មន្ទីរសុខាភិបាលខេត្តកោះកុង
Відкрити в Telegram
232
Підписники
Немає даних24 години
+27 днів
+130 днів
Архів дописів
+9
ក្រុមការងារប្រយុទ្ធនឹងជំងឺគ្រុនឈាម មន្ទីរសុខាភិបាល ស្រុកប្រតិបត្តិស្រែអំបិល និងមណ្ឌលសុខភាពបឹងព្រាវ បានសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងអ្នកស្ម័គ្រចិត្តភូមិ ចុះអប់រំផ្សព្វផ្សាយពីជំងឺគ្រុនឈាម អនាម័យបរិស្ថានជុំវិញផ្ទះ ដាក់អាបែត និងបាញ់ថ្នាំសម្លាប់មូសនៅទីតាំងភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង និងជាពិសេសនៅតាមទីតាំងដែលបាន និងកំពុងកើតមានជំងឺគ្រុនឈាមជាលក្ខណៈCluster ឧបត្ថម្ភថវិកាដោយគម្រោងអង្គការCRS។
ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦
September 16, 2026
ទិវាអូហ្សូនបរិស្ថានអន្តរជាតិ ខួបលើកទី៤១ (International Day for the Preservation of the Ozone Layer)
ប្រជាពលរដ្ឋសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ បង្ហាញការជឿជាក់ចំពោះក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ និងពេញចិត្តមកទទួលសេវាសម្រាលកូននៅមណ្ឌលសុខភាព។
ផលិតដោយ៖មន្ទីរព័ត៌មានខេត្តកោះកុង
Repost from គាំពារសង្គមកម្ពុជា Social Protection in Cambodia
តើពលរដ្ឋណាខ្លះជាក្រុមគោលដៅនៃកាគ្របដណ្ដប់ដោយប្រព័ន្ធគាំពារសុខភាពសង្គមនៅកម្ពុជា?
===
សូមជម្រាបជូនថាការគ្របដណ្ដប់ពលរដ្ឋដោយប្រព័ន្ធគាំពារសុខភាពសង្គម បានកើនឡើងពីចំនួនប្រមាណ ៦,៥ លាននាក់ នៃពលរដ្ឋសរុប ក្នុងឆ្នាំ២០២៣ ដល់ចំនួនប្រមាណ ៨,៥ លាននាក់ នៃពលរដ្ឋសរុប ត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៦ នេះ។
វឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់នេះ ឆ្លុះបញ្ចាំងពីលទ្ធផលនៃកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំបន្តវេនដ៏ឈ្លាសវៃ ប្រកបដោយបញ្ញាញាណ និងថាមភាព របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងរយៈពេល ៣ឆ្នាំដំបូង។
Repost from ឯកសារមន្ត្រីសាធារណៈ
សម្ដេចធិបតី បង្ហើបថា ថ្ងៃណាមួយនៅម៉ោង ២ទៀបភ្លឺ ខ្ញុំនឹងទៅដល់មុខផ្ទះរបស់រដ្ឋមន្រ្ដីសុខាភិបាល ដើម្បីហៅចុះទៅពិនិត្យតាមមណ្ឌលសុខភាព ថាតើ ពិតជាបានបើកដំណើរការ ២៤ម៉ោង លើ ២៤ម៉ោង មែនឬអត់។
កន្លងមក ឯកឧត្ដមរដ្ឋមន្រ្ដីសុខាភិបាល បានអះអាងថា មណ្ឌលសុខភាពទូទាំងប្រទេសស្ទើតែ ១០០% បានបើកដំណើរការ ២៤ម៉ោង រួចហើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត, ១៦ កញ្ញា ២០២៦។ #STPM
JOIN CHANNEL "🔔"
+9
លោកវេជ្ជបណ្ឌិត ង៉ែត ចំរើន ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ ក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ ថ្នាក់ក្រោមជាតិសម្រាប់ខេត្តកោះកុង ក្រោមអធិបតីភាព លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការគាំទ្រវិស័យអប់រំ និងពិភាក្សា ដោះស្រាយបញ្ហាប្រឈមផ្សេងៗ។
ធ្វើនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង
ថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨.០០នាទីព្រឹក
+9
មន្ត្រីសុខាភិបាលខេត្តកោះកុងចំនួន ៥រូប បានចូលរួមវគ្គបណ្តុះបណ្តាល ដល់ក្រុមឆ្លើយតបបន្ទាន់ ទៅនឹងការរាតត្បាតជំងឺផ្លូវដង្ហើម ធ្វើនៅសណ្ឋាគារអង្គប៉ារ៉ាឌី ខេត្តសៀមរាបថ្ងៃទី១៤-១៥ ខែកញ្ញា ឆ្នាំ២០២៦។
សមាសភាពចូលរួម៖
១.លោក សាម វណ្ណថា មន្ត្រីក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តកោះកុង
២. លោក ណុប សុគន្ធ មន្ត្រីក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តកោះកុង
៣. កញ្ញា ឡេង គឹមសួ មន្ត្រីចត្តាឡីស័ក មន្ទីរសុខាភិបាលខេត្តកោះកុង
៤. លោក ខែម រត្ថា មន្ត្រីក្រុមឆ្លើយតបបន្ទាន់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ
៥. លោក វន ជីវិត មន្ត្រីក្រុមឆ្លើយតបបន្ទាន់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល
គោលបំណង
១.ពង្រឹងចំណេះដឹង និងសមត្ថភាពរបស់ក្រុមឆ្លើយតបបន្ទាន់ (RRT) ក្នុងការរកឃើញ ស៊ើបអង្កេត វាយតម្លៃហានិភ័យ និងឆ្លើយតបទៅនឹងការរាតត្បាតជំងឺផ្លូវដង្ហើមបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
២.ពង្រឹងការសម្របសម្រួល និងការអនុវត្តវិធានការឆ្លើយតប របស់ក្រុម RRT ក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជំងឺផ្លូវដង្ហើមនៅក្នុងសហគមន៍។
+6
មន្ទីរពេទ្យបង្អែកស្រែអំបិល បានរៀបចំបញ្ចាំងភ្លើងពណ៌ទឹកក្រូចលើអគារមន្ទីរពេទ្យ ជាតំណាងសុវត្ថិភាពអ្នកជំងឺដើម្បីប្រារព្ធទិវាសុវត្ថិភាព អ្នកជំងឺឆ្នាំ២០២៦ ក្នុងគោលបំណង ទាក់ទាញចំណាប់អារម្មណ៍សាធារណៈជន នូវការយកចិត្តទុកដាក់លើសុវត្ថិភាពអ្នកជំងឺ និងលើកកម្ពស់ការយល់ដឹងអំពីការអនុវត្តប្រកបដោយសុវត្ថិភាព សម្រាប់ការថែទាំនៅក្នុងមូលដ្ឋានសុខាភិបាលដោយផ្តោតលើអន្តរាគមន៍ផ្អែកលើភស្តុតាង។ ពណ៌ទឹកក្រូច "តំណាងឱ្យតួនាទីសំខាន់ នៃសុវត្ថិភាពអ្នកជំងឺដើរតួក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលដើម្បី សម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល" និងតំណាងឱ្យភាពមើលឃើញ និងសាមគ្គីភាពក្នុងការ លើកកម្ពស់ការយល់ដឹង។
+9
ថ្នាក់ដឹកនាំសុខាភិបាល មន្រ្តីសុខាភិបាលពាក់ព័ន្ធក្នុងខេត្តកោះកុង បានចូលរួមវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១៣២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមរយៈប្រព័ន្ធនិម្មិត (zoom)។
ក្នុងវគ្គនេះ ក៏មានបទបង្ហាញរបស់មន្ទីរពេទ្យបង្អែកកោះធំ ជាមន្ទីរពេទ្យបង្អែកបម្រើសេវាកម្រិត CPA3។
ថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦
ចាប់ពីម៉ោង ២:០០នាទីរសៀល
+9
មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំបញ្ចាំងភ្លើងពណ៌ទឹកក្រូចលើអគារមន្ទីរពេទ្យ ជាតំណាងសុវត្ថិភាពអ្នកជំងឺដើម្បីប្រារព្ធទិវាសុវត្ថិភាព អ្នកជំងឺឆ្នាំ២០២៦ ក្នុងគោលបំណង ទាក់ទាញចំណាប់អារម្មណ៍សាធារណៈជន នូវការយកចិត្តទុកដាក់លើសុវត្ថិភាពអ្នកជំងឺ និងលើកកម្ពស់ការយល់ដឹងអំពីការអនុវត្តប្រកបដោយសុវត្ថិភាព សម្រាប់ការថែទាំនៅក្នុងមូលដ្ឋានសុខាភិបាលដោយផ្តោតលើអន្តរាគមន៍ផ្អែកលើភស្តុតាង។ ពណ៌ទឹកក្រូច "តំណាងឱ្យតួនាទីសំខាន់ នៃសុវត្ថិភាពអ្នកជំងឺដើរតួក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលដើម្បី សម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល" និងតំណាងឱ្យភាពមើលឃើញ និងសាមគ្គីភាពក្នុងការ លើកកម្ពស់ការយល់ដឹង។
