RFI ខេមរភាសា / RFI Khmer
សួស្តី និងសូមស្វាគមន៍មកកាន់ Telegram ផ្លូវការរបស់វិទ្យុបារាំងអន្តរជាតិ RFI ខេមរភាសា! 🌍 rfi.fr/km/
نمایش بیشتر📈 تحلیل کانال تلگرام RFI ខេមរភាសា / RFI Khmer
کانال RFI ខេមរភាសា / RFI Khmer (@rfi_km) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 12 874 مشترک است و جایگاه 15 624 را در دسته اخبار و رسانهها و رتبه 412 را در منطقه كمبوديا دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 12 874 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 19 اکتبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -60 و در ۲۴ ساعت گذشته برابر -3 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید شده (به صورت رسمی توسط تلگرام)
- نرخ تعامل (ER): میانگین تعامل مخاطب 13.35% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 10.42% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 1 718 بازدید دریافت میکند. در اولین روز معمولاً 1 341 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 3 است.
📝 توضیح و سیاست محتوایی
نویسنده این فضا را محل بیان دیدگاههای شخصی توصیف میکند:
“សួស្តី និងសូមស្វាគមន៍មកកាន់ Telegram ផ្លូវការរបស់វិទ្យុបារាំងអន្តរជាតិ RFI ខេមរភាសា!
🌍 rfi.fr/km/”
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 20 اکتبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانهها تبدیل کردهاند.
در حال بارگذاری دادهها
| تاریخ | رشد مشترکین | اشارات | کانالها | |
| 20 اکتبر | +1 | |||
| 19 اکتبر | +1 | |||
| 18 اکتبر | +3 | |||
| 17 اکتبر | 0 | |||
| 16 اکتبر | +2 | |||
| 15 اکتبر | 0 | |||
| 14 اکتبر | +3 | |||
| 13 اکتبر | +4 | |||
| 12 اکتبر | 0 | |||
| 11 اکتبر | 0 | |||
| 10 اکتبر | +2 | |||
| 09 اکتبر | +3 | |||
| 08 اکتبر | +2 | |||
| 07 اکتبر | +5 | |||
| 06 اکتبر | +1 | |||
| 05 اکتبر | +4 | |||
| 04 اکتبر | 0 | |||
| 03 اکتبر | 0 | |||
| 02 اکتبر | +2 | |||
| 01 اکتبر | 0 |
| 2 | ជប៉ុនបាញ់បង្ហោះឧបករណ៍ស្ទង់អវកាស ទៅស្រាវជ្រាវនៅព្រះចន្ទទាំង២នៃភពអង្គារ
ឧបករណ៍ស្ទង់អវកាសមួយរបស់ជប៉ុន និងយានពីរដែលផលិតដោយបារាំង ត្រូវបានបាញ់បង្ហោះ កាលពីថ្ងៃអង្គារទី១៩តុលា ឆ្ពោះទៅកាន់ព្រះចន្ទទាំងពីរ របស់ភពអង្គារ។ នេះគឺជាបេសកកម្មដ៏ពិសេស និងជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មានពីមុនមក ព្រោះឧបករណ៍អវកាសទាំងនេះ នឹងព្យាយាមប្រមូលយកសំណាកវត្ថុធាតុនៅលើនោះ ហើយប្រហែលជាអាច ជួយស្រាយបំភ្លឺនូវអាថ៌កំបាំង អំពីប្រភពកំណើតនៃប្រព័ន្ធព្រះអាទិត្យ និងជីវិតនៅលើភពផែនដីផងដែរ។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D99F.g | 189 |
| 3 | បារាំង៖ លោកម៉ាក្រុងមិនឲ្យរដ្ឋមន្ត្រីមហាផ្ទៃចុះពីតំណែង តែតម្រូវឲ្យប្តូរវិធានការទប់ហិង្សា
បញ្ហាចលាចលយ៉ាងអាណាធិបតេយ្យនៅបារាំង កាលពីថ្ងៃសៅរ៍កន្លងទៅ បានបង្ហាញពីវិបត្តិជម្លោះសង្គម នយោបាយ និងសេដ្ឋកិច្ច កាន់តែពុះកញ្ជ្រោល ជាមួយនឹងការដឹកនាំរបស់លោកម៉ាក្រុងដែលប្រជាជនកាន់តែរិះគន់។ ព្រឹកថ្ងៃចន្ទនេះ លោករដ្ឋមន្ត្រីមហាផ្ទៃបារាំង ឡូរង់ នូញ៉េ បានដាក់ពាក្យលាចុះពីមុខតំណែង ដោយទទួលស្គាល់ថាមានកំហុសក្នុងប្រតិបត្តិការទប់ស្កាត់កុបកម្ម និងការវាយបំផ្លាញ។ តែយ៉ាងណា លោកម៉ាក្រុងបានបដិសេធការសុំលាឈប់នេះ តែទន្ទឹមនឹងនេះ លោកបានទាមទារឲ្យមានការផ្លាស់ប្តូរវិធានការ ក្នុងការប្រយុទ្ធទប់ទល់នឹងការក្រុមអន្ធពាលវាយបំផ្លាញទ្រព្យសម្បត្តិឯកជន និងសាធារណៈ។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8yP.g | 1 521 |
| 4 | កម្មវិធីព័ត៌មានប្រចាំថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8yB.g | 1 333 |
| 5 | សន្និសីទអ.ស.ប.ស្តីពីជីវៈចម្រុះ លើកទី១៧ បង្ហាញលទ្ធផលដ៏យឺតយ៉ាវនៃកិច្ចការពារធម្មជាតិ
សមាជិកអង្គការសហប្រជាជាតិ ជិត២០០ប្រទេសកំពុងជួបជុំគ្នានៅប្រទេសអារមេនី ក្នុងក្របខ័ណ្ឌនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី១៧ (COP17) ដែលចាប់បើក នៅថ្ងៃចន្ទទី១៩តុលា។ សាកល្បងជំរុញការការពារធម្មជាតិ ដោយប្រយុទ្ធប្រឆាំងឱ្យបានកាន់តែប្រសើរឡើង នឹងការកាប់បំផ្លាញព្រៃឈើ ការទាញចំណេញពីធនធានធម្មជាតិជ្រុលហួសហេតុ សន្និសីទអន្តរជាតិលើកទី១៧ ក៏ជាឱកាសបង្ហាញតុល្យការបឋមនៃកិច្ចព្រមព្រៀងអន្តរជាតិស្តីពីការការពារជីវៈចម្រុះ។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8xI.g | 1 317 |
| 6 | អ.ស.ប បង្ខំចិត្តកាត់បន្ថយជំនួយមនុស្សធម៌ប្រចាំខែសម្រាប់ពលរដ្ឋ ៥០ម៉ឺននាក់នៅតំបន់ហ្កាហ្សា
កម្មវិធីស្បៀងអាហារពិភពលោកហៅកាត់ជាភាសាអង់គ្លេស WFP បានប្រកាសនៅថ្ងៃចន្ទ ទី១៩ តុលានេះពីការបង្ខំចិត្តកាត់បន្ថយបេសកកម្មជំនួយមនុស្សធម៌ប្រចាំខែដល់ពលរដ្ឋចំនួន ៥០ម៉ឺននាក់នៅតំបន់ហ្កាហ្សាដោយសារតែបញ្ហាហិរញ្ញវត្ថុ។ តែទន្ទឹមនឹងកាត់បន្ថយជំនួយមនុស្សធម៌ WFP ក៏បានអំពាវនាវឲ្យពិភពលោកកុំភ្លេចពលរដ្ឋ និងដែនដីតំបន់ហ្កាហ្សាដែលបានខ្ទេចខ្ទីរដោយសារសង្រ្គាម។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8wk.g | 1 257 |
| 7 | តុលាការខេត្តកោះកុងឃុំខ្លួនមនុស្ស ៨នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិត ១តោន
សាលាដំបូងខេត្តកោះកុង បានសម្រេចឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទចំនួន ៨នាក់ ក្នុងនោះមានជនជាតិខ្មែរ ៧នាក់ និងឡាវ ១នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនខុសច្បាប់ ដែលមានទម្ងន់សរុបជិត ១តោន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកោះកុងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8wV.g | 1 263 |
| 8 | លោក ហ៊ុន ម៉ាណែត៖ ខ្ញុំទុកពេលត្រឹមដំណាច់ខែតុលាឲ្យលោក អ៊ុំ សំអាន សម្រេចចិត្តមក ឬមិនមកកម្ពុជា
នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់លើហ្វេសប៊ុករបស់លោកដោយទុកពេលឲ្យលោកអ៊ុំ សំអានត្រឹមដំណាច់ខែតុលាក្នុងការសម្រេចចិត្ត និងរៀបចំក្រុមការងារ ឬចាត់តំណាងមកជជែកពីបញ្ហាព្រំដែនកម្ពុជា-ថៃជាមួយរដ្ឋាភិបាលកម្ពុជា។ ការដាក់ឱសានវាទនេះធ្វើឡើង បន្ទាប់ពីលោក អ៊ុំ សំអានបានចោទប្រកាន់លោក ហ៊ុន សែន ថាជាអ្នករារាំងការវិលចូល ស្រុកវិញរបស់ក្រុមអ្នកនយោបាយប្រឆាំង បន្ទាប់ពីមានការអញ្ជើញរបស់ ហ៊ុន ម៉ាណែត។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8vF.g | 1 504 |
| 9 | UNCLOS ជំរុញឲ្យកម្ពុជា និងថៃ អនុវត្តកិច្ចព្រមព្រៀង និងវិធាននានាដែលមានស្រាប់
គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ជំរុញឲ្យភាគីកម្ពុជា និងថៃ អនុវត្តឲ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងវិធាននានា ដែលកម្ពុជា និងថៃ បានឯកភាពគ្នាកន្លងទៅ។ នេះជាលទ្ធផលមួយ ក្នុងចំណោមលទ្ធផលផ្សេងទៀត ដែលគណៈកម្មការផ្សះផ្សា បានសម្រេចក្នុងកិច្ចប្រជុំ ស្តីពីបញ្ហាដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ កាលពីថ្ងៃទី១៤ ដល់១៨ ខែតុលា នៅទីក្រុងឡាអេ ប្រទេសហូឡង់។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8su.g | 1 635 |
| 10 | ៩ខែឆ្នាំ២០២៦៖ មន្ទីរបរិស្ថានខេត្តក្រចេះបង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២០០ករណី
មន្ទីរបរិស្ថានខេត្តក្រចេះ បានអះអាងពីការបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ២២៨ករណី ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ ដោយមានការចុះល្បាតជាង ១ ៤០០លើក នៅតាមតំបន់ការពារធម្មជាតិ។ តែសកម្មជនបណ្ដាញសហគមន៍ព្រៃឡង់ សង្កេតឃើញថា បទល្មើសធនធានធម្មជាតិនៅតែបន្តកើតមាននៅតំបន់ព្រៃឡង់ និងជំរុញឱ្យអាជ្ញាធរបន្តអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ព្រមទាំងលុបបំបាត់អំពើពុករលួយក្នុងវិស័យព្រៃឈើ។ ស៊ឹម ចាន់សំណាង រាយការណ៍៖
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8st.g | 1 503 |
| 11 | បារាំងនិងសហគមន៍អន្តរជាតិ ដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យបញ្ឈប់អំពើហិង្សាលើប្រជាជនប៉ាឡេស្ទីន នៅស៊ីហ្សកដានី
នៅស៊ីហ្សកដានី អាណានិគមជនអ៊ីស្រាអែល បានស្ទាក់ក្បួនរថយន្តរបស់គណៈប្រតិភូអឺរ៉ុប និងបានប្រើអំពើហិង្សា មកលើចៅហ្វាយឃុំបារាំងម្នាក់។ នៅថ្ងៃអាទិត្យ ទី១៨ តុលា បារាំងនិងសហគមន៍អន្តរជាតិ បានថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះការប្រើអំពើហិង្សាលើអ្នកការទូតអឺរ៉ុប និងបានដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យបញ្ឈប់អំពើហិង្សាលើប្រជាជនប៉ាឡេស្ទីន និងបញ្ឈប់នយោបាយអាណានិគមកិច្ច នៅតំបន់ស៊ីហ្សកដានី។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8qX.g | 1 577 |
| 12 | ស៊ុយអែត បំបែកបណ្តាញលាងលុយកខ្វក់ ដែលជាក្រុមប្រើភាសារុស្ស៊ី
អាជ្ញាធរស៊ុយអែត បានស៊ើបអង្កេតនិងរកឃើញបណ្តាញមួយចំនួន ដែលសង្ស័យថាប្រព្រឹត្តបទល្មើសលាងលុយកខ្វក់នៅក្នុងប្រទេស។ សកម្មភាពខុសច្បាប់នេះ ហាក់កើតឡើងក្នុងទ្រង់ទ្រាយធំ «ស្ទើរតែដូចជាឧស្សាហកម្ម»។ បណ្តាញឧក្រិដ្ឋជនទាំងនេះ មានច្រើនមនុស្សចម្រុះជនជាតិ តែនិយាយប្រើប្រាស់ភាសារុស្ស៊ីតែមួយ។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8qC.g | 1 469 |
| 13 | កម្មវិធីព័ត៌មានប្រចាំថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8oo.g | 1 312 |
| 14 | លោក សុទ្ធ គឹមកុលមុនី៖ ផ្ទះ ៤ម៉ឺនខ្នង និងប្រជាជន ៤៤ម៉ឺនគ្រួសារ រងផលប៉ះពាល់ពីទឹកជំនន់
គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ស្ថានភាពទឹកជំនន់នៅតាមដងទន្លេមេគង្គបានស្រកចុះមកនៅកម្ពស់ទឹកធម្មតាវិញ តែនៅបន្តជន់លិចតាមតំបន់មួយចំនួនក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ។ នេះបើតាមការបញ្ជាក់ពីលោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានប្រាប់មកវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៨តុលានេះ និងថាចាប់តាំងពីមានគ្រោះទឹកជំនន់មក ខេត្តចំនួន ១០បានរងផលប៉ះពាល់។ ដោយឡែក ផ្ទះសម្បែងចំនួនជាង៤ម៉ឺនខ្នង ប្រជាពលរដ្ឋចំនួន ៤៤ម៉ឺនគ្រួសារ និងហេដ្ឋារចនាសម្ព័ន្ធជិត៨០០កន្លែង នៅក្នុងខេត្តទាំង១០នេះ ក៏រងផលប៉ះពាល់ផងដែរ។ ទោះយ៉ាងណា រដ្ឋាភិបាលកម្ពុជាតាមរយៈគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយនៅមិនទាន់មានតួលេខជាទឹកប្រាក់សរុប ស្តីពីការខូចខាតដោយគ្រោះទឹកជំនន់នេះនៅឡើយ។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8oL.g | 1 324 |
| 15 | នៅបារាំង មហាបាតុកម្ម បង្កហិង្សា រីករាលដាលស្ទើរពេញប្រទេស
នៅបារាំង ថ្ងៃសៅរ៍ ទី១៧ តុលា បាតុករច្រើនម៉ឺននាក់ បានចុះផ្លូវធ្វើបាតុកម្មទ្រង់ទ្រាយធំ នៅកណ្តាលរដ្ឋធានីប៉ារីស និងនៅតាមបណ្តាខេត្តក្រុងធំៗ ដើម្បីតវ៉ាប្រឆាំងនឹងទំនិញឡើងថ្លៃ ទាមទារកំណែទម្រង់ប្រព័ន្ធអប់រំ និងសេវាសាធារណៈ ជាដើម។ មានក្រុមជនឆ្លៀតឱកាសមកពីច្រើនមជ្ឈដ្ឋាន បានដុតបំផ្លាញទ្រព្យសម្បតិ្តសាធារណៈ និងឯកជន ចូលគាស់លួចប្លន់ តាមហាងទំនិញផ្សេងៗ។ បើផ្អែកតាមអាជ្ញាធរបារាំាង នៅព្រឹកថ្ងៃអាទិត្យនេះ មានអ្នករបួសប្រមាណ ១៥០នាក់ និងចាប់ខ្លួនមនុស្ស ប្រមាណ ១៨០០នាក់។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8oJ.g | 1 237 |
| 16 | វៀតណាម ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសអឺរ៉ុប ចំនួន ៤
បន្ទាប់ពីចរចាគ្នា ជា១ទសវត្សរ៍ ទីបំផុតទៅ ប្រទេសវៀតណាម បានសម្រេចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសអឺរ៉ុប ចំនួន ៤ ។ កិច្ចព្រមព្រៀងនេះ ផ្តល់អត្ថប្រយោជន៍ខ្លាំងដល់សេដ្ឋកិច្ចនៃប្រទេសហត្ថលេខី តាមរយៈការពង្រីកទីផ្សារទំនិញ និងការលុបបំបាត់រនាំងពន្ធគយ ឬយកពន្ធគយតិចតួច ចំពោះផលិតផលឧស្សាហកម្ម កសិកម្ម និងផលនេសាទ រួមទាំងសេវាកម្មជាច្រើនទៀត។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8o9.g | 1 119 |
| 17 | ឧកញ៉ា ឡាយ ឈុនហួ៖ ការនាំអង្ករកម្ពុជាទៅបារាំងនឹងកើនក្នុងរង្វង់ ១០% ក្រោយការចូលរួមពិព័រណ៍នៅប៉ារីស
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា ឡាយ ឈុនហួ បានដឹកនាំសមាជិក ដែលជាក្រុមហ៊ុននាំចេញរបស់សហព័ន្ធស្រូវអង្ករកម្ពុជាចំនួន១២ ចូលរួមតាំងបង្ហាញអង្កររបស់កម្ពុជា នៅក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិលំដាប់ពិភពលោក Salon International de l'Alimentation (SIAL) Paris នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ជាពិព័រណ៍ ដែលមានរយៈពេល៥ថ្ងៃ ពោលចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។ លោកឧកញ៉ា ឡាយ ឈុនហួ រំពឹងខ្ពស់លើការចូលរួមពិព័រណ៍នេះ ដោយលោកបានដាក់ក្តីសង្ឃឹមថា កម្ពុជាអាចបង្កើនការនាំអង្ករក្នុងរង្វង់ ១០% ទៅកាន់ប្រទេសបារាំង ក្រោយពិព័រណ៍អន្តរជាតិមួយនេះ។ តាមលោកឧកញ៉ា ឡាយ ឈុនហួ កម្ពុជាបាននាំអង្ករប្រណីតៗ ចេញទៅប្រទេសបារាំងចំនួន ៨ម៉ឺនតោន ក្នុងរយៈ៩ខែ ឆ្នាំ២០២៦៕
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8na.g | 1 212 |
| 18 | លោក អ៊ុំ សំអាន ថាការបរាជ័យផ្សះផ្សាជាមួយលោក ហ៊ុន ម៉ាណែត ដោយសារ លោក ហ៊ុន សែន
នៅក្នុងការផ្សាយផ្ទាល់លើហ្វេសប៊ុកនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ លោក អ៊ុំ សំអាន បានចោទប្រកាន់ លោក ហ៊ុន សែន ថាជាអ្នករារាំងការវិលចូលស្រុកវិញរបស់ក្រុមអ្នកនយោបាយប្រឆាំង ទៅតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ តាម លោក អ៊ុំ សំអាន ការបរាជ័យលើការផ្សះផ្សារវាងលោក និង លោក ហ៊ុន ម៉ាណែត ដោយសារតែ លោក ហ៊ុន សែន មិនយល់ព្រមឲ្យមានការលើកលែងទោសដល់អ្នកនយោបាយប្រឆាំង។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8mt.g | 1 342 |
| 19 | ក្រសួងមហាផ្ទៃណែនាំឲ្យមន្ត្រីថ្នាក់ក្រោមជាតិបង្កបរិយាកាសងាយស្រួលដល់សកម្មភាពនយោបាយស្របច្បាប់
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា បានស្នើឲ្យមន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ បង្កបរិយាកាសអំណោយផលដល់គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ធ្វើសកម្មភាព ដោយពុំប្រឈមនឹងលក្ខខណ្ឌស្មុគស្មាញច្រើន ក្នុងដំណើរឆ្ពោះទៅការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតជាតិឆ្នាំ២០២៨។ តែការលើកឡើងរបស់រដ្ឋមន្ត្រីមហាផ្ទៃដូចនេះ ត្រូវមន្ត្រីគណបក្សជំទាស់មើលឃើញថានៅមិនទាន់គ្រប់គ្រាន់។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8m1.g | 1 430 |
| 20 | ពលរដ្ឋខ្មែរនៅកាណាដាអំពាវនាវឲ្យដោះលែងអ្នកទោសមនសិកានៅកម្ពុជា
នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ពលរដ្ឋខ្មែរនៅប្រទេសកាណាដា បានធ្វើបាតុកម្មមួយនៅមុខរដ្ឋសភាកាណាដា ក្នុងទីក្រុងអូតាវ៉ា ដើម្បីរំឭកខួប៣៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស២៣តុលា។ ឆ្លៀតឱកាសនេះ ក្រុមអ្នកតវ៉ា បានអំពាវនាវយ៉ាងទទូចឲ្យមានការដោះលែងសកម្មជននយោបាយ សកម្មជនបរិស្ថាន និងអ្នកទោសមនសិកាទាំងអស់ ដែលកំពុងជាប់ឃុំនៅកម្ពុជា។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8lb.g | 1 421 |
