en
Feedback
មន្ទីរសុខាភិបាលខេត្តកោះកុង

មន្ទីរសុខាភិបាលខេត្តកោះកុង

Open in Telegram

ទំព័រផ្លូវការ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង។

Show more
331
Subscribers
No data24 hours
+1027 days
+10130 days
Posts Archive
អបអរសាទរ ខួបលើកទី៨០ឆ្នាំ នៃថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្ពោធអគារសិក្សាថ្មី ២ខ្នង និងប្រគល់សញ្ញាបត្រជូនដល់ន
+8
អបអរសាទរ ខួបលើកទី៨០ឆ្នាំ នៃថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្ពោធអគារសិក្សាថ្មី ២ខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ____ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលកោះកុង បានអញ្ជើញចូលរួមពិធីអបអរសាទរ ខួបលើកទី៨០ឆ្នាំ នៃថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្ពោធអគារសិក្សាថ្មី ២ខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

លោក ឌិន សុខា អនុប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ មន្ទីរសុខាភិបាល លោក ខេម រដ្ឋា ប្រធានផ្នែករដ្ឋបាល គណនេយ្យ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ និងលោក ហាយ សារិទ្ធ ប្រធានមណ្ឌលសុខភាពត្រពាំងរូង បានចូលរួមសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ នៅសាលាស្រុកកោះកុង។ សិក្ខាសាលាមានគោលបំណងពិនិត្យ និងធ្វើសមាហរណកម្មសំណើគម្រោងអភិវឌ្ឍន៍របស់ស្រុក និងឃុំ កំណត់គម្រោងអាទិភាព ពិនិត្យលទ្ធភាពគាំទ្រធនធាន និងធានាឱ្យគម្រោងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងទិសដៅអភិវឌ្ឍន៍មូលដ្ឋាន។ តាមរយៈសិក្ខាសាលា អង្គភាពពាក់ព័ន្ធបានឯកភាពបន្តពង្រឹងគុណភាពសំណើគម្រោង ផ្តល់អាទិភាពដល់គម្រោងដែលមានផលប្រយោជន៍ខ្ពស់ជូនប្រជាពលរដ្ឋ ពង្រឹងកិច្ចសហការរវាងស្រុក ឃុំ មន្ទីរ អង្គភាព និងដៃគូអភិវឌ្ឍន៍ ព្រមទាំងបន្តកៀរគរធនធាន និងតាមដានវាយតម្លៃការអនុវត្តគម្រោងដែលទទួលបានការគាំទ្រ។ សិក្ខាសាលានេះ គឺជាយន្តការសំខាន់មួយក្នុងការធានាឱ្យ កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ មានភាពសមស្រប ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងចីរភាពនៅមូលដ្ឋាន៕ រសៀលថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ October 7, 2026

លោក ឌិន សុខា អនុប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ មន្ទីរសុខាភិបាល លោក ខេម រដ្ឋា ប្រធានផ្នែករដ្ឋបាល គណនេយ្យ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ និងលោក ម៉ី កំសត់ ប្រធានមណ្ឌលសុខភាពឬស្សីជ្រុំ បានចូលរួមសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ នៅសាលាស្រុកថ្មបាំង។ សិក្ខាសាលាមានគោលបំណងពិនិត្យ និងធ្វើសមាហរណកម្មសំណើគម្រោងអភិវឌ្ឍន៍របស់ក្រុង និងសង្កាត់ កំណត់គម្រោងអាទិភាព ពិនិត្យលទ្ធភាពគាំទ្រធនធាន និងធានាឱ្យគម្រោងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងទិសដៅអភិវឌ្ឍន៍មូលដ្ឋាន។ តាមរយៈសិក្ខាសាលា អង្គភាពពាក់ព័ន្ធបានឯកភាពបន្តពង្រឹងគុណភាពសំណើគម្រោង ផ្តល់អាទិភាពដល់គម្រោងដែលមានផលប្រយោជន៍ខ្ពស់ជូនប្រជាពលរដ្ឋ ពង្រឹងកិច្ចសហការរវាងក្រុង សង្កាត់ មន្ទីរ អង្គភាព និងដៃគូអភិវឌ្ឍន៍ ព្រមទាំងបន្តកៀរគរធនធាន និងតាមដានវាយតម្លៃការអនុវត្តគម្រោងដែលទទួលបានការគាំទ្រ។ សិក្ខាសាលានេះ គឺជាយន្តការសំខាន់មួយក្នុងការធានាឱ្យ កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ មានភាពសមស្រប ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងចីរភាពនៅមូលដ្ឋាន៕ ព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ October 7, 2026

ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្ន
+6
ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាង សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) និង មន្ទីរសុខាភិបាលរាជធានីភ្នំពេញនិងមន្ទីរសុខាភិបាលខេត្ត រាជធានីភ្នំពេញ ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦

សូមអនុមោទនា ពិធីកាន់បិណ្ឌ ១១ ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ 🌐Websi
សូមអនុមោទនា ពិធីកាន់បិណ្ឌ ១១ ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ 🌐Website 📱Facebook 📱Telegram 📱X (twitter) 📱Tiktok 📱YouTube

ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានអញ្ជើញចូលរួម វគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១៣៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom)។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល ដែលបានប្រើប្រាស់ភាពជាអ្នកដឹកនាំក្នុងការឆ្លើយតបនឹងស្ថានភាពគ្រោះទឹកជំនន់ និងត្រូវបន្តយកចិត្តទុកដាក់អំពីការគ្រប់គ្រងជំងឺគ្រុនឈាម។ ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជូនបទបឋកថាពីយន្តការនៃការកំណត់គោលបំណង(Objective) ដែលគោលបំណងនេះគឺជាសំណុំរបស់គោលដៅ។ ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងនូវស្ថានភាពផ្សេងៗរបស់ គោលបំណង និងបានបង្ហាញពីទំនាក់ទំនងរវាង ផែនការសកម្មភាព គោលបំណង គោលដៅ យុទ្ធសាស្រ្ត និងចក្ខុវិស័យ ដើម្បីជួយឱ្យមន្ត្រីសុខាភិបាលបានយល់ដឹងកាន់តែច្បាស់ និងអាចយកទៅប្រើប្រាស់នៅតាមអង្គភាពឱ្យក្លាយជាសកម្មភាពជាក់ស្តែង។  ក្នុងកម្មវិធីនេះក៏មានបទបង្ហាញរបស់មន្ទីរពេទ្យបង្អែករាជធានី ដែលបានការប្រែក្លាយមន្ទីរពេទ្យជាអង្គភាពសាធារណៈគំរូក្នុងវិស័យសុខាភិបាល តាមរយៈការកែលម្អហេដ្ឋារចនាសម្ពន្ធ័ គុណភាពសេវា និងការត្រៀមខ្លួនដើម្បីពង្រើកសេវាឱ្យកាន់តែឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន។ ថ្ងៃអង្គារ ១0រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល

ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីបើកសន្និសីទវិទ្យាសាស្រ្តរបស់សាកលវិទ្
+9
ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីបើកសន្និសីទវិទ្យាសាស្រ្តរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល អបអរសាទរខួប៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ October 6, 2026 បិណ្ឌ ១០ (Ben 10)

ឯកឧត្តមប្រធានមន្ទីរសុខាភិបាល អញ្ជើញចុះពិនិត្យការផ្ដល់សេវា និងការជួសជុលអគារមុនក្រោយសម្រាល នៅមណ្ឌលសុខភាពអណ្ដូងទឹក ថ្ងៃចន្ទ ៩រោច
+9
ឯកឧត្តមប្រធានមន្ទីរសុខាភិបាល អញ្ជើញចុះពិនិត្យការផ្ដល់សេវា និងការជួសជុលអគារមុនក្រោយសម្រាល នៅមណ្ឌលសុខភាពអណ្ដូងទឹក ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ October 5, 2026 ទិវា​គ្រូ​បង្រៀន​ពិភព​លោក (World Teacher's Day) បិណ្ឌ ៩ (Ben 9)

លោកវេជ្ជបណ្ឌិត ម៉ក់ គឹមលី អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានដឹកនាំមន្ត្រីពាក់ព័ន្ធចូលរួម «សិក្ខាសាលាស្ដីពី ការ
+8
លោកវេជ្ជបណ្ឌិត ម៉ក់ គឹមលី អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានដឹកនាំមន្ត្រីពាក់ព័ន្ធចូលរួម «សិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយលទ្ធផលនៃការអង្កេតរកអត្រាប្រេវ៉ាឡង់មេរោគអេដស៍ មេរោគស្វាយ ឥរិយាបថការប្រព្រឹត្តផ្លូវភេទ និងការប៉ាន់ប្រមាណរកចំនួនក្រុមបុរសរួមភេទជាមួយបុរស និងក្រុមបំប្លែងភេទ នៅប្រទេសកម្ពុជា ឆ្នាំ២០២៦» តាមប្រព័ន្ធនិម្មិត(zoom) និងលោក ស៊ ថេងលីម មន្ត្រីកម្មវិធីអេដស៍ កាមរោគ នៃមន្ទីរសុខាភិបាលខេត្ត បានចូលរួមដោយផ្ទាល់នៅខេត្តតាកែវ។ សិក្ខាសាលនេះមានគោលបំណង ផ្សព្វផ្សាយអត្រាប្រេវ៉ាឡង់មេរោគអេដស៍ មេរោគស្វាយ ឥរិយាបថការប្រព្រឹត្តផ្លូវភេទ របស់ក្រុមបុរសរួមភេទជាមួយបុរស និងក្រុមបំប្លែងភេទ នៅប្រទេសកម្ពុជា ឆ្នាំ២០២៦។ ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦

Repost from N/a
សេចក្ដីជូនដំណឹង÷ មន្ទីរពេទ្យត្រូវការជ្រើសរើសបុគ្គលិកកិច្ចសន្យា តាមជំនាញ និងលក្ខណៈសម្បត្តិដូចខាងក្រោម÷ ═━━━✥◈✥━━━═ Facebook pa
សេចក្ដីជូនដំណឹង÷ មន្ទីរពេទ្យត្រូវការជ្រើសរើសបុគ្គលិកកិច្ចសន្យា តាមជំនាញ និងលក្ខណៈសម្បត្តិដូចខាងក្រោម÷ ═━━━✥◈✥━━━═ Facebook page: មន្ទីរពេទ្យបង្អែកខេត្តកោះកុង Channel Telegram: មន្ទីរពេទ្យបង្អែកខេត្តកោះកុង

Repost from N/a
ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសុខាភិបាល ចូលរួមពិធី​គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងគោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលី ======================== ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសុខាភិបាល ចូលរួមពិធី​គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងគោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលី ព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ October… ======================== អានព័ត៌មានលម្អិត៖ [រដ្ឋបាលខេត្តកោះកុង]

ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសុខាភិបាល ចូលរួមពិធី​គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងគោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលី ព
+8
ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសុខាភិបាល ចូលរួមពិធី​គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងគោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលី ព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ October 5, 2026 ទិវា​គ្រូ​បង្រៀន​ពិភព​លោក (World Teacher's Day) បិណ្ឌ ៩ (Ben 9)

អត្រាមរណៈមាតា និងទារក នៅសង្កាត់ស្ទឹងវែង មានការថយចុះច្រើនគួរឱ្យកត់សម្គាល់។