uk
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 255 підписників, посідаючи 4 894 місце в категорії Політика та 541 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 255 підписників.

За останніми даними від 16 вересня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -110, а за останні 24 години на 0, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.44%. Протягом перших 24 годин після публікації контент зазвичай збирає 5.25% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 661 переглядів. Протягом першої доби публікація в середньому набирає 539 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 5.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 17 вересня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 255
Підписники
Немає даних24 години
-257 днів
-11030 днів
Архів дописів
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា (កំពង់ចាម) ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំអភិបាលរងខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, នាយករដ្ឋបាលសាលាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (ZOOM) បន្ទប់វីដេអូConference សាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៤ រួមមាន៖ ១. សេចក្តីព្រាងរបាយការណ៍ ស្តីពីការតាមដាន និងត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ២. របាយការណ៍វឌ្ឍនភាព នៃវិស័យធនធានទឹក និងវិធានការត្រៀមលក្ខណៈឆ្លើយតបបាតុភូត អែលនីញ៉ូ។ ៣. របាយការណ៍វឌ្ឍនភាព នៃការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ៤. បញ្ហាផ្សេងៗ ។

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបើក «សិក្ខាសាលាចែករំលែកបទពិសោធន៍របស់អាជ្ញាធរមូលដ្ឋាន ក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបើក «សិក្ខាសាលាចែករំលែកបទពិសោធន៍របស់អាជ្ញាធរមូលដ្ឋាន ក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល» (រាជធានីភ្នំពេញ) នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបើក «សិក្ខាសាលាចែករំលែកបទពិសោធន៍របស់អាជ្ញាធរមូលដ្ឋាន ក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅទីស្តីការក្រសួងមហាផ្ទៃ។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ និងក្រសួងមហាផ្ទៃ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ លេខាធិការដ្ឋាននៃគណៈកម្មាធិការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សាលាជាតិរដ្ឋបាលមូលដ្ឋាន និងគណៈអភិបាលរាជធានី ខេត្ត គណៈអភិបាលក្រុង ស្រុក ខណ្ឌ សមាគមន៍ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសុខាភិបាល និងមន្ទីរមុខងារសាធារណៈ អធិការ ប៉ុស្តិ៍នគរបាលក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ ដែលបានចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។ ក្នុងប្រសាសន៍ស្វាគមន៍អង្គសិក្ខាសាលា ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានគូសបញ្ជាក់ពីសាវតា ដំណើរការអនុវត្ត ព្រមទាំងកំណត់នូវលក្ខណៈវិនិច្ឆ័យគោល នៃកម្មវិធីវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ដែលត្រូវបានដាក់ឱ្យអនុវត្តការប្រកួតប្រជែង ក្នុងគោលដៅដើម្បីពង្រឹងអភិបាលកិច្ចក្នុងការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើងនៅតាមអង្គភាពសាលារៀន ចាប់ពីសាលាមត្តេយ្យសិក្សារហូតដល់វិទ្យាល័យ សម្រាប់វិស័យអប់រំ និងអង្គភាពមន្ទីរពេទ្យ ចាប់ពីមណ្ឌលសុខភាពរហូតដល់មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ កម្រិត២ និងកម្រិត៣ សម្រាប់វិស័យសុខាភិបាល។ ភាពជោគជ័យរបស់អង្គភាពផ្តល់សេវាសាធារណៈគំរូ ដោយសារកត្តាមួយចំនួន រួមមាន កត្តាផ្ទៃក្នុងអង្គភាព (មានឆន្ទៈ សាមគ្គីភាព សហការរៀបចំដោយការទទួលខុសត្រូវខ្ពស់ និងមានភាពច្នៃប្រឌិតប្រកបដោយនវានុវត្តន៍) កត្តាខាងក្រៅ (មានទំនាក់ទំនង និងសហការល្អ មានការចូលរួមនិងគាំទ្រពីប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍនានា) និងកត្តាអាជ្ញាធរមូលដ្ឋាន និងអង្គភាពជាអាណាព្យាបាលអង្គភាព (ការយកចិត្តទុកដាក់ ការផ្តល់ចក្ខុវិស័យ ការតម្រង់ទិស ការផ្តល់កិច្ចសហការ និងការជួយជ្រុំជ្រែងរបស់អាជ្ញាធរមូលដ្ឋាន និងអង្គភាពជាអាណាព្យាបាល)។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា ដើម្បីឆ្លុះបញ្ចាំងអំពីទិដ្ឋភាពនៃការអនុវត្តជាក់ស្តែង ក្រសួងមុខងារសាធារណៈ ជាគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ និងក្រសួងមហាផ្ទៃ បានផ្តួចផ្តើមគំនិត និងសហការរៀបចំសិក្ខាសាលានេះឡើង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់គាំទ្ររបស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាការចែករំលែក នូវបទពិសោធរបស់អាជ្ញាធរមូលដ្ឋាន លើការជួយនិងគាំទ្រជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ក្នុងការសម្រេចបាននូវឧត្តមានុវត្តន៍លើលក្ខណៈវិនិច្ឆ័យគោលទាំង៨ ក៏ដូចជាការខិតខំជាបន្តក្នុងការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់អង្គភាព សាលារៀន និងមន្ទីរពេទ្យ ក្នុងដែនសមត្ថកិច្ចរបស់អាជ្ញារធរមូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែល្អប្រសើរឡើងជូនប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ថា “កន្លងមកយើងធ្លាប់បានរៀបចំសិក្ខាសាលាជាបន្តបន្ទាប់ ដើម្បីចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ឥឡូវនេះយើងបានឈានមួយជំហានទៀត គឺការរៀបចំឱ្យមានការចែករំលែកបទពិសោធរបស់អាជ្ញាធរមូលដ្ឋាន ដែលបានជួយ និងគាំទ្រទៅដល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ តាមរយៈសិក្ខាសាលាថ្ងៃនេះ ការជំរុញជវភាពនៃប្រព័ន្ធតួអង្គតែមួយ ក្នុងការគាំទ្រ កសាង និងអភិវឌ្ឍន៍អង្គភាពសាលារៀន និងមន្ទីរពេទ្យ មានលក្ខណៈកាន់តែសកម្ម និងផុសផុល ក្នុងគោលដៅរួម គឺការធានាបាននូវគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការផ្តល់សេវាសាធារណៈទាំងសេវាអប់រំ និងសេវាសុខាភិបាល៕”

ឯកឧត្ដម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់​អគាររដ្ឋបាលសាលាខេត្ត(ថ្មី​​) សម្រេចបាន95% 📲CTV8 ព័ត៌មាន | Telegram | CTV8 News

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២៩២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុ
+6
នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២៩២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បានចុះពិនិត្យមើលលទ្ធភាព នៃការរៀបចំប្រព័ន្ធទឹក តាមការស្នើសុំ និងសំណូមពរ របស់បងប្អូនប្រជាកសិករស្ថិតនៅភូមិអូរដា ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។

នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្
+3
នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បានបន្តចុះសួរសុខទុក្ខ អ្នកគ្រូ និងចៅៗ នៅសាលាមត្តេយ្យសិក្សាអូរដា ស្ថិតនៅភូមិអូដា ឃុំស្វាយទាប ក្នុងឱកាសនោះដែរឯកឿត្តមបានជូនថវិកាមួយចំនួន ដល់អ្នកគ្រូ និងជូននំដល់ចៅ ប្រកបដោយភាពស្និតស្នាល និងរីករាយ ។

នាព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបា
+7
នាព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលើ បានអញ្ជើញចូលរួមបើកវេទិកាសាធារណ: នៅភូមិវាលរីកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។ ក្នុងអង្គវេទិកាមានការចូលរួមពីសំណាក់ក្រុមការងារ រដ្ឋបាលឃុំ និងប្រជាពលរដ្ឋចំនួន ៧៥នាក់ផងដែរ ។ អង្គវេទិកាសាធារណ: ក្រុមការងារ រដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ទទួលបានសំណើ និងសំណូមពរ ចំនួន០៣ ក្នុងនោះករណី សំណើ និងសំណូមពរខាងលើត្រូវបានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប និងរដ្ឋបាលឃុំ ទទួលយក និងដោះស្រាយចប់ជាស្ថាពរ ។

ស្ថានីយបូមទឹកវ៉ៃកូ

កម្មវិធី៖ ការវះកាត់ភ្នែកដោយឥតគិតថ្លៃ កាលបរិច្ឆេទ៖ ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៦ ចាប់ពីម៉ោង ៨:០០នាទី ទីតាំង៖ មន្ទីរពេទ្យបង្អែកខ
កម្មវិធី៖ ការវះកាត់ភ្នែកដោយឥតគិតថ្លៃ កាលបរិច្ឆេទ៖ ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៦ ចាប់ពីម៉ោង ៨:០០នាទី ទីតាំង៖ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម សូមឲ្យប្រជាពលរដ្ឋដែលមានបញ្ហាភ្នែកឱ្យមកទទួលសេវាព្យាបាល និងវះកាត់ដោយឥតគិតថ្លៃឱ្យបានច្រើនកុះករ។

រដ្ឋបាលក្រុងកំពង់ចាម និងក្រុមហ៊ុន ស៊ីទ្រី ចុះហត្ថលេខាលើកិច្ចសន្យា បន្តបម្រើសេវាកម្មប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹង JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

អភិបាលរងខេត្តកំពង់ចាម ដឹកនាំកកិច្ចប្រជ៉ំក្រុមការងារចុះសិក្សា ស្រាវជ្រាវករណី សុំចុះបញ្ជីវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រ
+5
អភិបាលរងខេត្តកំពង់ចាម ដឹកនាំកកិច្ចប្រជ៉ំក្រុមការងារចុះសិក្សា ស្រាវជ្រាវករណី សុំចុះបញ្ជីវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រព័ន្ធធារាសាស្ត្រក្នុងខេត្តកំពង់ចាម កំពង់ចាម៖ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះលោក ចាន់ រ៉ាន់ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំ «កិច្ចប្រជុំក្រុមការងារចុះសិក្សា ស្រាវជ្រាវករណីសុំចុះបញ្ជីវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រព័ន្ធធារាសាស្ត្រក្នុងខេត្តកំពង់ចាម» ដែលបានរៀបចំឡើងនៅសាលប្រជុំតូច សាលាខេត្តកំពង់ចាម។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងផ្ទៀងផ្ទាត់ទិន្នន័យ ព្រមទាំងវាយតម្លៃលើដំណើរការនៃការចុះបញ្ជីដីធ្លីដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ជាពិសេសប្រព័ន្ធធារាសាស្ត្រនានានៅតាមបណ្តាក្រុង-ស្រុក និងឃុំ-សង្កាត់ ដែលកំពុងបម្រើឱ្យវិស័យកសិកម្ម និងការគ្រប់គ្រងប្រភពទឹកក្នុងខេត្ត ឱ្យមានភាពច្បាស់លាស់ ស្របតាមនីតិវិធីច្បាប់ សំដៅការពារទ្រព្យសម្បត្តិរដ្ឋ និងទប់ស្កាត់ការរំលោភបំពានទន្ទ្រានកាន់កាប់ខុសច្បាប់ពីភាគីណាមួយ។ ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត ក៏បានណែនាំ ដល់ក្រុមការងារបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ផ្អែកលើលទ្ធផលនៃការចុះសិក្សាស្រាវជ្រាវផ្ទាល់ដល់ទីតាំងជាក់ស្តែងនាពេលកន្លងមក។ ជាមួយគ្នានេះ សូមស្រង់រាល់បញ្ហាប្រឈម និងកង្វល់នានាដែលបានជួបប្រទះ សម្រាប់ដាក់បញ្ជូលក្នុងរបាយការណ៍លម្អិត ដើម្បីគោរពរាយការណ៍ជូនឯកឧត្តមអភិបាលខេត្ត ពិនិត្យ និងសម្រេច លើគោលការណ៍ណែនាំ សម្រាប់អនុវត្តបន្ត សំដៅពន្លឿនការរៀបចំ និងចុះបញ្ជីប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ផងដែរ៕

អភិបាលខេត្តកំពង់ចាម និងប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់​អគាររដ្ឋបាលសាលាខេត្ត(ថ្មី​​) សម្រេចបាន95
+9
អភិបាលខេត្តកំពង់ចាម និងប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់​អគាររដ្ឋបាលសាលាខេត្ត(ថ្មី​​) សម្រេចបាន95% (កំពង់ចាម​) អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន ចាន់ដា និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី21 ខែកក្កដា ឆ្នាំ2026 នេះ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់​អគាររដ្ឋបាលសាលាខេត្តកំពង់ចាម (ថ្មី​​) សម្រេចបានប្រមាណ95%ហើយ។ ក្នុង​ឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឲ្យមន្ត្រីបច្ចេកទេស ធ្វើការសិក្សាលម្អិត ជុំវិញការរៀបចំតុបតែង លម្អ ក្នុងអគាររដ្ឋបាលថ្មី ដូចជាផ្ទាំងគំនូ និងបុស្បុក ជាដើម ដើម្បីឲ្យស្របទៅតាមបទដ្ឋានបច្ចេកទេស និងសាកសមជាអគាររដ្ឋបាលគំរូ។ ទន្ទឹមនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើឲ្យក្រុមជាងត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការសាងសង់ សំណង់ខាងលើ ឲ្យបានរួចរាល់តាមផែនការកំណត់ និងមានគុណភាពខ្ពស់ ដើម្បីទុកប្រើប្រាស់បានគង់វង្សយូរអង្វែង។ បើតាមលោក ប្រាក់ ទិត្យ នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នសំណង់នេះ​កំពុង​សាងសង់​លទ្ធផល​សម្រេចបាន​ប្រមាណ 90% ហើយ​ ខណៈ​គម្រោងអាគារថ្មី​ នៃរដ្ឋបាលសាលា​ខេត្ត​មួយនេះ​ ត្រូវ​បាន​សាងសង់ឡើង​អំពី​បេតុង​អាមេ​ ជញ្ជាំងរៀបឥដ្ឋ និងតំបូលប្រក់ក្បឿង ដែលមានទំហំបណ្តាយជាង​ 53ម៉ែត្រ ទទឹង 24ម៉ែត្រ និងកម្ពស់ 3ជាន់​ ដោយមានទីតាំងនៅ​ក្នុងបរិវេណសាលាខេត្ត ស្ថិត​ក្នុង​ភូមិទី7 សង្កាត់កំពង់ចាម ក្រុងកំពង់ចាម៕