ មិនចាំតម្លៃ 🔹 មានលុយ តែគ្មានសីលធម៌ → មានទ្រព្យ តែបាត់ការគោរព 🔹 មានអំណាច តែគ្មានភាពរាបសា → មនុស្សខ្លាច តែមិនមែនគោរព 🔹 មានចំណេះដឹង តែគ្មានប្រាជ្ញា → ចេះច្រើន តែអាចធ្វើខុសច្រើន 🔥 អ្វីដែលធ្វើឱ្យមនុស្សមានតម្លៃ មិនមែនអ្វីដែលគេមានទេ…តែជាអ្វីដែលគេនៅរក្សាបាន ទោះបីមានអ្វីៗគ្រប់យ៉ាងក៏ដោយ កុំឱ្យអ្វីដែលអ្នកមានថ្ងៃនេះ ក្លាយជាហេតុដែលសម្លាប់មនុស្សល្អនៅក្នុងខ្លួនអ្នក។ _________ អត្ថបទដោយ៖ CHea Sokhea ភូមិគំនិត ✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics 🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com
684
16
មនុស្សអាចនិយាយអ្វីក៏បាន អាចស្លៀកពាក់ឱ្យល្អ អាចបង្ហាញខ្លួនឱ្យមើលទៅល្អ អាចនិយាយពាក្យផ្អែមល្ហែម ដើម្បីឱ្យគេចូលចិត្ត។ តែពេលវេលា ន
មនុស្សអាចនិយាយអ្វីក៏បាន អាចស្លៀកពាក់ឱ្យល្អ អាចបង្ហាញខ្លួនឱ្យមើលទៅល្អ អាចនិយាយពាក្យផ្អែមល្ហែម ដើម្បីឱ្យគេចូលចិត្ត។ តែពេលវេលា និងអាកប្បកិរិយា នឹងបង្ហាញខ្លួនពិតរបស់មនុស្សម្នាក់នោះ 🔹 ពេលមានអំណាច → មើលថាអ្នកប្រព្រឹត្តចំពោះអ្នកក្រោមយ៉ាងដូចម្តេច 🔹 ពេលមានបញ្ហា → មើលថាអ្នកទទួលខុសត្រូវ ឬរត់គេច 🔹 ពេលខឹង → មើលថាអ្នកគ្រប់គ្រងអារម្មណ៍បានប៉ុណ្ណា 🔹 ពេលមានផលប្រយោជន៍ → មើលថាអ្នកនៅស្មោះត្រង់ឬអត់ មនុស្សល្អ មិនចាំបាច់ប្រកាសថាខ្លួនល្អទេ មនុស្សមានតម្លៃ មិនចាំបាច់និយាយថាខ្លួនមានតម្លៃទេ។ 🔥 កុំមើលមនុស្សតាមពាក្យសម្ដីដែលគេនិយាយពីខ្លួនឯង មើលតាមរបៀបដែលគេប្រព្រឹត្តចំពោះអ្នកដទៃ។ 🎱ពាក្យសម្ដីអាចកុហកបាន…តែអាកប្បកិរិយា ពិបាកលាក់ខ្លួនណាស់។ _________ អត្ថបទដោយ៖ CHea Sokhea ភូមិគំនិត ✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics 🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com
647
17
មិនមែនមនុស្សគ្រប់គ្នាដែលចេះនិយាយ សុទ្ធតែជាមនុស្សដែលគួរឱ្យយើងទុកចិត្តទេ 🔹 មនុស្សដែល ចេះតែអួតថាខ្លួនឯងចេះ តែមិនចេះស្តាប់ 🔹 មន
មិនមែនមនុស្សគ្រប់គ្នាដែលចេះនិយាយ សុទ្ធតែជាមនុស្សដែលគួរឱ្យយើងទុកចិត្តទេ 🔹 មនុស្សដែល ចេះតែអួតថាខ្លួនឯងចេះ តែមិនចេះស្តាប់ 🔹 មនុស្សដែល ដឹងថាខ្លួនខុស តែមិនព្រមទទួលស្គាល់ 🔹 មនុស្សដែល យកភាពឆ្លាតរបស់ខ្លួនទៅបោកប្រាស់អ្នកដទៃ 🔹 មនុស្សដែល គ្មានសីលធម៌ តែមានអំណាច និងចំណេះដឹង 🔹 មនុស្សដែលនៅជិតអ្នក ហើយធ្វើឱ្យអ្នក បាត់បង់តម្លៃ បាត់បង់សន្តិភាព និងបាត់បង់ទិសដៅ មនុស្សបែបនេះ មិនចាំបាច់ឱ្យយើងស្អប់ទេ…គ្រាន់តែកុំឱ្យគេមានកន្លែងសំខាន់ក្នុងជីវិតយើង ព្រោះមនុស្សដែលយើងអនុញ្ញាតឱ្យនៅជិត អាចមានឥទ្ធិពលលើ គំនិត អាកប្បកិរិយា និងអនាគតរបស់យើង ដោយមិនដឹងខ្លួន។ 🔥រៀនជ្រើសមនុស្សនៅក្បែរខ្លួនឱ្យល្អ ព្រោះមនុស្សខ្លះ មិនបានមកបំផ្លាញអ្នកដោយផ្ទាល់ទេ…តែគេអាចបំផ្លាញអ្នកបន្តិចម្តងៗ តាមរយៈអ្វីដែលគេបញ្ចូលក្នុងគំនិតអ្នក។ ⭐️រក្សាចម្ងាយពីមនុស្សពុល មិនមែនជាការក្រអឺតក្រទមទេ វាគឺជាការគោរព និងការពារជីវិតរបស់ខ្លួន។ _________ អត្ថបទដោយ៖ CHea Sokhea ភូមិគំនិត ✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics 🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com
672
18
ពេលអ្នក គ្មានសមត្ថភាព អ្នកមិនសូវមានជម្រើសទេ គេចង់ឱ្យអ្នកទៅណា… អ្នកត្រូវតែទៅ គេចង់ឱ្យអ្នកធ្វើអ្វី… អ្នកត្រូវតែធ្វើ 🌿 ព្រោះអ្ន
ពេលអ្នក គ្មានសមត្ថភាព អ្នកមិនសូវមានជម្រើសទេ គេចង់ឱ្យអ្នកទៅណា… អ្នកត្រូវតែទៅ គេចង់ឱ្យអ្នកធ្វើអ្វី… អ្នកត្រូវតែធ្វើ 🌿 ព្រោះអ្នកខ្សោយ គេកំណត់ផ្លូវឱ្យអ្នក 🌿 ព្រោះអ្នកខ្វះជំនាញ អ្នកត្រូវពឹងដង្ហើមគេដក 🌿 ព្រោះអ្នកគ្មានតម្លៃក្នុងទីផ្សារ នណារក៏ងាយត្រូវគេជំនួសបាន តែពេលអ្នកចាប់ផ្ដើម ខ្លាំងដោយសារជំនាញ រឿងគ្រប់យ៉ាងចាប់ផ្ដើមផ្លាស់ប្ដូរ 🌿អ្នកមានសមត្ថភាព មានជម្រើស 🌿អ្នកមានជំនាញ មានអំណាចក្នុងការសម្រេចចិត្ត 🌿អ្នកបង្កើតតម្លៃបាន គេមិនងាយហ៊ានមើលរំលងអ្នក មនុស្សមិនខ្លាចអ្នក ព្រោះអ្នកស្រែកខ្លាំង ឬមានអំណាចទេ…គេខ្លាចបាត់បង់អ្នក ព្រោះគេដឹងថា អ្នកមិនងាយរកអ្នកជំនួសបាន។ 🔥 កុំចំណាយពេលតែសុំឱ្យគេគោរពអ្នក ចំណាយពេលបង្កើនជំនាញរបស់អ្នក ថ្ងៃដែលជំនាញរបស់អ្នកមានតម្លៃគ្រប់គ្រាន់ អ្នកនឹងមិនចាំបាច់សុំជម្រើសជ្រក់កោណពីអ្នកណាទៀតទេ ព្រោះអ្នកអាចជ្រើសរើសផ្លូវរបស់ខ្លួនឯង។ _________ អត្ថបទដោយ៖ CHea Sokhea ភូមិគំនិត ✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics 🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com
637
19
មនុស្សខ្លះ មើលពីចម្ងាយដូចជាមានតម្លៃ តែពេលបានស្គាល់ជិត ទើបដឹងថា មានតែសំបក តែគ្មានខ្លឹមសារ 🔹 ពេលស្គាល់ ទើបដឹងថា មានតែសំបកកាយអួ
មនុស្សខ្លះ មើលពីចម្ងាយដូចជាមានតម្លៃ តែពេលបានស្គាល់ជិត ទើបដឹងថា មានតែសំបក តែគ្មានខ្លឹមសារ 🔹 ពេលស្គាល់ ទើបដឹងថា មានតែសំបកកាយអួត 🔹 ពេលនៅក្បែរ ទើបដឹងថា កំសាកជាងអ្វីដែលគិត 🔹 ពេលបាននៅជាមួយ ទើបដឹងថា មានតែសម្ដី តែគ្មានទង្វើ 🔹 ពេលស្គាល់យូរ ទើបដឹងថា តម្លៃពិត មិនស្ថិតនៅលើអ្វីដែលគេបង្ហាញទេ មនុស្សខ្លះ ចូលចិត្តនិយាយពីភាពខ្លាំង…តែពេលមានបញ្ហា បែរជាដកខ្លួន។ មនុស្សខ្លះ ចូលចិត្តនិយាយពីតម្លៃខ្លួន…តែទង្វើរបស់គេ បែរជាបង្ហាញតម្លៃផ្ទុយពីពាក្យសម្ដីគឺថោក។ មនុស្សម្នាក់មានតម្លៃ ឬអត់មិនចាំបាច់ឱ្យគេប្រាប់យើងទេ ចំណាយពេលនៅក្បែរគេបន្តិច…ទង្វើនឹងប្រាប់យើងគ្រប់យ៉ាង។ 🔥 កុំវាយតម្លៃមនុស្សតាមសំបក និងសម្ដី មើលទង្វើ ពេលគ្មានអ្នកណាកំពុងមើល ព្រោះសំបុត្រកំណើត ប្រាប់តែថ្ងៃដែលមនុស្សកើត… តែទង្វើ ទើបប្រាប់ថា មនុស្សនោះមានតម្លៃប៉ុណ្ណា។ _________ អត្ថបទដោយ៖ CHea Sokhea ភូមិគំនិត ✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics 🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com
608
20
🌱ថ្ងៃនេះ មិនទាន់មានឱកាស កុំខាតពេល សំលៀងជំនាញខ្លួនឯងសិន។ 🌱រៀនអ្វីដែលមិនទាន់ចេះ ហាត់អ្វីដែលមិនទាន់ពូកែ កែអ្វីដែលខ្លួននៅខ្វះ ស
🌱ថ្ងៃនេះ មិនទាន់មានឱកាស កុំខាតពេល សំលៀងជំនាញខ្លួនឯងសិន។ 🌱រៀនអ្វីដែលមិនទាន់ចេះ ហាត់អ្វីដែលមិនទាន់ពូកែ កែអ្វីដែលខ្លួននៅខ្វះ សន្សំអ្វីដែលថ្ងៃក្រោយត្រូវការ។ 🌱កុំរង់ចាំឱកាស ទើបចាប់ផ្ដើមត្រៀមខ្លួន ត្រូវត្រៀមខ្លួនមុន ឱកាសមកដល់។ 🌱ពេលឱកាសមក មិនមានពេលឱ្យអ្នកទៅរៀនពីសូន្យទេ ✍️ សំលៀងពូថៅសិន—even មិនដឹងថាពេលណាមានឈើឱ្យកាប់ យ៉ាងហោចណាស់ ពេលឈើមកដល់ដៃ អ្នកមិនត្រូវចំណាយពេលសំលៀងវាទៀត។ 🔥 កុំខាតពេលរង់ចាំឱកាស ប្រើពេលដែលគ្មានឱកាស ដើម្បីក្លាយជាមនុស្សដែលសមនឹងឱកាស។ _________ អត្ថបទដោយ៖ CHea Sokhea ភូមិគំនិត ✅ ចាន់សុខ អេឡិចត្រូនិក
670