មន្ទីរសុខាភិបាលខេត្តកោះកុង
الذهاب إلى القناة على Telegram
230
المشتركون
لا توجد بيانات24 ساعات
-17 أيام
-430 أيام
أرشيف المشاركات
+7
មន្ត្រីសុខាភិបាលខេត្តកោះកុង ចំនួន ៤រូប បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយនូវមគ្គុទេសក៏ព្យាបាលគ្លីនិកផ្នែកវេជ្ជសាស្ត្រទូទៅ សល្យសាស្រ្ត វេជ្ជសាស្ត្រកុមារ សម្ភពនិងរោគស្រ្តី និងទន្តសាស្ត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាបាល ធ្វើនៅសណ្ឋាគារ ភាពសុខុម ខេត្តកំពត។
សមាសភាពអ្នកចូលរួម ចំនួន ៤រូប៖
១. លោកវេជ្ជបណ្ឌិត ង៉ែត ចំរើន ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ
២. លោកវេជ្ជបណ្ឌិត ក្រេង សុភា អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង
៣. លោកវេជ្ជបណ្ឌិត ហូ សុខហួន ប្រធានមន្ទីរពេទ្យបង្អែកស្រែអំបិល
៤. លោក អាន ទីនេ ប្រធានផ្នែករដ្ឋបាលនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង
គោលបំណង÷
- ដើម្បីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តនូវមគ្គុទេសក៏ព្យាបាលគ្លីនិកផ្នែកវេជ្ជសាស្ត្រទូទៅ សល្យសាស្ត្រ វេជ្ជសាស្ត្រកុមារ សម្ភពនិងរោគស្ត្រី និងទន្តសាស្ត្រ
- មគ្គុទេសក៍ព្យាបាលគ្លីនិកជួយឲ្យមានការងាយស្រួលក្នុងការព្យាបាលគ្លីនិកនៅតាមមន្ទីរពេទ្យជាតិ និងខេត្ត
ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦
+9
ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរសុខាភិបាល ការិយាល័យជំនាញទាំងបួន មន្ទីរពេទ្យបង្អែកខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំងពីរ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព បានចូលរួមវគ្គបណ្ដុះបណ្ដាលភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមរយៈនិងប្រព័ន្ធនិម្មិត(zoom)
ថ្ងៃអង្គារ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល
+9
ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ២រូប បានអញ្ជើញចូលរួម ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើនៅសាលមហោស្រពខេត្ត និងពិធីដុតបំផ្លាញគ្រឿងញៀន ដោយចាត់ក្រុមគ្រូពេទ្យសង្គ្រោះបឋម នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ត្រៀមនៅក្នុងអំឡុងពេលដុតបំផ្លាញគ្រឿងញៀន ដើម្បីការពារក្នុងករណីមានបញ្ហាកើតឡើងជាយថាហេតុ ធ្វើនៅអាកាសយានដ្ឋានខេត្ត។
ទិវានេះប្រព្រឹត្តទៅក្រោម អធិបតីភាព ឯកឧត្តម នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្ដម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង។
រៀបចំដោយ៖ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង
ព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦
August 25, 2026
Repost from MENG Hong
+4
អនុក្រឹត្យ ស្តីពីការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំ សុខភាពសម្រាប់អតីតយុទ្ធជនជាយោធិន នៃកងយោធពលខេមរភូមិន្ទ ដែលមានឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី
ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងជាលេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានអញ្ជើញចូលរួមជាគណៈអធិបតី និងបានអនុញ្ញាតឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្ត និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ២រូប អញ្ជើញចូលរួមវគ្គផ្សព្វផ្សាយស្តីពី “ច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន និងបេសកកម្មរបស់គណៈកម្មាធិការអន្តរជាតិនៃ កាកបាទក្រហម (ICRC) និងកាកបាទក្រហមកម្ពុជា (CRC) ក្នុងពេលមានជម្លោះប្រដាប់អាវុធ” ជូនដល់កងកម្លាំងទាំងបីប្រភេទ និងមន្ទីរអង្គភាពជុំវិញខេត្តកោះកុង ប្រមាណ៨០នាក់ ក្រោមអធិបតីភាព លោកជំទាវ ហួន ចន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង តំណាងលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា រួមជាមួយលោក ថម ហ្គៃហ្សឺ ប្រតិភូផ្នែកកងទ័ពថ្នាក់តំបន់នៃ ICRC ព្រមទាំងប្រតិភូ និងលោក អ៊ូច ទូច សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងដោយមានវត្តមានចូលរួមពី មន្ត្រីនៃទីស្នាក់ការកណ្តាល និងមន្រ្តីប្រតិបត្តិសាខា ជាច្រើនរូបផងដែរ។
រៀបចំដោយ៖ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង
ធ្វើនៅសាលប្រជុំទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង
រសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦
August 24, 2026
កិច្ចប្រជុំពង្រឹងក្រុមការងារបច្ចេកទេសសុខាភិបាលខេត្តកោះកុង ជាមួយអង្គការដៃគូ ប្រចាំខែសីហា ឆ្នាំ២០២៦
លោកវេជ្ជបណ្ឌិត ង៉ែត ចំរើន ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងក្រុមការងារបច្ចេកទេសសុខាភិបាលខេត្តកោះកុង ជាមួយអង្គការដៃគូ ប្រចាំខែសីហា ឆ្នាំ២០២៦ ធ្វើនៅសាលប្រជុំមន្ទីរសុខាភិបាល និងតាមនិងប្រព័ន្ធនិម្មិត (zoom)។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗ ដូចខាងក្រោម៖
❇️ពិនិត្យ និង វាយតម្លៃ លទ្ធផលការងារ៖ តាមដានសមិទ្ធផល ការងារសុខាភិបាល ដែលបានអនុវត្តកន្លងមក ក្នុងខែកក្កដា វាយតម្លៃចំណុចខ្លាំង និងចំណុចខ្វះខាត។
❇️ពង្រឹងកិច្ចសហប្រតិបត្តិការ៖ បង្កើនកិច្ចសហការ យ៉ាងជិតស្និទ្ធ រវាងមន្ទីរសុខាភិបាលខេត្ត និងអង្គការដៃគូអភិវឌ្ឍន៍ (NGOs/Partners) ដើម្បីប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធភាពខ្ពស់។
❇️ដោះស្រាយបញ្ហាប្រឈម៖ លើកយកបញ្ហាបច្ចេកទេស និង ឧបសគ្គនានា មកពិភាក្សារកដំណោះស្រាយរួមគ្នាភ្លាមៗ ដើមី្ប កែលម្អគុណភាពសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ។
❇️រៀបចំផែនការសកម្មភាពបន្ត៖ កំណត់ទិសដៅ ការងារ អាទិភាព និងរៀបចំផែនការសកម្មភាព សម្រាប់ខែបន្ទាប់ ឲ្យ ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល។
❇️ចែករំលែកទិន្នន័យ និងបទពិសោធន៍៖ បង្កើនការ
ផ្លាស់ប្តូរព័ត៌មាន បច្ចេកទេសថ្មីៗ ទិន្នន័យសុខាភិបាល និងបទពិសោធន៍ល្អៗ រវាង ភាគីពាក់ព័ន្ធទាំងអស់ក្នុងខេត្ត។
រសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦
August 24, 2026
សេចក្តីជូនដំណឹងរួម
រវាង
គណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាល ក្នុងវិស័យសុខាភិបាល
និងអង្គភាពប្រឆាំងអំពើពុករលួយ
Repost from N/a
លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានប្រគល់សម្ភារប្រើប្រាស់មួយចំនួន ជូនដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង ដើម្បីបែងចែកជូនបន្ត ដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមន្ទីរបង្អែកស្រុកស្រែអំបិល
========================
លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានប្រគល់សម្ភារប្រើប្រាស់មួយចំនួន ជូនដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង ដើម្បីបែងចែកជូនបន្ត ដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមន្ទីរបង្អែកស្រុកស្រែអំបិល។ ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ…
========================
អានព័ត៌មានលម្អិត៖ [រដ្ឋបាលខេត្តកោះកុង]
មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានបើកកិច្ចប្រជុំពង្រឹងក្រុមការងារបច្ចេកទេសសុខាភិបាលប្រចាំខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរសុខាភិបាល និងតាមរយៈប្រព័ន្ធនិម្មិត (zoom) មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ទីរសុខាភិបាល ការិយាល័យជំនាញទាំងបួន មន្ទីរពេទ្យបង្អែកខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំងពីរ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព និងមន្ត្រីពាក់ព័ន្ធ។
គោលបំណងនៃកិច្ចប្រជុំ៖
❇️ពិនិត្យ និងវាយតម្លៃលទ្ធផលការងារ៖ តាមដានវឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបានក្នុងវិស័យសុខាភិបាលក្នុងខែកន្លងមក។
❇️កំណត់ និងដោះស្រាយបញ្ហាប្រឈម៖ លើកយកបញ្ហាបច្ចេកទេស កង្វះខាត ឬឧបសគ្គដែលបានជួបប្រទះនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា។
❇️ពង្រឹងគុណភាពសេវាថែទាំ និងព្យាបាល៖ កែលម្អបទដ្ឋានបច្ចេកទេស របៀបរបបធ្វើការ និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាព និងសុវត្ថិភាព។
❇️រៀបចំផែនការសកម្មភាពបន្ត៖ កំណត់ទិសដៅការងារ និងវិធានការសំខាន់ៗដែលត្រូវអនុវត្តសម្រាប់ខែបន្ទាប់ ឱ្យឆ្លើយតបទៅនឹងគោលនយោបាយរបស់ក្រសួងសុខាភិបាល និងតម្រូវការជាក់ស្តែងក្នុងខេត្ត។
❇️ពង្រឹងកិច្ចសហការ និងការសម្របសម្រួល៖ បង្កើនទំនាក់ទំនង និងការផ្លាស់ប្តូរព័ត៌មានរវាងថ្នាក់ដឹកនាំមន្ទីរ មន្ទីរពេទ្យបង្អែក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងដៃគូអភិវឌ្ឍន៍នានា។
ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមមតិស្ដីពី៖
-ប្រព័ន្ធផ្ដល់ព័ត៌មានជំងឺគ្រុនឈាម រវាងមន្ទីរសុខាភិបាលនិងមូលដ្ឋានសុខាភិបាលសាធារណៈ ដោយ លោក សាម វណ្ណថា ប្រធានកម្មវិធីគ្រុនឈាម និងលោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត
-ការធ្វើបទបង្ហាញពីសមិទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៦របស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ដោយលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្ត
-ការចូលរួមមតិ និងណែនាំស្ដីពីការផ្ដល់របាយការណ៍និងសមិទ្ធកម្ម ការងារគម្រោងលើកទឹកចិត្តសុខភាពបឋមសម្រាប់មណ្ឌលសុខភាព ដោយ លោក ឌិន សុខា និងលោកវេជ្ជបណ្ឌិត ង៉ែត ចំរើន ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ លោកស្រីឱសថការី ឌិត គឹមមាន លោក លោកស្រីប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំងពីរ និងមណ្ឌលសុខភាព
ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦
August 24, 2026
