ru
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 228 подписчиков, занимая 4 906 место в категории Политика и 542 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 228 подписчиков.

Согласно последним данным от 21 сентября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -121, а за последние 24 часа — -9, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.16%. В первые 24 часа после публикации контент обычно набирает 5.27% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 630 просмотров. В течение первых суток публикация набирает 539 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 5.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 22 сентября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 228
Подписчики
-924 часа
-327 дней
-12130 дней
Архив постов
នៅព្រឹកថ្ងៃអាទិត្យទី២៤​ ខែឧសភា​ ឆ្នាំ២០២៦​ នេះ គណបក្សមូលដ្ឋានឃុំជើងព្រៃបញ្ចូលសមាជិកថ្មីលើកទី២​ ចំនួន ២០០នាក់ ក្រោមអធិបតីភាព ល
+5
នៅព្រឹកថ្ងៃអាទិត្យទី២៤​ ខែឧសភា​ ឆ្នាំ២០២៦​ នេះ គណបក្សមូលដ្ឋានឃុំជើងព្រៃបញ្ចូលសមាជិកថ្មីលើកទី២​ ចំនួន ២០០នាក់ ក្រោមអធិបតីភាព លោក អូត ឈាលី ប្រធានគណៈកម្មាធិការគណបក្សស្រុកបាធាយ កម្មវិធី​នេះប្រារព្ធឡេីងនៅថ្នាក់ការគណបក្សមូលដ្ឋានឃុំជើងព្រៃ។

ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុ
+9
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំ​គណៈអចិន្រ្តៃយ៍គណបក្សខេត្ត​ និងឆ្លងការងារចាំបាច់មួយចំនួន ស្ថិតនៅមន្ទីរគណបក្សខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធានគណបក្សខេត្ត និង ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក អចិន្ត្រៃយ៍។ ព្រឹកថ្ងៃអាទិត្យ ៨កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។ ​

រថយន្តដឹកសព (ស្រកានាគ) ១គ្រឿង ជាអំណោយរបស់សម្ដេចវិបុសេនាភក្ដី សាយ ឈុំ ប្រគេន ជូនវត្តវិសុទ្ធិវង្សា កណ្ដាលកោះសូទិន ទុកជាសម្បត្តិរួមរបស់សហគមន៍ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

លោក​ សុខ​ លឹមហៀង​ ប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តកំពង់ចាម​ នៅថ្ងៃទី​២៣ ខែឧសភា​ ឆ្នាំ​២០២៦​ បានអញ្ជេីញអមដំណេីរ​ ឯកឧត្
+8
លោក​ សុខ​ លឹមហៀង​ ប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តកំពង់ចាម​ នៅថ្ងៃទី​២៣ ខែឧសភា​ ឆ្នាំ​២០២៦​ បានអញ្ជេីញអមដំណេីរ​ ឯកឧត្តម​ លឹម​ ស៉ីដេនីន​ រដ្ឋលេខាធិការក្រសួងសាធារណការ​ និងដឹកជញ្ជូន​និងជានាយកគ្រប់គ្រងគម្រោងស្ថាបនាផ្លូវជាតិលេខ៧ជាបួនគន្លង​​ ចាប់ពីរង្វង់មូលស្គន់​ ដល់​រង្វង់មូលស្ពានគីហ្សូណា​ បានដឹកនាំមន្ត្រីជំនាញបច្ចេកទេស​ ក្រុមហ៊ុនទទួលការសាងសង់​ និងអាជ្ញាធរមូលដ្ឋាន​ចុះពិនិត្យវឌ្ឍនភាពតាមការដ្ឋាន​នីមួយៗ​ និងជំរុញក្រុមការងារពន្លឿនការងារដែលនៅសេសសល់​។

មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តកំពង់ចាម ដុតបំផ្លាញសាច់បង្កកខូចគុណភាព ដើម្បីសុវត្ថិភាពជូនប្រជាពលរដ្ឋ

បទយកការណ៍ខ្លី ប្រជាពលរដ្ឋនៅក្នុងស្រុកស្រីន្ធរ សម្តែងនូវការពេញចិត្តចំពោះការផ្តល់សេវារបស់ការិយាល័យច្រកចេញចូលតែមួយ

ប្រជាកសិករដាំដុះដំណាំសាវម៉ាវ បានអោយដឹងថា៖ មុខរបរនេះជួយបង្កើនជីវភាពគ្រួសារអោយបានយ៉ាងល្អប្រសើរ

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំព
+9
នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្ដីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ។ កិច្ចប្រជុំនេះធ្វើនៅសាលាខេត្ត ដោយមានការចូលរួមពីក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងក្រុមហ៊ុន/សហគ្រាស និងបណ្ដាញសារព័ត៌មានផងដែរ។

ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបា
+9
ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តមបណ្ឌិត សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គន់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ច្បាប់និងលិខិតបទដ្ឋានគតិយុត្តិស្តីពីពន្ធដារថ្មីៗ និងការប្រឆាំងបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់»។ សិក្ខាសាលានេះធ្វើនៅសណ្ឋាគារ អិល ប៊ី អិន អេស៊ាន ក្រុងកំពង់ចាម ដោយមានការអញ្ជើញដោយមានការចូលរួមពីនាយិការងរដ្ឋបាលសាលាខេត្ត តំណាងសាខាពន្ធដារខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ តំណាងព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត លោក-លោកស្រីអភិបាលក្រុង-ស្រុក មន្ទីរ-អង្គភាព ជុំវិញខេត្ត តំណាងកងរាជអាវុធហត្ថខេត្ត តំណាងស្នងការនគរបាលខេត្ត មន្ត្រីរាជការ នៃសាខាពន្ធដារខេត្តកំពង់ចាម និងលោក-លោកស្រីជាម្ចាស់សហគ្រាសក្នុងខេត្តកំពង់ចាម ផងដែរ ។

ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបា
+9
ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តមបណ្ឌិត សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គន់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ច្បាប់និងលិខិតបទដ្ឋានគតិយុត្តិស្តីពីពន្ធដារថ្មីៗ និងការប្រឆាំងបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់»។ សិក្ខាសាលានេះធ្វើនៅសណ្ឋាគារ អិល ប៊ី អិន អេស៊ាន ក្រុងកំពង់ចាម ដោយមានការអញ្ជើញដោយមានការចូលរួមពីនាយិការងរដ្ឋបាលសាលាខេត្ត តំណាងសាខាពន្ធដារខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ តំណាងព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត លោក-លោកស្រីអភិបាលក្រុង-ស្រុក មន្ទីរ-អង្គភាព ជុំវិញខេត្ត តំណាងកងរាជអាវុធហត្ថខេត្ត តំណាងស្នងការនគរបាលខេត្ត មន្ត្រីរាជការ នៃសាខាពន្ធដារខេត្តកំពង់ចាម និងលោក-លោកស្រីជាម្ចាស់សហគ្រាសក្នុងខេត្តកំពង់ចាម ផងដែរ ។

រសៀលថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីសាលាខេត្តកំពង់ចាម បានបំព
+6
រសៀលថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីសាលាខេត្តកំពង់ចាម បានបំពេញកាតព្វកិច្ច ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។

ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបា
+9
ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តមបណ្ឌិត សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គន់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ច្បាប់និងលិខិតបទដ្ឋានគតិយុត្តិស្តីពីពន្ធដារថ្មីៗ និងការប្រឆាំងបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់»។ សិក្ខាសាលានេះធ្វើនៅសណ្ឋាគារ អិល ប៊ី អិន អេស៊ាន ក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយករដ្ឋបាលសាលាខេត្ត លោក-លោកស្រីអភិបាលក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រជាពលរដ្ឋ អាជីវករ និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូបផងដែរ។

ពន្ធនាគារខេត្តកំពង់ចាមបានសហការជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ចាមពិនិត្យ និងព្យាបាលជំងឺដល់ជនជាប់ឃុំ កំពង់ចាម ៖ ពន្ធនាគារខេត្តកំ
+3
ពន្ធនាគារខេត្តកំពង់ចាមបានសហការជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ចាមពិនិត្យ និងព្យាបាលជំងឺដល់ជនជាប់ឃុំ កំពង់ចាម ៖ ពន្ធនាគារខេត្តកំពង់ចាមបានសហការជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានចាត់ក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យបង្អែកព្រៃឈរ ដឹកនាំដោយលោក វេជ្ជបណ្ឌិត ម៉េន ផល្លា និងសហការីចំនួន ៣ នាក់ ស្រី ១នាក់ បានសហការជាមួយផ្នែកសុខាភិបាល នៃពន្ធនាគារខេត្តកំពង់ចាម ពិនិត្យ ព្យាបាលជំងឺ និងផ្ដល់ឱសថដល់ជនជាប់ឃុំ និងបានណែនាំដល់ជនជាប់ឃុំទាំងអស់ឱ្យថែរក្សាសុខភាពធ្វើអនាម័យឱ្យបានស្អាតជាប្រចាំ ដោយសម្អាតខ្លួនប្រាណ លាងដៃជាមួយសាប៊ូឱ្យបានត្រឹមត្រូវ។ -ការពិនិត្យព្យាបាលជំងឺមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅប៉ុស្តិ៍សុខភាពពន្ធនាគារខេត្តកំពង់ចាម។ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅពន្ធនាគារខេត្តកំពង់ចាម។ រូបភាព ៖ ពន្ធនាគារខេត្តកំពង់ចាម

រថយន្តដឹកសព (ស្រកានាគ) ១គ្រឿង ជាអំណោយរបស់សម្ដេចវិបុសេនាភក្ដី សាយ ឈុំ ប្រគេន ជូនវត្តវិសុទ្ធិវង្សា កណ្ដាលកោះសូទិន ទុកជាសម្បត្តិ
+9
រថយន្តដឹកសព (ស្រកានាគ) ១គ្រឿង ជាអំណោយរបស់សម្ដេចវិបុសេនាភក្ដី សាយ ឈុំ ប្រគេន ជូនវត្តវិសុទ្ធិវង្សា កណ្ដាលកោះសូទិន ទុកជាសម្បត្តិរួមរបស់សហគមន៍ អានបន្ត JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧ
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិត នៅទីស្នាក់ការគណៈរដ្ឋមន្ត្រី និងតាមរយៈវីដេអូអនឡាញZoom ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣ រួមមាន៖ ១-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥។ ២-សេចក្តីព្រាងរបាយការណ៍តាមដាននិងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៥។ ៣-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់។ ព្រឹកថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។

ឯកឧត្តម សា សុីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីក្រុមកា
+9
ឯកឧត្តម សា សុីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម , អាជ្ញាធរក្រុង និងមន្ទីរជំនាញចុះពិនិត្យការងារខួងយកដីបាតទន្លេ ដើម្បីរៀបចំសាងសង់ច្រាំងទន្លេការពារការបាក់ស្រុត ក្នុងភូមិសាស្ត្រសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។