1 856
المشتركون
لا توجد بيانات24 ساعات
-97 أيام
-2930 أيام
أرشيف المشاركات
ផែនការសកម្មភាពការងារ ប្រចាំខែតុលា ឆ្នាំ២០២៦ របស់ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
#រំលឹកខួបទី៥៧
២៥ កញ្ញា ១៩៦៩ - ២៥ កញ្ញា ២០២៦ នៃទិវាយាងសោយព្រះទិវង្គត សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។
គណៈគ្រប់គ្រង មន្ត្រីសង្ឃ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ព្រមទាំងសមណសិស្ស សិស្ស នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត សូមធ្វើអភិវន្ទនកិច្ចក្រាបបង្គំឧទ្ទិសថ្វាយព្រះរាជមហាកុសល ចំពោះព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះសង្ឃរាជ ក្នុងវរោកាសនៃការប្រារព្ធពិធីរំលឹកខួបលើកទី៥៧ នៃទិវាយាងសោយព្រះទិវង្គតរបស់ទ្រង់ ដែលជាព្រះអតីតចាងហ្វាងទី៣ នៃសាលាបាលីជាន់ខ្ពស់ (បច្ចុប្បន្ន៖ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត) ចាប់ពីឆ្នាំ១៩៤២ ដល់ ឆ្នាំ១៩៤៨។
ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦
សាលានឹងចូលបម្រើការងារ បង្រៀន និងសិក្សាឡើងវិញ នៅថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។
សេចក្តីដូចបានទូលប្រគេននិងជម្រាបជូនខាងលើ សូមមន្ត្រីសង្ឃ មន្ត្រីរាជការ លោកគ្រូ និងអ្នកគ្រូ ព្រមទាំងសមណសិស្ស សិស្សទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។
សូមអរព្រះគុណនិងអរគុណ!
+9
#សកម្មភាពនៃការប្រឡងឆមាសទី១
ថ្ងៃទី៣ - ពេលរសៀល
កាលបរិច្ឆេទ៖ ថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦
កាលវិភាគនិងវិញ្ញាសាប្រឡង៖
កម្រិតពុទ្ធិកមធ្យមសិក្សាបឋមភូមិ
- ម៉ោង ១៤:០០ - ១៥:៣០ នាទី៖ វិញ្ញាសា ព្រះអភិធម្ម (រយៈពេល ៩០នាទី)
- ម៉ោង ១៥:៤០ - ១៧:១០ នាទី៖ វិញ្ញាសា ព្រះវិន័យ (រយៈពេល ៩០នាទី)
កម្រិតពុទ្ធិកមធ្យមសិក្សាទុតិយភូមិ
- ម៉ោង ១៤:០០ - ១៥:៤០ នាទី៖ វិញ្ញាសា ព្រះអភិធម្ម (រយៈពេល ១០០នាទី)
- ម៉ោង ១៥:៥០ - ១៦:៥០ នាទី៖ វិញ្ញាសា សាសនាប្រៀបធៀប (រយៈពេល ៦០នាទី)
📣 សេចក្តីប្រគេននិងជូនដំណឹង
ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត សូមប្រគេននិងជូនដំណឹងដល់មន្ត្រីសង្ឃ មន្ត្រីរាជការ លោកគ្រូ និងអ្នកគ្រូ ព្រមទាំងសមណសិស្ស សិស្សទាំងអស់ មេត្តាជ្រាបថា៖ ក្នុងឱកាស «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» ពុទ្ធិកវិទ្យាល័យត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកចំនួន ១ថ្ងៃ គឺនៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។
ពុទ្ធិកវិទ្យាល័យនឹងចូលបម្រើការងារ បង្រៀន និងសិក្សាឡើងវិញ នៅថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។
សេចក្តីដូចបានទូលប្រគេននិងជម្រាបជូនខាងលើ សូមមន្ត្រីសង្ឃ មន្ត្រីរាជការ លោកគ្រូ និងអ្នកគ្រូ ព្រមទាំងសមណសិស្ស សិស្សទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។
សូមអរព្រះគុណនិងអរគុណ!
+9
#សកម្មភាពនៃការប្រឡងឆមាសទី១ នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត
ថ្ងៃទី៣ - ពេលព្រឹក
កាលបរិច្ឆេទ៖ ថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦
កាលវិភាគនិងវិញ្ញាសាប្រឡង៖
- ម៉ោង ៧:០០ - ៩:០០ នាទី៖ វិញ្ញាសា គណិតវិទ្យា (រយៈពេល ១២០នាទី)
- ម៉ោង ៩:១០ - ៩:៥៥ នាទី៖ វិញ្ញាសា ជីវវិទ្យា (រយៈពេល ៤៥នាទី)
https://www.facebook.com/share/p/1EfVQ3HvpE/
+8
#សកម្មភាពនៃការប្រឡងឆមាសទី១ នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត
ថ្ងៃទី២ - ពេលរសៀល
កាលបរិច្ឆេទ៖ ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦
កាលវិភាគនិងវិញ្ញាសាប្រឡង៖
- ម៉ោង ១៤:០០ - ១៥:០០ នាទី៖ វិញ្ញាសា រូបវិទ្យា (រយៈពេល ៦០នាទី)
- ម៉ោង ១៥:១០ - ១៥:៥៥ នាទី៖ វិញ្ញាសា សីលធម៌-ពលរដ្ឋ (រយៈពេល ៤៥នាទី)
- ម៉ោង ១៦:០៥ - ១៦:៥០ នាទី៖ វិញ្ញាសា ប្រវត្តិវិទ្យា (រយៈពេល ៤៥នាទី)
https://www.facebook.com/share/p/19cxX5jtPk/
+9
#សកម្មភាពនៃការប្រឡងឆមាសទី១
ថ្ងៃទី២ - ពេលព្រឹក
កាលបរិច្ឆេទ៖ ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦
កាលវិភាគនិងវិញ្ញាសាប្រឡង៖
កម្រិតពុទ្ធិកមធ្យមសិក្សាបឋមភូមិ
- ម៉ោង ៧:០០ - ៨:៣០ នាទី៖ វិញ្ញាសា ភាសាខ្មែរ (រយៈពេល ៩០នាទី)
- ម៉ោង ៨:៤០ - ៩:៤០ នាទី៖ វិញ្ញាសា គីមីវិទ្យា (រយៈពេល ៦០នាទី)
កម្រិតពុទ្ធិកមធ្យមសិក្សាទុតិយភូមិ
- ម៉ោង ៧:០០ - ៨:៤០ នាទី៖ វិញ្ញាសា អក្សរសាស្ត្រខ្មែរ (រយៈពេល ១០០នាទី)
- ម៉ោង ៨:៥០ - ៩:៥០ នាទី៖ វិញ្ញាសា គីមីវិទ្យា (រយៈពេល ៦០នាទី)
+8
#សកម្មភាពនៃការប្រឡងឆមាសទី១
ថ្ងៃទី១ - ពេលរសៀល
កាលបរិច្ឆេទ៖ ថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
កាលវិភាគនិងវិញ្ញាសាប្រឡង៖
កម្រិតពុទ្ធិកមធ្យមសិក្សាបឋមភូមិ
- ម៉ោង ១៤:០០ - ១៥:៣០ នាទី៖ វិញ្ញាសា ភាសាសំស្ក្រឹត (រយៈពេល ៩០នាទី)
- ម៉ោង ១៥:៤០ - ១៦:២៥ នាទី៖ វិញ្ញាសា ភូមិវិទ្យា (រយៈពេល ៤៥នាទី)
- ម៉ោង ១៦:៣៥ - ១៧:២០ នាទីព្រឹក៖ វិញ្ញាសា ផែនដីវិទ្យា (រយៈពេល ៤៥នាទី)
កម្រិតពុទ្ធិកមធ្យមសិក្សាទុតិយភូមិ
- ម៉ោង ១៤:០០ - ១៥:៤០ នាទី៖ វិញ្ញាសា ភាសាសំស្ក្រឹត (រយៈពេល ១០០នាទី)
- ម៉ោង ១៥:៥០ - ១៦:៣៥ នាទី៖ វិញ្ញាសា ភូមិវិទ្យា (រយៈពេល ៤៥នាទី)
- ម៉ោង ១៦:៤៥ - ១៧:៣០ នាទីព្រឹក៖ វិញ្ញាសា ផែនដីវិទ្យា (រយៈពេល ៤៥នាទី)
+9
#សកម្មភាពនៃការប្រឡងឆមាសទី១
ថ្ងៃទី១ - ពេលព្រឹក
កាលបរិច្ឆេទ៖ ថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
កាលវិភាគនិងវិញ្ញាសាប្រឡង៖
- ម៉ោង ៧:០០ - ៩:០០ នាទីព្រឹក៖ វិញ្ញាសា ភាសាបាលី (រយៈពេល ១២០នាទី)
- ម៉ោង ៩:១០ - ៩:៥៥ នាទីព្រឹក៖ វិញ្ញាសា ភាសាអង់គ្លេស (រយៈពេល ៤៥នាទី)
https://www.facebook.com/share/p/1Cw2Dx6bQ1/
+8
នៅព្រឹកថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បានប្រារព្ធពិធីបើកដំណើរការប្រឡងឆមាសទី១ ឆ្នាំសិក្សា២០២៦-២០២៧ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
នាឱកាសនោះ សម្តេចព្រះមង្គលមុនីរង្សី មានព្រះថេរដីកាថា «គោលបំណងចម្បងនៃការប្រឡងនាថ្ងៃនេះ គឺដើម្បីវាស់ស្ទង់ និងវាយតម្លៃសមត្ថភាពពិតប្រាកដរបស់សមណសិស្ស សិស្ស»។
ជាមួយគ្នានេះដែរ សម្តេចបានផ្តាំផ្ញើដល់គណៈកម្មការរៀបចំការប្រឡង និងបេក្ខសមណសិស្ស សិស្សទាំងអស់ ត្រូវគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនចង់ឱ្យសមណសិស្ស សិស្សទទួលបានត្រឹមតែសញ្ញាបត្រនោះទេ គឺត្រូវមានចំណេះដឹង និងសមត្ថភាពពិតប្រាកដឱ្យសមស្របតាមសញ្ញាបត្រនោះផងដែរ។ បន្ថែមពីនេះ សម្តេចក៏បានរំលឹក និងដាស់តឿនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់បណ្តាញសង្គម និងបច្ចេកវិទ្យា ដែលផ្តល់ផលទាំងវិជ្ជមាន និងអវិជ្ជមាន ព្រមទាំងបានអំពាវនាវឱ្យរួមគ្នារក្សាតម្លៃនៃព្រះពុទ្ធសាសនា។
«ប្រឡងឱ្យជាប់ រៀនឱ្យចប់ និងសូមឱ្យបានជោគជ័យសម្រាប់ការសិក្សា»
https://www.facebook.com/share/p/1HSneg611f/
+7
នៅព្រឹកថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បានប្រារព្ធពិធីបើកដំណើរការប្រឡងឆមាសទី១ ឆ្នាំសិក្សា២០២៦-២០២៧ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
នាឱកាសនោះ សម្តេចព្រះមង្គលមុនីរង្សី មានព្រះថេរដីកាថា «គោលបំណងចម្បងនៃការប្រឡងនាថ្ងៃនេះ គឺដើម្បីវាស់ស្ទង់ និងវាយតម្លៃសមត្ថភាពពិតប្រាកដរបស់សមណសិស្ស សិស្ស»។
ជាមួយគ្នានេះដែរ សម្តេចបានផ្តាំផ្ញើដល់គណៈកម្មការរៀបចំការប្រឡង និងបេក្ខសមណសិស្ស សិស្សទាំងអស់ ត្រូវគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនចង់ឱ្យសមណសិស្ស សិស្សទទួលបានត្រឹមតែសញ្ញាបត្រនោះទេ គឺត្រូវមានចំណេះដឹង និងសមត្ថភាពពិតប្រាកដឱ្យសមស្របតាមសញ្ញាបត្រនោះផងដែរ។ បន្ថែមពីនេះ សម្តេចក៏បានរំលឹក និងដាស់តឿនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់បណ្តាញសង្គម និងបច្ចេកវិទ្យា ដែលផ្តល់ផលទាំងវិជ្ជមាន និងអវិជ្ជមាន ព្រមទាំងបានអំពាវនាវឱ្យរួមគ្នារក្សាតម្លៃនៃព្រះពុទ្ធសាសនា។
«ប្រឡងឱ្យជាប់ រៀនឱ្យចប់ និងសូមឱ្យបានជោគជ័យសម្រាប់ការសិក្សា»
https://www.facebook.com/share/p/14jhJ3mT331/
សូមនិមន្តនិងអញ្ជើញបេក្ខសមណសិស្ស សិស្ស មកដល់សាលានៅម៉ោង ៦:០០នាទីព្រឹក ដើម្បីប្រារព្ធពិធីបើកដំណើរការការប្រឡងឆមាសទី១ ឆ្នាំសិក្សា២០២៦-២០២៧ របស់ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
នៅព្រឹកស្អែកនេះ ថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៦:០០នាទីព្រឹក សូមនិមន្តនិងអញ្ជើញ គ្រប់សមាសភាពគណៈកម្មការប្រឡង ព្រមទាំងសមណសិស្ស សិស្សទាំងអស់ ជួបជុំនៅបរិវេណកណ្តាលនៃសាលា ដើម្បីប្រារព្ធពិធីបើកដំណើរការការប្រឡងឆមាសទី១ ឆ្នាំសិក្សា២០២៦-២០២៧ របស់ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
សូមរំលឹកប្រគេននិងជូនបន្ថែម៖
ក- សម្រាប់គណៈកម្មការប្រឡង (ត្រូវពាក់កាតសម្គាល់ខ្លួន និងស្លៀកពាក់ឯកសណ្ឋាន)
១- ព្រះសង្ឃ៖ ប្រើប្រាស់ចីវរពណ៌ស្លាទុំ (ពណ៌ទឹកក្រូច)
២- គ្រហស្ថ៖ ពាក់អាវពណ៌ស ឬពណ៌ផ្ទៃមេឃ និងខោឬសំពត់ពណ៌សមរម្យ
ខ- សម្រាប់សមណសិស្ស និងសិស្ស (ត្រូវពាក់កាតសម្គាល់ខ្លួន និងស្លៀកពាក់ឯកសណ្ឋាន)
១- សមណសិស្ស៖ ប្រើប្រាស់ចីវរពណ៌ស្លាទុំ (ពណ៌ទឹកក្រូច)
២- សិស្សគ្រហស្ថ៖ ពាក់អាវពណ៌ស និងខោពណ៌ខ្មៅ
#កម្មវិធីបវរណាបច្ច័យបួន
នៅព្រឹកថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឧបាសិកា ហ៊ុន យុហេង ព្រមទាំងកូន ចៅ និងចៅទួត មានសទ្ធាជ្រះថ្លាយ៉ាងក្រៃលែង បានអញ្ជើញមកប្រគេន និងជូនបច្ច័យបួន ចំពោះមន្ត្រីសង្ឃ សមណសិស្ស និងលោកគ្រូ អ្នកគ្រូទាំងអស់ ព្រមទាំងបានចូលរួមបច្ច័យទ្រទ្រង់ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ចំនួន ៥០០,០០០ រៀល ផងដែរ។
សូមឧទ្ទិសកុសលផលបុណ្យ ដែលកើតចេញពីសទ្ធាជ្រះថ្លានេះ ជូនចំពោះ ឧបាសក ហុង បានថាយ ព្រមទាំងញាតកាទាំង ៧សន្តាន សូមបានទទួលនូវផលបុណ្យ និងបានដល់នូវសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
https://www.facebook.com/share/p/1FAYmRwVMZ/?mibextid=wwXIfr
+8
សេចក្តីប្រគេននិងជូនដំណឹង ស្តីពីការប្រឡងឆមាសទី១ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ របស់ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃចន្ទ-អង្គារ-ពុធ ១០-១១-១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១-២២-២៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។
+6
#ប្រជុំគណៈកម្មការប្រឡង
នៅរសៀលថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ព្រះញាណសត្ថា សំ សុផល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បាននិមន្តមានព្រះថេរដីកាសំណេះសំណាល ណែនាំ និងផ្តាំផ្ញើដល់គណៈកម្មការប្រឡងរបស់ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ដោយកម្មវិធីប្រឡងឆមាសទី១ កម្រិតពុទ្ធិកមធ្យមសិក្សាបឋមភូមិនិងទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ-អង្គារ-ពុធ ១០-១១-១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១-២២-២៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។
ក្នុងឱកាសនោះដែរ កិច្ចប្រជុំក៏បានទទួលនូវមតិយោបល់ និងធាតុចូលល្អៗ ក្នុងការកែលម្អនូវចំណុចខ្វះខាតមួយចំនួនដែលធ្លាប់បានអនុវត្តនាពេលកន្លងមក ដើម្បីឱ្យដំណើរការប្រឡងនាពេលខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន មានតម្លាភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរ។
https://www.facebook.com/share/p/1FTsSfu2E2/?mibextid=wwXIfr
ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តការងារអប់រំ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត សូមទូលប្រគេននិងជម្រាបជូនថា សាលានឹងអនុវត្តតាម សេចក្តីណែនាំ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃការប្រឡងប្រចាំខែនិងឆមាស សម្រាប់សាលាពុទ្ធិកបឋមសិក្សានិងពុទ្ធិកមធ្យមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ដែលចេញដោយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការនិងសាសនា។
https://web.facebook.com/share/p/1FrsEXqHGB/
នៅរសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ព្រះញាណសត្ថា សំ សុផល ព្រះនាយករង តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បាននិមន្តមានព្រះថេរដីកាផ្តល់នូវចំណុចល្អៗ ក្នុងការពង្រឹងគុណភាពសិក្សា ដើម្បីជាទុន និងជាផ្លូវតម្រង់ទិសដល់សមណសិស្ស។
ក្នុងឱកាសនោះ ព្រះអង្គគ្រូបានរំលេចពីតម្លៃនៃការខិតខំប្រឹងប្រែងរៀនសូត្រ និងការគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់សាលាឱ្យបានខ្ជាប់ខ្ជួន ។
https://www.facebook.com/share/p/19pbDHLtKd/?mibextid=wwXIfr
