រដ្ឋបាលខេត្តកំពង់ចាម
前往频道在 Telegram
📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览
频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 269 名订阅者,在 政治 类别中位列第 4 905,并在 柬埔寨 地区排名第 545 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 10 269 名订阅者。
根据 12 九月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -122,过去 24 小时变化为 -6,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 6.47%。内容发布后 24 小时内通常能获得 5.64% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 665 次浏览,首日通常累积 579 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 6。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 13 九月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。
10 269
订阅者
-624 小时
-307 天
-12230 天
帖子存档
10 269
+9
រដ្ឋបាលស្រុកកោះសូទិន រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត
លោក ហ៊ុន ហេង ប្រធានក្រុមប្រឹក្សាស្រុក និង លោក យី វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ក្រោមអធិបតីភាព ឯកឧត្ដម វូ ហាក់ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន នៅសាលប្រជុំធំសាលាស្រុកកោះសូទិន នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។
10 269
វេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់
10 269
អភិបាលខេត្តកំពង់ចាម ជំរុញឱ្យបន្តអភិវឌ្ឍខេត្តប្រកបដោយចីរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
10 269
អភិបាលខេត្តកំពង់ចាម អញ្ជើញប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ឆ្នាំ២០២៦ នៅវិទ្យាល័យព្រះសីហនុ
10 269
នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៩:០៥នាទី មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយកំពង់ចាម លេីទ្វារចរន្ត (F2) ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ ៖(១)ផ្នែកខ្លះនៃសង្កាត់បឹងកុក ក្រុងកំពង់ចាម ។ (២)ផ្នែកខ្លះនៃឃុំអំពិល ឃុំរអាង ឃុំកៀនជ្រៃ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ (៣) ផ្នែកខ្លះនៃឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
(៤)ផ្នែកខ្លះនៃសង្កាត់វាលវង់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។
(៥)តំបន់អាជ្ញាបណ្ណសេវាករ លាង ផល្លា នៅកោះប៉ែន ។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឱ្យបានប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។ សូមអរគុណ
10 269
+9
រដ្ឋបាលស្រុកកងមាស ចុះសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូន វីរកងទ័ពជួរមុខ ខេត្តព្រះវិហារ
អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជុំវិញការគិតគូរដល់សុខទុក្ខរបស់វីរកងទ័ពដែលកំពុងបំពេញកាតព្វកិច្ចការពារបូរណភាពទឹកដី នាថ្ងៃទី៣០-៣១ ខែសីហា ឆ្នាំ២០២៦ ភោគ សាវុធ អភិបាលស្រុកកងមាស និងលោក ហង្ស សុផល ប្រធានក្រុមប្រឹក្សាស្រុក និងសមាជិកក្រុមប្រឹក្សា អភិបាលរងស្រុក និងមន្ត្រីរាជការ ដោយមានការចូលរួមពីព្រះបញ្ញាសោភ័ណ្ឌ ដេន លៀង វិន័យធរគណស្រុក បាននិមន្ត និងចុះទៅសួរសុខទុក្ខ នាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនកងទ័ព៌ជួរមុខនៅទិសខេត្តព្រះវិហារ ចំនួន០៣ទីតាំង គឺកងពលធំលេខ៣ កងពលតូចអន្តរាគមន៍លេខ៧ និងកងពលធំលេខ៣ប្រចាំតំបន់មុំបី សម្ភារ: និងថវិកា ទាំង៣ទីតាំង រួមមាន: ថវិការ២៨,០០០,០០០រៀល. មី១១០កេស. ទឹកសុទ្ធ៩០កេស. ទឹកត្រី៣០យួរ. ទឹកស៊ីអ៉ីវ៣០យួរ. ទឹកផ្លែឈឺ៣០កេស. ឆៃប៉ូវ៦០គីឡូក្រាម, ត្រីងៀត៣០គីឡូក្រាម,ពងទាសាប១៥០០គ្រាប់, នំអន្សម៣០០នំ, ក្រម៉ា៣០០, កន្លេ៣០,ភួយ៣០, មុង២១,ត្រសក់ចាវ៦០ក្រឡក្រាម,ព្រមទាំងបន្លែមានស្ពែ៦០០គីឡូក្រាម,ល្ហុង៩០គីឡូក្រាម ខ្ទឹមបារាំងចំនួន៦០គីឡូក្រាម និងត្រីខ១២យួរ៕
10 269
បេក្ខជនប្រឡងជាប់ក្នុងខេត្តកំពង់ចាម នឹងបន្តការសិក្សាថ្នាក់ឧត្តម និងខ្លះទៀតរៀនជំនាញវិជ្ជាជីវៈ
10 269
+9
អភិបាលខេត្តកំពង់ចាម បានជំរុញឱ្យបន្តធ្វើការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង
(កំពង់ចាម) អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញឱ្យបន្តធ្វើការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ប្រកបដោយនិរន្តភាព ចីរភាពបរិស្ថាន ធនធានធម្មជាតិ និងការបន្សំនឹងបម្រែបម្រួលអាកាសធាតុ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់ មានភាពប្រសើរឡើង ទាំងប្រាក់ចំណូលគ្រួសារ ទាំងសុខុមាលភាព និងការងារអប់រំសិក្សាធិការ ជាមូលដ្ឋាន។ ថ្លែងបែបនេះក្នុងវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ នាព្រឹកថ្ងៃទី២ ខែកញ្ញា ២០២៦។
ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ថា រដ្ឋបាលខេត្ត បានខិតខំជំរុញការអភិវឌ្ឍន៍ លើកទឹកចិត្ត ដល់ការវិនិយោគរបស់វិស័យឯកជន និងពង្រីកតំបន់សេដ្ឋកិច្ចពិសេសតាមដងទន្លេមេគង្គ ការធ្វើធុរកិច្ច ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ប្រព័ន្ធនវានុវត្តន៍ឌីជីថល និងរក្សាស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ខេត្តកំពង់ចាម ត្រូវការចំណូលផលិតផលក្នុងស្រុកសរុប ក្នុងរង្វង់ ៥,០០០ លានដុល្លារ ដែលប្រជាជនម្នាក់ៗទទួលបានចំណូលក្នុងរង្វង់ ៤,០០០ដុល្លារក្នុងមួយឆ្នាំ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២៥កន្លងទៅខេត្តកំពង់ចាម មានកំណើនសេដ្ឋកិច្ច ៦,១% មានទំហំសេដ្ឋកិច្ច ៣,០៧៦លានដុល្លា។ សេដ្ឋកិច្ច របស់ខេត្តកំពង់ចាម បានមកពីវិស័យ ៣សំខាន់ៗគឺ៖ វិស័យកសិកម្ម មានចំណែកប្រមាណ ៣៩% នៃសេដ្ឋកិច្ចខេត្ត វិស័យឧស្សាហ៍កម្ម មានចំណែកប្រមាណ ៣៣.៤%នៃសេដ្ឋកិច្ចខេត្ត វិស័យសេវាកម្ម មានចំណែកប្រមាណ ២៧.៦%នៃសេដ្ឋកិច្ចខេត្ត និងមានចំណូលជាមធ្យមសម្រាប់ មនុស្សម្នាក់ៗ (GDP) ចំនួន ២,៨៣២ដុល្លាអាមេរិក៕
10 269
វេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់
10 269
+6
សេចក្ដីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកស្រីសន្ធរ ស្ដីពី ការចុះផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះមេគង្គខ្មែរ
10 269
បទសម្ភាសន៍របស់ក្រុមការងារទូរទស្សន៍ជាតិខេត្តកំពង់ចាមនៃមន្ទីរព័ត៌មានខេត្តកំពង់ចាម ជាមួយសិស្សានុសិស្ស នៃវិទ្យាល័យព្រះសីហនុ អំពីចំណាប់អារម្មណ៍នៃការទទួលបានលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបទពិសោធនៃការសិក្សារៀនសូត្រ ដើម្បីទទួលបាននិទ្ទេសដែលខ្លួនចង់បាន
10 269
ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំគោលការណ៍!
ប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
10 269
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០ និងជំរុញការអនុវត្តផែនការសកម្មភាពសម្រាប់ថ្នាក់ក្រោមជាតិ
