uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 029 підписників, посідаючи 5 010 місце в категорії Політика та 576 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 029 підписників.

За останніми даними від 12 листопада, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -125, а за останні 24 години на -6, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.67%. Протягом перших 24 годин після публікації контент зазвичай збирає 5.93% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 669 переглядів. Протягом першої доби публікація в середньому набирає 595 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 5.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 13 листопада, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 029
Підписники
-624 години
-347 днів
-12530 днів
Архів дописів
អភិបាលរងខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (ខេត្តក្រចេះ)៖ ឯកឧត្តម ផេន សុផល អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូ និងមន្ត្រីជំនាញនៃមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ «ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់» ដែលបានប្រព្រឹត្តទៅនៅសាលមហោស្រព ខេត្តក្រចេះ។ កិច្ចប្រជុំផ្សព្វផ្សាយនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន ព្រមទាំងមានការចូលរួមពីសំណាក់ លោកអភិបាលរងខេត្តក្រចេះ, អភិបាល-អភិបាលរងក្រុង-ស្រុក, តំណាងស្នងការដ្ឋាននគរបាលខេត្ត, បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ មកពីខេត្តចំនួន ៨ រួមមាន៖ ខេត្តកំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី, ស្វាយរៀង និងខេត្តព្រៃវែង។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធនឹងការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ជូនដល់អាជ្ញាធរដែនដី សមត្ថកិច្ចអនុវត្តច្បាប់ និងមន្ត្រីជំនាញតាមបណ្តាខេត្ត។

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១ (រាជធានីភ្នំពេញ) ឯកឧត្តម អ៊ុន ចាន់ដា
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១ (រាជធានីភ្នំពេញ) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គួររំលឹកថា អាចារ្យ និងអាចារិនី គឺជាតួអង្គដ៏សំខាន់ក្នុងសង្គមខ្មែរ ដែលមានតួនាទីដឹកនាំពិធីសាសនា ពិធីបុណ្យ ពិធីមង្គល និងពិធីប្រពៃណីនានា ព្រមទាំងចូលរួមអប់រំសីលធម៌ និងថែរក្សាមរតកវប្បធម៌ខ្មែរ ឱ្យបានគង់វង្ស បន្តទៅកាន់កូនចៅជំនាន់ក្រោយ។ ដោយមើលឃើញពីសារៈសំខាន់នេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការលើកកម្ពស់សមត្ថភាព និងការឯកភាពគ្នារបស់អាចារ្យទូទាំងប្រទេសក្នុងការដឹកនាំពិធីកម្មផ្សេងៗ តាមរយៈការបង្កើតវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ចាប់ពីឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំ និងគ្រប់គ្រងរបស់ក្រសួងធម្មការ និងសាសនា ដែលបានផ្តល់ឱកាសដល់អាចារ្យ និងអាចារិនី ផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍និងស្វែងយល់ពីតួនាទី ភារកិច្ច ក្បួនខ្នាត និងក្រមសីលធម៌របស់ខ្លួន កាត់បន្ថយការអនុវត្តពិធីកម្មកម្លាយ និងបង្កើនការយល់ដឹងរបស់អាចារ្យក្នុងការដឹកនាំពិធីឱ្យបានត្រឹមត្រូវ ដើម្បីរួមគ្នាថែរក្សាតម្លៃសាសនា វប្បធម៌ និងប្រពៃណីខ្មែរ៕

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសំណង់ស្ទាក់ទឹកព្រែកតាយី ជាចំណងដៃថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងស្រុកស្ទឹងត្រង់។ ========= https://web.facebook.com/share/v/165ykzK34vi/

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសំណង់ស្ទាក់ទឹកព្រែកតាយី ជាចំណងដៃថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងស្រុកស្ទឹងត្រង់#ខេត្តកំពង់ចាម

អង្គការស៊ីប៉ាចុះសិក្សាដើម្បីជ្រើសរើសពន្ធនាគារគោលដៅបន្ថែមសម្រាប់អនុវត្តគម្រោងមណ្ឌលអប់រំពហុមេឌា នៅពន្ធនាគារខេត្តកំពង់ចាម កំពង់ច
+4
អង្គការស៊ីប៉ាចុះសិក្សាដើម្បីជ្រើសរើសពន្ធនាគារគោលដៅបន្ថែមសម្រាប់អនុវត្តគម្រោងមណ្ឌលអប់រំពហុមេឌា នៅពន្ធនាគារខេត្តកំពង់ចាម កំពង់ចាម ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានទទួលស្វាគមន៍ លោក ជួម ចន្ថា ប្រធានកម្មវិធីស៊ីប៉ា(Sipar) ចុះសិក្សាដើម្បីជ្រើសរើសពន្ធនាគារគោលដៅបន្ថែមសម្រាប់គម្រោង មណ្ឌលអប់រំពហុមេឌា ដំណាក់កាលទី២ ជាដំណាក់កាល នវានុវត្តន៍ និងគោលនយោបាយសាធារណៈ នៅពន្ធនាគារខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមសម្របសម្រួល លោកវរអគ្គានុរក្សថ្នាក់លេខ១ ប៊ុត ថារិន្ទ អនុប្រធាននាយកដ្ឋានអប់រំកែប្រែ និងស្ដារនីតិសម្បទា នៃនាយកដ្ឋានអប់រំកែប្រែ និងស្ដារនីតិសម្បទា និងសហការីអង្គការ(Sipar) លោកស្រី ថ្នាក់ដឹកនាំ និងផ្នែកជំនាញពាក់ព័ន្ធ នៃពន្ធនាគារខេត្តកំពង់ចាម។ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅពន្ធនាគារខេត្តកំពង់ចាម រូបភាព ៖ ពន្ធនាគារខេត្តកំពង់ចាម

សុខទុក្ខរបស់មន្ត្រី ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង
+4
សុខទុក្ខរបស់មន្ត្រី ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់លោក ស្រី ង៉ោក ចរិយា នាយិការរងរដ្ឋបាលសាលាខេត្ត និងលោក ជា ភារ៉ា នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត និងសហការី ចុះសួរសុខទុក្ខ និងដឹកនាំយកថវិកា និងកន្ត្រកផ្លែឈើ អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ទៅផ្តល់ជូន លោក ឈាង ប៊ុនហ៊ាង មន្ត្រីជាប់កិច្ចសន្យា នៃទីចាត់ការហិរញ្ញវត្ថុខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះ​ពិនិត្យស្ថានភាពសិទ្ធិមនុស្ស នៅ​ ពន្ធនាគារខេត្តកំពង់ចាម ដោយមានការយកចិត្តទុក
+6
ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះ​ពិនិត្យស្ថានភាពសិទ្ធិមនុស្ស នៅ​ ពន្ធនាគារខេត្តកំពង់ចាម ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក ) នៅព្រឹក​ថ្ងៃទី១៨ខែ សីហា ឆ្នាំ២០២៦ បានចាត់ ឯកឧត្តម លី សុខា​ភិ​រម្យ សមាជិក គ.ស.ម.ក ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅ​ពន្ធនាគារខេត្តកំពង់ចាម ដោយមានការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់លោក ឧត្តមអគារនុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម។ ក្នុងឱកាសនោះក្រុមការងារបាននាំយកថ្នាំពេទ្យ ដែលជាអំណោយដ៏​ថ្លៃថ្លារបស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្មមន្រ្តី ទុកជូនពន្ធនាគារខេត្តកំពង់ចាមសំរាប់ប្រើប្រាស់ផងដែរ៕

ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះ​ពិនិត្យស្ថានភាពសិទ្ធិមនុស្ស នៅ​ ពន្ធនាគារខេត្តកំពង់ចាម ដោយមានការយកចិត្តទុក
+6
ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះ​ពិនិត្យស្ថានភាពសិទ្ធិមនុស្ស នៅ​ ពន្ធនាគារខេត្តកំពង់ចាម ដោយមានការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក ) នៅព្រឹក​ថ្ងៃទី១៨ខែ សីហា ឆ្នាំ២០២៦ បានចាត់ ឯកឧត្តម លី សុខា​ភិ​រម្យ សមាជិក គ.ស.ម.ក ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅ​ពន្ធនាគារខេត្តកំពង់ចាម ក្នុងនោះក្រុមការងារបាននាំយកថ្នាំពេទ្យ ដែលជាអំណោយដ៏​ថ្លៃថ្លារបស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្មមន្រ្តី ទុកជូនពន្ធនាគារខេត្តកំពង់ចាមសំរាប់ប្រើប្រាស់ផងដែរ ៕

ថ្នាក់ដឹកនាំខេត្តកំពង់ចាម ដឹកនាំមន្ត្រីរាជការ នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ចំនួន ០២វត្ត វត្តភ្នំជ័យគិរី ហៅវត្តភ្នំហាន់ជ័យ ក្នុងស្រុកកំពង់សៀម និងវត្តសន្ធររង្សី ហៅវត្តអន្លង់សំឡី ស្រុកស្ទឹងត្រង់

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ នៅឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ M

ការទទួលយកសេវាដល់គេហដ្ឋាន ឬទីតាំងអាជីវកម្មដោយផ្ទាល់ កាន់តែទទួលបានការពេញចិត្តពីអ្នកស្នើសុំសេវា និងមានការកើនឡើងជារៀងរាល់ថ្ងៃ។ សូ
+3
ការទទួលយកសេវាដល់គេហដ្ឋាន ឬទីតាំងអាជីវកម្មដោយផ្ទាល់ កាន់តែទទួលបានការពេញចិត្តពីអ្នកស្នើសុំសេវា និងមានការកើនឡើងជារៀងរាល់ថ្ងៃ។ សូមថ្លែងអំណរគុណដល់ពុក ម៉ែ បងប្អូន ដែលជឿជាក់លើការផ្ដល់សេវារបស់អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ #អង្គភាពច្រកចេញចូលតែមួយ

វីដេអូ៖ អភិបាលខេត្តកំពង់ចាម ចុះពិនិត្យគ្រោះធម្មជាតិបាក់ច្រាំងទន្លេ និងណែនាំអាជ្ញាធរត្រៀមប្តូរផ្លូវវាងបើសិនច្រាំងទន្លេនៅតែបន្តបាក់ ដោយ៖ ហ៊ាង ថាច

ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចា
+9
ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុង ពិធីបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពីការងារអភិវឌ្ឍន៍ និងការគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម (គ.ជ.ថ.ប) សម្រាប់រដ្ឋបាលស្រុកចំការលើ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងការយល់ដឹងដល់មន្ត្រីពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងារថែទាំសុខភាពបឋមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកស្រីអភិបាលរងស្រុក , អាជ្ញាធរមូលដ្ឋានឃុំ , មន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្ត , មន្ត្រីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ , មណ្ឌលសុខភាព , មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុក , អធិការនគរបាលស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ព្រមទាំងមន្ត្រីរាជការ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសំណង់ស្ទាក់ទឹកព្រែកតាយី ជាចំណងដៃថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងស្រុកស្ទឹ
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសំណង់ស្ទាក់ទឹកព្រែកតាយី ជាចំណងដៃថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងស្រុកស្ទឹងត្រង់ (កំពង់ចាម) ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ទីរជំនាញ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានចុះពិនិត្យផ្ទាល់នូវ សំណង់ស្ទាក់ទឹកព្រែកតាយី ស្ថិតក្នុងឃុំពាមកោះស្នារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាអំណោយ និងជាចំណងដៃដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថាបនារួចរាល់កាលពីឆ្នាំ២០២៥ ប្រគល់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ការចុះពិនិត្យនាពេលនេះ ចំពេលដែល ទឹកទន្លេកំពុងហក់ឡើង និងហូរចូល តាមប្រព័ន្ធស្ទាក់ទឹកយ៉ាងល្អប្រសើរ ដែលនេះជាឱកាសដ៏ល្អក្នុងការស្តុកទឹកទុកឱ្យបានអតិបរមា សម្រាប់ប្រើប្រាស់ទៅមុខ។ ថ្នាក់ដឹកនាំខេត្ត ក៏បានសង្កេតលើរចនាសម្ព័ន្ធសំណង់ និងចរន្តទឹកហូរ ដើម្បីធានាថាសំណង់ដំណើរការទៅតាមបទដ្ឋានបច្ចេកទេស ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ ថ្នាក់ដឹកនាំខេត្តក៏បានបង្ហាញការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ឱ្យរួមគ្នែថែរក្សាសមិទ្ធផលដ៏ថ្លៃថ្លានេះ ព្រមទាំងគ្រប់គ្រងការបើក-បិទទឹកឱ្យបានត្រឹមត្រូវ ដើម្បីទាញយកផលប្រយោជន៍ឱ្យបានយូរអង្វែង៕

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ នៅឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ន
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ នៅឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ ស្ថិតក្នុងឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីវាយតម្លៃផលប៉ះពាល់ និងដាក់ចេញវិធានការអន្តរាគមន៍ជាបន្ទាន់។ ថ្នាក់ដឹកនាំខេត្ត បានពិនិត្យលើទំហំនៃការបាក់ស្រុត ដែលកំពុងកើតមានឡើង ស្របពេលដែលទឹកទន្លេកំពុងហក់ឡើង បណ្តាលឱ្យមានការប្រឈមមុខខ្ពស់ដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវធ្វើដំណើរ ផ្ទះប្រជាពលរដ្ឋ និងជាពិសេសគឺនៅក្បែរទីតាំងបាក់ស្រុតនោះមានសាលារៀន ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត។ ជាវិធានការបឋម ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរឃុំ ត្រូវយកចិត្តទុកដាក់តាមដានរាល់ការវិវត្តនៃការបាក់ស្រុតជាបន្តបន្ទាប់ និងត្រូវរៀបចំដាក់របាឃាំងព្រមទាំងផ្លាកសញ្ញាសម្គាល់គ្រោះថ្នាក់នៅតំបន់នោះជាបន្ទាន់ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវជិតទីតាំងបាក់ស្រុត៕

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ នៅឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ន
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ នៅឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ ស្ថិតក្នុងឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីវាយតម្លៃផលប៉ះពាល់ និងដាក់ចេញវិធានការអន្តរាគមន៍ជាបន្ទាន់។ ថ្នាក់ដឹកនាំខេត្ត បានពិនិត្យលើទំហំនៃការបាក់ស្រុត ដែលកំពុងកើតមានឡើង ស្របពេលដែលទឹកទន្លេកំពុងហក់ឡើង បណ្តាលឱ្យមានការប្រឈមមុខខ្ពស់ដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវធ្វើដំណើរ ផ្ទះប្រជាពលរដ្ឋ និងជាពិសេសគឺនៅក្បែរទីតាំងបាក់ស្រុតនោះមានសាលារៀន ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត។ ជាវិធានការបឋម ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរឃុំ ត្រូវយកចិត្តទុកដាក់តាមដានរាល់ការវិវត្តនៃការបាក់ស្រុតជាបន្តបន្ទាប់ និងត្រូវរៀបចំដាក់របាឃាំងព្រមទាំងផ្លាកសញ្ញាសម្គាល់គ្រោះថ្នាក់នៅតំបន់នោះជាបន្ទាន់ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវជិតទីតាំងបាក់ស្រុត៕