en
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 249 subscribers, ranking 4 908 in the Politics category and 543 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 249 subscribers.

According to the latest data from 17 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -105 over the last 30 days and by -2 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.47%. Within the first 24 hours after publication, content typically collects 5.39% reactions from the total number of subscribers.
  • Post reach: On average, each post receives 664 views. Within the first day, a publication typically gains 553 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 5.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 18 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 249
Subscribers
-224 hours
-277 days
-10530 days
Posts Archive
នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយ លោកជំទាវ ទៀ តារ៉ាសាត អនុរដ្ឋលេខាធិការ អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ សមាគមចៃកាកម្ពុជា (JICA-AC) បានចូលរួមក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ កុមារពិការភ្នែក កុមារគថ្លង់ និងលោកគ្រូ-អ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម ស្ថិតនៅ សង្កាត់វាលវង់ ក្រុងកំពង់ចាម។ ក្នុងពិធីសំណេះសំណាលក៏មានការចូលរួមពីលោកស្រី អភិបាលរងក្រុង , លោក ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត , លោកស្រីប្រធានសមាគមចៃកាកម្ពុជា , លោកស្រីអគ្គនាយិកាក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ្វូដ បើវើរិច (YHS) , ភ្ញៀវកិត្តិយស តំណាងក្រុមហ៊ុន អង្គការសង្គមស៊ីវិល និងសមាជិក-សមាជិកា សមាគម JICA-AC ព្រមទាំងលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសកំពង់ចាម។ ក្នុងឱកាសនោះដែរ លោកជំទាវ ក៏បាននាំនូវសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិការបស់សប្បុរសជន ជូនដល់វិទ្យាល័យអប់រំពិសេសកំពង់ចាម ដែលរួមមាន៖ សម្ភារអនាម័យ សម្ភារៈសិក្សា និងបច្ចេកវិទ្យា , ភេសជ្ជៈ , ថវិកាឧបត្ថម្ភសិស្ស ១៩៥ នាក់ (១០,០០០រៀល/ម្នាក់) , ថវិកាឧបត្ថម្ភលោកគ្រូ-អ្នកគ្រូ ៤៦ នាក់ (៣០.០០០រៀល/ម្នាក់) និងថវិកាឧបត្ថម្ភសាលា ចំនួន ១.០០០.០០០ រៀលផងដែរ ។

អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម សូមជម្រាបជូនដំណឹងដល់ពុក ម៉ែ បង ប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងអស់ឱ្យបានជ្រាបថា៖ ក្
+2
អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម សូមជម្រាបជូនដំណឹងដល់ពុក ម៉ែ បង ប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងអស់ឱ្យបានជ្រាបថា៖ ក្នុងសប្ដាហ៍នេះ(២០-២៤ ខែកក្កដា) អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម បានទទួលប័ណ្ណកម្មសិទ្ធិចំនួន ៣៦៧ប័ណ្ណពីមន្ត្រីជំនាញ សម្រាប់ធ្វើការផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលបានមកដាក់ពាក្យស្នើសុំ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលោកភួង វិបុល មន្ត្រីទទួល-ប្រគល់ឯកសារសម្រាប់ធ្វើការមកទទួលយកប័ណ្ណនៅអង្គភាពច្រកចេញចូលតែមួយតាមរយៈលេខទូរស័ព្ទ 855 96 444 4187។ ដោយឡែកសម្រាប់ការផ្ដល់ប័ណ្ណកម្មសិទ្ធិមានលក្ខណៈជាប្រព័ន្ធ ម្ចាស់កម្មសិទ្ធិនៅសល់៥.០៦៧ ប័ណ្ណទៀតមិនទាន់បានមកធ្វើការទំនាក់ទំនងដើម្បីយកទៅធ្វើការបង់ព័ន្ធប្រថាប់ត្រា នៅសាខាពន្ធដារ ដើម្បីឈានដល់ការប្រគល់ប័ណ្ណតែម្ដង ហេតុនេះសូមពុក ម៉ែ បង ប្អូនធ្វើការទំនាក់ទំនងលោកស្រី ហ៊ាន ស៊ាងហួយ តាមរយៈលេខទូរស័ព្ទ ០១២ ២៤ ៣០ ២៣។ សូមអរគុណ!

នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមបើកវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីស្វែងរកការងារជូនពលករដែលវិលត្រឡប់ពីប្រទេសថៃ ក្នុងយុទ្ធនាការ ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ នៅបរិវេណសាលាស្រុកស្ទឹងត្រង់។ គោលបំណងនៃអង្គវេទិកា៖ ដើម្បីបង្កើតឱ្យមានការជួបជុំគ្នានៅមួយកន្លែងដោយងាយស្រួលរវាងពលករដែលវិលត្រឡប់ពីប្រទេសថៃ និងនិយោជក ក្នុងការជួបសម្ភាសការងារភ្លាមៗ និងទទួលបានការងារធ្វើបានទាន់ពេលវេលា និងឆាប់រហ័ស។ ក្នុងអង្គវេទិកា ក៏មានការអញ្ជើញចូលរួមដោយ ក្រុមការងារក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ , អភិបាលរងស្រុក , ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត , ប្រធាន សាខាបេឡាជាតិសន្តិសុខសង្គមខេត្ត ,នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្ត , ប្រធានមជ្ឈមណ្ឌលការងារខេត្ត និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ និងបងប្អូនពលករ ចំនួន៥០០នាក់។

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា (កំពង់ចាម) ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំអភិបាលរងខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, នាយករដ្ឋបាលសាលាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (ZOOM) បន្ទប់វីដេអូConference សាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៤ រួមមាន៖ ១. សេចក្តីព្រាងរបាយការណ៍ ស្តីពីការតាមដាន និងត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ២. របាយការណ៍វឌ្ឍនភាព នៃវិស័យធនធានទឹក និងវិធានការត្រៀមលក្ខណៈឆ្លើយតបបាតុភូត អែលនីញ៉ូ។ ៣. របាយការណ៍វឌ្ឍនភាព នៃការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ៤. បញ្ហាផ្សេងៗ ។

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបើក «សិក្ខាសាលាចែករំលែកបទពិសោធន៍របស់អាជ្ញាធរមូលដ្ឋាន ក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបើក «សិក្ខាសាលាចែករំលែកបទពិសោធន៍របស់អាជ្ញាធរមូលដ្ឋាន ក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល» (រាជធានីភ្នំពេញ) នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបើក «សិក្ខាសាលាចែករំលែកបទពិសោធន៍របស់អាជ្ញាធរមូលដ្ឋាន ក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅទីស្តីការក្រសួងមហាផ្ទៃ។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ និងក្រសួងមហាផ្ទៃ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ លេខាធិការដ្ឋាននៃគណៈកម្មាធិការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សាលាជាតិរដ្ឋបាលមូលដ្ឋាន និងគណៈអភិបាលរាជធានី ខេត្ត គណៈអភិបាលក្រុង ស្រុក ខណ្ឌ សមាគមន៍ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសុខាភិបាល និងមន្ទីរមុខងារសាធារណៈ អធិការ ប៉ុស្តិ៍នគរបាលក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ ដែលបានចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។ ក្នុងប្រសាសន៍ស្វាគមន៍អង្គសិក្ខាសាលា ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានគូសបញ្ជាក់ពីសាវតា ដំណើរការអនុវត្ត ព្រមទាំងកំណត់នូវលក្ខណៈវិនិច្ឆ័យគោល នៃកម្មវិធីវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ដែលត្រូវបានដាក់ឱ្យអនុវត្តការប្រកួតប្រជែង ក្នុងគោលដៅដើម្បីពង្រឹងអភិបាលកិច្ចក្នុងការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើងនៅតាមអង្គភាពសាលារៀន ចាប់ពីសាលាមត្តេយ្យសិក្សារហូតដល់វិទ្យាល័យ សម្រាប់វិស័យអប់រំ និងអង្គភាពមន្ទីរពេទ្យ ចាប់ពីមណ្ឌលសុខភាពរហូតដល់មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ កម្រិត២ និងកម្រិត៣ សម្រាប់វិស័យសុខាភិបាល។ ភាពជោគជ័យរបស់អង្គភាពផ្តល់សេវាសាធារណៈគំរូ ដោយសារកត្តាមួយចំនួន រួមមាន កត្តាផ្ទៃក្នុងអង្គភាព (មានឆន្ទៈ សាមគ្គីភាព សហការរៀបចំដោយការទទួលខុសត្រូវខ្ពស់ និងមានភាពច្នៃប្រឌិតប្រកបដោយនវានុវត្តន៍) កត្តាខាងក្រៅ (មានទំនាក់ទំនង និងសហការល្អ មានការចូលរួមនិងគាំទ្រពីប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍនានា) និងកត្តាអាជ្ញាធរមូលដ្ឋាន និងអង្គភាពជាអាណាព្យាបាលអង្គភាព (ការយកចិត្តទុកដាក់ ការផ្តល់ចក្ខុវិស័យ ការតម្រង់ទិស ការផ្តល់កិច្ចសហការ និងការជួយជ្រុំជ្រែងរបស់អាជ្ញាធរមូលដ្ឋាន និងអង្គភាពជាអាណាព្យាបាល)។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា ដើម្បីឆ្លុះបញ្ចាំងអំពីទិដ្ឋភាពនៃការអនុវត្តជាក់ស្តែង ក្រសួងមុខងារសាធារណៈ ជាគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ និងក្រសួងមហាផ្ទៃ បានផ្តួចផ្តើមគំនិត និងសហការរៀបចំសិក្ខាសាលានេះឡើង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់គាំទ្ររបស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាការចែករំលែក នូវបទពិសោធរបស់អាជ្ញាធរមូលដ្ឋាន លើការជួយនិងគាំទ្រជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ក្នុងការសម្រេចបាននូវឧត្តមានុវត្តន៍លើលក្ខណៈវិនិច្ឆ័យគោលទាំង៨ ក៏ដូចជាការខិតខំជាបន្តក្នុងការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់អង្គភាព សាលារៀន និងមន្ទីរពេទ្យ ក្នុងដែនសមត្ថកិច្ចរបស់អាជ្ញារធរមូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែល្អប្រសើរឡើងជូនប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ថា “កន្លងមកយើងធ្លាប់បានរៀបចំសិក្ខាសាលាជាបន្តបន្ទាប់ ដើម្បីចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ឥឡូវនេះយើងបានឈានមួយជំហានទៀត គឺការរៀបចំឱ្យមានការចែករំលែកបទពិសោធរបស់អាជ្ញាធរមូលដ្ឋាន ដែលបានជួយ និងគាំទ្រទៅដល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ តាមរយៈសិក្ខាសាលាថ្ងៃនេះ ការជំរុញជវភាពនៃប្រព័ន្ធតួអង្គតែមួយ ក្នុងការគាំទ្រ កសាង និងអភិវឌ្ឍន៍អង្គភាពសាលារៀន និងមន្ទីរពេទ្យ មានលក្ខណៈកាន់តែសកម្ម និងផុសផុល ក្នុងគោលដៅរួម គឺការធានាបាននូវគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការផ្តល់សេវាសាធារណៈទាំងសេវាអប់រំ និងសេវាសុខាភិបាល៕”

ឯកឧត្ដម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់​អគាររដ្ឋបាលសាលាខេត្ត(ថ្មី​​) សម្រេចបាន95% 📲CTV8 ព័ត៌មាន | Telegram | CTV8 News

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២៩២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុ
+6
នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២៩២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បានចុះពិនិត្យមើលលទ្ធភាព នៃការរៀបចំប្រព័ន្ធទឹក តាមការស្នើសុំ និងសំណូមពរ របស់បងប្អូនប្រជាកសិករស្ថិតនៅភូមិអូរដា ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។

នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្
+3
នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បានបន្តចុះសួរសុខទុក្ខ អ្នកគ្រូ និងចៅៗ នៅសាលាមត្តេយ្យសិក្សាអូរដា ស្ថិតនៅភូមិអូដា ឃុំស្វាយទាប ក្នុងឱកាសនោះដែរឯកឿត្តមបានជូនថវិកាមួយចំនួន ដល់អ្នកគ្រូ និងជូននំដល់ចៅ ប្រកបដោយភាពស្និតស្នាល និងរីករាយ ។

នាព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបា
+7
នាព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលើ បានអញ្ជើញចូលរួមបើកវេទិកាសាធារណ: នៅភូមិវាលរីកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។ ក្នុងអង្គវេទិកាមានការចូលរួមពីសំណាក់ក្រុមការងារ រដ្ឋបាលឃុំ និងប្រជាពលរដ្ឋចំនួន ៧៥នាក់ផងដែរ ។ អង្គវេទិកាសាធារណ: ក្រុមការងារ រដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ទទួលបានសំណើ និងសំណូមពរ ចំនួន០៣ ក្នុងនោះករណី សំណើ និងសំណូមពរខាងលើត្រូវបានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប និងរដ្ឋបាលឃុំ ទទួលយក និងដោះស្រាយចប់ជាស្ថាពរ ។