en
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 282 subscribers, ranking 4 904 in the Politics category and 541 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 282 subscribers.

According to the latest data from 09 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -115 over the last 30 days and by -8 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.36%. Within the first 24 hours after publication, content typically collects 5.70% reactions from the total number of subscribers.
  • Post reach: On average, each post receives 654 views. Within the first day, a publication typically gains 586 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 6.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 10 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 282
Subscribers
-824 hours
-197 days
-11530 days
Posts Archive
ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នាវេលាម៉ោង៧:០០ នាទីព្រឹក មន្ត្រីសា
+9
ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នាវេលាម៉ោង៧:០០ នាទីព្រឹក មន្ត្រីសាលាខេត្តកំពង់ចាម បានបំពេញកាតព្វកិច្ចចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក ជា សីលា នាយករដ្ឋបាលសាលាខេត្ត។ 🙏🇰🇭

ព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹកក្នុងខេត្តកំពង់ចាមសម្រាប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦៖

អំណោយដ៍ថ្លៃថ្លារបស់ សម្តេច តេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានក្រុមការងារយុវជន តេជោ សប្បុរស និងសាលាអនុគណស្រុកព្រៃឈរ ប្រគល់ជូនវីរៈកងទ័ព នៅភូមិ ប្រាសាទ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម

នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងា
+9
នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាព លោក សំ ពិសិដ្ឋ ប្រធានគណៈកម្មាធិការបក្សស្រុកចំការលើ និងលោក កុយ សាវុធ អនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សស្រុក ស្ថិតនៅទីស្នាក់ការគណបក្សស្រុកចំការលើ។

អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពដំណាំប្រជាពលរដ្ឋ ដែលរងការខូចខាតដោយសារទឹកជំនន់

អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពដំណាំប្រជាពលរដ្ឋ ដែលរងការខូចខាតដោយសារទឹកជំនន់

នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិកា
+9
នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំការងារចាំបាច់មួយចំនួនរបស់គណបក្ស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស និង សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ស្ថិតនៅសាលប្រជុំ វិមាន៧មករា រាជធានីភ្នំពេញ។

ក្នុងដំណើរអញ្ជើញចុះពិនិត្យស្ថានភាពដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំកោះរកា និងឃុំកោះទន្ទឹម ស្រុកកំពង់សៀម ដែលរងការខូចខាតដោយសារទឹកជំនន់ទន្លេមេគង្គ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឱ្យដឹងថា តាមការចុះពិនិត្យជាក់ស្តែង បានបង្ហាញថា ដំណាំរបស់ប្រជាកសិករជាង ២០០គ្រួសារ ត្រូវបានទឹកជំនន់លិចលង់ ជាពិសេសដំណាំពោត ដែលបណ្តាលឱ្យខូចខាតលើផ្ទៃដីប្រមាណ ជាង ៣០០ហិកតា។ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម កំពុងចាត់ឱ្យមន្ត្រីជំនាញធ្វើបច្ចុប្បន្នភាព អំពីស្ថានភាពដំណាំដែលរងការខូចខាតនៅទូទាំងខេត្ត ដើម្បីវាយតម្លៃ និងពិនិត្យលទ្ធភាពស្នើសុំជំនួយជាស្បៀងអាហារ ឬពូជដំណាំ សម្រាប់ជួយសម្រួលដល់ជីវភាព និងការស្តារផលិតកម្មរបស់ប្រជាកសិករដែលរងផលប៉ះពាល់ពីទឹកជំនន់។

អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពដំណាំប្រជាពលរដ្ឋ ដែលរងការខូចខាតដោយសារទឹកជំនន់ (កំពង់ចាម)៖ ឯកឧត្តម អ៊ុ
+9
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពដំណាំប្រជាពលរដ្ឋ ដែលរងការខូចខាតដោយសារទឹកជំនន់ (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំកោះរកា និងឃុំកោះទន្ទឹម ស្រុកកំពង់សៀម ដែលរងការខូចខាតដោយសារទឹកជំនន់ទន្លេមេគង្គ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ឱ្យដឹងថា តាមការចុះពិនិត្យជាក់ស្តែង បានបង្ហាញថា ដំណាំរបស់ប្រជាកសិករជាង ២០០គ្រួសារ ត្រូវបានទឹកជំនន់លិចលង់ ជាពិសេសដំណាំពោត ដែលបណ្តាលឱ្យខូចខាតលើផ្ទៃដីប្រមាណ ជាង ៣០០ហិកតា។ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម កំពុងចាត់ឱ្យមន្ត្រីជំនាញធ្វើបច្ចុប្បន្នភាព អំពីស្ថានភាពដំណាំដែលរងការខូចខាតនៅទូទាំងខេត្ត ដើម្បីវាយតម្លៃ និងពិនិត្យលទ្ធភាពស្នើសុំជំនួយជាស្បៀងអាហារ ឬពូជដំណាំ សម្រាប់ជួយសម្រួលដល់ជីវភាព និងការស្តារផលិតកម្មរបស់ប្រជាកសិករដែលរងផលប៉ះពាល់ពីទឹកជំនន់។ ការចុះពិនិត្យនេះ ក៏ជាផ្នែកមួយនៃការតាមដានស្ថានភាពផលដំណាំ និងស្វែងរកវិធានការសមស្រប ដើម្បីជួយដល់ប្រជាកសិករដែលកំពុងប្រឈមនឹងការខូចខាតផលដំណាំ ដោយសារការជន់លិចពីទឹកទន្លេមេគង្គ។

ក្នុងដំណើរអញ្ជើញបំពេញបេសកកម្មនៅ ស្រុកចំការលើ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត
+9
ក្នុងដំណើរអញ្ជើញបំពេញបេសកកម្មនៅ ស្រុកចំការលើ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អមដំណើរដោយលោក សំ ពិសិដ្ឋ អភិបាលស្រុក ចំការលើ និងសហការី អញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប៧ថ្ងៃ និង១០០ថ្ងៃ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ ឧបាសិកា ណាំ សុឹង ដែលបានទទួលអនិច្ចកម្ម កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ៩២ឆ្នាំ ដោយ ជរាពាធ ស្ថិតនៅភូមិស្ពឺលិច ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ ឯកឧត្តម អភិបាលខេត្ត បានឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធ ឧបាសិកា ណាំ សុឹង បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សេចក្តីជូនដំណឹងដល់សិស្ស និស្សិតយុវជនទាំងអស់ជ្រាបថា៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការជ្រើសរើសពលទាហាន ដើម្បីបំពេ
+1
សេចក្តីជូនដំណឹងដល់សិស្ស និស្សិតយុវជនទាំងអស់ជ្រាបថា៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខណ្ឌក្នុងកងរាជអាវុធហត្ថ

នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការអនុវត្តសាកល្បងគោលនយោបាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្រិតរោងចក្រ។ កិច្ចប្រជុំធ្វើនៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក អ៊ីម ពិសិដ្ឋ ប្រធានគ្រប់គ្រងគម្រោង នៃអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP), លោក អភិបាលរងស្រុកពាក់ព័ន្ធ ,ស្នងការរងខេត្តទទួលផែន , ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត , នាយករងរដ្ឋបាលសាលាខេត្ត , នាយកទីចាត់ការអន្ដរវិស័យសាលាខេត្ត និងមន្ត្រីផងដែរ។