9 999
المشتركون
-624 ساعات
-327 أيام
-11730 أيام
أرشيف المشاركات
9 998
+9
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យស្ថានភាពសំណង់ទ្វារទឹក ទំនប់កែប្រែ ដែលរងការបាក់ស្រុតដោយគ្រោះធម្មជាតិ
(កំពង់ចាម) សំណង់ចំណាស់ ១កន្លែង ដែលមានអាយុកាលប្រមាណ ៥០ឆ្នាំ គឺសំណង់ទ្វារទឹក "ទំនប់កែប្រែ" ដែលមានទីតាំងស្ថិតនៅក្នុងឃុំស្រក ស្រុកកំពង់សៀម បានទទួលរងការបាក់ស្រុតមុខឈ្នាងទ្វារទឹកម្ខាងដែលបណ្តាលមកពីគ្រោះធម្មជាតិ កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅថ្មីៗ ដោយតម្រូវឲ្យផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នចំពោះរថយន្តធុនធំ ដោយអនុញ្ញាតឲ្យធ្វើចរាចរណ៍សម្រាប់រថយន្តធុនតូច និងម៉ូតូ។
ដោយបានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ភ្លាមៗនោះ ឯកឧត្តម បានចាត់ឲ្យអាជ្ញាធរ និងមន្ត្រីជំនាញ ធ្វើអន្តរាគមន៍បន្ទាន់ ដោយបានដាក់ស្លាកចរាចរណ៍ និងប្រព័ន្ធសុវត្ថិភាព ដើម្បីបញ្ជៀសគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមដងផ្លូវនោះ។
ជាក់ស្តែង នៅថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦ នេះ ក្នុងដំណើរអញ្ជើញបំពេញការងារនៅស្រុកស្ទឹងត្រង់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំ អភិបាលរងខេត្ត នាយករដ្ឋបាល មន្ទីរ/អង្គភាពជំនាញ និងអាជ្ញាធរពាក់ព័ន្ធ អញអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង និងបានថ្លែងបញ្ជាក់ថា សំណង់ខាងលើដែលកំពុងរងការខូចខាតបាក់មុខឈ្នាងទ្វារទឹកម្ខាង បណ្តាលមកពីគ្រោះធម្មជាតិនឹងរៀបចំជួសុជុលឡេីងវិញ ខណៈគម្រោងសាងសង់ផ្លូវបេតុងលេីខ្នងទនប់នេះស្ថិតក្នុងសុពលភាពការងារថែទាំនៅឡេីយ។
គួររំលឹកថា ក្នុងផែនការពង្រីកសក្ដានុពលទេសចរណ៍សម្រាប់ក្របខណ្ឌខេត្តកំពង់ចាម ឲ្យបានទូលំទូលាយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត លោកធ្លាប់បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពភូមិសាស្ត្រខាងលើ ដើម្បីសិក្សាលទ្ធភាពក្នុងការរៀបចំបង្កើតតំបន់ដ៏ស្រស់បំព្រងមួយនេះឲ្យក្លាយទៅជារមណីយដ្ឋានធម្មជាតិដ៏ទាក់ទាញមួយនាពេលអនាគត៕
02 أغسطس, 07:00
9 998
+9
ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម អញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ៥២វត្ត នៅស្រុកស្ទឹងត្រង់
(កំពង់ចាម) នៅព្រឹកថ្ងៃអាទិត្យទី២ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការ និងមន្ទីរអង្គភាពជុំវិញខេត្ត អញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិន្ទ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងឯកឧត្តម លោកជំទាវតំណាងព្រឹទ្ធសភា បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃដែលគង់រង់ចាំព្រះវស្សា ចំនួន ៥២វត្ត ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលពិធីនេះត្រូវបានរៀបចំឡើងនៅ វត្តគីរីវនារាម (ហៅវត្តស្ទឹងត្រង់) ស្ថិតនៅភូមិព្រែកបារាំង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
នាឱកាសនោះ ឯកឧត្តម អ៊ុច បូររិន្ទ អនុប្រធានទី១ ព្រឹទ្ធសភា ក៏បានវេប្រគេន ទៀនចំណាំព្រះវស្សា និងគ្រឿងឧបភោគបរិភោគ ត្រូវបានវេរប្រគេនដល់ព្រះសង្ឃដែលគង់រង់ចាំព្រះវស្សាមកពី សរុបចំនួន ៥២វត្ត ទូទាំងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីសម្រួលដល់កិច្ចប្រតិបត្តិធម៌វិន័យ និងការសិក្សារៀនសូត្ររបស់ព្រះសង្ឃក្នុងអំឡុងពេលត្រីមាសនៃរដូវវស្សានេះ។
បើតាមទំនៀមទម្លាប់ ព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្លួនតាមពុទ្ធឱវាទ។ បងប្អូនដែល ជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធ ពិធី បុណ្យដោយ នាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេនព្រះសង្ឃតាមលទ្ធភាពផងដែរ៕
02 أغسطس, 03:57
9 998
នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងលោកជំទាវ បាននាំយកទៀនចំណាំព្រះវស្សា ព្រមទាំងថវិកា និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ចំនួនបីវត្ត គឺវត្តត្រពាំងស្លា វត្តប្រាសាទ និងវត្តអំពិលទ្វា ស្ថិតនៅក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ឯកឧត្តមបានលើកឡើងថា រៀងរាល់ពេលចូលព្រះវស្សារបស់ព្រះភិក្ខុសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ដែលជាពុទ្ធសាសនិក តែងតែនាំគ្នាយកទៀនចំណាំព្រះវស្សា រួមទាំងទេយ្យទានផ្សេងៗ និងគ្រឿងឧបភោគបរិភោគ ទៅវេប្រគេនដល់ព្រះសង្ឃ តាមវត្តអារាមនានា ដើម្បីបានដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ក្នុងពេលវេលា នៃរដូវកាលចូលព្រះវស្សាអស់កាលត្រីមាសក្នុងរយៈពេល ៣ ខែនេះ។ ក្នុងនោះឯកឧត្តម ក៏បានលើឡើងផងដែរអំពីការីកចម្រើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមម្លប់នៃសុខសន្តិភាព ក្រោមកាដឹងនាំដ៍ល្អរបស់រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើអោយប្រទេសជាតិមានឯកភាពជាតិ និងរួមគ្នាក៍សាងនូវប្រទេសអោយកានតែមានការអភិវឌ្ឍ។
លើសពីនេះ ឯកឧត្តមក៏បានថ្លែងកោតសរសើ ក៏ដូចជាសំណូមពរដល់អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ត្រូវខិតខំបំពេញការងារបំរើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត និងលើកទឹកចិត្តឧ្យខិតខំបន្ថែមទៀតទៅលើគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដើម្បីលុបបំបាត់នូវបញ្ហាអបាយមុខនិងភាពអសន្តិសុខនានា ដែលធ្វើអោយរាំងស្ទះដល់ដំណើការរីកចម្រើនរបស់ភូមិ ឃុំ សង្កាត់ក៍ដូចជាសង្គមជាតិរបស់យើង។
នៅក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវ បានបួងសួងចំពោះគុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូនដល់ប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនជារៀងរហូត។ ជាពិសេស ឯកឧត្តម លោកជំទាវ បានបួងសួងប្រគល់កម្លាំងចិត្តជូនដល់វីរយុទ្ធជនដែលកំពុងឈរជើងនៅសមរភូមិមុខ ឱ្យទទួលបាននូវសុខសុវត្ថិភាព និងឈ្នះអស់មារសត្រូវ ក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមការពារបូរណភាពទឹកដី។ ជាមួយគ្នានេះដែរ ឯកឧត្តម លោកជំទាវ ក៏បានឧទ្ទិសមហាកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន វីរយុទ្ធជនស្នេហាជាតិ និងញាតិសាលោហិតទាំង៧សណ្ដាន ដែលបានចែកឋានទៅកាន់បរលោក សូមឱ្យបានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ផងដែរថាចំពោះអំណោយទានរបស់ឯកឧត្តម លន់ លឹមថៃ និងលោកជំទាវ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាទាំងបីវត្ត ដោយក្នុងមួយវត្តទទួលបាន
ទៀនវស្សា ១គូ , អង្ករ ៥០គីឡូ , ទឹកក្រូច ២កេះ , ទឹកសុទ្ធ ២កេះ , ទឹកត្រី ទឹកសុីអុីវ ត្រីខ មី សាដក់ និងបច្ច័យ ៥១០.០០០រៀល
និងជូនយាយតាចូលរួមចំនួន ៥២នាក់ ក្នុងម្នាក់ៗ ១០.០០០រៀល , ជូនប្រជាការពារ នគរបាលប៉ុស្តិ៍ និងកងរាជអាវុធហត្ត ២៥នាក់ ក្នុងម្នាក់ៗ ២០.០០០រៀល សរុបថវិការ ៤.២០០.០០០រៀល។
02 أغسطس, 03:00

02 أغسطس, ~03:00
9 998
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសម្ពោធអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំសណ្តែក និងប្រកាសញ្ជូលសមាជិកបក្សចំនួន 648នាក់ ក្នុងឃុំសណ្តែក ស្រុកបាធាយ
01 أغسطس, 09:55
9 998
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៦ បានដឹកនាំមន្ទីរ/អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពទំនប់ទឹក អូរតាត្រិះ ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ដើម្បីត្រៀមឆ្លើយតបក្នុងស្រោចស្របដំណាំស្រូវទៅតាមតម្រូវការរបស់ប្រជាកសិករនៅតំបន់នោះ សំដៅធ្វើយ៉ាងណាឱ្យដំណាំស្រូវទទួលបានទិន្នផលខ្ពស់។
01 أغسطس, 08:23
9 998
+9
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសម្ពោធអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំសណ្តែក និងប្រកាសញ្ជូលសមាជិកបក្សចំនួន 648នាក់ ក្នុងឃុំសណ្តែក ស្រុកបាធាយ
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី1 ខែសីហា 2026បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រេីប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំសណ្តែក និងពិធីប្រកាសញ្ជូលសមាជិកបក្សចំនួន 648នាក់ ស្ថិតក្នុងឃុំសណ្តែក ស្រុកបាធាយ។
ស្ថិតក្នុងបរិយាកាសដ៏រីករាយ ស្និទ្ធស្នាលនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយក្ដីសោមនស្សរីករាយ និងស្និទ្ធស្នាលបំផុត ចំពោះបងប្អូនដែលមានស្មារតី និងឆន្ទៈចូលរួមគាំទ្រយ៉ាងក្លៀវក្លា ជាមួយគណបក្សប្រជាជនកម្ពុជា រហូតធ្វើពិធីប្រកាសទទួលស្កាល់នាពេលនេះ។ ទាំងនេះ ស បញ្ជាក់ពីការមើលឃើញនូវការដឹកនាំត្រឹមត្រូវ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុប្រធានគណបក្ស ជាប្រមុខដឹកនាំ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានបញ្ជាក់ថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារសំខាន់មួយ ដែលត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អ រាល់សកម្មភាពបក្ស ទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់ នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាង កម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ លើការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ពោលគឺសមាជិកបក្សម្នាក់ រាប់ជាសន្លឹកឆ្នោតបានការ ១សន្លឹក។
ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានប្រវត្តិយូរជាងគណបក្សណាទាំងអស់ និងមានស្នាដៃជាសមិទ្ធផលយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។
ឯកឧត្តម ប្រធានគណបក្សខេត្ត ថ្លែងបន្តថា អ្វីដែលជាមោទនភាពថ្មីសម្រាប់ឃុំសណ្តែក គឺ អគារទីស្នាក់ការថ្មីស្រឡាង ដែលជាចំណងដៃដ៏ថ្លៃថ្លា របស់សម្តេចតេជោ-ធិបតី តាមរយៈគណបក្សខេត្ត និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ/ស្រុក ដើម្បីជាការលើកទឹកចិត្ត នូវកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់គណបក្សមូលដ្ឋានឃុំ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងរួមគ្នាថែរក្សានូវសមិទ្ធផលមួយនេះឱ្យប្រើប្រាស់បានគង់វង្សយូរអង្វែង៕
01 أغسطس, 03:17
9 998
+1
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ សូមគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសទិវាខួបចម្រើនជន្មាយុ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ
01 أغسطس, 00:12
9 998
កញ្ញា ភ័ណ្ឌ សុវណ្ណដេត បង្ហាញនូវអារម្មណ៍ពេញចិត្តចំពោះការមកទទួលសេវា និងឥរិយាបថរបស់មន្ត្រី នៅការិយាល័យច្រកចេញចូលតែមួយស្រុកកំពង់សៀម
31 يوليو, 22:36
9 998
ប្រជាពលរដ្ឋ រស់នៅស្រុកកំពង់សៀមបានបង្ហាញការពេញចិត្ត និងអរគុណដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ដែលបានផ្តល់ភាពងាយស្រួលក្នុងការមកទទួលយកសេវាសាធារណៈនៅច្រកចេញចូលតែមួយ
31 يوليو, 22:36
9 998
លោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តកំពង់ចាម អំពាវនាវដល់ពុទ្ធបរិស័ទចំណុះជើងវត្ត នាំយកចង្ហាន់ គ្រឿង ឧបភោគបរិភោគ និងទៀនវស្សា ដើម្បីជួយផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សាតាមវត្ត អារាម។
ផលិតដោយ លោក ភ័ណ្ឌ ប៉ាង
JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម
👉 Facebook
👉 YouTube
👉 Website
👉 TikTok
👉 X (Twitter)
31 يوليو, 10:08