en
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 509 subscribers, ranking 4 875 in the Politics category and 542 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 509 subscribers.

According to the latest data from 11 July, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -121 over the last 30 days and by -4 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 7.20%. Within the first 24 hours after publication, content typically collects 6.03% reactions from the total number of subscribers.
  • Post reach: On average, each post receives 757 views. Within the first day, a publication typically gains 634 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 5.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 12 July, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 509
Subscribers
-424 hours
-357 days
-12130 days
Posts Archive
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពជា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និង
+8
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦  ឯកឧត្ដម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពជា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាអនុប្រធានក្រុមការងារមូលដ្ឋានស្រុកជើងព្រៃទទួលបន្ទុកឃុំសំពងជ័យ ។ បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៣៦៧នាក់ នៅក្នុងឃុំសំពងជ័យ។ នៅក្នុងពិធីនេះក៏មានកាចូលរួមពីលោក ស៊ីម គង់ ប្រធានគណបក្សស្រុកជើងព្រៃ , លោក ឆាយ វ៉ាន់ស៊ី អនុប្រធានគណបក្សស្រុកជើងព្រៃ ន៨ងលោកស្រី ប្រធានគណបក្សឃុំសំពងជ័យ និងក្រុមការងារចុះមូលដ្ឋានឃុំសំពងជ័យផងដែរ។ ក្នុងពិធីនេះឯកឧត្ដម លន់ លឹមថៃ បានចំណាយនូវថវិការសរុបចំនួន ៩.៨៤០.០០០រៀល។ ក្នុងនោះរួមមានសមាជិកសមាជិកាបក្សចំនួន៣៦៧នាក់ឯកត្តម លន់ លឹមថៃបានឧបត្ថម្ភនូវ អាវយឺត មួកនិង ថវិកា ១មុឺនរៀលក្នុងម្នាក់ ផ្តល់ជូនថវិការដល់ប្រជាការពារនិងនគរបាលប៉ុស្តិ១២នាក់ក្នងម្នាក់ ២០.០០០រៀល និងឧបត្ថម្ភផ្សេងៗ ថវិកាចំនួន ១.៣៤០.០០០រៀលផងដែរ។

ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ស្នើដល់សមាជិកថ្មី ក្នុងសង្កាត់វាលវង់ ចំនួន​ ៧៤៨នាក់​ សូមរក្សាគោលជំហរ និ
+9
ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ស្នើដល់សមាជិកថ្មី ក្នុងសង្កាត់វាលវង់ ចំនួន​ ៧៤៨នាក់​ សូមរក្សាគោលជំហរ និងភាពស្មោះត្រង់ចំពោះគណបក្ស (កំពង់ចាម): ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា បានស្នើដល់សមាជិកថ្មី ដែលទើបប្រកាស ទទួលស្គាល់ និងបញ្ចូលជាសមាជិកបក្ស ក្នុងសង្កាត់វាលវង់ ចំនួន​ ៧៤៨នាក់​ សូមរក្សាគោលជំហរ និងភាពស្មោះត្រង់ចំពោះគណបក្សដោយឥតងាករេ ដើម្បីគណបក្សមានលទ្ធភាពក្នុងការដឹកនាំ ថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យបានយូរអង្វែង។ ការថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់ បញ្ចូលសមាជិកថ្មី នៃគណបក្សសង្កាត់វាលវង់ ក្រុងកំពង់ចាម ចំនួន​ ៧៤៨នាក់​ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសនោះដែរ តំណាងសមាជិកគណបក្សប្រជាជនថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត ខិតខំប្រតិបត្តិ ឱ្យបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ និង លក្ខន្តិកៈបទបញ្ជា ផ្ទៃក្នុងរបស់គណបក្សប្រជាជន ជាពិសេសគឺគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការការពារ បូរណភាពទឹកដី អធិបតីភាពជាតិ ផងដែរ។ ស្ថិតក្នុងបរិយាកាសដ៏រីករាយ និងស្និទ្ធស្នាលនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយក្ដីសោមនស្សរីករាយ និងស្និទ្ធស្នាលបំផុត ចំពោះបងប្អូនដែលមានស្មារតី និងឆន្ទៈចូលរួមគាំទ្រយ៉ាងក្លៀវក្លា ជាមួយគណបក្សប្រជាជនកម្ពុជា រហូតធ្វើពិធីប្រកាសទទួលស្កាល់នាពេលនេះ។ ទាំងនេះគឺដោយសារការមើលឃើញពីការដឹកនាំត្រឹមត្រូវ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម ប្រធានគណបក្សខេត្ត បន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានប្រវត្តិយូរជាងគណបក្សណាទាំងអស់ និងមានស្នាដៃជាសមិទ្ធផលយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានស្នេីដល់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន​ ត្រូវចេះប្រើប្រាស់ថវិការបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព សន្សំសំចៃ និងទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍បច្ចុប្បន្ន។​ ឯកឧត្តមថ្លែងបែបនេះ ក្នុងកិច្ចប្រជុំលើកទី២ អាណត្តិទី៤ ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិរបស់សមាគមក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ សង្កាត់ខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​២០​ ខែមិនា​ ឆ្នាំ​២០២៦។ -តាមដានព័ត៌មានទាន់ហេតុការណ៍ https://t.me/fbinewsonline -សាធារណជនអាចផ្តល់ព័ត៌មានទាន់ហេតុការណ៍តាមរយ:គ្រុប https://t.me/fbinewsforpeoplecambodia #hotnews  #Cambodia #KhmerNews #news #CambodiaNews #FBINEWS

អភិបាលខេត្តកំពង់ចាម​ ស្នេីដល់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន​ ត្រូវចេះប្រើប្រាស់ថវិការបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព សន្សំស
+9
អភិបាលខេត្តកំពង់ចាម​ ស្នេីដល់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន​ ត្រូវចេះប្រើប្រាស់ថវិការបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព សន្សំសំចៃ និងទទួលខុសត្រូវខ្ពស់ (កំពង់ចាម​) អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានស្នេីដល់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន​ ត្រូវចេះប្រើប្រាស់ថវិការបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព សន្សំសំចៃ និងទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍បច្ចុប្បន្ន។​ ថ្លែងបែបនេះក្នុងកិច្ចប្រជុំលើកទី២ អាណត្តិទី៤ ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិរបស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​២០​ ខែមិនា​ ឆ្នាំ​២០២៦។ ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានស្នេីដល់លោក លោកស្រី ជាក្រុមប្រឹក្សា សមាគម​ និងជាគណៈកម្មាធិការប្រតិបត្តិសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ចាម​ ត្រូវធ្វើការប្រើប្រាស់ថវិកាសេវាសង្គមប្រកបដោយទទួលខុសត្រូវ​ និងបរិយាបន្ន ពិសេសផ្តោតជាអាទិភាព​ គឺការបណ្តុះបណ្តាលធនធានមនុស្ស​ ឱ្យក្លាយទៅជាមូលធនមនុស្ស។​ ជាមួយគ្នានោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បានជំរុញដល់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន​ទាំងអស់​ ត្រូវពង្រឹងសមត្ថភាពស្ថាប័ន និងបុគ្គល ដែលមានតួនាទីក្នុងក្រុមប្រឹក្សា​ ប្រកបដោយជវភាព ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ពង្រឹងភាពធន់ក្នុងការវិវត្តរបស់សកលលោក។​ ព្រមទាំងបណ្តុះស្មារតីសាមគ្គីជាតិជាធ្លុងមួយជំវិញរាជរដ្ឋាភិបាល និងជឿជាក់លើដំណោះស្រាយរបស់រាជរដ្ឋាភិបាលផងដែរ​៕

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២
+9
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦ នេះ។ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លងនេះ គឺកសាងចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ ដោយគម្រោងសាងសង់ កំពុងដំណើរការយ៉ាងរលូន និងដុតដៃដុតជើងយ៉ាងខ្លាំង ដើម្បីបញ្ចប់គម្រោងឱ្យបានលឿន នៅក្នុងឆ្នាំនេះ និងមុនការគ្រោងទុក ព្រោះថា ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម ទេសចរណ៍ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិនានាផងដែរ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះផ្សព្វផ្ស
+9
ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះផ្សព្វផ្សាយនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការប្រើប្រាស់កម្មវិធីទូរសព្ទដៃApp NoDrug ជូនដល់នាយក នាយករង នាយិការង លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន(ស្ពឺ) ស្ថិតនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម​ បានត្រៀមរួចជាស្រេចនូវបរិក្ខារពេទ្យ ដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខ

រដ្ឋបាលខេត្តកំពង់ចាម ត្រៀមរៀបចំសង្ក្រាន្តឆ្នាំថ្មី និងផ្ដល់ម្ហូបអាហារជិត ៤០មុខជូនភ្ញៀវទេសចរ

រដ្ឋបាលខេត្តកំពង់ចាម ប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំក្បួនដង្ហែ និងស្ដង់ពិព័រណ៍ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ២០២៦
+9
រដ្ឋបាលខេត្តកំពង់ចាម ប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំក្បួនដង្ហែ និងស្ដង់ពិព័រណ៍ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ២០២៦ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗនេះ លថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឧត្តម ឡោ ចាន់លី ឯកឧត្តម ស្រី សុភ័ក្ត្រ និង ឯកឧត្តម ឃន ប្រុស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារលើការរៀបចំក្បួនដង្ហែបើកព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម និងការរៀបចំស្តង់ពិព័រណ៍ភូមិមួយផលិតផលមួយ។​ កិច្ចប្រជុំនេះនៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីលោកនាយករង លោកស្រីនាយិកា រដ្ឋបាលខេត្ត និងលោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុកទាំង១០ ប្រធានសភាពាណិជ្ជកម្មខេត្ត មន្ត្រីពាក់ព័ន្ធ ព្រមទាំងតំណាងក្រុមហ៊ុនឯកជនផងដែរ។

នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល
+9
នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសំណេះសំណាលផ្សព្វផ្សាយសភាពការណ៍កម្ពុជា និងសមិទ្ធផលនានាជាមួយក្រុមប្រឹក្សាឃុំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅក្នុងស្រុកជើងព្រៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២។

លោក រ៉េត សារ៉ាត ណែនាំដល់វត្តអារាមនានា ក្នុងខេត្តកំពង់ចាម នូវចំណុចសំខាន់ៗ ៤ចំណុច ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

សូមប្រុងប្រយ័ត្ន ការផ្ញើសារអូសទាញផ្តល់ការងារមិនស្របច្បាប់ដែលទទួលបានកម្រៃខ្ពស់!!! លំអិត៖​ https://www.facebook.com/share/p/1CS
សូមប្រុងប្រយ័ត្ន ការផ្ញើសារអូសទាញផ្តល់ការងារមិនស្របច្បាប់ដែលទទួលបានកម្រៃខ្ពស់!!! លំអិត៖​ https://www.facebook.com/share/p/1CSRPhfY3c/?mibextid=wwXIfr

5_6179110126666915055.mp417.35 MB

នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត
+9
នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសំណេះសំណាលផ្សព្វផ្សាយសភាពការណ៍កម្ពុជា និងសមិទ្ធផលនានាជាមួយក្រុមប្រឹក្សាឃុំ  មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅក្នុងស្រុកព្រៃឈរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ ស្ថិតនៅសាលាស្រុកព្រៃឈរ។