ar
Feedback
កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

الذهاب إلى القناة على Telegram

https://t.me/document4study​ (ក្រុបឯកសារ​វិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បានកេីតមកជា​កូនខ្មែរជំនាន់ក្រោយ​ ដូនតា​ខ្ញុំ​គឺ​អស្ចារ្យ​❤️️

إظهار المزيد
6 431
المشتركون
+224 ساعات
+67 أيام
+3430 أيام
أرشيف المشاركات
សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្
សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តបឹងត្រកួន និងភូមិសាស្ត្រភូមិគោកព្រិច ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥៖ - ចាប់ពីម៉ោង ១៩:០០នាទី ដល់ម៉ោង ២០:៣៥នាទី យោធាថៃបានបាញ់ផ្លោងគ្រាប់ភ្លើងបំភ្លឺផ្លូវចំនួន ៤គ្រាប់លើភូមិសាស្ត្របឹងត្រកួន។ - ម៉ោង ២០:១៤នាទី ក្រោយបាញ់ភ្លើងបំភ្លឺរួច យោធាថៃបានប្រើប្រាស់រថក្រោះបាញ់បំបុកចូលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាច្រើនគ្រាប់នៅភូមិសាស្ត្របឹងត្រកួន និងបន្តបាញ់ផ្លោងចូលភូមិសាស្ត្រភូមិគោកព្រិចជាច្រើនគ្រាប់បន្ថែមទៀត ដើម្បីបំផ្លិចបំផ្លាញ និងកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល និងអមនុស្សធម៌។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។ កងកម្លាំងរបស់កម្ពុជាបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕ ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

Repost from Champey News
📞លេខទូរស័ព្ទសង្រ្គោះបន្ទាន់ ខេត្តពោធិ៍សាត់ ក្នុងករណីបងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក មានបញ្ហាសុខភាព ឬត្រូវការសង្រ្គោះបន្ទាន់
📞លេខទូរស័ព្ទសង្រ្គោះបន្ទាន់ ខេត្តពោធិ៍សាត់ ក្នុងករណីបងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក មានបញ្ហាសុខភាព ឬត្រូវការសង្រ្គោះបន្ទាន់ សូមបងប្អូនប្រជាពលរដ្ឋធ្វើការទំនាក់ទំនងមកលេខទូរស័ព្ទ។

Repost from BTV News
សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា-CWPUC តំណាងឱ្យសហព័ន្ធសហជីព សមាគម និងសមាជិក សមាជិកា ជាង៥ម៉ឺននាក់ នៅក្នុងវិស័យកម្មករនិយោជិត
+3
សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា-CWPUC តំណាងឱ្យសហព័ន្ធសហជីព សមាគម និងសមាជិក សមាជិកា ជាង៥ម៉ឺននាក់ នៅក្នុងវិស័យកម្មករនិយោជិត សេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់យោធាថៃ ដែលបានឈ្លានពានមកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស បានបន្តបាញ់ប្រហារមកលើប្រជាជនស៊ីវិលស្លូតត្រង់នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នេះ ៕ Website | Facebook | Telegram | TikTok

លទ្ធផលប្រឡងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ សម្រាប់ឆ្នាំ២០២៥ នៅបណ្តាអគ្គនាយកដ្ឋាន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត #ក្រសួងមហាផ្ទៃ #MOI_Cambodia

Repost from AKP News
កុមារតូចៗវង្វេងឪពុកម្ដាយ...។​ សិស្សស្រីប្រុសសម្រុករត់ចេញពីសាលារៀន...។ មនុស្សចាស់រត់ចោលផ្ទះ កន្លែងធ្វើការ និងលក់ដូរ...។ ទាំងនេះជាទិដ្ឋភាពដ៏គួរឱ្យរន្ធត់ និងសង្វេកបំផុតថ្មីមួយទៀតរបស់ពលរដ្ឋសុីវិលកម្ពុជា បន្ទាប់ពីកងទ័ពអាកាសថៃ បើកការឈ្លានពានដោយវាយប្រហារចូលជ្រៅមកដល់ខេត្តបាត់ដំបង នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។ Small children were separated from their parents.​ Young schoolchildren fled from their schools. Elderly people abandoned their homes, workplaces, and shops. These were among the most horrifying and heart-wrenching scenes experienced by Cambodian civilians, following an act of aggression in which the Thai Royal Air Force launched deep-penetration attacks reaching Battambang Province on 24 December 2025. —————— Connect with AKP: 🌐Telegram 🌐Facebook 🌐Website 👉X (Twitter) 🌐Instagram 🌐TikTok 🌐YouTube #CambodiaWantsPeace #JusticeForCambodia

Repost from News Today❤️
ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ប្រកាសផ្អាកដំណើរការបង្រៀន និងរៀននៅគ្រឹះស្ថានទាំអស់ក្នុងស្រុកបាណន់ ខ
ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ប្រកាសផ្អាកដំណើរការបង្រៀន និងរៀននៅគ្រឹះស្ថានទាំអស់ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ក្រោយពីយោធាថៃទម្លាក់គ្រាប់បែកតាមយន្តហោះចម្បាំង T50 ផលិតនៅប្រទេសកូរ៉េខាងត្បូង ចំនួន២លើក លើកទី១នៅម៉ោង១១ ចំនួន៤គ្រាប់ និងម្តងទៀតនៅម៉ោង ២ ចំនួន១គ្រាប់ ។

"ម៉ោងនេះ ពេលនេះ និង គ្រប់កាលៈទេសៈទាំងអស់ យើងខ្ញុំទាំងអស់គ្នា​ជា មន្ត្រីរាជការ សូមបង្ហាញស្មារតីតែមួយ ជាមួយប្រជាជន និង នៅជាមួយរ
"ម៉ោងនេះ ពេលនេះ និង គ្រប់កាលៈទេសៈទាំងអស់ យើងខ្ញុំទាំងអស់គ្នា​ជា មន្ត្រីរាជការ សូមបង្ហាញស្មារតីតែមួយ ជាមួយប្រជាជន និង នៅជាមួយរាជរដ្ឋាភិបាល និង កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងយ៉ាងរឹងមាំ នៅសមរភូមិជួរមុខ ក្នុងបេសកកម្មការពារមាតុភូមិកម្ពុជា" .. ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ថ្ងៃទី ២៤ ធ្នូ ២០២៥

ធម្មនុញ្ញអង្គការសហប្រជាជាតិ_ភាសាអង់គ្លេស.pdf2.06 KB

យោធាសៀមប្រើយន្តហោះ​ថ្មីប្រភេទT50ទម្លាក់គ្រាប់បែក៤គ្រាប់ចូលទីប្រជុំជនក្បែរភ្នំសំពៅ ភ្នំពេញ​ ៖​ នៅម៉ោង​១០ព្រឹកថ្ងៃទី​២៤ ខែធ្នូ
+4
យោធាសៀមប្រើយន្តហោះ​ថ្មីប្រភេទT50ទម្លាក់គ្រាប់បែក៤គ្រាប់ចូលទីប្រជុំជនក្បែរភ្នំសំពៅ ភ្នំពេញ​ ៖​ នៅម៉ោង​១០ព្រឹកថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាសៀម​បាន​ប្រើ​យន្តហោះប្រភេទ​ថ្មី ឈ្មោះ​T50 ទម្លាក់គ្រាប់ធុនធ្ងន់ចំនួន៤គ្រាប់ចូលតំបន់ទីប្រជុំជនក្បែរភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់​ដំបង។ ទីតាំង​ទម្លាក់គ្រាប់គោលដៅថ្មីនេះ ធ្វើឲ្យសិស្សសាលា និងជនស៊ីវិលកំពុងរស់នៅក្បែរនោះ​នាំ​គ្នា​ភ័យ​តក់​ស្លុត​រត់​គេច​ពី​​យន្តហោះទាំងត្រដាបត្រដួស៕ ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews