uz
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali រដ្ឋបាលខេត្តកំពង់ចាម analitikasi

រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 506 obunachidan iborat bo'lib, Siyosat toifasida 4 874-o'rinni va Kambodja mintaqasida 542-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 506 obunachiga ega bo‘ldi.

12 Iyul, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -120 ga, so‘nggi 24 soatda esa -6 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 7.20% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 6.14% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 756 marta ko‘riladi; birinchi sutkada odatda 645 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 5 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 13 Iyul, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 506
Obunachilar
-624 soatlar
-367 kunlar
-12030 kunlar
Postlar arxiv
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក (កំពង់ច
+9
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក (កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានស្នើឱ្យអ្នកប្រើ ប្រាស់អុីនធឺណិត សូមពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការ ឆបោក ដូចជាការបង្កើតគេហទំព័រក្លែងក្លាយដែលមានតំណរភ្ជាប់ស្រដៀង និងគេហទំព័រផ្លូវការ ដើម្បីបញ្ឆោតអ្នកប្រើប្រាស់ឱ្យផ្តល់ព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុជាដើម។ ឯកឧត្តម ថ្លែងបែបនេះក្នុង យុទ្ធនាការ គាំទ្រទិវាសុវត្ថិភាព អុីននធឺណិតឆ្នាំ២០២៦ ក្រោមប្រធានបទ « ប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ» ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១១ កុម្ភៈ ២០២៦ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានស្នើឱ្យអាជ្ញាធរ និងអ្នកពាក់ ព័ន្ធ ត្រូវបន្តស្រាវជ្រាវ និងឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុង បណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារដែលបង្កឱ្យមានអំពើហឹង្សា ញុះញ៉ុង បង្ក ហានិភ័យ និងសុវត្ថិភាពដល់ អ្នកកំពុងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត។ ហើយក៏ស្នើឱ្យអ្នកប្រើប្រាស់អុីននធឺណិត ត្រូវពិនិត្យមើលតំណភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក ដូចជា ការបង្កើតគេហទំព័រក្លែងក្លាយដែលមានតំណ ភ្ជាប់ស្រដៀង និងគេហទំព័រផ្លូវការ ដើម្បីបញ្ឆោត អ្នកប្រើប្រាស់ឱ្យផ្តល់ព័ត៌មានផ្ទាល់ ខ្លួន និងព័ត៌មានហិរញ្ញវត្ថុផងដែរ។ ក្នុងឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងការកោតសរសេីរដល់រដ្ឋបាលខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត , ក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការចូលរួមអនុវត្តនូវយុទ្ធនាការ គាំទ្រទិវាសុវត្ថិភាព អុីននធឺណិត និងការប្រើប្រាស់បច្ចេកវិទ្យា AI ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។ លោកជំទាវ រដ្ឋលេខាធិការ មានប្រសាសន៍បន្តថា ក្នុងឆ្នាំ២០២៦ នេះ យើងនឹងរៀបចំយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំ ណងជំរុញការចូលរួមជាមួយចលនាសកលមួយ ដើម្បីលើកកម្ពស់សុវត្ថិភាពអុីននធឺណិតសម្រាប់ ទាំងអស់គ្នា។ ពីព្រោះបច្ចុប្បន្នមនុស្សគ្រប់គ្នាកំពុងតែនិយាយអំពីបច្ចេកវិទ្យា AI ហើយដោយ សារកុមារ និងយុវវ័យជាច្រើនបានដឹង និងកំពុងតែប្រើប្រាស់ AI ហេតុនេះពួកគេត្រូវតែទទួ លបានចំណេះដឹង ជំនាញ និងទំនុកចិត្តក្នុងការជ្រើសរើសបច្ចេកវិទ្យាដែលមានសុវត្ថិភាព។ ដូច្នេះ មូលបទចម្បងដែលបានជ្រើសរើសសម្រាប់ឆ្នាំនេះ នឹងផ្តោតលើការស្វែងយល់ពីផលជះនៃ AI លើជីវិតរបស់យើង និងអាចយល់ដឹងពីរបៀបដែល AI អាចត្រូវបានប្រើសម្រាប់តែផលវិជ្ជមាន ហើយនឹងត្រូវបានចូលរួមផ្តល់ដំបូន្មានបន្ថែម ពីការប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព និងការ ទទួលខុសត្រូវ៕

អភិបាលខេត្តកំពង់ចាម អមដំណើរ រដ្ឋមន្ត្រីក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យការដាក់ភ្លើងស្តុបចរាចរណ៍ នៅចំណុចផ្លូវប្រសព្វសាលាទួលថ្ម និងពិនិត្យទីតាំងការរៀបចំដាក់បង្គោល
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យការដាក់ភ្លើងស្តុបចរាចរណ៍ នៅចំណុចផ្លូវប្រសព្វសាលាទួលថ្ម និងពិនិត្យទីតាំងការរៀបចំដាក់បង្គោលភ្លើងបំភ្លឺសាធារណៈ (កំពង់ចាម): ដើម្បីសម្រួលដល់ការធ្វើដំណើរ ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កើនសោភ័ណភាពក្រុងឲ្យកាន់តែមានភាពស្រស់បំព្រង នៅរាត្រីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យការដាក់ភ្លើងស្តុបចរាចរណ៍ នៅចំណុចផ្លូវប្រសព្វសាលាទួលថ្ម និងពិនិត្យទីតាំងការរៀបចំដាក់បង្គោលភ្លើងបំភ្លឺសាធារណៈ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសាទរចំពោះសមិទ្ធផលថ្មីៗ ដែលបានរីកដុះដាលជាបន្តបន្ទាប់ ប្រែមុខមាត់ក្រុងឲ្យកាន់តែមានភាពស្រស់បំព្រង។  ឯកឧត្តម អភិបាលខេត្ត បានជំរុញឲ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ សូមចូលរួមថែរក្សានូវសមិទ្ធផលដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ដើម្បីជាប្រយោជន៍សាធារណៈ ដើម្បីប្រើប្រាស់គង់វង្សយូរអង្វែង។ គួរបញ្ជាក់ថា ក្រុងកំពង់ចាម នៅឆ្នាំ២០២៦ នេះ ទទួលបានជ័យលាភី "ជាទីក្រុងស្អាតអាស៊ាន" និង ទទួលបានជ័យលាភី ២អាណត្តិជាប់គ្នា ជា"ទីក្រុងស្អាតរំដួល ៣ទង" ៕

អ្នកស្រី ធុយ គឹមលាង ភៀសសឹកមកសម្រាកនៅមន្ទីរពេទ្យខេត្តកំពង់ចាម ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ពីគ្រួសាររបស់គាត់

អ្នកស្រី វី ស្រីហ៊ុយ ភៀសសឹកមកសម្រាកនៅមន្ទីរពេទ្យខេត្តកំពង់ចាម.១០-០២-២០២៦

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិរបស់សាខា ចុះសួរសុខទុក្ខ ពលរដ្ឋជាជនភៀសសឹក ២នាក់ ដែលសម្រាលកូនក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

អភិបាលខេត្តកំពង់ចាម អមដំណើរ រដ្ឋមន្ត្រីក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម

នៅព្រឹក ថ្ងៃអង្គារ ទី ១០ ខែកុម្ភ: ឆ្នាំ ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រ
+9
នៅព្រឹក ថ្ងៃអង្គារ ទី ១០ ខែកុម្ភ: ឆ្នាំ ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានចាត់លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត អនុប្រធានអចិន្ត្រែយ៍សាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិថ្នាក់សាខា រួមដំណើរដោយ ឯកឧត្តម នាយកសាខា និងមន្ត្រីពាក់ព័ន្ធ រួមនឹង ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានអញ្ជើញ ចុះសួរសុខទុក្ខពលរដ្ឋ ២រូប ដែលបានភៀសសឹកពី ខេត្តបន្ទាយមានជ័យ មកសម្រាលកូន នៅ ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។ បន្ទាប់មកលោកជំទាវ ប៉ាង ដានី បានផ្តល់អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូន ក្នុងម្នាក់ៗ រួមមាន ទឹកដោះគោ សម្ភារ ខោអាវមាតា ទារក ឃីត ស្ត្រី ១ឈុត និង ថវិកាចំនួន ៤០០.០០០រៀល ។

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសួនច្បារ ផ្លូវភ្លោះព្រះមុនីវង្ស ដែលទើបជួសជុលកែលម្អ (កំពង់ចាម): ដោយបានការឯកភាពពី ឯកឧត្តមសន
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសួនច្បារ ផ្លូវភ្លោះព្រះមុនីវង្ស ដែលទើបជួសជុលកែលម្អ (កំពង់ចាម): ដោយបានការឯកភាពពី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ក្នុងការរៀបចំកែលម្អសួនច្បារនានា ក្នុងក្រុងកំពង់ចាម អោយកាន់តែមានភាពស្រស់បំព្រងទ្វេរឡើង, ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានដឹកនាំក្រុមការងារ អញ្ជេីញចុះពិនិត្យសួនច្បារ ផ្លូវភ្លោះព្រះមុនីវង្ស ដែលទើបជួសជុលកែលម្អ ស្ថិតក្នុងសង្កាត់កំពង់ចាម និងសង្កាត់បឹងកុក ក្រុងកំពង់ចាម។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ការរៀបចំតុបតែង កែលម្អសួនច្បារខាងលើ គឺជាជ្រុងមួយដែលធ្វើឲ្យក្រុងកំពង់ចាម កាន់តែមានសោភ័ណភាពស្រស់បំព្រង ទ្វេឡើង និងមានសុវត្ថិភាពខ្ពស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលំហែកំសាន្ត និងត្រៀមអបអរឆ្នាំថ្មីប្រពៃណីជាតិ ប្រកបដោយផាសុកភាព និងសាកសមជាទីក្រុងស្អាត "រំដួល ៣ទង" និងជាទីក្រុងដែលទើបទទួលបានជ័យលាភី "ទីក្រុងស្អាតអាស៊ាន" ឆ្នាំ២០២៦៕

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង
+9
នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរស្រុក បានអមដំណើរឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យស្ថានីយ៍បូមទឹកទន្លេរវៃគោ នៅឃុំមហាលាភ ស្រុកកោះសូទិន និងប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម អមដំណើរ រដ្ឋមន្ត្រីក្រសួងធនធានទឹក អអញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​
+9
អភិបាលខេត្តកំពង់ចាម អមដំណើរ រដ្ឋមន្ត្រីក្រសួងធនធានទឹក អអញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម (កំពង់ចាម): នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អមដំណើរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម អអញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេស ក្នុងការទប់ស្កាត់​បណ្ដោះ​អាសន្ន​ ចំពោះ​ការបាក់ច្រាំងស្រុតទន្លេ​មេគង្គ​ ស្ថិតនៅក្នុងក្រុងកំពង់ចាម។ គួររំលឹកថា កាលពីវេលាម៉ោងប្រមាណ ១១យប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ មានករណីបាក់ស្រុត ច្រាំងទន្លេ នៅចំណុចភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលចំណុចបាក់ ស្រុតនេះ បានបណ្តាលឱ្យ ផ្នែកខាងក្រោម បាក់ស្រុតសំណង់បេតុងទប់ច្រាំងទាំងស្រុង បណ្តោយប្រវែងប្រមាណ ៧០ម៉ែត្រ ទទឹង ៣២ម៉ែត្រ ផ្នែកខាងលើ មានការប៉ះពាល់ដល់សំណង់ សួនទាំងស្រុង រួមនិងផ្លូវកៅស៊ូមួយផ្នែកធំ ដែលមានបណ្តោយប្រវែងប្រមាណ ៧០ម៉ែត្រផងដែរ។ បើតាមការវាយតម្លៃបឋមរបស់មន្ត្រីជំនាញ មូលហេតុនៃការបាក់ស្រុតច្រាំងទន្លេនេះ គឺបណ្តាល មកពី៖ ម្យ៉ាងទីតាំងនោះ ស្ថិតនៅខាងមុខអន្លង់ទឹកកួច ដែលមានជម្រៅចាប់ពី ១.២ ម៉ែត្រ ទៅ ៦ ម៉ែត្រ និង ម្យ៉ាងទៀត សំណង់ច្រាំងទន្លេ ត្រូវបានសាងសង់តាំងពីឆ្នាំ២០១២ ដែល មកដល់ពេលនេះបានតស៊ូការពារ ការបាក់ស្រុតច្រាំងទន្លេងជាង ១៤ឆ្នាំហើយ៕

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធាន និងលោកជំទាវ អៀម វណ្ណី សមាជិកក្រុមប្រឹក្សាខ
+7
នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធាន និងលោកជំទាវ អៀម វណ្ណី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ព្រមទាំងលោកជំទាវ ជាន ឡេងទៀង សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធាន បានអញ្ជើញជាគណៈអធិបតី បើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។ ដោយមានការអញ្ចើញចូលរួមពី ប្រធាន និង តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ជាសមាជិក សមាជិកា ព្រមទាំង មន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ ។

នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគ
+9
នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញកិច្ចប្រជុំពិភាក្សាការងារស្នើសុំបោះបង្គោលព្រុំដីនៅតាមចំណីអូរនៃរមណីដ្ឋានទឹកឆា ដែលស្ថិតនៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ។

សេចក្ដីជូនដំណឹងស្ដីពី កិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
សេចក្ដីជូនដំណឹងស្ដីពី កិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម