en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram
9 966
Subscribers
-924 hours
-437 days
-13130 days
Posts Archive
អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ប្រចា
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ប្រចាំឆមាសទី១ ឆ្នាំ២០២៦ (កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តបទបញ្ជាលេខ ០១ ប.ប. និងអនុក្រឹត្យលេខ ០៣ អ.ន.ក្រ. ស្តីពីការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ហៅកាត់ថា គ.ប.ឆ.ប.ខ ប្រចាំឆមាសទី១ ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងខេត្ត, កងកម្លាំងប្រដាប់អាវុធ, ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ, អភិបាលក្រុង-ស្រុកទាំង១០ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីវាយតម្លៃលទ្ធផលពីកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលការងារយ៉ាងសកម្មរបស់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា  (Online Scams) កុំឱ្យងើបឡើងជាថ្មី។ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តល់ឱកាសជូនអាជ្ញាធរក្រុង-ស្រុក ធ្វើការរាយការណ៍អំពីសភាពការណ៍ និងលទ្ធផលនៃការអនុវត្តការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗ ដើម្បីដោះស្រាយ និងសម្របសម្រួលឱ្យបានទាន់ពេលវេលា។ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញឱ្យគណៈបញ្ជាការឯកភាព រដ្ឋបាលក្រុងស្រុក បន្តចុះធ្វើរដ្ឋបាលចំហរ នៅតាមដងផ្លូវ ឱ្យបានជាប់ជាប្រចាំ សំដៅធ្វើយ៉ាងណា ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋក្នុងសហគមន៍៕
04 Aug, 04:25
04 Aug, ~04:25

សារលិខិតជូនពររបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្
+4
សារលិខិតជូនពររបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីចម្រើនជន្មាយុគម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ ដ៏ឧត្តុង្គឧត្តម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ 🙏❤️🎂🎉
03 Aug, 23:25

នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល ប្រធានស.ស.យ.ក. ខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងវេទិកាចែករំលែកបទព
+7
នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល ប្រធានស.ស.យ.ក. ខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងវេទិកាចែករំលែកបទពិសោធន៍សិក្សានៅក្រៅប្រទេស នៅអគារពហុបំណង ស.ស.យ.ក. ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោកសាស្រ្តាចារ្យ Jin Sato សាស្ត្រាចារ្យនៅសាកលវិទ្យាល័យតូក្យូ និងជានាយកវិទ្យាស្ថានសិក្សាស្រាវជ្រាវជាន់ខ្ពស់ពីអាស៊ី, លោកបណ្ឌិត ថុល ណាឌី, និងមានការអញ្ជេីញចូលរួមពីលោក លោកស្រី អនុប្រធាន សមាជិកអចិន្ត្រៃយ៍ និងគណៈកម្មាធិការស.ស.យ.ក.ខេត្ត ព្រមទាំងមានសិស្ស និស្សិតមកពីតាមសកលវិទ្យាល័យកនុងខេត្តកំពង់ចាមផងដែរ។
03 Aug, 07:12

ឯកឧត្តម សួស ប្រាថ្នា៖ គុណភាពនៃការផ្តល់សេវារដ្ឋបាល គឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពីប្រសិទ្ធភាពរដ្ឋបាល អភិបាលកិច្ចល្អ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ អត្ថបទ៖ លោក ហង្ស មគ្គបុរី វិដេអូ៖លោក ហង្ស មគ្គបុរី JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)
03 Aug, 06:44

ឯកឧត្តម សួស ប្រាថ្នា៖ គុណភាពនៃការផ្តល់សេវារដ្ឋបាល គឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពីប្រសិទ្ធភាពរដ្ឋបាល អភិបាលកិច្ចល្អ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ
03 Aug, 05:00

ឯកឧត្តម សួស ប្រាថ្នា និង ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការចុះពិនិត្យនិងវាយតម្លៃការផ្ដល់សេវារដ្ឋបាលរបស់អង្គ
+9
ឯកឧត្តម សួស ប្រាថ្នា និង ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការចុះពិនិត្យនិងវាយតម្លៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកំពង់ចាម ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការចុះពិនិត្យនិងវាយតម្លៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកំពង់ចាម ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម។ កិច្ចប្រជុំខាងលើមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គ.ជ.អ.ប. និងប្រធាន-អនុប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុកទាំង១០ ប្រធានមន្ទីរ-អង្គភាពជំនាញ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយ ប្រធានការិយាល័យរៀបចំដេនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបាន ចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅរដ្ឋបាលខេត្តកំពង់ចាម នាពេលនេះ។ ឯកឧត្តមអភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត សូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជានិច្ចកាល ឯកឧត្តម តែងបានផ្តល់នូវទស្សនៈទានល្អៗ ដើម្បីជាទន់ក្នុងការដឹកនាំប្រកបដោយចីរភាព និងប្រសិទ្ធភាព។ ក្នុងឱកាសនោះ ឯកឧត្តម សួស ប្រាថ្នា បានលើកឡើងថា កិច្ចប្រជុំនេះរៀបចំឡើងតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្របតាមកង្វល់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងភាពងាយស្រួលរបស់ប្រជាពលរដ្ឋក្នុងការទទួលសេវារដ្ឋបាល។ ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា «ការចុះមកពេលនេះ គឺដើម្បីរួមគ្នាពិនិត្យ និងកែលម្អប្រព័ន្ធការងារឱ្យកាន់តែរលូន មិនមែនជាការចុះមកដកស្រង់កំហុស ឬដាក់សម្ពាធលើអង្គភាពណាមួយនោះឡើយ»។ ក្រុមការងារចង់ស្វែងយល់ពីបញ្ហាប្រឈមជាក់ស្តែង ដើម្បីជួយសម្រួល និងកំណត់ស្ថាប័នទទួលខុសត្រូវឱ្យបានច្បាស់លាស់ សំដៅធានាថា រាល់ឯកសាររបស់ប្រជាពលរដ្ឋទទួលបានការមើលថែ និងដោះស្រាយបានទាន់ពេលវេលា។ ផ្អែកលើការចុះសិក្សានៅតាមបណ្តារាជធានី-ខេត្តចំនួន ៦ កន្លងមក ក្រុមការងារសង្កេតឃើញថា វិស័យដែនដី សំណង់ និងសូរិយោដី នៅមាននីតិវិធីស្មុគស្មាញ និងឆ្លងកាត់ច្រើនដំណាក់កាល។ ចំពោះខេត្តកំពង់ចាម គឺជាខេត្តទី៧ នៃបេសកកម្មនេះ ហើយក៏ជាខេត្តគំរូមួយដែលធ្វើបានល្អ ដែលក្រុមការងារត្រូវសិក្សាដកពិសោធន៍បន្ថែម។ ឯកឧត្តម សួស ប្រាថ្នា បានលើកទឹកចិត្តឱ្យមន្ត្រីរាជការ និងភាគីពាក់ព័ន្ធទាំងអស់ ចែករំលែកនូវបទពិសោធន៍ និងបញ្ហាប្រឈមនានាដោយស្មោះត្រង់ ដើម្បីឱ្យក្រុមការងារបូកសរុបធាតុចូល ជូនថ្នាក់ដឹកនាំ និងគោរពស្នើសុំគោលការណ៍ណែនាំពី សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងគោលដៅកែសម្រួលនីតិវិធីការងារឱ្យកាន់តែសាមញ្ញ និងបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ៕
03 Aug, 03:17

នៅថ្ងៃទី៣ ខែសីហាឆ្នាំ ២០២៦ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម និងអនុប្រធានពន្ធនាគារ មន្ត្រីំ
+4
នៅថ្ងៃទី៣ ខែសីហាឆ្នាំ ២០២៦ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម និងអនុប្រធានពន្ធនាគារ មន្ត្រីំនាញ ចូលរួមពិធីសំណេះសំណាលតម្រង់ទិសដល់មន្ត្រីពន្ធនាគារ ដែលត្រៀមទៅសិក្សាវគ្គបំប៉នជំនាញសន្តិសុខសុវត្ថិភាពពន្ធនាគាររយៈពេល៣ខែជំនាន់១០នៅវៀតណាម  តាមប្រព័ន្ធ Zoom ។    
03 Aug, 02:51

វេលាម៉ោង៧:០០នាទីព្រឹក ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ មន្រ្តីសាលា
+9
វេលាម៉ោង៧:០០នាទីព្រឹក ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ មន្រ្តីសាលាខេត្តកំពង់ចាម បានបំពេញកាតព្វកិច្ចចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា🙏🇰🇭
02 Aug, 20:53