កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
Open in Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
Show more6 431
Subscribers
+224 hours
+67 days
+3430 days
Posts Archive
Repost from ក្រសួងការពារជាតិ Ministry of National Defence
សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តបឹងត្រកួន និងភូមិសាស្ត្រភូមិគោកព្រិច ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥៖
- ចាប់ពីម៉ោង ១៩:០០នាទី ដល់ម៉ោង ២០:៣៥នាទី យោធាថៃបានបាញ់ផ្លោងគ្រាប់ភ្លើងបំភ្លឺផ្លូវចំនួន ៤គ្រាប់លើភូមិសាស្ត្របឹងត្រកួន។
- ម៉ោង ២០:១៤នាទី ក្រោយបាញ់ភ្លើងបំភ្លឺរួច យោធាថៃបានប្រើប្រាស់រថក្រោះបាញ់បំបុកចូលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាច្រើនគ្រាប់នៅភូមិសាស្ត្របឹងត្រកួន និងបន្តបាញ់ផ្លោងចូលភូមិសាស្ត្រភូមិគោកព្រិចជាច្រើនគ្រាប់បន្ថែមទៀត ដើម្បីបំផ្លិចបំផ្លាញ និងកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល និងអមនុស្សធម៌។
សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។
កងកម្លាំងរបស់កម្ពុជាបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។
ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Repost from Champey News
📞លេខទូរស័ព្ទសង្រ្គោះបន្ទាន់ ខេត្តពោធិ៍សាត់
ក្នុងករណីបងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក មានបញ្ហាសុខភាព ឬត្រូវការសង្រ្គោះបន្ទាន់ សូមបងប្អូនប្រជាពលរដ្ឋធ្វើការទំនាក់ទំនងមកលេខទូរស័ព្ទ។
Repost from BTV News
+3
សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា-CWPUC តំណាងឱ្យសហព័ន្ធសហជីព សមាគម និងសមាជិក សមាជិកា ជាង៥ម៉ឺននាក់ នៅក្នុងវិស័យកម្មករនិយោជិត សេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់យោធាថៃ ដែលបានឈ្លានពានមកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស បានបន្តបាញ់ប្រហារមកលើប្រជាជនស៊ីវិលស្លូតត្រង់នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នេះ ៕
Website | Facebook | Telegram | TikTok
Repost from សារព័ត៌មានក្រសួងមហាផ្ទៃ
លទ្ធផលប្រឡងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ សម្រាប់ឆ្នាំ២០២៥ នៅបណ្តាអគ្គនាយកដ្ឋាន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត
#ក្រសួងមហាផ្ទៃ
#MOI_Cambodia
Repost from AKP News
កុមារតូចៗវង្វេងឪពុកម្ដាយ...។ សិស្សស្រីប្រុសសម្រុករត់ចេញពីសាលារៀន...។ មនុស្សចាស់រត់ចោលផ្ទះ កន្លែងធ្វើការ និងលក់ដូរ...។ ទាំងនេះជាទិដ្ឋភាពដ៏គួរឱ្យរន្ធត់ និងសង្វេកបំផុតថ្មីមួយទៀតរបស់ពលរដ្ឋសុីវិលកម្ពុជា បន្ទាប់ពីកងទ័ពអាកាសថៃ បើកការឈ្លានពានដោយវាយប្រហារចូលជ្រៅមកដល់ខេត្តបាត់ដំបង នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។
Small children were separated from their parents. Young schoolchildren fled from their schools. Elderly people abandoned their homes, workplaces, and shops. These were among the most horrifying and heart-wrenching scenes experienced by Cambodian civilians, following an act of aggression in which the Thai Royal Air Force launched deep-penetration attacks reaching Battambang Province on 24 December 2025.
——————
Connect with AKP:
🌐Telegram
🌐Facebook
🌐Website
👉X (Twitter)
🌐Instagram
🌐TikTok
🌐YouTube
#CambodiaWantsPeace
#JusticeForCambodia
Repost from News Today❤️
ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ប្រកាសផ្អាកដំណើរការបង្រៀន និងរៀននៅគ្រឹះស្ថានទាំអស់ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ក្រោយពីយោធាថៃទម្លាក់គ្រាប់បែកតាមយន្តហោះចម្បាំង T50 ផលិតនៅប្រទេសកូរ៉េខាងត្បូង ចំនួន២លើក លើកទី១នៅម៉ោង១១ ចំនួន៤គ្រាប់ និងម្តងទៀតនៅម៉ោង ២ ចំនួន១គ្រាប់ ។
Repost from សុីសុីថាមស៍
"ម៉ោងនេះ ពេលនេះ និង គ្រប់កាលៈទេសៈទាំងអស់ យើងខ្ញុំទាំងអស់គ្នាជា មន្ត្រីរាជការ សូមបង្ហាញស្មារតីតែមួយ ជាមួយប្រជាជន និង នៅជាមួយរាជរដ្ឋាភិបាល និង កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងយ៉ាងរឹងមាំ នៅសមរភូមិជួរមុខ ក្នុងបេសកកម្មការពារមាតុភូមិកម្ពុជា"
..
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ថ្ងៃទី ២៤ ធ្នូ ២០២៥
Repost from មន្ត្រីរាជការសុីវិល_Civil Servants
+4
យោធាសៀមប្រើយន្តហោះថ្មីប្រភេទT50ទម្លាក់គ្រាប់បែក៤គ្រាប់ចូលទីប្រជុំជនក្បែរភ្នំសំពៅ
ភ្នំពេញ ៖ នៅម៉ោង១០ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាសៀមបានប្រើយន្តហោះប្រភេទថ្មី ឈ្មោះT50 ទម្លាក់គ្រាប់ធុនធ្ងន់ចំនួន៤គ្រាប់ចូលតំបន់ទីប្រជុំជនក្បែរភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ ទីតាំងទម្លាក់គ្រាប់គោលដៅថ្មីនេះ ធ្វើឲ្យសិស្សសាលា និងជនស៊ីវិលកំពុងរស់នៅក្បែរនោះនាំគ្នាភ័យតក់ស្លុតរត់គេចពីយន្តហោះទាំងត្រដាបត្រដួស៕
ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews
Available now! Telegram Research 2025 — the year's key insights 
