ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 042 подписчиков, занимая 4 994 место в категории Политика и 575 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 042 подписчиков.

Согласно последним данным от 08 ноября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -122, а за последние 24 часа — -2, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.60%. В первые 24 часа после публикации контент обычно набирает 5.56% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 663 просмотров. В течение первых суток публикация набирает 559 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 6.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 09 ноября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 042
Подписчики
-224 часа
-357 дней
-12230 дней
Архив постов
ខេត្តកំពង់ចាម បើកវគ្គបណ្តុះបណ្តាលមន្ត្រីថ្នាក់មូលដ្ឋាន ដើម្បីត្រៀមអនុវត្ត «កម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន» ទូទាំងប្រទេសនាពេលឆាប់ៗ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

យុវសិស្សនិទ្ទេសAទាំង៤រូប បានលើកយកនូវកត្តាសំខាន់ៗចំនួន៤ ដែលជំរុញអោយពួកគាត់ទទួលបាននូវលទ្ធផលជាទីគាប់ចិត្តនាពេលនេះ

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី បើកសិក្ខាសាលាសមាហរណកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) នៅស្រុកស្ទឹងត្រង់។ សិក្ខាសាលានេះប្រារព្ធឡើងក្នុងគោលបំណងប្រមូលតម្រូវការជាក់ស្តែង និងបន្ស៊ីគម្រោងអភិវឌ្ឍន៍មូលដ្ឋាន ជាមួយមន្ទីរ-អង្គភាពជុំវិញខេត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ឱ្យស្របតាម យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ គោលបំណងសំខាន់ៗនៃសិក្ខាសាលា៖ ការកំណត់អាទិភាពច្បាស់លាស់៖ ប្រែក្លាយសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យទៅជាគម្រោងសកម្មភាពប្រាកដនិយមក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)។ ការពង្រឹងគោលការណ៍ទាំង៩៖ ការយកចិត្តទុកដាក់ខ្ពស់លើយន្តការតម្លាភាព សង្គតិភាព ការចូលរួមពិគ្រោះយោបល់ គណនេយ្យភាព សមធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការបង្កើនកិច្ចសហការ៖ បង្ការទប់ស្កាត់ការជាន់គ្នានៃគម្រោង និងធានាការប្រើប្រាស់ធនធានថវិកាប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ដោយមិនទុកឱ្យអ្នកណាម្នាក់ស្ថិតនៅក្រៅការអភិវឌ្ឍនោះឡើយ។ ឯកឧត្តមអធិបតី សូមឲ្យគ្រប់ភាគីពាក់ព័ន្ធយកចិត្តទុកដាក់និងបន្តអនុវត្តការងារនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាមួយការចូលរួម និងការសហការគ្នា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ខេត្ត ក្នុងការឆ្លើយតបចំតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរស់នៅ ព្រមទាំងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ ទូទាំងខេត្ត ប្រកបដោយប្រសិទ្ធភាព។

អភិបាលរងខេត្តកំពង់ចាម មានប្រសាសន៍ថា៖ ផែនការកម្មវិធីវិនិយោគស្រុក និងឃុំ ជាគម្រោងដើម្បីបម្រើប្រជាពលរដ្ឋ និងជាផែនការគម្រោងអភិវឌ្ឍន៍មូលដ្ឋានទាំងអស់គ្នា

អភិបាលខេត្តកំពង់ចាម ជួបសំណេះសំណាល និងផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A ចំនួន ២៦នាក់ ក្នុងក្រុងកំពង់ចាម

អភិបាលរងខេត្តកំពង់ចាម លើកឡើងថា សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល គឺជាយន្តការគន្លឹះក្នុងការឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តកំពង់ចាម

អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងប្រគល់កុំព្យូទ័រ Laptop រួមនឹងថវិកា ជូនសិស្សនិទ្ទេស A សិស្សកំព្រា និងសិស្សពិការ ក្នុង
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងប្រគល់កុំព្យូទ័រ Laptop រួមនឹងថវិកា ជូនសិស្សនិទ្ទេស A សិស្សកំព្រា និងសិស្សពិការ ក្នុងក្រុងកំពង់ចាម (កំពង់ចាម)៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងកំពង់ចាម បានអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តជូនដល់សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ ក្នុងក្រុងកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលាខេត្តកំពង់ចាម។ ដើម្បីជួយសម្រួលដល់ការសិក្សាថ្នាក់ឧត្តមសិក្សា និងលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែង រដ្ឋបាលខេត្តកំពង់ចាមបានឧបត្ថម្ភកុំព្យូទ័រ Laptop ១គ្រឿង ថវិកា ១លានរៀល និងសម្ភារសិក្សា ជូនដល់សិស្សនិទ្ទេស A ចំនួន ២៦នាក់ ព្រមទាំងផ្តល់ Laptop ថវិកា ១លានរៀល សម្ភារសិក្សា និងអាហារូបករណ៍ដល់សិស្សកុមារកំព្រា ២នាក់។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏បានផ្តល់ថវិកា ២លានរៀល សម្ភារសិក្សា និងអាហារូបករណ៍ដល់សិស្សពិការ គ ថ្លង់ ចំនួន ៥នាក់ ព្រមទាំងឧបត្ថម្ភថវិកា ១លានរៀល ដល់វិទ្យាល័យចំនួន ៥ ផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ព្រមទាំងបានកោតសរសើរ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះក្មួយៗសិស្សនិទ្ទេស A ទាំង ២៦នាក់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ ដោយបានសាងកិត្តិយសជូនខ្លួនឯង គ្រួសារ សាលារៀន និងខេត្តកំពង់ចាមទាំងមូល។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងជាប់ទាំងអស់ ឱ្យបន្តខិតខំយកចិត្តទុកដាក់រៀនសូត្រនៅកម្រិតឧត្តមសិក្សា ឬជំនាញបច្ចេកទេសបន្ថែមទៀត ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យក្លាយជា «មូលធនមនុស្ស» ដ៏មានសក្តានុពល។ ឯកឧត្តមក៏បានរំលឹកឱ្យប្រកាន់ខ្ជាប់នូវសីលធម៌ និងគុណធម៌ ដើម្បីយកចំណេះដឹងដែលទទួលបានទៅរួមចំណែកក្នុងការអភិវឌ្ឍគ្រួសារ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើននាពេលអនាគត៕

អភិបាលរងខេត្តកំពង់ចាម បើកសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)របស់រដ្ឋបាលស្រុកនិងឃុំនៅស្រុកស្រីសន្ធរ កំពង់ចាម៖នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលស្រុក នៅស្រុកស្រីសន្ធរ ដោយមានការចូលរួមពី លោក ទុំ ដាំ ប្រធានក្រុមប្រឹក្សាស្រុក លោក ប៊ិន ឡាដា អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ លោកអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីជាមេឃុំ តំណាងមន្ទីរអង្គភាពជុំវិញខេត្ត និងតំណាងអង្គការសង្គមស៊ីវិលជាដើម។ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្តបាន មានប្រសាសន៍ថាសិក្ខាសាលានាពេលនេះ មានគោលបំណងសំខាន់ គឺដើម្បីបង្ហាញ និងពិនិត្យឡើងវិញនូវតម្រូវការអភិវឌ្ឍន៍របស់មូលដ្ឋាន ទូទាំងក្រុង ស្រុក ព្រមទាំងធ្វើការសម្របសម្រួល និងបន្សុីតម្រូវការ ទាំងនោះ ជាមួយនឹងគម្រោងសកម្មភាព និងធនធានរបស់មន្ទីរ ភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ អង្គការមិនមែន រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវីស័យឯកជន។ ជាពិសេស ដើម្បី ជៀសវាងការជាន់គ្នានៃគម្រោង កាត់បន្ថយការខ្ជះខ្ជាយធនធាន និងបង្កើនប្រសិទ្ធភាពនៃការវិនិយោគ។ តាមរយៈការសម្របសម្រួលនេះ យើងអាចស្វែងរកបានថា តើតម្រូវការណាខ្លះដែល អាចប្រើប្រាស់ថវិការបស់រដ្ឋបាលមូលដ្ឋាន តម្រូវការណាខ្លះអាច ស្នើសុំការគាំទ្រពីថវិកា ឬស្ថាប័នថ្នាក់លើ និងតម្រូវការណាខ្លះអាច សហការជាមួយដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យ ឯកជន។ ឯកឧត្តមអភិបាលរងខេត្ត បានបន្តទៀតថាតាមរយៈសិក្ខាសាលានេះ យើងមានឱកាសស្តាប់ និង ប្រមូលនូវតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងពិនិត្យ ពិភាក្សា និងកំណត់អាទិភាពនៃតម្រូវការអភិវឌ្ឍន៍ ព្រមទាំងពិនិត្យ ដើម្បីអាចបញ្ចូលទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ ប្រកបដោយភាពប្រាកដប្រជា និងឆ្លើយតបនឹងបញ្ហាជាក់ស្តែង របស់ប្រជាពលរដ្ឋ ដោយមិនទុកឱ្យអ្នកណាម្នាក់ស្ថិតនៅក្រៅការ អភិវឌ្ឍនោះទេ។ សូមជម្រាបជូនថា គម្រោង ឫសកម្មភាពជាអាទិភាពរបស់ស្រុកស្នើឡើងក្នុងឆ្នាំ ២០២៦ សរុបមាន ៦០ គម្រោង ក្នុងនោះមាន៤ផ្នែកគឺ ៖ ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ធនធានធម្មជាតិ បរិស្ថាន និងផ្នែករដ្ឋបាល សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។ ជាលទ្ធផលក្នុងសិក្ខាសាលាសមាហរណកម្ម គម្រោងដែលមានការគាំទ្រមាន ចំនួន ៤៥ ស្មើនឹង ៧៥.០០ ភាគរយ នៃគម្រោងសរុបរបស់ស្រុក។ ដោយឡែក គម្រោង ឬសកម្មភាពភាពអាទិភាពរបស់ឃុំ បានស្នើឡើងក្នុងឆ្នាំ ២០២៦ មានចំនួន ៥៥១ គម្រោង។ ជាលទ្ធផលក្នុងសិក្ខាសាលាសមាហរណកម្ម គម្រោងដែលមានការគាំទ្រមានចំនួន ៣៦៣ គម្រោង ស្មើនឹង ៦៥.៨៨ ភាគរយ នៃចំនួនគម្រោងសរុបរបស់ឃុំ។