es
Feedback
ScienceEdu.-PTEC

ScienceEdu.-PTEC

Ir al canal en Telegram

Educational sharing platform for future Cambodia

Mostrar más
1 172
Suscriptores
+124 horas
+17 días
+2030 días
Archivo de publicaciones
photo content

Cambodia lacks enough skilled technicians and engineers to support the transition to solar power https://kiripost.com/stories/in-rural-cambodia-a-new-generation-is-learning-solar-but-a-skills-gap-remains

វិញ្ញាបនបត្រដែលទទួលបានក្រោយការបណ្ដុះបណ្ដាលតាមរយៈអនឡាន ដោយគ្រូល្បីដែលស្ថានទូតបានរៀបចំ ចុះឈ្មោះឱ្យបានទាន់ពេលវេលា វគ្គពិសេស Onli
វិញ្ញាបនបត្រដែលទទួលបានក្រោយការបណ្ដុះបណ្ដាលតាមរយៈអនឡាន ដោយគ្រូល្បីដែលស្ថានទូតបានរៀបចំ ចុះឈ្មោះឱ្យបានទាន់ពេលវេលា វគ្គពិសេស Online Professional English Network (OPEN) ⏰ផុតកំណត់ដាក់ពាក្យ ថ្ងៃទី​​ ២៧ ខែ សីហា ឆ្នាំ ២០២៦ ។ 🔗សូមដាក់ពាក្យឥឡូវនេះ៖​ https://www.cognitoforms.com/RELOVietnam/_2026OnlineProfessionalEnglishNetworkOPENProgramApplicationFormFallTerm. ព័ត៌មានលម្អិត ប្រឹក្សាយោបល់ https://t.me/teachingmaterail

គណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ១០រូប អញ្ជើញចូលរួមកម្មវិធីជូនដំណើរផ្លូវការ មុនពេលចេញទៅបំពេញការ
+7
គណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ១០រូប អញ្ជើញចូលរួមកម្មវិធីជូនដំណើរផ្លូវការ មុនពេលចេញទៅបំពេញការបណ្តុះបណ្តាល២សប្តាហ៍នៅប្រទេសឥណ្ឌា ————————— នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ គណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ឯកទេសគណិតវិទ្យា វិទ្យាសាស្ត្រ និង ICT ចំនួន១០រូប (ស្រី០៣រូប) ដឹកនាំដោយលោកស្រីសាស្ត្រាចារ្យជំនួយ ប៉េង ទិត្យសុទ្ធី នាយិការងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងកម្មវិធីជូនដំណើរមន្ត្រីជាផ្លូវការ ដែលនឹងអញ្ជើញចូលរួមកម្មវិធីបណ្តុះបណ្តាលនៅគ្រឹះស្ថានឧត្តមសិក្សា ITEC ក្រោមប្រធានបទ “ក្របខ័ណ្ឌសម្រាប់ការរួមបញ្ចូលបញ្ញាសិប្បនិម្មិត (AI) ដើម្បីលើកកម្ពស់ការអប់រំផ្នែកស្ទែម (STEM)” នៅទីក្រុងឆេនណៃ ខេត្តតាម៊ិលណាឌូ ប្រទេសឥណ្ឌា។ កម្មវិធីនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម វ៉ាន់ឡាល់វ៉ាវណា ប៊ែវីតឡុង (H.E. Mr. Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងរៀបចំឡើងដោយនិវេសនស្ថានទូតឥណ្ឌា សហការជាមួយក្រសួងកិច្ចការបរទេសនៃរដ្ឋាភិបាលឥណ្ឌា។ គួរបញ្ជាក់ផងដែរថា គណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញនឹងចេញដំណើរដើម្បីចូលរួមកម្មវិធីបណ្ដុះបណ្ដាលនេះនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ និងត្រឡប់មកវិញនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាលនេះ នឹងផ្ដល់ជូននូវឱកាសសម្រាប់គណៈប្រតិភូអ្នកឯកទេសអប់រំគ្រូបង្រៀនកម្ពុជា ក្នុងការសិក្សាស្វែងយល់ សំដៅពង្រឹង និងពង្រីកសមត្ថភាពបន្ថែមលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីយកមកអភិវឌ្ឍ និងបញ្ចូលទៅក្នុងវិធីសាស្ត្របង្រៀន និងរៀនតាមបែបអប់រំស្ទែម (STEM Education) ឱ្យកាន់តែមានប្រសិទ្ធភាព និងទំនើបកម្ម។ ជាទីបញ្ចប់ ថ្នាក់ដឹកនាំនៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងតំណាងស្ថានទូតឥណ្ឌា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ និងបានប្រសិទ្ធពរជ័យជូនដល់គណៈប្រតិភូទាំងអស់ សូមឱ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការដកស្រង់បទពិសោធន៍ពីវគ្គបណ្តុះបណ្តាលនេះ និងធ្វើដំណើរទៅមកប្រកបដោយសុវត្ថិភាព។ www.ptec.edu.kh 📱 https://www.facebook.com/ptec.edu ✉️ info@ptec.edu.kh 📱 https://t.me/PhnomPenhTeacherEducationCollege

Call for Papers — Volume 4, Issue 2 (2026)

សូមចូលរួមអបអរសាទរដល់លោកគ្រូ អ្នកគ្រូ លោកប្រធានដេប៉ាតឺម៉ងង់នៃដេប៉ាតឺម៉ងវិទ្យាសាស្រ្ត និង នាយិការងនៃវិទ្យាស្ថានគរុកោសល្យរាជធានី
សូមចូលរួមអបអរសាទរដល់លោកគ្រូ អ្នកគ្រូ លោកប្រធានដេប៉ាតឺម៉ងង់នៃដេប៉ាតឺម៉ងវិទ្យាសាស្រ្ត និង នាយិការងនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញដែលលទ្ធផលនៃការស្រាវជ្រាវត្រូវបានទទួលបោះពុម្ពអត្ថបទនៅក្នុងទស្សនាវដ្ដីស្រាវជ្រាវSAJSE (Southeath Asian Journal of STEM Education លើប្រធានបទ៖ Making ScienceMeaningful: STEM Professional Development to Empower Science Lecturers and Teachers ដែលជាសមិទ្ធផល និងការបន្តកិច្ចការស្រាវជ្រាវ ដើម្បីឧត្តមភាពក្នុងវិស័យអប់រំ។

photo content

សូមចូលរួមអបអរសាទរដល់អតីតគរុនិស្សិតវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងគ្រូឧទ្ទេសនៃដេប៉ាតឺម៉ង់វិទ្យាសាស្រ្ត, មហាវិទ្យាល័យអប់រំវិទ្យាសាស្រ្តនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដែលលទ្ធផលការងារស្រាវជ្រាវត្រូវបានទទួលបោះពុម្ពអត្ថបទនៅក្នុងទស្សនាវដ្ដីស្រាវជ្រាវអន្តរជាតិAIP Conference Proceedings លើប្រធានបទ៖ ១) The Kinetics of the Decomposition of Hydrogen Peroxide by Liver Enzyme (https://doi.org/10.1063/5.0337933) និង២) Titration and pH measurement on consume acids analysis by Nernst equation (https://doi.org/10.1063/5.0337710) ដែលសមិទ្ធផល និងការបន្តកិច្ចការស្រាវជ្រាវ ដើម្បីឧត្តមភាពក្នុងវិស័យអប់រំ។ អត្ថបទស្រាវជ្រាវពេញ : https://pubs.aip.org/aip/acp/search-results?page=1&fl_SiteID=1000005&f_AllAuthors=sopheak

photo content
+1

វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ មហាវិទ្យាល័យអប់រំវិទ្យាសាស្ត្រ ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រ ---------------------- កម្មវិធីអប់រំគ្រូបង្រៀនកម្រិតបឋមសិក្សា ថ្នាក់បរិញ្ញាបត្រអប់រំ ដោយគរុនិស្សិតបឋមថ្នាក់ FII ដឹកនាំដោយលោកគ្រូ-អ្នកគ្រូនៃដេប៉ាតឺម៉ង់វិទ្យាសាស្រ្តនិងលោកគ្រូអ្នកគ្រូជនជាតិកូរ៉េ មុខវិជ្ជា៖ វិទ្យាសាស្ត្របឋម ប្រធានបទ៖ ការយល់ដឹងអំពីកម្មសិទ្ធបញ្ញា I. វត្ថុបំណង - រៀបរាប់បានអំពីសិទ្ធនៅលើម៉ាកនិងសិទ្ធក្នុងការការពារកម្មសិទ្ធបញ្ញាបានត្រឹមត្រូវតាមរយៈការពិភាក្សានិងការណែនាំពីគ្រូ - កំណត់ពីលក្ខណៈសម្គាល់ម៉ាកផ្សេងៗដោយលើកឧទាហរណ៍អំពីស្លាកសញ្ញាឬឡូហ្គោនិងបង្កើតការច្នៃប្រឌិតម៉ាកបានត្រឹមត្រូវតាមរយៈការវិភាគនិងអនុវត្ត - បណ្ដុះស្មារតីទទួលខុសត្រូវក្នុងការប្រើប្រាស់និងបង្កើតម៉ាកដោយស្របច្បាប់ព្រមទាំគោរពកម្មសិទ្ធបញ្ញារបស់អ្នកដទៃ។ II.  លទ្ធផលសិក្សា - បង្កើនទំនួលខុសត្រូវ គំនិតច្នៃប្រឌិត និងគោរពកម្មសិទ្ធបញ្ញារបស់អ្នកដទៃ។ - បង្ហាញពីផលប្រយោជន៍នៃ កម្មសិទ្ធិបញ្ញានៅក្នុងបរិបទសង្គម - អនុវត្តភាពច្នៃប្រឌិតក្នុងថ្នាក់រៀន សកម្មភាពលើកទឹកចិត្តដល់កុមារ ដើម្បីបង្ហាញពីសមត្ថភាពច្នៃប្រឌិតរបស់ពួកគេ ---------------------------------- វ.គ.ភ ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រ ថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦

photo content
+5

វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ មហាវិទ្យាល័យអប់រំវិទ្យាសាស្ត្រ ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រ កម្មវិធីអប់រំគ្រូបង្រៀនកម្រិតបឋមសិក្សា ថ្នាក់បរិញ្ញាបត្រអប់រំ សម្រាប់គរុនិស្សិតបឋមថ្នាក់ BII - ដឹកនាំដោយលោកគ្រូ អ្នកគ្រូឧទ្ទេសនៃដេប៉ាតឺម៉ង់វិទ្យាសាស្រ្ត និង អ្នកគ្រូជនជាតិកូរ៉េ -  មុខវិជ្ជា៖ វិទ្យាសាស្រ្ត - ការចូលរួមសក្ខាស្ដីពី ÷ " ការអប់រំច្នៃប្រឌិតនៅកម្ពុជា " - ប្រធានបទ ÷ ការបង្កើតគំនិតនិងគោលការណ៍ច្នៃប្រឌិត ទ្រីស I. វត្ថុបំណង - ចំណេះដឹង: យល់ដឹងពីប្រវត្តិ និងគោលបំណងនៃការអប់រំវិច្នៃប្រឌិតព្រមទាំងអាចពន្យល់ពីសមត្ថភាពស្នូលនៃការអប់រំឆ្នៃប្រឌិតដែលគ្រូបង្រៀនត្រូវមាន។ - បំណិន: អាចស្វែងរកបញ្ហាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងអាចទាញចេញនូវគំនិតច្នៃប្រឌិតថ្មីៗសម្រាប់ការច្នៃប្រឌិត។ - ឥរិយាបទ: មានឆន្ទៈក្នុងការអនុវត្តក្នុងនាមជាគ្រូបង្រៀន ដើម្បីបណ្តុះបណ្តាលភាពច្នៃប្រឌិត សមត្ថភាពដោះស្រាយបញ្ហា និងស្មារតីហ៊ានប្រឈមការលំបាករបស់សិស្សានុសិស្ស តាមរយៈការអប់រំច្នៃប្រឌិត។ II. លទ្ធផល - ស្វែងរក និងកំណត់បញ្ហាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលអាចកើតមាននៅក្នុងសាលារៀន និងសហគមន៍ ដើម្បីយកមកវិភាគ និងស្វែងរកដំណោះស្រាយសមស្រប។ - បង្កើតគំនិតច្នៃប្រឌិតថ្មីៗ សមស្របសម្រាប់ដោះស្រាយបញ្ហាដែលកើតមានឲ្យបានកាន់តែល្អប្រសើរ - អនុវត្តជំនាញច្នៃប្រឌិតក្នុងការបង្រៀន ការរចនាសកម្មភាពរៀនដែលលើកទឹកចិត្តសិស្សឱ្យគិត វិភាគ សហការគ្នា និងហ៊ានសាកល្បងគំនិតថ្មីៗ ដើម្បីអភិវឌ្ឍសមត្ថភាពដោះស្រាយបញ្ហា និងភាពច្នៃប្រឌិតរបស់សិស្ស។ វ.គ.ភ ថ្ងៃទី 29 ខែ មិថុនា ឆ្នាំ 2026

photo content
+3

photo content
+4

photo content