AMS One-minute
📈 Analytical overview of Telegram channel AMS One-minute
Channel AMS One-minute (@ams1minute) in the Central Khmer language segment is an active participant. Currently, the community unites 11 740 subscribers, ranking 16 566 in the News & Media category and 471 in the Cambodia region.
📊 Audience metrics and dynamics
Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 11 740 subscribers.
According to the latest data from 05 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -118 over the last 30 days and by -2 over the last 24 hours, overall reach remains high.
- Verification status: Not verified
- Engagement rate (ER): The average audience engagement rate is 6.71%. Within the first 24 hours after publication, content typically collects 5.59% reactions from the total number of subscribers.
- Post reach: On average, each post receives 788 views. Within the first day, a publication typically gains 656 views.
- Reactions and interaction: The audience actively supports content: the average number of reactions per post is 1.
📝 Description and content policy
The author describes the resource as a platform for expressing subjective opinions:
“ចំណេះដឹង និងព័ត៌មានពិត ខ្លី ខ្លឹម”
Thanks to the high frequency of updates (latest data received on 06 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.
Data loading in progress...
| Date | Subscriber Growth | Mentions | Channels | |
| 06 September | 0 | |||
| 05 September | 0 | |||
| 04 September | 0 | |||
| 03 September | +1 | |||
| 02 September | 0 | |||
| 01 September | 0 |
| 2 | រដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ ១ ២២៥លានដុល្លារ ដើម្បីរក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច-សង្គម សម្រាប់រយៈពេលខ្លី និងមធ្យម។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា កម្ពុជានៅតែប្រឈមនឹងពហុវិបត្តិ រួមមានការប្រែប្រួលពាណិជ្ជកម្មសកល បទល្មើសឆបោកតាមអនឡាញ បញ្ហាព្រំដែនកម្ពុជា-ថៃ និងវិបត្តិនៅមជ្ឈិមបូព៌ា ដែលបានបង្កសម្ពាធលើតម្លៃថាមពល និងអតិផរណា។
កម្មវិធីអន្តរាគមន៍នេះត្រូវបានរៀបចំតាមការណែនាំរបស់សម្តេច ហ៊ុន ម៉ាណែត ដោយរួមបញ្ចូលវិធានការផ្នែកផ្គត់ផ្គង់ និងតម្រូវការ ដើម្បីគាំទ្រជីវភាពប្រជាជន ជាពិសេសគ្រួសារក្រីក្រ និងងាយរងហានិភ័យ ព្រមទាំងជួយសកម្មភាពអាជីវកម្ម និងសហគ្រាសមីក្រូ តូច និងមធ្យម។
កម្មវិធីនេះមាន ៣កញ្ចប់ សរុប ២៧វិធានការ៖
កញ្ចប់ទី១៖ រក្សាលំនឹងជីវភាព និងបង្កើតការងារ តាមរយៈការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងអ្នករត់រ៉ឺម៉កកង់បី ព្រមទាំងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន ដែលអាចបង្កើតការងារប្រមាណ ២២ម៉ឺននាក់ និងគាំទ្រពលករទេសន្តរប្រវេសន៍ ជនភៀសសឹក ធុរកិច្ចថ្មី និង MSMEs។
កញ្ចប់ទី២៖ បណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ផ្សារភ្ជាប់នឹងការបង្កើតមុខរបរ តាមរយៈការពង្រីកកម្មវិធី «ជំនាញខ្ញុំ ការងារខ្ញុំ» កម្មវិធីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការបណ្តុះបណ្តាលវគ្គខ្លី និងជួយស្វែងរកការងារ។
កញ្ចប់ទី៣៖ គ្រប់គ្រង និងបំប្លែងការប្រើប្រាស់ថាមពល ដោយជំរុញការប្រើប្រាស់អគ្គិសនី និងថាមពលស្អាត ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេង និងឧស្ម័នឥន្ធនៈ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា កម្មវិធីនេះមិនត្រឹមតែឆ្លើយតបនឹងផលប៉ះពាល់ភ្លាមៗពីវិបត្តិប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើប្រជាជន ការបង្កើតការងារ ការបង្កើនផលិតភាព និងការពង្រឹងភាពធន់សេដ្ឋកិច្ច ដើម្បីគាំទ្រកំណើនឆ្នាំ២០២៦ និងជាមូលដ្ឋានសម្រាប់គាំទ្រសេដ្ឋកិច្ចឱ្យបន្តស្ថិតលើមាគ៌ានៃកំណើនប្រកបដោយចីរភាពនៅបណ្តាឆ្នាំខាងមុខ។ | 452 |
| 3 | សេចក្តីថ្លែងការណ៍ទាត់ចោលទាំងស្រុងនូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
Statement rejecting baseless accusations made by the Chairman of the Foreign Affairs Advisory Commission of the Senate of Thailand
Join AMS One-minute | 382 |
| 4 | តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៦១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៦ កម្ពុជានាំចេញអង្ករជិត ៨០ម៉ឺនតោន ទទួលបានចំណូលជាង ៤៦៤លានដុល្លារ នៅរយៈពេល៨ខែ ឆ្នាំ២០២៦
Join AMS One-minute | 427 |
| 5 | ផ្លូវជាតិលេខ៥ ផ្លូវវាងក្រុងបាត់ដំបង🍃🍃
🎥 កណ្ដៀរ
Join AMS One-minute | 465 |
| 6 | សហគមន៍ត្រពាំងសង្កែ 🌿🌊
Join AMS One-minute | 441 |
| 7 | ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បានបន្តពង្រឹងកិច្ចសហការត្រីវិស័យ ដើម្បីជំរុញការអភិវឌ្ឍសហគមន៍កសិកម្ម ទឹក និងជនបទ ប្រកបដោយសមធម៌ ចីរភាព និងបរិយាបន្ន។
ក្នុងកិច្ចប្រជុំត្រីវិស័យលើកទី៧ (៤ កញ្ញា ២០២៦) រដ្ឋមន្ត្រីទាំង៣ក្រសួង បានពិនិត្យវឌ្ឍនភាពការងារនៅខេត្តគោលដៅ ៨ និងឯកភាពជាគោលការណ៍ជ្រើសរើសសហគមន៍គោលដៅ ៦បន្ថែមទៀត សម្រាប់ឆ្នាំ២០២៦-២០២៧។
សមិទ្ធផលសំខាន់ៗរួមមាន៖
កសិកម្ម៖ គាំទ្រកសិករជាង ១ ៦០០គ្រួសារ ក្នុងសហគមន៍ ១០១ តាមរយៈទុនវិនិយោគ គ្រឿងចក្រ ធាតុចូលកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធក្រោយប្រមូលផល។
ធនធានទឹក៖ សាងសង់ប្រព័ន្ធធារាសាស្ត្រដែលអាចស្តុកទឹកជាង ១,៣ លានម៉ែត្រគូប និងស្រោចស្រពប្រមាណជិត ៤ ៤០០ហិកតាក្នុងមួយឆ្នាំ ជួយដល់ប្រមាណ ជិត ៤ពាន់គ្រួសារ។
អភិវឌ្ឍន៍ជនបទ៖ សាងសង់ផ្លូវ ១៧ខ្សែ ប្រវែងប្រមាណ ១១០គីឡូម៉ែត្រ និងថែទាំផ្លូវ ៩ខ្សែ ប្រវែងជាង ៧៥គីឡូម៉ែត្រ ផ្តល់ផលប្រយោជន៍ដល់ជិត ៦ពាន់គ្រួសារ។
រដ្ឋមន្ត្រីទាំង៣ បានប្តេជ្ញាបន្តធ្វើការរួមគ្នាតាមអភិក្រម «ជវភាពប្រព័ន្ធតួអង្គតែមួយ» ដើម្បីប្រើប្រាស់ធនធានជាតិប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់ជីវភាពប្រជាជនជនបទ។
Join AMS One-minute | 410 |
| 8 | ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរួមគ្នាដាក់ឱ្យដំណើរការជាផ្លូវការ «ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ» (UMS) នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។
ការធ្វើទំនើបកម្មប្រព័ន្ធឌីជីថលនេះ មានគោលបំណងបង្កើនប្រសិទ្ធភាពការគ្រប់គ្រងរដ្ឋបាល ហិរញ្ញវត្ថុ និងធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ប្រព័ន្ធ UMS រួមមានមុខងារស្នូល ៣៖ ប្រព័ន្ធគ្រប់គ្រងព័ត៌មាននិស្សិត (SIS), ប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS) និងប្រព័ន្ធគ្រប់គ្រងបណ្ណាល័យ (LS)។
Join AMS One-minute | 327 |
| 9 | រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ហ៊ុន ម៉ានី បានលើកឡើងថា «ថ្នាលបាយ័ន» គឺជាផ្នែកដ៏សំខាន់ក្នុងការជំរុញប្រសិទ្ធភាពការងាររបស់ «បណ្តាញអគ្គលេខាធិការ» តាមរយៈការគ្រប់គ្រង និងបញ្ជូន-ទទួលឯកសាររបស់ក្រសួង ស្ថាប័ន ឱ្យកាន់តែរហ័ស តម្លាភាព និងមានប្រសិទ្ធភាព។
លោកបានបញ្ជាក់ថា ក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការគ្នាជំរុញបរិវត្តកម្មឌីជីថលរដ្ឋបាលសាធារណៈ តាមរយៈការបង្កើត «ថ្នាលបាយ័ន» និងនិយាមនីតិប្រតិបត្តិសម្រាប់ការបញ្ជូន-ទទួលឯកសាររវាងក្រសួង ស្ថាប័ន។
ដើម្បីត្រៀមដាក់ឱ្យអនុវត្តសាកល្បង ក្រសួងទាំងពីរបានរៀបចំវគ្គបណ្តុះបណ្តាលចំនួន ៤លើក ដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីក្រសួង ស្ថាប័នចំនួន ២៨ ដែលមានអ្នកចូលរួមសរុបប្រមាណ ៣២៧រូប។
លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា «ថ្នាលបាយ័ន» ត្រូវបានរចនាឡើងឱ្យសាមញ្ញ ងាយស្រួលប្រើប្រាស់ និងមានសុវត្ថិភាពខ្ពស់ ដើម្បីតភ្ជាប់ការងាររវាងអគ្គលេខាធិការដ្ឋាននៃក្រសួង ស្ថាប័ន កាត់បន្ថយពេលវេលា និងបង្កើនទំនុកចិត្តលើការគ្រប់គ្រងឯកសារ។
ការដាក់ឱ្យប្រើប្រាស់ «ថ្នាលបាយ័ន» ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជំរុញបរិវត្តកម្មឌីជីថលនៅក្នុងរដ្ឋបាលសាធារណៈ។ | 330 |
| 10 | ប្រព័ន្ធគាំពារសង្គមកម្ពុជា ផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋប្រមាណ ៨,៥លាននាក់ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៦
រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកការលើកស្ទួយសុខុមាលភាព និងជីវភាពប្រជាពលរដ្ឋ ការអភិវឌ្ឍមូលធនមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ជាអាទិភាព ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៦ ប្រព័ន្ធគាំពារសង្គម និងការគ្របដណ្តប់សុខភាពនៅកម្ពុជា បាន និងកំពុងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋប្រមាណ ៨,៥លាននាក់ ស្មើជិត ៥០% នៃប្រជាជនសរុប កើនពីប្រមាណ ៦,៥លាននាក់នៅដើមនីតិកាលទី៧។
ក្នុងនោះ កម្មវិធីជាតិជំនួយសង្គម គ្របដណ្តប់ពលរដ្ឋគោលដៅប្រមាណ ៥លាននាក់ ដោយរាជរដ្ឋាភិបាលបានត្រៀមថវិកាប្រមាណ ២៨២លានដុល្លារ សម្រាប់ឆ្នាំ២០២៦ រួមទាំងមូលនិធិសមធម៌សុខាភិបាល។
ចំណែក របបសន្តិសុខសង្គម គ្របដណ្តប់ពលរដ្ឋជាង ៣,៥លាននាក់ ដោយមានថវិការដ្ឋប្រមាណ ៤៨៧លានដុល្លារ ក្នុងឆ្នាំ២០២៦ សម្រាប់របបសន្តិសុខសង្គមសំខាន់ៗចំនួន ៣ រួមមាន ការថែទាំសុខភាព ហានិភ័យការងារ និងប្រាក់សោធន។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញកម្មវិធីជំនួយ និងអន្តរាគមន៍ពិសេស ដើម្បីជួយរក្សាលំនឹងជីវភាពប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីវិបត្តិ និងគ្រោះអាសន្ន ដូចជា កូវីដ១៩ អតិផរណា ទឹកជំនន់ធ្ងន់ធ្ងរ និងសង្គ្រាមព្រំដែន ព្រមទាំងត្រៀមវិធានការចាំបាច់សម្រាប់វិបត្តិដែលអាចកើតមាននាពេលអនាគត។
Join AMS One-minute | 440 |
| 11 | Birdwatching, golden sunsets, and endless nature vibes at Toul Poan Taley Boeung Sne in Prey Veng Province, Cambodia 🇰🇭🌳🦅
📷 MLMUPC
#Preyveng @ams1minute | 601 |
| 12 | អាងទំនប់សែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
📷 ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា
#MondulKiri @ams1minute | 661 |
| 13 | វិថីតេជោសន្តិភាព ឆ្ពោះទៅឆ្នេរអង្កោល ជាទីទាក់ទាញនាព្រះអាទិត្យរៀបអស្ដង្គត
📍 ស្រុកដំណាក់ចង្អេីរ ខេត្តកែប
🎥 Mat Ousman-ម៉ាត់ អ៊ូស្មាន
#Kep @ams1minute | 730 |
| 14 | ភូមិឋានអ្នកកំពង់កែស ស្រុកទឹកឈូ ខេត្តកំពត
📷 Gazetteប្រជាជន
Join AMS One-minute | 735 |
| 15 | ការបែងចែកដីសម្បទានដើម្បីសង្គមកិច្ចនិងសេដ្ឋកិច្ចរបស់រដ្ឋាភិបាល បានធ្វើឱ្យប្រជាជនមានជីវភាពខ្វះខាតមានជីវិតប្រសើរឡើង
លោក សាន សន ជាសម្បទានិករស់នៅក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចាប់យកមុខរបរលក់គ្រឿងសំណង់ ដើម្បីលើកស្ទួយជីវភាព និងជាដង្ហើមសេដ្ឋកិច្ចសម្រាប់គ្រួសារ។
Join AMS One-minute | 726 |
| 16 | ត្រីបណ្តូលល្ពៅក្រៀម របស់អ្នកស្រុកពញាឮ ខេត្តកណ្តាល
🎥 Gazetteប្រជាជន
Join AMS One-minute | 733 |
| 17 | Yeak Lom Lake, Ratanakkiri Province, Cambodia 🇰🇭
📷 កម្ពុជាមាតុភូមិខ្ញុំ
#Ratanakkiri @ams1minute | 727 |
| 18 | ភ្នំពេញ - រាជធានីដ៏ទំនើប និងរស់រវើក ឆ្ពោះទៅកាន់អនាគត 🇰🇭
🎥 KiloTRAVEL
Join AMS One-minute | 695 |
| 19 | សូមចូលរួមអបអរសាទរ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង ដែលបានទទួលពានរង្វាន់ «ការដឹកជញ្ជូនដែលមានសុវត្ថិភាព សកម្ម និងលើកកម្ពស់សុខភាព៖ ការជំរុញសុខភាព និងការកាត់បន្ថយវិសមភាពក្នុងការធ្វើដំណើរក្នុងទីក្រុង» ក្នុងសន្និសីទពិភពលោកលើកទី១១ របស់សម្ព័ន្ធភាពសម្រាប់សុខុមាលភាពទីក្រុង ដែលជាការទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងចំណោមទីក្រុងជាង ១៥០ មកពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
សមិទ្ធផលនេះ គឺជាមោទកភាពរួមរបស់កម្ពុជា និងបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការកសាងទីក្រុងទំនើប ប្រកបដោយចីរភាព និងបរិយាបន្ន ដែលផ្តល់អាទិភាពដល់សុវត្ថិភាព សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូប។
📷 Hun Many
Join AMS One-minute | 712 |
| 20 | ក្រុងកំពង់ឆ្នាំង
🎥 កម្ពុជាមាតុភូមិខ្ញុំ
#KampongChhnang @ams1minute | 616 |
