1 885
Subscribers
-124 hours
-47 days
-1930 days
Posts Archive
ផែនការសកម្មភាពការងារ ប្រចាំខែកញ្ញា ឆ្នាំ២០២៦ របស់ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
Repost from អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ
+2
ប្រកាសអន្តរក្រសួងស្តីពី ការដាក់ឱ្យប្រើវិញ្ញាបនបត្រដែលពាក់ព័ន្ធនឹងការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សានិងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សា ចាប់ពីឆ្នាំ២០២៦ ដែលមានដាក់ QR Code ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់បានតាមរយៈ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh
࿇ ══━━━━✥◈✥━━━━══ ࿇
Telegram Channel https://t.me/ginbec
Facebook Page Fb.me/ginbec.gov.kh
YouTube https://www.youtube.com/@ginbec
Website https://ginbec.gov.kh/
នៅព្រឹកថ្ងៃសៅរ៍ ៩កេីត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ព្រះញាណសត្ថា សំ សុផល និងព្រះបាលិកោសល បណ្ឌិត សែម ឈុនលី ព្រះនាយករងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បាននិមន្តដឹកនាំលោកគ្រូ អ្នកគ្រូ និងសមណសិស្ស សិស្ស សូត្របទលើកទង់សាសនា។
August 22, 2026
https://www.facebook.com/share/p/18Ahhe4aUQ/?mibextid=wwXIfr
+6
នៅព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៧:៣០នាទីព្រឹក មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ក្រសួងធម្មការនិងសាសនា បានចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
+4

https://web.facebook.com/share/p/19F1nqVLey/
ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត មិនត្រឹមតែជាគ្រឹះស្ថានសិក្សាផ្នែកពុទ្ធចក្រដ៏ចំណាស់មួយប៉ុណ្ណោះទេ ប៉ុន្តែគឺជា «បេះដូងនៃពន្លឺប្រាជ្ញា» ដែលបានបណ្តុះបណ្តាលធនធានមនុស្ស សមណសិស្ស និងសិស្សជាច្រើនជំនាន់មកហើយ។
ទីនេះជាកន្លែងផ្សារភ្ជាប់រវាង ចំណេះដឹង និងគុណធម៌ ដោយបានរក្សាយ៉ាងខ្ជាប់ខ្ជួននូវអក្សរសាស្ត្រ វប្បធម៌ និងធម៌វិន័យ សម្រាប់បំភ្លឺផ្លូវជីវិត និងបម្រើសង្គមជាតិ។ រាល់ពេលបានឈានជើងចូលមកដល់ទីនេះ មិនត្រឹមតែបានឃើញពីភាពស្រស់ស្អាតនៃបេតិកភណ្ឌអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអារម្មណ៍ស្ងប់ចិត្ត និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបុព្វបុរស និងលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានខិតខំកសាង និងថែរក្សាថ្នាលបណ្តុះបណ្តាលដ៏ថ្លៃថ្លានេះទុកឱ្យកូនខ្មែរគ្រប់រូប។
https://www.facebook.com/share/p/14kQCX1e7kA/?mibextid=wwXIfr
Repost from N/a
សេចក្តីជូនដំណឹងស្តីពី ផែនការប្រឡងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។
+3
គណៈគ្រប់គ្រង ព្រមទាំងលោកគ្រូ អ្នកគ្រូ នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត សូមចូលរួមអបអរសាទរចំពោះ សមណនិស្សិត អេត អាត ដែលជាអតីតសមណសិស្សថ្នាក់ឆ្នាំទី៣ ក ជំនាន់ទី២៧ នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ឆ្នាំសិក្សា២០២៥-២០២៦។
ក្នុងឱកាសដែលព្រះអង្គ បានប្រឡងជាប់អាហារូបករណ៍ ICCR របស់រាជរដ្ឋាភិបាលឥណ្ឌា ដើម្បីបន្តការសិក្សាលើជំនាញ Computer Science and Engineering នៅ Anna University ប្រទេសឥណ្ឌា។
សមិទ្ធផលដ៏ត្រចះត្រចង់នេះ គឺជាមោទនភាពយ៉ាងធំធេងសម្រាប់ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ហើយក៏ជាគំរូ និងជាប្រភពកម្លាំងចិត្តដ៏ប្រពៃសម្រាប់សមណសិស្សជំនាន់ក្រោយៗទៀតក្នុងការខិតខំប្រឹងប្រែងក្រសោបយកចំណេះវិជ្ជា។
សូមប្រគេនពរ សមណនិស្សិត អេត អាត សូមមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ និងទទួលបានជោគជ័យក្នុងការសិក្សានៅបរទេស ដើម្បីនាំយកចំណេះដឹងមកជួយអភិវឌ្ឍសង្គមជាតិ និងព្រះពុទ្ធសាសនានាពេលអនាគត។
https://www.facebook.com/share/p/1TusP4DJa1/
+8
បទបង្ហាញស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសាលារៀន (Wiki School)
នៅព្រឹកថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បានរៀបចំ «បទបង្ហាញស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសាលារៀន Wiki School» ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ គណៈគ្រប់គ្រង មន្ត្រីសង្ឃ មន្ត្រីតាមការិយាល័យរដ្ឋបាល-បច្ចេកទេស ទីចាត់ការបឋមភូមិ ទីចាត់ការទុតិយភូមិ បណ្ណាល័យ ទីចាត់ការកិច្ចការបាលី លោកគ្រូ អ្នកគ្រូបន្ទុកថ្នាក់ទាំង ២២ និងគ្រូបង្រៀនសេវាប្រាក់ម៉ោងបន្ថែម ព្រមទាំងសមណសិស្សប្រធានថ្នាក់ទាំង ២២ ផងដែរ។
គោលបំណងនៃការរៀបចំបទបង្ហាញនេះ គឺដើម្បីដាក់ឱ្យលោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធ បានធ្វើការសាកល្បងប្រើប្រាស់ និងរួមគ្នាពិនិត្យមើលប្រសិទ្ធភាពនៃការអនុវត្តជាក់ស្តែង មុននឹងឈានទៅរកការសម្រេចអនុញ្ញាតពីអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដើម្បីដាក់ឱ្យប្រើប្រាស់ប្រព័ន្ធនេះជាផ្លូវការ។
https://www.facebook.com/share/p/14hQphZUkhU/

+7
នៅរសៀលថ្ងៃអង្គារ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសនៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បានរៀបចំកិច្ចប្រជុំពិភាក្សាអំពី «ប្រព័ន្ធគ្រប់គ្រងសាលារៀន Wiki School» ដែលបានអភិវឌ្ឍដោយក្រុមហ៊ុន POSCAR Digital Co., Ltd.។
+8
ទស្សនកិច្ចសិក្សានៅអង្គការ អុី ប៊ី ស៊ី (EBC)
នៅរសៀលថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ព្រះបាលិកោសល បណ្ឌិត សែម ឈុនលី ព្រះនាយករង តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បាននិមន្តដឹកនាំក្រុមការងារបច្ចេកទេសរបស់សាលា ចូលរួមទស្សនកិច្ចសិក្សានៅអង្គការ អុី ប៊ី ស៊ី (Educational Broadcasting Cambodia) ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារនៃការផលិតមាតិកាអប់រំ និងការអភិវឌ្ឍថ្នាលឌីជីថល។
https://www.facebook.com/share/p/19HsuX7Y1g/?mibextid=wwXIfr
ទស្សនកិច្ចសិក្សានៅអង្គការ អ៊ី ប៊ី ស៊ី (EBC)
នៅរសៀលថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ព្រះបាលិកោសល បណ្ឌិត សែម ឈុនលី ព្រះនាយករង តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បាននិមន្តដឹកនាំក្រុមការងារបច្ចេកទេសរបស់សាលា ចូលរួមទស្សនកិច្ចសិក្សានៅអង្គការ អ៊ី ប៊ី ស៊ី (Educational Broadcasting Cambodia) ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារនៃការផលិតមាតិកាអប់រំ និងការអភិវឌ្ឍថ្នាលឌីជីថល។
https://www.facebook.com/share/p/19HsuX7Y1g/?mibextid=wwXIfr
ផែនការសកម្មភាពការងារប្រចាំខែសីហា ឆ្នាំ២០២៦ របស់ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
+9
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពប្រព័ន្ធគ្រប់គ្រងសាលារៀន (Wiki School)
នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បាននិមន្តជាព្រះប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធគ្រប់គ្រងសាលារៀន (Wiki School) របស់ក្រុមហ៊ុន POSCAR Digital Co., Ltd.។
កិច្ចប្រជុំនេះមានការចូលរួមពី គណៈគ្រប់គ្រង និងមន្ត្រីក្រុមការងារបច្ចេកទេសពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ដើម្បីត្រៀមប្រើប្រាស់ប្រព័ន្ធនេះជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។
Repost from N/a
សេចក្តីជូនដំណឹងស្តីពី ផែនការប្រឡងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។