en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 064 subscribers, ranking 4 991 in the Politics category and 571 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 064 subscribers.

According to the latest data from 05 November, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -114 over the last 30 days and by -2 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.17%. Within the first 24 hours after publication, content typically collects 5.57% reactions from the total number of subscribers.
  • Post reach: On average, each post receives 621 views. Within the first day, a publication typically gains 561 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 6.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 06 November, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 064
Subscribers
-224 hours
-327 days
-11430 days
Posts Archive
នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សុភក្ត្រ័ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល
+9
នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សុភក្ត្រ័ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមពិធី សំណេះសំណាល ផ្សព្វផ្សាយសភាពការណ៍កម្ពុជា និងសម្ធទិផលនានា ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ មន្រ្តីរាជការ និងប្រជាពលរដ្ឋ នៅសាលាស្រុកជើងព្រៃ ក្រោមអធិបតីភាពឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដោយមានការចលរួមពីសមាជិកទី១០ព្រឹទ្ធសភា, ថ្នាក់ដឹកនាំ ទីប្រឹក្សាខុទ្ទកាល័យអនុប្រធាន ទី១ព្រឹទ្ធសភា, ឯកឧត្តមប្រធានសមាគមទំនាក់ទំនងយុវជន កម្ពុជា-ចិន, ប្រធានសមាគម ក្រុមប្រឹក្សា ស្រុក ឃុំ , ថ្នាក់ដឹកនាំស្រុក, សមាជិកក្រុមប្រឹក្សាឃុំ, នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ, ស្មៀនឃុំ និងប្រធានភូមិទាំងអស់ ក្នុងស្រុកផងដែរ។ គោលបំណងនៃពិធីសំណេះសំណាលគឺដើម្បីបង្កើន ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត និងអាជ្ញាធរ មូលដ្ឋាន ព្រមទាំងក្តាប់នូវសំណូមពរ និងបញ្ហាប្រឈមនានា ពីមូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ។ ទទឹមនឹងនោះ ឯកឧត្តមប្រធានគណៈអធិបតីបានផ្តល់អំណោយជូនអ្នកចូលរួម ក្នុង១នាក់ ឃីត១កញ្ចប់ និងថវិកា ១០.០០០រៀល ផងដែរ។

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ម្
+2
នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ម្ចាស់ដេប៉ូ​ ញ៉​ វេង ក្រុមហ៊ុន​ទឹកផ្លែឈេីយូស​ សាខាខេត្តកំពង់ចាម​ ឧបត្តម្ភ​ទឹកដោះគោ ១០០កេះ ជូនរដ្ឋបាលខេត្ត ក្នុងការរៀបចំពិធី ប្រណាំងទូក បណ្ដែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធផលនានា ក្នុងឱកាសបុណ្យចេញព្រះវស្សា ឆ្នាំ២០២៦។ សូមជូនពរ សូមជួបប្រទះនូវព្រះពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

បទយកការណ៍ ស្តីពី ទន្លេមេគង្គខេត្តកំពង់ចាម ត្រៀមបញ្ចេញពន្លឺចែងចាំង ដោយពន្លឺប្រទីបបញ្ចកោណ និងកាំជ្រួចចំរុះពណ៌ នារាត្រី នៃពិធីប្រណាំងទូក «ង» នាឆ្នាំ២០២៦ នេះ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី និងឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមពិធី សំណេះសំណាល ផ្សព្វផ្សាយសភាពការណ៍កម្ពុជា និងសម្ធទិផលនានា ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ មន្រ្តីរាជការ និងប្រជាពលរដ្ឋ ក្រុងកំពង់ចាម និងស្រុកកំពង់សៀម ក្រោមអធិបតីភាពឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដោយមានការចូលរួមពីសមាជិកទី១០ព្រឹទ្ធសភា, ថ្នាក់ដឹកនាំ ទីប្រឹក្សាខុទ្ទកាល័យអនុប្រធាន ទី១ព្រឹទ្ធសភា, ឯកឧត្តមប្រធានសមាគមទំនាក់ទំនងយុវជន កម្ពុជា-ចិន, ប្រធានសមាគម ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់, ថ្នាក់ដឹកនាំក្រុង ស្រុក, សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់, នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់, ស្មៀនឃុំ សង្កាត់ និងប្រធានភូមិទាំងអស់ ផងដែរ។ គោលបំណងនៃពិធីសំណេះសំណាលគឺដើម្បីបង្កើន ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត និងអាជ្ញាធរ មូលដ្ឋាន ព្រមទាំងក្តាប់នូវសំណូមពរ និងបញ្ហាប្រឈមនានា ពីមូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ។ ទទឹមនឹងនោះ ឯកឧត្តមប្រធានគណៈអធិបតីបានផ្តល់អំណោយជូនអ្នកចូលរួម ក្នុង១នាក់ ឃីត១កញ្ចប់ និងថវិកា ១០.០០០រៀល ផងដែរ។

នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមពិធី សំណេះសំណាល ផ្សព្វផ្សាយសភាពការណ៍កម្ពុជា និងសម្ធទិផលនានា ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ មន្រ្តីរាជការ និងប្រជាពលរដ្ឋ នៅសាលាស្រុកកងមាស ក្រោមអធិបតីភាពឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដោយមានការចលរួមពីសមាជិកទី១០ព្រឹទ្ធសភា, ថ្នាក់ដឹកនាំ ទីប្រឹក្សាខុទ្ទកាល័យអនុប្រធាន ទី១ព្រឹទ្ធសភា, ឯកឧត្តមប្រធានសមាគមទំនាក់ទំនងយុវជន កម្ពុជា-ចិន, តំណាងរដ្ឋបាលខេត្តកំពង់ចាម, ប្រធានសមាគម ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់, ថ្នាក់ដឹកនាំស្រុក, សមាជិកក្រុមប្រឹក្សាឃុំ, នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ, ស្មៀនឃុំ និងប្រធានភូមិទាំងអស់ ក្នុងស្រុកទាំងពីរ សរុប ចំនួន ៥៣៤នាក់ ។ គោលបំណងនៃពិធីសំណេះសំណាលគឺដើម្បីបង្កើន ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត និងអាជ្ញាធរ មូលដ្ឋាន ព្រមទាំងក្តាប់នូវសំណូមពរ និងបញ្ហាប្រឈមនានា ពីមូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ។ ទទឹមនឹងនោះ ឯកឧត្តមប្រធានគណៈអធិបតីបានផ្តល់អំណោយជូនអ្នកចូលរួម ក្នុង១នាក់ ឃីត១កញ្ចប់ និងថវិកា ១០.០០០រៀល ផងដែរ។

នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាផែនការ ការរៀបចំសំណើគម្រោងពេញលេញ និងគម្រោងដែលកំពុងអនុវត្តន៍សកម្មភាព នៅក្នុងខេត្ត កំពង់ចាម ជាមួយ អង្គការសម្ព័ន្ធចាប់ដៃ ។ កិច្ចប្រជុំធ្វើនៅសាលាខេត្ត មានការអញ្ជើញចូលរួមដោយលោកស្រី Kerry Fox តំណាងរដ្ឋាភិបាលប្រទេស New Zealand, លោកស្រី នាយិការង រដ្ឋបាលខេត្ត , តំណាងស្នងការរដ្ឋាននគរបាលខេត្ត , លោក ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត , លោកប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត និងបុគ្គលិក-ក្រុមការងារអង្គការសម្ព័ន្ធចាប់ដៃ សរុបចំនួន ១១នាក់។ គោលបំណងកិច្ចប្រជុំ៖ ដើម្បីពង្រឹងកិច្ចសហការ, ការកំណត់ក្រុមគោលដៅ ការផ្ដល់សេវាជួយដល់គ្រួសារសហគមន៍ ពិនិត្យលទ្ធភាព ប្រមូលទិន្នន័យ វាយតម្លៃសមត្ថភាពដៃគូ និងសិក្សាជាក់ស្តែង (លើការងារ បណ្តុះបណ្តាល TVET ជីវភាពរស់នៅ និងលក្ខណៈខុសគ្នារវាងខេត្តព្រៃវែង និងកំពង់ចាម) ព្រមទាំងកំណត់រចនាសម្ព័ន្ធ ហានិភ័យ និងថវិកា ដើម្បីរៀបចំចងក្រងសំណើគម្រោងពេញលេញ។

យើងជាថ្នាក់ដឹកនាំ ត្រូវធ្វើការងារឱ្យបានច្រើន និងទទួលខុសត្រូវឱ្យបានខ្ពស់ជាងមន្រ្តីក្រោមឱវាទរបស់ខ្លួន ដែលនេះជាទស្សនៈរួម សម្រាប់យើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ ប្រសាសន៍ចង្អល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គម ការងារនគរបាល សមាគមន៍ប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅបន្ដ ដែលប្រព្រឹត្តទៅ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ ក្រោមការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។ ដោយកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យជំនាញ លោកអធិការ-អធិការរង និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ/សង្កាត់ ទាំង១០៩ ។ នៅក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានលើកទឹកចិត្ដដល់កងកម្លាំង ត្រូវបន្ដខិតខំបំពេញតួនាទីស្នូលរបស់អង្គភាព និងត្រូវបន្ដលើកកម្ពស់គុណភាពការងារជំនាញបន្ថែមទៀត ។ ទន្ទឹមនឹងនេះ ត្រូវបន្តជម្រុញ ខិតខំឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះការផ្ដល់សេវាសាធារណៈ ពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ។ ជាមួយគ្នានេះ ក៏ត្រូវបន្ដការផ្សព្វផ្សាយអនុក្រឹត្យ លេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ និងបន្តស្រាវជ្រាវទីតាំងស្នាក់នៅរបស់ជនបរទេសលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គឺមិនអនុញ្ញាតឱ្យកើតមានឡើង ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ជាដាច់ខាត ។ លោកឧត្តមសេនីយ៍ស្នងការ បានបន្ថែមទៀតថា គ្រប់កម្លាំងជំនាញ ត្រូវបង្កើនសមត្ថភាពគ្រប់គ្រងតាមដានក្តាប់ សភាពការណ៍ការងារសន្តិសុខ ឲ្យបានម៉ឺងម៉ាត់ ជាពិសេសរាល់មុខសញ្ញាបង្កចលាចលសង្គម និងមុខសញ្ញាចោរ លួច ឆក់ប្លន់ ក្មេងទំនើង ដើម្បីដាក់ចេញវិធានការបង្ការទប់ស្កាត់ ឲ្យមានប្រសិទ្ធភាព។ ដោយឡែក កម្លាំងនគរបាលចរាចរណ៍ ត្រូវបន្ដយកចិត្តទុកដាក់ ដោះស្រាយសម្រួលចរាចរណ៍ នៅតាមគោលដៅ ដែលប្រឈមកកស្ទះ និងបន្ដការប្រើវិធានការ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីបង្កើនសុវត្ថិភាពខ្ពស់លើដងផ្លូវ ។ ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ហេង វិទ្ធី បានដាក់បទបញ្ជាឱ្យកម្លាំងអន្តរាគមន៍ពិសេស ត្រៀមលក្ខណៈជួយសង្គ្រោះចំពោះសំណូមពរពីបងប្អូនប្រជាពលរដ្ឋ ២៤/២៤ម៉ោង ។ ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានផ្ដល់ជាទស្សនៈរួមមួយដល់គ្រប់ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមថា "យើងជាថ្នាក់ដឹកនាំ ត្រូវធ្វើការងារឱ្យបានច្រើន និងទទួលខុសត្រូវឱ្យបានខ្ពស់ជាងមន្រ្តីក្រោមឱវាទរបស់ខ្លួន ដែលនេះជាទស្សនៈរួម សម្រាប់យើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់" ៕

សកម្មភាព ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
+9
សកម្មភាព ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

អាជ្ញាធរឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ បង្ហាញក្ដីរីករាយ ខណៈក្នុងមួយឆ្នាំៗមានការអភិវឌ្ឍជាហូរហែ

សៀមរាប៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ផន ​ប្រធា​នក្រុមប្រឹក្សាខេត្តកំពង់ចាម បានអញ្ជើញចូលរួម វគ្គបណ្តុះបណ្តាល ស្តីពី “យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ សមិទ្ធផលរបស់រាជរដ្ឋាភិបាល និងការគ្រប់គ្រងផ្អែកលើលទ្ធផល” ។ វគ្គបណ្ដុះបណ្ដាលធ្វើនៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត, ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត, សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និងប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សារាជធានី ខេត្ត ទាំង ២៥ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។ គោលបំណងវគ្គបណ្ដុះបណ្ដាល៖ ១. ពង្រឹងការយល់ដឹងស៊ីជម្រៅអំពីចក្ខុវិស័យ បេសកកម្ម និងអាទិភាពគន្លឹះទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងរយៈកាលជាង ៣ ឆ្នាំ កន្លងទៅនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ២. លើកកម្ពស់ការដឹកនាំក្រុមប្រឹក្សារាជធានី ខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបទៅនឹងការវិវត្តនៃសង្គម-សេដ្ឋកិច្ច និងកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។