es
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Ir al canal en Telegram

📈 Análisis del canal de Telegram រដ្ឋបាលខេត្តកំពង់ចាម

El canal រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 237 suscriptores, ocupando la posición 4 899 en la categoría Política y el puesto 543 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 237 suscriptores.

Según los últimos datos del 19 septiembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -112, y en las últimas 24 horas de -8, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 6.27%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.34% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 642 visualizaciones. En el primer día suele acumular 547 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 5.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 21 septiembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Política.

10 237
Suscriptores
-824 horas
-317 días
-11230 días
Archivo de publicaciones
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បន្តចុះបង្ក្រាបបទល្មើសជលផល នារដូវបិទនេសាទ (កំពង់ចាម) អនុវត្តតាមចរាចរណ៍ណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្
+6
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បន្តចុះបង្ក្រាបបទល្មើសជលផល នារដូវបិទនេសាទ (កំពង់ចាម) អនុវត្តតាមចរាចរណ៍ណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីច្បាប់ជលផល និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុក ព្រៃឈរ កងរាជអាវុធហត្ថស្រុកព្រៃឈរ និងសហគមន៍នេសាទសាមគ្គីឃុំមៀន ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នារដូវបិទនេសាទ ចំនួន ០២ករណីដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖ +ករណីទី០១ -ឧបករណ៍លូស្បៃមុងចំនួន៥មាត់ -របាំងស្បៃមុងប្រវែង ១៨០ម៉ែត្រ -បង្គោលចំនួន ៧៥ដើម -ចាក់លែងកូនត្រីចម្រុះទម្ងន់ ០១គីឡូក្រាម នៅចំណុចរលំពោធិ៍ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ +ករណីទី០២ -រុះរើសម្រាស់ទំហំ ២ម៉ែត្រ× ៣ ម៉ែត្រ ចំនួន ៣កន្លែង នៅចំណុចបាំងដៃ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ បន្ទាប់មក ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះល្បាតតាមដងទន្លេមេគង្គភូមិសាស្ត្រពីក្រុងកំពង់ចាម រហូត ដល់ស្រុកកោះសូទិន និងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយប្រើប្រាស់កាណូត និងមន្ត្រីចំនួន ០៥ នាក់ ដោយពុំបានជួបបទល្មើស នេសាទឡើយ។ ក្នុងនោះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាមក៏មានទិសដៅបន្ត ក្នុងការចុះត្រួតពិនិត្យ និងបង្ក្រាបបទ ល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាលស្រុកនានាក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទឱ្យឈប់ដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់៕

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Onl
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បាន ដឹកនាំក្រុមការងារខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ) តាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម (Zoom)៕

កំពុងដំណើរការកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម លើកទី១ បន្ទាប់ពីឯកឧត្តម ផេន សុផល ត
+9
កំពុងដំណើរការកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម លើកទី១ បន្ទាប់ពីឯកឧត្តម ផេន សុផល ត្រូវបានប្រកាសទទួលស្គាល់ជាប្រធានគណៈកម្មាធិការ ស.ស.យ.ក. ខេត្តកំពង់ចាម។ #សសយកខេត្តកំពង់ចាម #uyfckampongcham ​ TikTok 👉 https://www.tiktok.com/@uyfckc Telegram 👉 https://t.me/UYFCKgCham YouTube 👉​ https://youtube.com/@UYFKPC Instagram 👉​ https://instagram.com/uyfc.kampongcham Facebook 👉 https://www.facebook.com/share/15NSuXBRAu/

ដំណឹងល្អសម្រាប់អ្នកនិយមគាំទ្រ «ធុរេនបែកអន្លូង» ស្រុកស្ទឹងត្រង់! លែងព្រួយបារម្ភចំពោះធុរេនក្លែងបន្លំ ។

ការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសលម្អិត និងពិធីប្រគល់-ទទួលគម្រោងសាងសង់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) ដែលសម្រេចបានលទ្ធផល ១០០% 🔗 Join ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម 🔗 Facebook 🔗 Youtube 🔗 Tiktok 🔗 X (Twitter) 🔗 Instagram 🔗 Website

វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម ប្រារព្ធ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ«TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល

នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាល និងផ្សព្វផ្សាយ ស្ដីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅសាលប្រជុំសាលាខេត្ត។ វគ្គបណ្ដុះបណ្ដាលនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត , នាយកទីចាត់ការ និងប្រធានអង្គភាពចំណុះសាលាខេត្ត និងប្រធានផ្នែកនៃការិយាល័យប្រជាពលរដ្ឋខេត្ត , ក្រុមប្រឹក្សាក្រុង-ស្រុក , អភិបាលរងក្រុង-ស្រុក , នាយករដ្ឋបាលក្រុង-ស្រុក , ការិយាល័យពាក់ព័ន្ធ នៃរដ្ឋបាលក្រុង-ស្រុក ,មេឃុំ-ចៅសង្កាត់ , ស្មៀនឃុំ-សង្កាត់ និងមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។

មន្ត្រីសាលាខេត្តកំពង់ចាម អនុវត្តកាតព្វកិច្ច ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃដើមសប្តាហ៍ 🙏🇰🇭🙏
+5
មន្ត្រីសាលាខេត្តកំពង់ចាម អនុវត្តកាតព្វកិច្ច ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃដើមសប្តាហ៍ 🙏🇰🇭🙏

ពន្ធនាគារខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំវាយតម្លៃកម្រិតកែប្រែទណ្ឌិតដើម្បីដាក់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស កំពង់ចាម ៖ ល
+3
ពន្ធនាគារខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំវាយតម្លៃកម្រិតកែប្រែទណ្ឌិតដើម្បីដាក់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស កំពង់ចាម ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំវាយតម្លៃកម្រិតកែប្រែទណ្ឌិតដើម្បីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក , បុណ្យឯករាជ្យជាតិ , ទណ្ឌិតសរុបចំនួន ៥៤នាក់ស្ត្រី ០៣ នាក់ ដើម្បីរៀបចំដាក់ស្នើសុំទៅគណៈកម្មការថ្នាក់ខេត្ត ដោយមានការអញ្ចើញចូលរួមពី លោកអនុប្រធានពន្ធនាគារ ប្រធានការិយាល័យ និងផ្នែកជំនាញពាក់ព័ន្ធ ក្នុងនោះរួមមាន៖ -ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសបុណ្យអុំទូកបណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក ទណ្ឌិតសរុបចំនួន ២៧ នាក់(ស្រ្តី ០២ នាក់) -ស្នើសុំបន្ធូរបន្ថយទោស និងលើងទោសបុណ្យឯករាជ្យជាតិ ទណ្ឌិតសរុបចំនួន ២៧ នាក់(ស្ត្រី ០១ នាក់ ព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំពន្ធនាគារខេត្តកំពង់ចាម។ រូបភាព ៖ ពន្ធនាគារខេត្តកំពង់ចាម

អភិបាលខេត្តកំពង់ចាម អំពាវនាវ​សូមឱ្យជំរុញការអប់រំបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញនៅកម្ពុ
+9
អភិបាលខេត្តកំពង់ចាម អំពាវនាវ​សូមឱ្យជំរុញការអប់រំបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញនៅកម្ពុជា កំពង់ចាម​:​ ក្នុងឱកាសប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នាព្រឹកថ្ងៃទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២៦នេះ​ អភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម អ៊ុន ចាន់ដា បាន​អំពាវនាវសូមឱ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់ជំរុញការអប់រំបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញនៅកម្ពុជា ប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដមអភិបាលខេត្ត បានស្នេី​សូមឱ្យអាជ្ញាធរមូលដ្ឋាន បន្តចុះផ្សព្វផ្សាយដល់អាណាព្យាបាល មាតាបិតា ចូលរួមជំរុញលើកទឹកចិត្តកូន ឬយុវជនឱ្យបានមកទទួលការសិក្សាក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ឱ្យបានគ្រប់ចំនួន មួយលានប្រាំសែននាក់ ជាពិសេសលើកទឹកចិត្តឱ្យយុវជន សិស្ស និសិ្សត សិក្សាកម្មវិធីឱ្យបានចប់សព្វគ្រប់ ស្របតាមអភិក្រមរបស់ សម្តេចធិបតី«រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»។ ជាមួយគ្នានោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បានអំពាវនាវ​ឱ្យបន្តចុះផ្សព្វផ្សាយដល់ពលករវិលត្រឡប់ពីប្រទេសថៃ គ្រួសារវីរកងទ័ព គ្រួសារភៀសសឹក ឱ្យបានមកទទួលការសិក្សាក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីទទួលបានជំនាញច្បាស់លាស់មួយ​ ពេលរៀនឱ្យចប់ យកទៅប្រកបរបរចិញ្ចឹមជិវិតមួយសមរម្យ ថ្លៃថ្នូរ និងសុច្ចរិតផងដែរ​។ បេីតាមលោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានឱ្យដឹងថា​ បច្ចុប្បន្ន​ វិទ្យាស្ថានបាន និងកំពុងផ្តល់ការបណ្តុះបណ្តាលលើ ជំនាញការថែទាំ និងជួសជុលរថយន្ត ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការដំឡើងបណ្តាញបំពង់ទឹក សេវា កម្មបរិក្ខារត្រជាក់ ការថែទាំ និងជួសជុលទោចក្រយានយន្ត ការងារកំបោរ ការ៉ូ បេតុង ការផ្សារលោហៈ សេវាកម្មកុំព្យូទ័រ រចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មកាត់សក់បុរស សេវាកម្មសម្អាងកាយ ការកែច្នៃបន្លែ និងផ្លែឈើ ធុរកិច្ចភេសជ្ជៈ ការធ្វើម្ហូបខ្មែរ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ​ គិតចាប់តាំងពីឆ្នាំ២០២៤ រហូតដល់ខែឧសភា ឆ្នាំ២០២៦នេះ មានសិស្សសរុបចំនួន ២.៧៥៣នាក់ ក្រុមគោលដៅចំនួន ១.៩៩៦នាក់ បានប្រឡងបញ្ចប់ការសិក្សាចំនួន ២.០២៩នាក់ ដែលទទួលបានការងារចំនួន ១.៣១៥នាក់​ ៕

ការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសលម្អិត និងពិធីប្រគល់-ទទួលគម្រោងសាងសង់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) ដែលសម្រេចបានលទ្ធផល ១០០%
+9
ការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសលម្អិត និងពិធីប្រគល់-ទទួលគម្រោងសាងសង់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) ដែលសម្រេចបានលទ្ធផល ១០០% កំពង់ចាម៖ លោក​ សុខ​ លឹមហៀង​ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម​ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជេីញចូលរួមជាមួយក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោង បានអញ្ជើញចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសលម្អិត និងប្រារព្ធពិធីប្រគល់-ទទួលគម្រោងសាងសង់ និងពង្រីកផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) បន្ទាប់ពីគម្រោងនេះសម្រេចការអនុវត្តបានពេញលេញ ១០០% តាមផែនការកំណត់។