uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

Відкрити в Telegram

https://t.me/document4study​ (ក្រុបឯកសារ​វិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បានកេីតមកជា​កូនខ្មែរជំនាន់ក្រោយ​ ដូនតា​ខ្ញុំ​គឺ​អស្ចារ្យ​❤️️

Показати більше
6 853
Підписники
+524 години
+1307 днів
+21830 днів
Архів дописів
Repost from Kampuchea Thmey TV
បញ្ជីឈ្មោះយុវជនចំនួន៥ពាន់នាក់ទៀត បំពេញកាតព្វយោធាជំនាន់ទី២ នឹងចេញនៅថ្ងៃទី២៥ ខែវិច្ឆិកា ហើយនឹងចាប់ផ្ដើមហ្វឹកហ្វឺននៅចុងខែកុម្ភៈ ឬដើមខែមីនា ឆ្នាំ២០២៧។ នេះបើតាមការគូសបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកវគ្គហ្វឹកហ្វឺន យោធិនកាតព្វកិច្ចវគ្គទី១ ឆ្នាំ២០២៦ នាថ្ងៃទី៩ ខែវិច្ឆិកា។ Telegram​|TikTok|YouTube

Repost from Kuoch Vengsrun
ទឹកភ្នែកនេះ​ គឺស្រក់ព្រោះជាតិ​ និងប្រជាជនកម្ពុជា បទចម្រៀងមួយបទដកស្រង់ពីការពិត អ្នកសម្តែងក៏ពិត ជួបស្ថានភាពពិត ហើយនៅតែស្ថិតជាប់
ទឹកភ្នែកនេះ​ គឺស្រក់ព្រោះជាតិ​ និងប្រជាជនកម្ពុជា បទចម្រៀងមួយបទដកស្រង់ពីការពិត អ្នកសម្តែងក៏ពិត ជួបស្ថានភាពពិត ហើយនៅតែស្ថិតជាប់អារម្មណ៍ប្រជាជនខ្មែរទូទាំងប្រទេសទាំងអ្នកជួបផ្ទាល់ និងប្រយោល បង្កើតអារម្មណ៍ក្តុកក្តួល ឆួលក្នុងចិត្តត្បិតឆ្លងកាត់ការភ័យខ្លាច ការបាត់បង់សាច់ញាតិ ដោយសារតែសង្គ្រាមតាមបណ្តោយព្រំដែនកន្លងទៅ។ យើងសង្ឃឹមថា អ្វីៗនឹងល្អប្រសើរ សង្គ្រាមលែងមាន ហើយឆាប់ទទួលបានសន្តិភាពពេញលេញត្រឡប់មកវិញ ឆាប់បានទៅផ្ទះសម្បែង (ជនភៀសសឹក) កសាងជីវភាពថ្មីឡើងវិញ ហើយកសាងសេដ្ឋកិច្ចជាតិ​ និងប្រជាជនឡើងវិញផងដែរ។

ចម្រៀង ៖ ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ? ស្តាប់បទចម្រៀងនេះ ដែលច្រៀងដោយក្មួយស្រីម្នាក់ក្នុងចំណោមប្រជាពលរដ្ឋខ្មែររាប់ម៉ឺនគ្រួសារដែលរងគ្រោះដោយសារសង្គ្រាមនៅតាមបណ្តោយព្រំដែន បងប្អូនអាចយល់ពីការឈឺចាប់ដោយសារសង្គ្រាមសម្រាប់គ្រួសារប្រជាពលរដ្ឋខ្មែរយើង។ បងប្អូនក៏អាចយល់បានថា ហេតុអ្វីបានជាយើងត្រូវខិតខំអត់ធ្មត់ ហើយព្យាយាម ដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី តាមច្បាប់អន្តរជាតិអោយអស់លទ្ធភាព។ ព្រោះយើងមិនចង់ឃើញប្រជាពលរដ្ឋយើងត្រូវរងការឈឺចាប់បែបនេះទៀតដោយមិនចាំបាច់។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp 🌐 Website #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

+1
National Strategy on MSME Development_EN.pdf8.69 MB

Repost from N/a
📍វគ្គថ្មីនិស្សិតច្បាប់: - កាតព្វកិច្ច​​.កិច្ចសន្យា​រៀន​: 2/11/26​​ -​​ ការតាក់តែងកិច្ចសន្យា​​.រៀន​: 7/11/26​ - នីតិគ្រួសារ.​
+3
📍វគ្គថ្មីនិស្សិតច្បាប់: - កាតព្វកិច្ច​​.កិច្ចសន្យា​រៀន​: 2/11/26​​ -​​ ការតាក់តែងកិច្ចសន្យា​​.រៀន​: 7/11/26​ - នីតិគ្រួសារ.​រៀន​:​ 4/11/26 - សេចក្ដី​ផ្ដើម​ក្រម.​រៀន​:​ 6/11/26 ចុះឈ្មោះ​ : 👉Telegram: https://t.me/Visal_Mao 🗂​ Telegram group : https://t.me/document4study ​ សូមអរគុណ។

វិញ្ញាសារសរសេរអធិប្បាយមន្ត្រីក្រមការជំនាន់ទី២ដល់ទី១១.pdf1.40 MB

គោលនយោបាយស្តីពី_ការគ្រប់គ្រង_និងការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ.pdf5.74 MB

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង
+9
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសាលាវិជ្ជាជីវៈមេធាវី ===================== ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃអង្គារ​ ៧រោច ខែអស្សុជ​ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា​ ឆ្នាំ២០២៦ នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសាលាវិជ្ជាជីវៈមេធាវី។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនដែលជាសមាសភាពនៃក្រុមការងារទទួលបន្ទុករៀបចំការធ្វើវិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងយុត្តិធម៌។   សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសាលាវិជ្ជាជីវៈមេធាវីនេះ ត្រូវបានរៀបចំឡើង​ដោយផ្អែកតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្ដិកៈមេធាវី ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១០២៦/០១៩ ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦​ ដែល​បង្កើត​ឱ្យ​មាន​សាលា​វិជ្ជាជីវៈ​មេធាវី​​ និងដើម្បីបំពេញបន្ថែមលើចំណុចខ្វះខាត​ ក៏ដូចជា​ធ្វើ​បច្ចុប្បន្ន​ភាពលើអនុក្រឹត្យ​លេខ​១៣០​ អនក្រ.បក​ ចុះថ្ងៃទី​១១​ ខែ​កញ្ញា​ ឆ្នាំ​២០០៨ ស្ដីពី​ការបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី។​ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី នឹង​ត្រូវ​ជំនួស​ដោយ​សាលា​វិជ្ជាជីវៈ​មេធាវី​នេះ។   ជាលទ្ធផល, អង្គប្រជុំបានឯកភាពលើខ្លឹមសារនៃសេចក្ដីព្រាងអនុក្រឹត្យនេះ និងបានផ្ដល់យោបល់ និងធាតុចូលបន្ថែម ដើម្បីឱ្យសេចក្ដីព្រាងអនុក្រឹត្យនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្ត។

សេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទ និងមណ្ឌលប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦ ឲ្យចូលបម្រើការ
សេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទ និងមណ្ឌលប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦ ឲ្យចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដូចខាងក្រោម៖

ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង (គ.គ.ច.វ.) បានអញ្ជើញដឹកនាំប
+9
ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង (គ.គ.ច.វ.) បានអញ្ជើញដឹកនាំប្រជុំក្រុមការងារ នៅសាលាដំបូងខេត្តតាកែវ​ និងសាលាដំបូងខេត្តកែប ==================== នាថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង (គ.គ.ច.វ.) អញ្ជើញដឹកនាំប្រជុំក្រុមការងារ នៅសាលាដំបូងខេត្តតាកែវ​ និងសាលាដំបូងខេត្តកែប ដែលមានការចូលរួមពី លោកជំទាវ អ៊ូ ស៊ីថា ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្ដមប្រធានសាលាដំបូង និងឯកឧត្ដមព្រះរាជអាជ្ញានៃសាលាដំបូងខេត្តទាំង២ និងមន្ត្រីសាលាដំបូងខេត្តទាំងពីរ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងរដ្ឋបាលព្រៃឈើ និងបានចុះទៅពិនិត្យមើលវត្ថុតាងជាក់ស្ដែងដែលមាននៅតាមកន្លែងរក្សាទុក។

ច្បាប់ស្តីពីលក្ខន្តិកៈមេធាវីបញ្ចូលនូវវិសោធនកម្ម.pdf1.79 MB

សូមចូលរួមអបអរសាទរ បេក្ខជនប្រឡងជាប់ស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតបឋមសិក្សា ឆ
+6
សូមចូលរួមអបអរសាទរ បេក្ខជនប្រឡងជាប់ស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតបឋមសិក្សា ឆ្នាំសិក្សា២០២៦-២០២៧ នាសម័យប្រឡងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ សូមបេក្ខជនពិនិត្យ និងតាមដានការផ្សព្វផ្សាយព័ត៌មានចាំបាច់ជាបន្តបន្ទាប់៖ 👉 បេក្ខជនជាប់ស្ថាពរ និងបេក្ខជនជាប់បម្រុង ត្រូវចូលរួមទទួលការបណ្ដុះបណ្ដាលនៅគ្រឹះស្ថានអប់រំគ្រូបង្រៀន (ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ) តាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា សរុបចំនួន ៣០ក្រេឌីត។ 👉 បេក្ខជនជាប់ស្ថាពរ និងបេក្ខជនជាប់បម្រុង ដែលទទួលបានការបណ្តុះបណ្តាលតាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា ទើបមានសិទ្ធិដាក់ពាក្យទៅបម្រើការងារនៅសាលាបឋមសិក្សា ស្ថិតក្នុងភូមិសាស្ត្រឃុំ-សង្កាត់ ដែលសាមីខ្លួនបានជ្រើសរើស។ 👉 បេក្ខជនជាប់ស្ថាពរ និងបេក្ខជនជាប់បម្រុង ត្រូវទៅបង្ហាញខ្លួន និងដាក់ពាក្យសុំចុះឈ្មោះចូលរៀននៅគ្រឹះស្ថានអប់រំគ្រូបង្រៀននៃក្រសួងអប់រំ យុវជន និងកីឡា ក្រោយការប្រកាសលទ្ធផលតាមការកំណត់។ ករណីបេក្ខជនមិនមកបង្ហាញខ្លួនតាមកាលកំណត់ ត្រូវចាត់ទុកថាបេក្ខជននោះបោះបង់ចោលការងារ និងត្រូវលុបឈ្មោះចេញពីបញ្ជីសម្រាប់ជ្រើសរើសកន្លែងការងារ។ 👉 ករណីបេក្ខជនដែលបានចូលរៀន និងអវត្តមានចាប់ពីចំនួន ៣០ពេល នឹងត្រូវលុបឈ្មោះចេញពីបញ្ជីបណ្តុះបណ្តាលនៅគ្រឹះស្ថានអប់រំគ្រូបង្រៀន ដែលក្រសួងអប់រំ យុវជន និងកីឡា បានកំណត់។ បទប្បញ្ញត្តិផ្សេងៗបន្ថែមទៀតនឹងត្រូវយកមកអនុវត្តតាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា។ 👉 បេក្ខជនដែលបានចូលរួមការបណ្តុះបណ្តាលហើយ នឹងត្រូវជ្រើសរើសឱ្យបំពេញការងារនៅតាមសាលាបឋមសិក្សា ស្ថិតក្នុងភូមិសាស្ត្រដែលសាមីខ្លួនបានជ្រើសរើស ផ្អែកលើលំដាប់ពិន្ទុនៃលទ្ធផលប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅកម្រិតបឋមសិក្សា។ ក្នុងករណីបេក្ខជនមិនទាន់ត្រូវបានជ្រើសរើស បេក្ខជនក៏អាចនឹងទទួលបានឱកាសទៅបំពេញការងារនៅតាមសាលាបឋមសិក្សាផ្សេង ដែលមានតម្រូវការផ្អែកលើគោលការណ៍ស្ម័គ្រចិត្តរបស់សាមីខ្លួន និងតាមលំដាប់ពិន្ទុក្នុងករណីចំនួនកន្លែងការងារមានកំណត់។ 👉 បេក្ខជនដែលបានជ្រើសរើសកន្លែងការងាររួចហើយ មិនត្រូវបានអនុញ្ញាតឱ្យផ្លាស់ប្តូរកន្លែងការងារដោយហេតុផលណាមួយឡើយ។ ការផ្លាស់ប្ដូរកន្លែងការងារអាចធ្វើទៅបានក្នុងករណីមានការពិនិត្យ និងសម្រេចពីគណៈកម្មការរៀបចំការប្រឡងប្រជែង។ 👉 បេក្ខជនសមណៈ (ជាបព្វជិត ឬព្រះសង្ឃ) មានមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃក្រសួងធម្មការ និងសាសនា នៅពេលប្រឡងប្រជែងជាប់ជាស្ថាពរ គឺតម្រូវឱ្យលាចាកសិក្ខាបទ (ក្នុងរយៈពេល ០១ខែ) និងមិនរក្សាមុខតំណែងឡើយ។ 👉 មន្ត្រីរាជការស៊ីវិល ដែលត្រូវបានជ្រើសរើសទៅបម្រើការងារជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ត្រូវដាក់ឱ្យស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស រហូតដល់ពេលបញ្ចប់កិច្ចព្រមព្រៀងការងារ។ 👉 គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់។

ក្រសួងកសិកម្មស្នើសុំគោលការណ៍ជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន៤០នាក់។
+1
ក្រសួងកសិកម្មស្នើសុំគោលការណ៍ជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន៤០នាក់។

Repost from N/a
📍វគ្គថ្មីនិស្សិតច្បាប់: - កាតព្វកិច្ច​​.កិច្ចសន្យា​រៀន​: 2/11/26​​ -​​ ការតាក់តែងកិច្ចសន្យា​​.រៀន​: 7/11/26​ - នីតិគ្រួសារ.​
+3
📍វគ្គថ្មីនិស្សិតច្បាប់: - កាតព្វកិច្ច​​.កិច្ចសន្យា​រៀន​: 2/11/26​​ -​​ ការតាក់តែងកិច្ចសន្យា​​.រៀន​: 7/11/26​ - នីតិគ្រួសារ.​រៀន​:​ 4/11/26 - សេចក្ដី​ផ្ដើម​ក្រម.​រៀន​:​ 6/11/26 ចុះឈ្មោះ​ : 👉Telegram: https://t.me/Visal_Mao 🗂​ Telegram group : https://t.me/document4study ​ សូមអរគុណ។

សូមថ្វាយព្រះពរ និងអបអរសាទរខួបលើកទី២២ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្
សូមថ្វាយព្រះពរ និងអបអរសាទរខួបលើកទី២២ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ២៩ តុលា ២០០៤ - ២៩ តុលា ២០២៦

Repost from N/a
📍វគ្គថ្មីនិស្សិតច្បាប់: - កាតព្វកិច្ច​​.កិច្ចសន្យា​រៀន​: 2/11/26​​ -​​ ការតាក់តែងកិច្ចសន្យា​​.រៀន​: 7/11/26​ - នីតិគ្រួសារ.​
+3
📍វគ្គថ្មីនិស្សិតច្បាប់: - កាតព្វកិច្ច​​.កិច្ចសន្យា​រៀន​: 2/11/26​​ -​​ ការតាក់តែងកិច្ចសន្យា​​.រៀន​: 7/11/26​ - នីតិគ្រួសារ.​រៀន​:​ 4/11/26 - សេចក្ដី​ផ្ដើម​ក្រម.​រៀន​:​ 6/11/26 ចុះឈ្មោះ​ : 👉Telegram: https://t.me/Visal_Mao 🗂​ Telegram group : https://t.me/document4study ​ សូមអរគុណ។

កម្រងឯកសារកិច្ចប្រជុំស្ដីពី "ការពង្រឹងការអនុវត្តច្បាប់ ការទប់ស្កាត់ និងបង្រ្កាបបទល្មើស" នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជាអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ កាលពីព្រឹកថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។

Repost from Grand News | GN
រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពី ការជ្រើសរើសប្រជាពលរដ្ឋខ្មែរដើម្បីចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦។
+2
រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពី ការជ្រើសរើសប្រជាពលរដ្ឋខ្មែរដើម្បីចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦។

Repost from N/a
📍វគ្គថ្មីនិស្សិតច្បាប់: - កាតព្វកិច្ច​​.កិច្ចសន្យា​រៀន​: 2/11/26​​ -​​ ការតាក់តែងកិច្ចសន្យា​​.រៀន​: 7/11/26​ - នីតិគ្រួសារ.​
+3
📍វគ្គថ្មីនិស្សិតច្បាប់: - កាតព្វកិច្ច​​.កិច្ចសន្យា​រៀន​: 2/11/26​​ -​​ ការតាក់តែងកិច្ចសន្យា​​.រៀន​: 7/11/26​ - នីតិគ្រួសារ.​រៀន​:​ 4/11/26 - សេចក្ដី​ផ្ដើម​ក្រម.​រៀន​:​ 6/11/26 ចុះឈ្មោះ​ : 👉Telegram: https://t.me/Visal_Mao 🗂​ Telegram group : https://t.me/document4study ​ សូមអរគុណ។